Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការបាត់បង់សមត្ថភាពផ្លូវភេទ គឺប៉ះពាល់ខ្លាំងទៅលើការបន្តពូជរបស់បុរស ហើយក៏ជះឥទ្ធិពលខ្លាំងដល់សុភមង្គលគ្រួសារផងដែរ។ ដូច្នេះ ការយល់ច្បាស់ពីការបាត់សមត្ថភាពនេះ ក៏ជារឿងចាំបាច់ផងដែរសម្រាប់បុរសគ្រប់រូប ជាពិសេសអ្នកដែលកំពុងប្រឈមនឹងវិបត្តិនេះ។ បញ្ហាដែលបុរសជួបញឹកញាប់ក្នុងការបាត់បង់សមត្ថភាពផ្លូវភេទ គឺទាក់ទងនឹងការបញ្ចេញទឹកកាមការឡើងរឹងនៃលិង្គ និងចំណង់ផ្លូវភេទធ្លាក់ចុះ។ 1. បញ្ហាបញ្ចេញទឹកកាម លក្ខខណ្ឌដែលបង្ហាញថា ការបញ្ចេញទឹកកាមរបស់អ្នកមានបញ្ហា អាចមានដូចជា៖ •ឆាប់ចេញទឹកកាម •យូរចេញទឹកកាម •ច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ។ ការឆាប់ចេញទឹកកាម ការសិក្សាជាច្រើនបានបង្ហាញឲ្យឃើញថា ការធ្លាក់ចុះនៃសេរ៉ូតូនីនដែលជាសារធាតុគីមីនៅក្នុងខ្លួននឹងមានឥទ្ធិពលលើអារម្មណ៍របស់មនុស្ស បានដើរតួសំខាន់ក្នុងការធ្វើឲ្យឆាប់បញ្ចេញទឹកកាមរបស់បុរស។ ឱសថមួយចំនួនរួមបញ្ចូលទាំងឱសថបំបាត់ការធ្លាក់ទឹកចិត្តមួយចំនួន អាចប៉ះពាល់ដល់ការបញ្ចេញទឹកកាមនេះផងដែរ ព្រោះតែការខូចខាតសរសៃប្រសាទទៅខាងក្រោយ ឬនៅខួរឆ្អឹងខ្នង។ ការយូរចេញទឹកកាម ការពន្យឺតការបញ្ចេញទឹកកាម អាចទាក់ទងទៅនឹងបញ្ហាសុខភាពរយៈពេលវែង ផលរំខានរបស់ឱសថមួយចំនួន ការញៀនស្រា ឬឆ្លងកាត់ការវះកាត់។ បញ្ហាបញ្ចេញទឹកកាមយឺតនេះ ក៏អាចទាក់ទងផងដែរពីការថប់បារម្ភ ស្ត្រេស ឬបញ្ហាទំនាក់ទំនង។ ការច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ ការច្រាល់ទឹកកាមត្រឡប់ទៅថង់ស្តុកវិញ កើតឡើងញឹកញាប់ចំពោះបុរសដែលមានជំងឺទឹកនោមផ្អែមហើយខូចខាតដល់សរសៃប្រសាទ។ បញ្ហាទាំងនេះទាក់ទងនឹងសរសៃប្រសាទនៅនឹងប្លោកនោមនិងប្លោកនោម ធ្វើឲ្យការបញ្ចេញទឹកកាមហូរបញ្ច្រាស់មកវិញ។ សម្រាប់មនុស្សប្រុសដែលមិនមានបញ្ហាទឹកនោមផ្អែម ការច្រាល់បកក្រោយវិញរបស់ទឹកកាមអាចបណ្តាលមកពីផលរំខានរបស់ឱសថមួយចំនួន ឬកើតឡើងក្រោយទទួលការវះកាត់ប្លោកនោមឬក្រពេញប្រូស្តាត។ 2. ការពិបាកធ្វើឲ្យលិង្គឡើងរឹង ការពិបាកធ្វើឲ្យលិង្គឡើងរឹងនៅពេលរួមភេទ អាចបណ្តាលមកពី •ជំងឺដែលទាក់ទងនឹងលំហូរឈាម ដូចជាជំងឺរឹងសរសៃឈាមអាក់ទែ •ជំងឺនៅនឹងសរសៃប្រសាទ •បញ្ហាស្ត្រេស ជម្លោះស្នេហា បញ្ហាធ្លាក់ទឹកចិត្ត និងបញ្ហាព្រួយបារម្ភ •គ្រោះថ្នាក់ត្រង់លិង្គ •ជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម •ទម្លាប់មិនល្អដល់សុខភាព ដូចជាជក់បារី ផឹកស្រា ញ៉ាំច្រើន និងមិនធ្វើលំហាត់ប្រាណ។ 3. ការថយចុះចំណង់ផ្លូវភេទ ការថយចុះចំណង់ផ្លូវភេទ ជាទូទៅភ្ជាប់ជាមួយនឹងកម្រិតទាបនៃអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស។ តេស្តូស្តេរ៉ូន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ បង្កើតទឹកកាម លូតលាស់សាច់ដុំ សក់ និងឆ្អឹង។ ការធ្លាក់ចុះតេស្តូស្តេរ៉ូនក្នុងកម្រិតទាប អាចប៉ះពាល់ដល់រាងកាយ និងអារម្មណ៍របស់មនុស្សប្រុស។ ការថយចុះនៃចំណង់ផ្លូវភេទ ក៏អាចទាក់ទងទៅនឹងបញ្ហាបាក់ទឹកចិត្ត ការព្រួយបារម្ភ ឬបញ្ហាទំនាក់ទំនង។ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងឱសថមួយចំនួនទៀតដូចជាឱសថប្រឆាំងបញ្ហាធ្លាក់ទឹកចិត្ត ក៏ចូលរួមចំណែកក្នុងការធ្វើឲ្យចំណង់ផ្លូវភេទថយចុះដែរ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

សមត្ថភាពផ្លូវភេទ គឺពិតជាសំខាន់ណាស់ចំពោះមនុស្សប្រុស ព្រោះវាទាក់ទងទៅនឹងសមត្ថភាពធម្មជាតិរបស់មនុស្សប្រុសក្នុងការមានបុត្រធីតា ប៉ុន្តែក៏មានមនុស្សប្រុសមួយចំនួនបានបាត់បង់សមត្ថភាពនេះ ឬមានបញ្ហាលើសមត្ថភាពនេះផងដែរ។ តើមូលហេតុណាខ្លះដែលធ្វើឲ្យសមត្ថភាពផ្លូវភេទរបស់បុរសត្រូវបានបាត់បង់? មានកត្តាពីរដែលបណ្តាលឲ្យសមត្ថភាពផ្លូវភេទបុរសមានបញ្ហា នោះគឺ កត្តារាងកាយ និងកត្តាផ្លូវចិត្ត។   កត្តារាងកាយមានដូចជា ៖ •កម្រិតតេស្តូស្តេរ៉ូនទាប •ការប្រើប្រាស់ឱសថដែលត្រូវការវេជ្ជបញ្ជាដូចជា ឱសថប្រឆាំងនឹងការធ្លាក់ទឹកចិត្ត ឱសថសម្រាប់ជំងឺលើសសម្ពាធឈាម •ជំងឺសរសៃឈាម ដូចជាជំងឺត្បៀតសរសៃឈាមអាក់ទែ និងជំងឺលើសសម្ពាធឈាម •ជំងឺស្ត្រូក ឬជំងឺខូចសរសៃខួរក្បាលដោយសារជំងឺទឹកនោមផ្អែម ឬការវះកាត់ •ការជក់បារី •ការផឹកស្រានិងការញៀនថ្នាំ។  កត្តាផ្លូវចិត្តរួមមាន៖ •ការបារម្ភពីសមត្ថភាពផ្លូវភេទ •បញ្ហាគ្រួសារ •ការធ្លាក់ទឹកចិត្ត •ឥទ្ធិពលនៃការប៉ះទង្គិចពីការរួមភេទពីមុន •ការមានបញ្ហាស្ត្រេស និងធ្លាក់ទឹកចិត្តដោយសារការងារ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

រូបរាងកាយរបស់បុរសហាក់ដូចជាមានភាពរឹងមាំជាងស្រ្តី បើមើលពីរូបរាងខាងក្រៅទៅ ប៉ុន្តែប្រសិនបើសម្លឹងមើលឲ្យឌិតដល់ទៅ ហើយនិយាយពីសុខភាពវិញ គឺថាបុរសហាក់ដូចជាមានភាពព្រងើយកន្តើយច្រើនជាងមិត្តនារីទៅវិញ។ មិនដឹងថាមកពីមូលហេតុអ្វីដែរ ប៉ុន្តែពួកគេកម្រនឹងទៅរកពិគ្រោះ ឬជួបជាមួយនឹងគ្រូពេទ្យជំនាញណាស់ ស្របពេលដែលបែបផែននៃការរស់នៅរបស់ពួកគេក៏មិនសូវជាល្អប្រពៃប៉ុន្មានដែរ។ ជាក់ស្តែង យុវជនសម័យថ្មីភាគច្រើនអាចនឹងទទួលទានគ្រឿងស្រវឹង និងប្រលូកនឹងសកម្មភាពមួយចំនួនដែលនាំឲ្យជីវិតរបស់ពួកគេប្រឈមនឹងបញ្ហាសុខភាពផងដែរ។ ខាងក្រោមនេះ ហេលស៍ថាម បានធ្វើការបកស្រាយនូវចម្ងល់មួយចំនួន ដែលបុរសគួរស្វែងយល់ និងយកចិត្តទុកដាក់ ៖ តើបញ្ហាសុខភាពបុរសអ្វី ជាកង្វល់ចម្បងជាងគេ? ទោះបីជាគម្លាតនៃអាយុសង្ឃឹមរស់របស់ស្រ្តី និងបុរសមានការថយចុះក៏ពិតមែន ប៉ុន្តែស្រ្តីនៅតែមានអាយុសង្ឃឹមរស់ដល់ទៅ5.2ឆ្នាំយូរជាងបុរសដដែល។ គម្លាតមួយនេះ គឺបណ្តាលមកពីមូលហេតុមួយចំនួនដែលទាក់ទិនទៅនឹងទម្លាប់នៃការរស់នៅរបស់បុរស ដែលក្នុងនោះរួមមានដូចជា ការជក់បារី និងការទទួលទានគ្រឿងស្រវឹងច្រើនជាងស្រ្តី។ ផ្ទុយទៅវិញ ពួកគេមានការខ្វល់ខ្វាយពីសុខភាពរបស់ខ្លួនតិចជាងស្រ្តីទៅវិញ។ ម្យ៉ាងវិញទៀត ក៏មានបញ្ហាសុខភាពមួយចំនួនដែលកើតមានចំពោះតែបុរសផងដែរ ដូចជា មហារីកក្រពេញប្រូស្តាត មហារីកពងស្វាស កម្រិតតេស្តូតេរ៉ូន ជាដើម។ បុរសខ្លះទៀតក៏មានការមមាញឹកនឹងការងារច្រើន ជាហេតុបង្កឲ្យមានបញ្ហាស្រ្តេសជាបន្តបន្ទាប់។   ហេតុអ្វីបានជាបុរសមានអាយុសង្ឃឹមរស់ខ្លីជាងស្រ្តី? បុរសតែងប្រឈមនឹងបញ្ហាសុខភាពមួយចំនួនពេលដែលឈានចូលវ័យចំណាស់ ហើយស្រ្តីក៏ដូចគ្នាដែរ។ ប៉ុន្តែការស្រាវជ្រាវកន្លងមកបានបង្ហាញថា បុរសងាយប្រឈមនឹងជំងឺច្រើនយ៉ាងនៅវ័យក្មេងច្រើនជាងស្រ្តី។ មូលហេតុពីក្រោយការពិតនេះ អាចមកពីកត្តាអ័រម៉ូន តំណពូជ និងទម្លាប់នៃការមិនសូវគិតគូរដល់ការថែទាំសុខភាពរបស់ខ្លួន។ លើសពីនេះទៅទៀត ៖ •បុរសចំណាយតិចទៅលើការថែទាំសុខភាព •បុរសទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីបង្ការបញ្ហាសុខភាពមិនញឹកញាប់ដូចស្រ្តី •បុរសបម្រើការងារផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ជាងស្រ្តី ដូចជា ផ្នែកដោះមីន ផ្នែកពន្លត់អគ្គីភ័យ ផ្នែកសំណង់ ។ល។ •របៀបរស់នៅប្រចាំថ្ងៃមិនអំណោយផលដល់សុខភាព ហើយក៏មានការប្រឈមខ្ពស់នឹងហានិភ័យ ជាពិសេសក្នុងវ័យជំទង់។   តើបុរសគួរធ្វើបែបណាទើបឲ្យខ្លួនមានសុខភាពរឹងមាំ និងចាកឆ្ងាយពីជំងឺផងទាំងពួង? បុរសពេលដែលចាប់ផ្តើមចម្រើនវ័យ ចាំបាច់ត្រូវមានការប្រឹងប្រឹងបន្ថែម ដើម្បីធានាបានសុខភាពរឹងមាំល្អ។ ពួកគេចាំបាច់ត្រូវយកចិត្តទុកដាក់លើរបបអាហារដែលត្រូវទទួលទាន ការធ្វើលំហាត់ប្រាណ និងការជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញឲ្យបានទៀងទាត់។ ម្យ៉ាងវិញទៀត ត្រូវចងចាំថា «របៀបរស់នៅដែលមានរបៀបរៀបរយ និងជាដើមទងនៃសុខភាពរឹងមាំ ហើយក៏ជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការកាត់បន្ថយការប្រឈមនឹងការវិវឌ្ឍជាបញ្ហាសុខភាពផ្សេងៗ។ ហេតុនេះហើយ បុរសគួរតែ ៖ •ធ្វើជាអ្នកទំនុកបម្រុងសុខភាពរបស់ខ្លួនឯងផ្ទាល់ •បង្រៀនខ្លួនឯងអំពីរបៀបរស់នៅដែលត្រឹមត្រូវ •ទទួលទានរបបអាហារដែលទ្រទ្រង់សុខភាព •រស់នៅដោយធ្វើជាមនុស្សម្នាក់ដែលសកម្ម •រក្សាទម្ងន់ឲ្យបានស្ថិតក្នុងកម្រិតមួយដែលមើលទៅជាមនុស្សមានសុខភាពល្អ •ពិនិត្យសុខភាពឲ្យបានទៀងទាត់ •ចាក់វ៉ាក់សាំងដែលចាំបាច់ •គ្រប់គ្រងស្រ្តេស •ស្វែងយល់ពីប្រវត្តិជំងឺរបស់សមាជិកគ្រួសារ •ចៀសវាងការជក់បារី •ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមិនហួសហេតុពេក។ តើមានការពិនិត្យសុខភាពអ្វីខ្លះ ដែលបុរសអាចធ្វើបានដោយមិនចាំបាច់ទៅជួបជាមួយគ្រូពេទ្យ? ជាទូទៅ បុគ្គលម្នាក់ៗគួរតែធ្វើការពិនិត្យសុខភាពរបស់ខ្លួនជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ដើម្បីឲ្យសុខភាពកាន់តែរឹងមាំ និងកាត់បន្ថយហានិភ័យនៃការស្លាប់ ឬពិការក្នុងវ័យក្មេង ប៉ុន្តែក៏មានការពិនិត្យ៤ចំណុចដែលបុរសអាចធ្វើបានដោយខ្លួនឯង ក្នុងនោះមាន ស្បែក ពងស្វាស មាត់ និងសុដន់។ ការពិនិត្យគួរធ្វើឡើងជាប្រចាំ ឆ្លាស់គ្នាទៅនឹងការទៅពិនិត្យជាមួយនឹងគ្រូពេទ្យ ហើយក្រុមបុរសដែលមិនគួរមើលរំលងចំណុចនេះ គឺបុរសដែលមានគ្រួសារមានប្រវត្តិជំងឺផ្សេងៗ។ តើសុខភាពក្រពេញប្រូស្តាតមានសារសំខាន់អ្វីខ្លះចំពោះបុរស?  បញ្ហាសុខភាពនៃក្រពេញប្រូស្តាតជាអ្វីដែលបុរសគួរយល់ដឹង ប៉ុន្តែគួរឲ្យស្តាយបុរសភាគច្រើនបែរជាមិនបានដឹងលឺពីវាទៅវិញ។ វាជាក្រពេញដែលមានផ្លែវាល់ណឹត(Walnut) ដែលបង្កើតរូបរាងនៃប្រដាប់បន្តពូជរបស់បុរស។ ក្រពេញនេះផ្គុំឡើងដោយកំពកពីរ ដែលត្រូវបានរុំព័ទ្ធដោយស្រទាប់ខាងក្រៅនៃជាលិកា។ ក្រពេញប្រូស្តាតនេះមានទីតាំងស្ថិតនៅក្នុងផ្នែកខាងមុខនៃរន្ធគូថ និងខាងក្រោមប្លោកនោមដែលជាកន្លែងដែលទឹកនោមត្រូវបានរក្សាទុក។ វានៅព័ទ្ធជុំវិញរន្ធនោម ដែលជាបំពង់ដែលទឹកនោម និងទឹកកាមធ្វើដំណើរចេញពីរាងកាយ។ ប្រូស្តាតមានតួនាទីច្របាច់អង្គធាតុរាវទៅក្នុងរន្ធនោម ដើម្បីផលិតទឹកកាមដែលធ្វើចលនាពេលដែលរួមពេលដល់ចំណុចកំពូល។ បុរសច្រើនជាង៣០លាននាក់ មានបញ្ហាក្រពេញប្រូស្តាតដែលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃជីវិតរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ មានបុរសជាង១៨៦,០០០នាក់ ធ្វើការរោគវិនិច្ឆ័យឃើញថាមានមហារីកក្រពេញប្រូស្តាត ហើយក៏មាន២៩,000នាក់ នឹងស្លាប់ដោយសារជំងឺនេះ។ យ៉ាងណាមិញ លក្ខខណ្ឌទាំងនេះអាចនឹងត្រូវបានព្យាបាលបានក្នុងដំណាក់កាលដំបូង។ ប្រសិនបើមានចម្ងល់បញ្ហាសុខភាព តើគួរបែបណា? សុខភាពល្អមិនសំដៅលើតែការមិនមានជំងឺនោះទេ វាជាផ្នែកមួយនៃរបៀបរស់នៅប្រចាំថ្ងៃ មិនថាជាការគេងលក់ស្កប់ស្កល់ និងគ្រប់គ្រាន់ ការសម្រាកបន្ទាប់ពីបញ្ហាស្រ្តេសពេញមួយថ្ងៃ ឬការកម្សាន្តនឹងកិច្ចការដែលខ្លួនចូលចិត្តនោះឡើយ។ ពេលខ្លះ អ្នកត្រូវឈានមួយជំហានថយក្រោយ និងសម្រាកបន្តិច ដើម្បីរក្សាលំនឹងនៃការងារ ការងារផ្ទះ និងការកម្សាន្ត។ ដំបូង អ្នកគួរមានបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាសុខភាពណាម្នាក់ ដើម្បីងាយស្រួលធ្វើការទាក់ទង និងពិគ្រោះពីស្ថានភាពនៃសុខភាពរបស់ខ្លួនអ្នក។ ក្រៅពីនេះ អ្នកក៏អាចស្វែងរកព័ត៌មានជាច្រើនទៀតដែលមាននៅក្នុងប្រព័ន្ធអ៊ីនធឺណែត ប៉ុន្តែអ្នកចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះអាចនឹងមានព័ត៌មានដែលអាចទុកចិត្តបាន និងព័ត៌មានខ្លះដែលត្រូវបានបង្ហោះ ដើម្បីតែផលប្រយោជន៍បុគ្គលប៉ុណ្ណោះ។ ដូចនេះ អ្នកត្រូវមានភាពឆ្លាតវៃក្នុងការស្វែងរកប្រភពព័ត៌មាននៃសុខភាព។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share

បុរសហាក់ដូចជាមើលពីខាងក្រៅទៅរឹងមាំជាងស្រ្តី ប៉ុន្តែចំពោះបញ្ហាសុខភាពខាងក្នុងវិញ ពិតជាមិនអាចធ្វើការប្រៀបធៀបទេ ហើយទាំងនេះគឺជាហេតុផលខ្លះៗ ដែលកើតមានជាក់ស្តែង។   • ញ៉ាំលឿនពេក ឬមិនញ៉ាំតែម្តងចំពោះអាហារពេលព្រឹក ជាពិសេស ដោយសារមានលេសថាប្រញាប់ ឬការរវល់ជាដើម ហើយថែមទាំងឧស្សាហ៍ញ៉ាំអាហារ ខាងក្រៅផង កាន់តែមិនអាចធានាបាន។   • ហាក់ដូចជាប្រពៃណីរបស់បុរសៗ នៅពេលដែលជួបជុំគ្នាទៅហើយ តែផលប៉ះពាល់យូរអង្វែងរបស់គ្រឿងស្រវឹងពិតជាធ្ងន់ធ្ងរ រីឯផលប៉ះពាល់ភ្លាមៗនោះ គឺបញ្ហាគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។   • ទម្លាប់មិនល្អមួយចំនួន ដូចជាការជួបជុំដល់យប់ៗ ការមើលបាល់ដាច់យប់ លេងហ្គេម ក៏ដូចជាបញ្ហាទំនួលខុសត្រូវមួយចំនួន ដូចជាការងារ ការសិក្សា និងគ្រួសារ សុទ្ធតែធ្វើឲ្យជះឥទ្ធិពលដល់ការបែងចែកពេលវេលាសម្រាប់សម្រាករបស់គេយ៉ាងខ្លាំង។   • ដោយសារការចាត់ទុកថាការងារផ្ទះមិនមែនជាបន្ទុករបស់ខ្លួន ឬក៏មមាញឹកនឹងការងារផ្សេងៗ ធ្វើឲ្យបុរសភាគច្រើនសុខចិត្តបន្សាំនឹងការរស់នៅមិនសូវ មានអនាម័យ ដែលអាចឲ្យប្រឈមនឹងជំងឺយ៉ាងងាយ។   • សកម្មភាពនេះហាក់មានការកាត់បន្ថយជាច្រើន តែក៏មិនទាំងស្រុង ចំពោះមនុស្សប្រុសពិសេសវ័យចំណាស់បន្តិច ដោយមានលេសថា​ពិបាកផ្តាច់ ឬក៏ក្មេងទើបនឹងធំមួយចំនួន ដែលចង់ចេះ ចង់ដឹង ដែលពួកគេទាំងនេះសុទ្ធតែប្រឈមមុខនឹងហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើន។   • មិនខ្លាចនឹងប្រថុយថាន ជាធម្មជាតិរបស់បុរសជាច្រើន ហើយរួមផ្សំនឹងការមិនអើពើនឹងបញ្ហាសុខភាពបន្តិចបន្តួចរបស់ខ្លួនផង ធ្វើឲ្យប្រឈមមុខនឹងបញ្ហា​ នៅពេលក្រោយយ៉ាងងាយ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។  

Share

ការឡើងកន្ទួល តែងតែកើតមានចំពោះមនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ ប៉ុន្តែកន្ទួលខ្លះក៏បាត់ទៅវិញដោយខ្លួនឯង ហើយខ្លះទៀតបែរជាមានខ្ទុះ និងត្រូវការព្យាបាលដោយខានមិនបាន តួយ៉ាងដូចជា ការកើតបូស។ បូសនេះទៀតសោត មានកើតនៅគ្រប់កន្លែងនៃរាងកាយ​របស់យើង តែអ្វីដែលជាកង្វល់ខ្លាំងនោះគឺ វាលេចឡើងនៅលើប្រដាប់ភេទរបស់មិត្តបុរសយើង។ បូស ជាអ្វី? បូស ជាប្រភេទជំងឺសើស្បែកម្យ៉ាងដែលបង្កឡើងដោយមេរោគ​ ប្រភេទបាក់តេរីឈ្មោះ Staphylococcus (ស្ដាហ្វីឡូសកូក)។​​ បូសអាចកើតមាន​ នៅលើមនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់នៃរាងកាយមនុស្ស។ ជំហានដំបូង បូសចាប់ផ្ដើមដោយការរលាកគល់រោមតូចៗ រួចបន្ដស៊ីទៅខាងក្នុង ហើយបង្កជាដុំតូចមួយមានខ្ទុះ។ បូសអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ជាមួយ ទឹករងៃ ឬខ្ទុះដែលមានមេរោគនៅក្នុងនោះ។  ជាទូទៅបូសមានពីរប្រភេទគឺៈ • បូសមុខច្រើន ឬហៅថា Caruncle (ខារាំងខល) • បូសមុខមួយ ឬហៅថា Furuncle (ហ្វុយរាំងខល)។   មូលហេតុ មូលហេតុ ដែលនាំឲ្យកើតជំងឺបូសនៅត្រង់ប្រដាប់ភេទនោះ គឺបណ្ដាលមកពីភាពខ្វះអនាម័យ ពេលដែលលោកអ្នកស្លៀកពាក់ខោអាវមិនបានស្អាត ទើបបណ្ដាលឲ្យជាប់មេរោគស្ដាហ្វីឡូកូក​ មកជាមួយខោអាវ ជាពិសេសខោទ្រនាប់ ហើយមានប៉ះផ្ទាល់ជាមួយស្បែក បន្ទាប់មកក៏រោលទៅជាបូស។ ប្រសិនបើលោកអ្នកកើតបូស ហើយយកដៃទៅអេះកន្លែងផ្សេងៗ មេរោគស្ដាហ្វីឡូកូកអាចនឹងរោលទៅកន្លែងនោះតាមរយៈក្រចកដៃបាន។ ផលប៉ះពាល់ ចំពោះ អ្នកកើតជំងឺបូសនេះ ប្រសិនបើការថែទាំ និងការព្យាបាលមិនបានត្រឹមត្រូវទេ មេរោគ Staphylococcus (ស្ដាហ្វីឡូកូក) នឹងរីករាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត ដែលធ្វើឱ្យអ្នកកើតបូសមានការឈឺចុកចាប់។ លោកអ្នកដែលព្យាបាលមិនបានត្រឹមត្រូវ និងទាន់ពេលវេលា​នោះ មេរោគ Staphylococcus (ស្ដាហ្វីឡូកូក) នឹងរាលដាលដល់ក្នុងឈាម​ ហើយបង្កើត​បានជាមេរោគក្នុងឈាម និងធ្វើឱ្យជំងឺបូសកើតហើយបាត់ទៅវិញ រួចកើតម្ដងទៀត (កើតច្រើនលើកច្រើនសារ) មិនងាយជាទេ និងបង្កើតបានជាសម្លាកជាច្រើនកន្លែង ធ្វើឲ្យខូចសោភ័ណភាពស្បែក។ ការការពារ វិធីការពារដែលប្រសើរបំផុតគឺ លោកអ្នកត្រូវចេះអនាម័យខ្លួនប្រាណ ពិសេសត្រូវឧស្សាហ៍កាត់ក្រចកដៃ ជើង ឲ្យបានខ្លី​ និងទៀងទាត់ ចៀសវាង កុំឲ្យមេរោគទាំងឡាយ មកសម្ងំទុំនៅក្នុងក្រចក​ ងាយនឹងបង្ករោគ។ ប្រសិនបើមានការកើតបូសនៅត្រង់កន្លែងប្រដាប់ភេទ ឬនៅកន្លែងផ្សេងៗទៀត លោកអ្នកគួរតែមកជួបគ្រូពេទ្យឯកទេសច្បាស់លាស់ ដើម្បីពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ កុំឲ្យកើតឡើងម្ដងហើយម្ដងទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

ដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ បុរសត្រូវការរបបអាហារជាពិសេស ហើយមានចំណីអាហារមួយចំនួន អ្នកមិនគួរមើលរំលងនោះទេ។ ការធាត់លើសទម្ងន់ អាចកើតឡើងចំពោះបុរសគ្រប់គ្នា ហើយមានបុរសតែ ៥០ ភាគរយប៉ុណ្ណោះ ដែលមានរាងកាយមាំមួន និងមានសុខភាពល្អ។   គន្លឹះញ៉ាំអាហារសម្រាប់បុរស   ១. ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើនមុខតាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ២. ត្រូវលើកទឹកចិត្តខ្លួនឯង ថែរក្សារាងកាយឲ្យបានមាំមួន តាមរយៈការញ៉ាំអាហារត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ ៣. ផ្តោតអារម្មណ៍ទៅលើបរិមាណ និងគុណភាពនៃអាហារដែលអ្នកនឹងទទួលទាន មានន័យថាញ៉ាំអាហារល្អៗ និងចៀសឲ្យឆ្ងាយពីអាហារសម្រន់ ព្រមទាំងអាហារគ្មានជីវជាតិសម្រាប់រាងកាយ ៤. សាកល្បងរូបមន្តអាហារថ្មីៗ ដើម្បីកុំឲ្យអ្នកធុញទ្រាន់ ឬលែងចង់ញ៉ាំអាហារមានសុខភាពល្អទាំងនោះ ៥. ចម្អិនអាហារបែបសាមញ្ញៗ ដូចជាស្ងោរ ឬចំហុយ ពីព្រោះអាហារប្រភេទនេះ ងាយស្រួលញ៉ាំ ហើយមានសុវត្ថិភាពជាងការឆា ឬចៀន ដែលប្រើខ្លាញ់ច្រើនៗ។   អាហារសម្រាប់បុរស ១. ប្រូខូលី ដើម្បីការពារជំងឺមហារីកប្លោកនោម ២. ប៉េងប៉ោះ ដើម្បីការពារជំងឺមហារីកប្រូស្តាត ៣. អាហារសមុទ្រ ដើម្បីបង្កើនថាមពល និងគុណភាពមេជីវិតឈ្មោល (ឆាប់មានកូន) ៤. ឪឡឹក ដើម្បីកាត់បន្ថយសម្ពាធឈាម ៥. ប៊័រសណ្តែកដី ដើម្បីកាត់បន្ថយកូឡេសស្តេរ៉ុល ៦. អាហារធ្វើពីស្រូវអូត ដើម្បីសុខភាពសរសៃឈាមបេះដូង ៧. ខ្ទឹម ដើម្បីកាត់បន្ថយការអស់កម្លាំង៕   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Share

មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នា តែចំណង់ចំណូលចិត្តរបស់មនុស្សប្រុសមួយចំនួន បង្ហាញតាមរយៈសកម្មភាពដែលមើលទៅឡូយហើយក៏គួរឲ្យចូលចិត្តជាពិសេសបានទាក់ទាញក្តីស្រឡាញ់ពីមនុស្សស្រីភាគច្រើនទៀតផង។ អញ្ចឹងបានថា បុរសៗខ្លះបានក្លាយទៅជា អាយដលរបស់មនុស្សជុំវិញដោយមិនដឹងខ្លួន។ ត៎ោះ នារីៗមើលថា ត្រូវចិត្តចំណុចណាមួយ? ហើយបុរសៗវិញក៏មើលដែរថា មានសកម្មភាពឃូលណាត្រូវនឹងខ្លួនឯងអត់? ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងបន្ថែម និងប្រើប្រាស់ពេលវេលាទំនេរពីការសិក្សានិងការងារឲ្យមានប្រយោជន៍ ប្រុសៗបានយកការអានដើម្បីកែអផ្សុក។ សៀវភៅដែលពួកគេអាន អាចជាសៀវភៅរឿង ឬសៀវភៅអប់រំផ្សេងៗ។  ពួកគេចូលចិត្តអាននៅបណ្ណាល័យ  ឬហាងកាហ្វេជាដើម ដែលជាទីចាប់អារម្មណ៍នៃមនុស្សស្រីទាំងឡាយ។ ការសរសេរ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម បានអនុញ្ញាតឲ្យមនុស្សទូទៅអាចបង្ហាញពីអារម្មណ៍ ទស្សនវិស័យ ឬភាពជោគជ័យនានា។ ក្នុងនោះដែរ ការដែលបុរសបានសរសេរពីរឿងរ៉ាវផ្សេងៗ ហើយចែករំលែកលើប្រព័ន្ធទំនាក់ទំនងសង្គម បានធ្វើឲ្យស្រីៗភាគច្រើន ស្គាល់ យល់ពីអារម្មណ៍ និងស្រឡាញ់ពីទឹកដៃសរសេររបស់ពួកគេ។ ការលេងកីឡា ការលេងកីឡា បានបង្ហាញពីភាពរឹងមាំ និងភាពជាបុរសពេញលក្ខណៈ របស់មនុស្សប្រុស។ ការជិះកង់ ហែលទឹក វាយកូនបាល់ កីឡាបាល់ទាត់និងកីឡាផ្សេងៗទៀត សុទ្ធសឹងតែជាកីឡាដែលឆ្លុះបញ្ចាំងពី ភាពព្យាយាម អត់ធ្មត់ និងការស្រឡាញ់សុខភាព និងរាងកាយរបស់ពួកគេ។ ការលេងឧបករណ៍ភ្លេង និងចេះច្រៀង ការលេងហ្គីតា ព្យាណូ ឬឧបករណ៍ភ្លេងផ្សេងទៀតមិនត្រឹមកំសាន្តអារម្មណ៍ និងបន្ថយភាពតានតឹង ប៉ុន្តែភ្ជាប់ជាមួយគ្នាដែរ ពួកគេក៏មើលទៅ គួរឲ្យទាក់ទាញយ៉ាងខ្លាំង ហើយក៏អាចផ្តល់នូវអារម្មណ៍ល្អៗដល់អ្នកជុំវិញតាមរយៈបទភ្លេង និងសំនៀងរបស់ពួកគេផងដែរ។ ការចេះបង្កើតថ្មី មនុស្សមានភាពប៉ិនប្រសព្វផ្សេងៗគ្នា ពួកគេបានប្រើប្រាស់ខួរក្បាលរបស់គេយ៉ាងល្អ។ ការដែលបុរសមានសមត្ថភាព អាចបង្កើតរបស់ថ្មីបាន និងច្នៃរបស់ចាស់ៗដើម្បីប្រើឡើងវិញបាន ដែលជាអត្ថប្រយោជន៍រួមបង្ហាញពីភាពឈ្លាសវៃ ដែលជាភាពទាក់ទាញមួយកម្រនឹងឃើញ។ ការចូលរួមការងារសង្គម បុរសមើលទៅកាន់តែឃូល នៅពេលដែលពួកគេបានចំណាយពេលវេលារបស់គេ ជាមួយនឹងទឹកចិត្តសប្បុរសធម៌ ជួយអ្នកដទៃក៏ដូចជាចូលរួមរំលែកការងារក្នុងសង្គម។ ការងារស្ម័គ្រចិត្តធ្វើឲ្យពួកគេស្គាល់មនុស្សជាច្រើន និងបានចែក រំលែកក្តីស្រឡាញ់ទៅកាន់មនុស្សដទៃ។  មិនត្រឹមជួយសង្គម បង្ហាញភាពមានទឹកចិត្ត និងការងាយចុះសម្រុង តែក៏ធ្វើឲ្យគេទទួលបានប្រជាប្រិយភាពជាងមុនទៀតផង។ ការចូលចិត្តធ្វើម្ហូប ភាពសង្ហារបស់មនុស្សប្រុស អាស្រ័យលើភាពប៉ិនប្រសព្វ កិច្ចការងារផ្ទះ និងមិនមើលបំណាំមនុស្សស្រី។ ការអាចយល់    និងដឹងពីរសជាតិនៃម្ហូបអាហារបានបង្ហាញពីភាពយកចិត្តទុកដាក់ លើការងាររបស់ពួកគេ។ លេងសើចមិនបានទេ មេចុងភៅល្បីជាច្រើន ក៏ជាបុរសដែរណា៎... ការចូលចិត្តថតរូប ប្រណីតភាពនៃជីវិត បានបង្ហាញតាមរយៈរូបថត ដែលបានផ្តិតយកជាមួយនឹងទឹកដៃដែលល្អឥតខ្ចោះ។ មនុស្សចូលចិត្តថតរូប ជាប្រភេទមនុស្សដែលចូលចិត្តរក្សាការចងចាំល្អៗ និងផ្តល់ភាពរីករាយដល់អ្នកដទៃ។ ពួកគេក៏ជាមនុស្សដែលអាចមើលឃើញពីជ្រុងមួយដែលស្រស់ស្អាតពីគ្រប់វត្ថុទាំងអស់ដែលអ្នកធម្មតាមិនអាចមើលឃើញ។ នេះហើយជាលក្ខណៈពិសេសរបស់ពួកគេ។ ចូលចិត្តមើលក្មេង ក្មេងៗពិតជាគួរឲ្យស្រឡាញ់ តែក៏ពេលខ្លះពិបាកនឹងចូលទៅជិត សូម្បីតែនារីខ្លះក៏មិនអាចស៊ូមើលថែក្មេងបានដែរ មនុស្សប្រុសភាគច្រើនមិនចេះមើលក្មេងទេ ដូចនេះទើបធ្វើឲ្យបុរសដែលអាចមើលថែក្មេងបានមើលទៅពិសេស បំផុត។ ជាទូទៅ បុរសបែបនេះតែងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មានចិត្តអំណត់ វៃឆ្លាត និងមានសេចក្តីស្រឡាញ់យ៉ាងកក់ក្តៅ។ សកម្មភាព ជាចំណែកមួយនៃភាពទាក់ទាញរបស់បុរស ប៉ុន្តែអត្តចរិត សមត្ថភាព និងកត្តាជាច្រើនទៀតជាអ្វីដែលអ្នកគ្រប់គ្នាសម្លឹងមកដូចគ្នាដូចនេះសកម្មភាពដែលអ្នកគិតថាអ្នកអាចធ្វើបាន គួរតែសាកល្បងដែរ តែបើអ្នកមិនចូលចិត្តមិនចាំបាច់ព្យាយាម ដើម្បីការចូលចិត្តរបស់អ្នកដទៃឡើយ គ្រាន់តែធ្វើជាខ្លួនឯងឲ្យល្អទៅ គឺគ្រប់គ្រាន់ហើយ។  

Share

អាយុសង្ឃឹមរស់ របស់មនុស្សទូទៅលើពិភពលោក គឺ ៧៣.៨ ឆ្នាំ សម្រាប់ស្រី្ត   និង៦៩.១ ឆ្នាំសម្រាប់បុរស។ ចំណែកអាយុសង្ឃឹមរស់ក្នុងប្រទេសកម្ពុជា គឺ ៧១ ឆ្នាំសម្រាប់ស្រី្ត និង ៦៧ ឆ្នាំសម្រាប់បុរស បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ យើងឃើញថាអាយុសង្ឃឹមរស់របស់ស្រ្តីវែងជាងបុរស៥ភាគរយ។ មូលហេតុដែលធ្វើឲ្យបុរសមានអាយុសង្ឃឹមរស់ខ្លីជាងស្រ្តីគឺមានកត្តាចូលរួមជាច្រើនដូចជា កត្តាហ្សែន កត្តាការថែទាំសុខភាព កត្តាបរិស្ថានជុំវិញ និងកត្តាទំនាក់ទំនងសង្គម។ កត្តាហ្សែន ការបកស្រាយចំពោះ កត្តាហ្សែនគឺត្រូវបានផ្តោតទៅលើ ក្រូម៉ូសូមភេទដែលជាធាតុបង្ករបស់ADN។ ការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទស្រ្តី(XX) បានរក្សាក្រូម៉ូសូមកូន Xដដែល ផ្ទុយពីការស្វ័យតំឡើងទ្វេរបស់ក្រូម៉ូសូមកំណត់ភេទប្រុស(XY) ដែលបំបែកជាក្រូម៉ូសូមកូនX,Y។ ចំនុចនេះហើយដែលធ្វើឲ្យការរក្សាតួនាទីរបស់ក្រូម៉ូសូមកំណត់ភេទបុរសមិនបានល្អ ដែលធ្វើឲ្យបុរសងាយប្រឈមនឹងជំងឺជាងស្រ្តី។ ការថែទាំសុខភាព បុរសភាគច្រើនមិនសូវបានយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អនៅឡើយទេ។ ការបរិភោគបរិមាណអាហារមិនបានត្រឹមត្រូវ ការជក់បារី និងការសេពគ្រឿងស្រវឹង សុទ្ធតែជាកត្តាបង្កបញ្ហាទាំងអស់។ តាមការសិក្សារបស់ Agency for Healthcare Research and Quality បង្ហាញឲ្យឃើញថា បុរស ២៤ភាគរយ មិនបានទៅជួបពិគ្រោះ និងពិនិត្យជំងឺជាទៀងទាត់ជាមួយគ្រូពេទ្យទេ។ កត្តាបរិស្ថានជុំវិញ លក្ខខណ្ឌការងារដូចជា អ្នកធ្វើការងារសំណង់ អ្នកបើកបររថយន្ត កសិករ អ្នកធ្វើការនៅរោងចក្រឧស្សាហកម្ម ជួបគ្រោះថ្នាក់អំឡុងពេលធ្វើការ ដែលជាកត្តាចម្បងដែលធ្វើឲ្យអាយុសង្ឃឹមរស់របស់បុរសខ្លីជាងស្រ្តី។ បើយោងតាមទិន្នន័យរបស់សហភាពអឺរុ៉ប បង្ហាញថាមនុស្ស១៩នាក់ ក្នុងចំណោម ២០នាក់(៩៥.៦ភាគរយ)   បានស្លាប់ដោយសារគ្រោះថ្នាក់នៅកន្លែងធ្វើការ ដែលពួកគេជាបុរស។ កត្តាទំនាក់ទំនងសង្គម តាមការសិក្សារបស់សាកលវិទ្យាល័យ Brigham Young របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១០ បានបញ្ជាក់ថា មនុស្សដែលមានទំនាក់ទំនងសង្គមបានល្អ អត្រានៃការស្លាប់របស់ពួកគេគឺមាន៥០ភាគរយទាបជាង អ្នកមិនមានទំនាក់ទំនងសង្គមល្អ។  ភ្ជាប់ជាមួយគ្នានេះដែរ ជនជាតិអឺរ៉ុបច្រើនជាង៥៥ពាន់នាក់ បានធ្វើអត្តឃាត ជារៀងរាល់ឆ្នាំដែលក្នុងនោះ មានបុរស២៥.១នាក់ ក្នុងចំណោម១០០ពាន់នាក់ ដែលនៅចន្លោះអាយុ  ៤៥និង ៥៩ឆ្នាំ។ មូលហេតុនៃការធ្វើអត្តឃាតនេះបណ្តាលមកពី ភាពក្រីក្រ ការរើសអើង ភាពអត់ការងារធ្វើ អំពើហិង្សាក្នុងគ្រួសារ មានជំងឺរ៉ាំរ៉ៃ និងការប្រើថ្នាំញៀនជាដើម។ កត្តាទាំងនេះហើយដែលធ្វើឲ្យបុរសភាគច្រើនមានភាពតានតឹង ស្មុគស្មាញ និងតប់ប្រមល់ ដោយពួកគេមិនបានព្យាយាមរកដំណោះស្រាយ ខណៈពេលដែល ស្ត្រីភាគច្រើនបានចំណាយពេលទំនេររបស់ពួកគេជាមួយមិត្តភក្តិ ដើម្បីជួយកិច្ចការសង្គម ជជែកពិភាក្សាដោះ-ស្រាយបញ្ហានានាក៏ដូចបញ្ហាផ្ទាល់ខ្លួនដែរ។ទាំងនេះហើយទើបស្រ្តីមានគុណភាពជីវិតល្អជាងបុរស។ ដើម្បីចូលរួមចំណែកក្នុងការការពារ និងបន្ថយករណីធ្វើអត្តឃាតនេះ អង្គការសុខភាពពិភពលោក បានដាក់ករណីធ្វើអត្តឃាតជាផ្នែកមួយនៃសុខភាពសាធារណៈ ដោយបង្កើតជាកម្មវិធីមួយគឺ  WHO World Suicide Report “Preventing suicide: a global imperative” ក្នុងឆ្នាំ២០១៤ ក្នុងគោលបំណង ផ្តល់ចំណេះដឹង និងកាត់បន្ថយករណីធ្វើអត្តឃាតឲ្យបាន១០ភាគរយ ក្នុងឆ្នាំ២០២០។

Share

សំណួរ៖ ខ្ញុំបាទអាយុ ២៥ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ។ ខ្ញុំធ្លាប់លឺគេនិយាយពីជំងឺមហារីកសុដន់លើមនុស្សស្រី។ តើជំងឺនេះអាចមានលើបុរសទេ បើមនុស្សប្រុសក៏មានសរីរាង្គនេះដែរ? ចម្លើយ៖ បុរសក៏អាចមានជំងឺមហារីកសុដន់ដែរ តែមហារីកសុដន់លើមនុស្សប្រុសមានត្រឹមតែ ១%ប៉ុណ្ណោះក្នុងចំនួនអ្នកជំងឺទាំងអស់។ ជាទូទៅសុដន់របស់ស្រ្តីផ្សំឡើងដោយជាលិកាខ្លាញ់ និងប្រព័ន្ធបញ្ចេញទឹកដោះដែលមានភាពស្មុគស្មាញ ឯសុដន់បុរសវិញ មានត្រឹមតែជាលិកាខ្លាញ់និងសាច់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះហើយ បានជាសុដន់របស់ស្រ្តីប្រឈមមុខនឹងការបម្រែបម្រួលកោសិកាទៅរកភាពមិនប្រក្រតី ឬក៏មានការរលាករ៉ាំរៃ ដែលងាយនឹងវិវឌ្ឍទៅជាកោសិកាមិនល្អ ឬដុំដែលអាចក្លាយជាមហារីកបាន។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក និងវេជ្ជសាស្រ្តទូទៅនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ HealthTime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share
Top