Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្នុងអំឡុងពេលការរីករាលដាលនៃកូវីដ១៩ អាជីវកម្មជាច្រើន កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ដោយខ្លះឈានទៅដល់ការបិទទ្វារ ឯខ្លះទៀតក៏ធ្វើការបញ្ឈប់បុគ្គលិកមួយចំនួនដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃប្រាក់ចំណូល។  ស្របគ្នានេះដែរ ម្ចាស់អាជីវកម្ម និងបុគ្គលិកមួយចំនួនដែលបានប្រើកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ក៏កំពុងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់ការបង់ការប្រាក់ និងសងទៅធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។   ការធ្វើកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាវិធីសាស្រ្តដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជាក្នុងការយកប្រាក់ទៅប្រើប្រាស់ក្នុងទិសដៅផ្សេងៗ។ តើទិសដៅណាខ្លះ ដែលអ្នកគួរប្រើកម្ចីពីធនាគារ ឬគ្រឹះដ្ឋានមីក្រូហិរញ្ញវត្ថុ? ហើយអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីបញ្ចៀសពីបញ្ហាមិនអាចសងប្រាក់ទៅធនាគារ ឬគ្រឹះដ្ឋានមីក្រូហិរញ្ញវត្ថុវិញបាន? ហើយលោកអ្នកត្រូវធ្វើដូចម្តេចប្រសិនបើជួបបញ្ហាទាំងនេះ? សំណួរទាំងនេះសុទ្ធសឹងជាសំណួរដែលលោកអ្នកគួរសួរខ្លួនឯង និងត្រៀមខ្លួនមុននឹងសម្រេចចិត្តប្រើប្រាក់កម្ចី។   ជាទូទៅ ក្នុងវ័យ២៥ឆ្នាំឡើងទៅ អ្នកប្រហែលជាធ្លាប់គ្រោង ឬបានប្រើកម្ចីក្នុងទិសដៅ ទិញផ្ទះ? ទិញម៉ូតូ ឡាន? ទិញដី? បង្កើតអាជីវកម្ម? ពង្រីកអាជីវកម្ម? បង់ថ្លៃព្យាបាលបន្ទាន់? ការចំណាយបន្ទាន់ផ្សេងៗ? ឬរៀបការ? តើអ្នកគិតថាកម្ចីណាខ្លះដែលត្រឹមត្រូវ? ជាការពិតណាស់ ទិសដៅនៃការប្រើកម្ចីដែលល្អបំផុតគឺ ធ្វើឲ្យអ្នកអាចបង្កើត ឬបង្កើនចំណូល ដែលអាចឲ្យអ្នកទូទាត់ការបង់ជាប្រចាំទៅធនាគារ ឬគ្រឹះដ្ឋានមីក្រូហិរញ្ញវត្ថុវិញ ដូចជា ការពង្រីកអាជីវកម្មដែលមានសក្តានុពលស្រាប់ ការវិនិយោគលើអាជីវកម្មដែលកំពុងចំណេញតែខ្វះខាតដើមទុនក្នុងការពង្រីក ការវិនិយោគលើអចនលទ្រព្យដែលអាចនឹងមានតម្លៃកើនឡើងលឿន (តែក្នុងករណីនេះ លោកអ្នកត្រូវធានាថាលោកអ្នកមានចំណូលផ្សេងដើម្បីទូទាត់ជាមួយធនាគារជាប្រចាំ)។ តែនេះមិនមែនមានន័យថា ទិសដៅកម្ចីផ្សេងៗមិនត្រឹមត្រូវនោះទេ។ ការប្រើកម្ចីសម្រាប់បង់ថ្លៃព្យាបាល ឬករណីបន្ទាន់ការផ្សេងៗជាកាតព្វកិច្ចរបស់អ្នកក្នុងនាមជាកូន ជាឪពុកម្តាយ ឬជាប្តី ប្រពន្ធ ក្នុងគ្រាដែលមនុស្សជាទីស្រឡាញ់ជួបគ្រោះថ្នាក់ ឬមានជំងឺផ្សេងៗ។ ដោយឡែក លោកអ្នកគួរបង្កើនការពិចារណាមុន ធ្វើកម្ចីសម្រាប់ទិញរបស់របរប្រើប្រាស់ផ្សេងៗ ដែលតម្លៃរបស់វត្ថុទាំងនោះនឹងធ្លាក់ចុះជាបន្តបន្ទាប់ ដូចជាម៉ូតូ ឡាន សម្លៀកបំពាក់ របស់របរហឺុហាផ្សេងៗ ព្រោះវាអាចធ្វើឲ្យជីវភាពរបស់លោកអ្នកកាន់តែយ៉ាប់យឺនទៅវិញ។ ការប្រើប្រាស់កម្ចីប្រភេទនេះ មានហានិភ័យខ្ពស់ តែក៏អាចជាកម្ចីមួយដែលអាចទទួលយកបាន ប្រសិនបើរបស់របរដែលអ្នកទិញនោះ ជាភាពចាំបាច់ដូចជា រថយន្តតូចល្មមសម្រាប់ជាមធ្យោបាយធ្វើដំណើររបស់ភរិយាដែលមានផ្ទៃពោះ ទារកតូច ឬឪពុកម្តាយចាស់ជរាជាដើម គោលដៅបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ សម្ភារៈសិក្សា សម្ភារៈសម្រាប់អនុវត្តការងារដែលចាំបាច់ ក៏សុទ្ធសឹងជារបស់របរដែលអ្នកអាចប្រើកម្ចីផងដែរ។   ទទួលបានចំណេះដឹងពីការប្រើប្រាស់លុយ ដោយគ្រាន់តែ Subscribe Telegram Channel https://t.me/morecashbyhealthtime

Share
Top