
Levosulpiride មិនត្រឹមតែជាឱសថសម្រាប់តែប្រព័ន្ធរំលាយអាហារទេ
ស្ថិតនៅក្រោមទម្រង់ជាគ្រាប់ ឱសថ Levosulpiride ត្រូវបានកំពុងប្រើប្រាស់នៅក្រោមមុខងារប្រឆាំងនឹងវិបត្តិផ្លូវអារម្មណ៍ (antipsychotics) និងជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ (prokinetic agent)ដែលឱសថមានលក្ខណៈជា Antagonist ទៅនឹងរ៉េស៊ិបទ័រ Central dopamine (D-2, D-3 និងD-4)។
ប្រសិទ្ធភាពព្យាបាល
ជាមួយនឹងមុខងារដ៏ចម្បង Levosulpiride ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដូចជា៖
• ភាពមិនប្រក្រតីនៃការគិត និងអារម្មណ៍ (Psychoses)
• រោគសញ្ញារវើរវាយ (schizophrenia)
• ការព្រួយបារម្ភ (anxiety disorder)
• បាក់ទឹកចិត្តជាប្រចាំ (dysthymia)
• រលាកប្រព័ន្ធរំលាយអាហារ (irritable bowel syndrome)
• តឹងពោះ (abdominal distension)
• ឈឺចុងដង្ហើម (epigastric discomfort)។
សកម្មភាពរាងកាយលើឱសថ
សារធាតុសកម្មនៃឱសថត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមក្នុងកម្រិត ៣០% រយៈពេល ៣ម៉ោងបន្ទាប់ពីការលេប ដែលការបាត់បង់គឺតាមរយៈមេតាបូលីសនៅក្នុងសរីរាង្គថ្លើម។ ឱសថត្រូវបានបញ្ចេញចោលពាក់កណ្តាលក្នុងរយៈពេល ៨-៩ម៉ោងដែលធ្វើឡើងជាចម្បងតាមរយៈទឹកនោម។
កម្រិត និងការប្រើប្រាស់
ការប្រើប្រាស់ឱសថ Levosulpiride ទាមទារឲ្យមានការអនុញ្ញាតពីវេជ្ជបណ្ឌិត ដោយកម្រិតសម្រាប់មនុស្សពេញវ័យគឺ៖ ម្តង ១គ្រាប់ បីដងក្នុងមួយថ្ងៃ ក្រោយអាហារ។
ផលរំខាននៃឱសថ
ឱសថអាចបង្កឲ្យមានផលប៉ះពាល់មួយចំនួនទៅលើដំណើរការរាងកាយមួយចំនួនដូចជា៖
• ប្រព័ន្ធអង់ដូគ្រីន៖ រាំងរដូវ ការផលិតទឹកដោះច្រើនហួសកម្រិត (ចំពោះស្រ្តី) និងការកើនឡើងទំហំដើមទ្រូងចំពោះបុរស
• វិបត្តិរំលាយអាហារ៖ ក្អួត ចង្អោរ រាក ឬទល់លាមកជាដើម
• ប្រព័ន្ធចរន្តឈាម៖ លើសសម្ពាធឈាមប្រសិនសង្កេតឃើញមានផលរំខានខាងលើ ឬបញ្ហាផ្សេងទៀតអំឡុងពេលប្រើប្រាស់ឱសថ ត្រូវផ្តល់ដំណឹង ឬស្វែងរកការពិគ្រោះពីសំណាក់វេជ្ជបណ្ឌិតជាបន្ទាន់។
ការហាមប្រើ
ឱសថត្រូវបានហាមឃាត់ចំពោះ៖
• ស្រ្តីមានផ្ទៃពោះ
• អ្នកជំងឺហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ
• អ្នកជំងឺលើសសម្ពាធឈាម
• អ្នកមានប្រតិកម្មទៅនឹងសារធាតុសកម្មនៅក្នុងឱសថ
• អ្នកជំងឺប្រកាច់។
ការប្រុងប្រយ័ត្ន
ឱសថគួរត្រូវបានប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះ៖
• អ្នកជំងឺលើសសម្ពាធឈាម
• កុមារ និងមនុស្សវ័យចំណាស់
• អ្នកជំងឺកំពុងប្រើប្រាស់ឱសថនេះ គួរចៀសវាងពីការបើកបរ ឬបើកដំណើរការម៉ាស៊ីនដោយហេតុថា ឱសថអាចធ្វើឲ្យងងុយ ឬធីងធោង។គួរបញ្ជាក់ផងដែរ ឱសថ Levosulpiride ដែលកំពុងមានលក់នៅលើទីផ្សារមានដូចជា Levopirid (Tab.), Pirivo-25, Depride-25 ជាដើម។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Related Articles
View All