អត្ថបទប្រចាំសប្ដាហ៍ទី៣ នៃខែមេសា
សម្រាប់អត្ថបទប្រចាំសប្ដាហ៍ទី៣នេះផងដែរ គេហទំព័រហេលស៍ថាម ក៏នៅតែបន្តដាក់ផ្សាយនូវអត្ថបទដែលជាចំណះដឹងផ្នែកសុខាភិបាល នឹងគន្លឹះក្នុងការរស់នៅខ្លះៗមកចែកជូនមិត្តអ្នកអានទាំងអស់សម្រាប់ជាចំណេះដឹងទូទៅ និងជាវិធីបង្ការ ឬការពារសុខភាពសម្រាប់មនុស្សជាស្រលាញ់ និងខ្លួនអ្នកផ្ទាល់... ក្នុងនោះផងដែរ អត្ថបទដែលទទួលបានការពេញនិយមអានជាងគេប្រចាំសប្ដាហ៍នោះរួមមានដូចខាងក្រោម...
គុណប្រយោជន៍នៃដំឡូងជ្វា ចំពោះសុខភាព
លោកអ្នកធ្លាប់ទទួលទានដំឡូងជ្វាទេ? ដំឡូងជ្វា គឺមានផ្ទុកនូវជាតិសរសៃស្ទើរតែ២ដងច្រើនជាងប្រភេទដំឡូងផ្សេងៗទៀត។ ក្នុងដំឡូងជ្វាមួយផ្លែមានផ្ទុកនូវជាតិសរសៃប្រមាណជា៧ក្រាម ដែលវានឹងបង្កើតបានជាជាតិម៉្សៅដ៏ល្អម៉្យាងបន្ថែមលើរបបអាហារគ្រប់ប្រភេទ។ កម្រិតជាតិសរសៃដ៏ខ្ពស់នេះបានផ្ដល់នូវគុណភាពនៃការដុតបំផ្លាញចំណីដ៏យឺតក្នុងរាងកាយដែលវាមានន័យថា ថាមពលកាឡូរីនឹងត្រូវបានប្រើប្រាស់យ៉ាងយឺតៗ និងមានប្រសិទ្ធភាពជាងពពួកអាហារ កាបូអ៊ីដ្រាតដែលមានជាតិសរសៃទាប
យល់ដឹងពីជំងឺរបើកបាតភ្នែក
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ងី ម៉េង ជាប្រធាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាម្ចាស់គ្លីនិកភ្នែក ម៉េង រ័ត្ននីនបានឲ្យដឹងថា ជំងឺរបើកបាតភ្នែកគឺជាជាការរបើកចេញពីគ្នារវាងកោសិកាស្រទាប់បាទភ្នែកដែលមានមុខងារក្នុងការចាប់រូបភាព និងការមើលឃើញ ដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការមើលឃើញ ឬពិការភ្នែក……
កាត់បន្ថយការឡើងសម្ពាធឈាម ជាមួយនឹងវិធីដ៏មានប្រសិទ្ធភាពទាំងនេះ...
សម្ពាធឈាម សំដៅដល់សម្ពាធនៃឈាមដែលហូរឆ្លងកាត់សរសៃឈាមរបស់រាងកាយអ្នក។ ប៉ុន្តែ នៅពេលកម្រិតឈាមលើសកំណត់ហូរឆ្លងកាត់សរសៃឈាម ជាហេតុបណ្ដាលឲ្យសម្ពាធឈាមរាងកាយមានការកើតឡើង។ សម្ពាធឈាម ត្រូវបានវាស់ស្ទង់ក្នុងដំណាក់កាលពីរលេខគឺ 120/80 ដំណាក់កាលលេខទី១ គឺវាស់ស្ទង់ថា តើបេះដូងអ្នកធ្វើការបូមឈាមជុំវិញសរសៃឈាមអាទ័រប្រកបដោយដោយប្រសិទ្ធភាព ឬយ៉ាងណា? ចំណែកប្រភេទលេខទី២ វិញនោះ …………
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ