ចេញពីតុ ចូលព្រៃ
ខ្ញុំធ្លាប់បានប្រាប់មិត្តម្នាក់ឲ្យប្រើប្រាស់កម្មវិធី ណយស្លុី (Noisli) ហើយគាត់ប្រាប់ខ្ញុំថា ដោយសារវា គាត់មានចិត្តស្ងប់ជាងមុន ដែលជាហេតុនាំឲ្យខ្ញុំចង់ចែករំលែកកម្មវិធីនេះទៅអ្នកទាំងអស់គ្នាដែរ!
តាមពិតទៅ ពេលយើងចង់ផ្ចង់អារម្មណ៍ វត្ថុដែលនៅជុំវិញខ្លួនយើងមានសារៈសំខាន់ខ្លាំងណាស់។ ពេលខ្លះមិត្តយើងព្យាយាមចង់និយាយជាមួយយើង ពេលខ្លះទៅមានគេស្វានជញ្ជាំងនៅជាប់ផ្ទះមិនឈប់មិនឈរ។
អ្នកអាចព្យាយាមបើកបង្អួចដើម្បីលឺសម្លេងចាបយំ ឬដើរចេញក្រៅប៉ុន្មានជុំដើម្បីស្រូបខ្យល់បរិសុទ្ធ។
តែកន្លែងដែលយើងធ្វើការមិនមែននៅក្នុងគិរីរម្យនោះទេ។ ពេលយើងបើកបង្អួចមក លឺតែសម្លេងឡានជិះកាត់ ពេលយើងឈានជើងចេញពីការិយាល័យ នៅខាងក្រៅមិនមែនជាព្រៃនៅមណ្ឌលគិរីនោះទេ។
ការបំពុលសម្លេងគឺជាបញ្ហាធំមួយ (នេះរឹតតែធំសម្រាប់អ្នកដែលងាយលឺសម្លេងជាងអ្នកផ្សេង)។ ការបំពល់សម្លេងហ្នឹង អាចមានឥទ្ធពលដល់ខួរក្បាល និងជីវិតរបស់អ្នក ដូចជាតម្លើងអរម៉ូនស្ត្រេសក្នុងខ្លួនអ្នកជាដើម។
តាមពិតទៅ ក៏សមដែរ ដោយសារយើងបានចាកចេញពីជម្រកធម្មជាតិរបស់យើងទៅហើយ។ ពេលគេយកសត្វព្រៃមកដាក់ក្នុងទ្រុងសួនសត្វដែលមានព្រៃតិចនោះ ពួកវាតែងបញ្ចេញរោគសញ្ញាស្ត្រេសតាមផ្លូវកាយ និងផ្លូវចិត្ត។ ពេលមនុស្សយើងធ្វើការនៅកន្លែងដែលមិនមានធម្មជាតិ នោះយើងក៏ដូចគ្នាដែរ ដោយសារយើងមានភាព biophilla (ស្រឡាញ់ធម្មជាតិ)។ ជាតិជាមនុស្ស ពួកយើងកើតមក តែងមានចិត្តចង់នៅជាមួយធម្មជាតិ ដោយសារវាធ្វើឲ្យយើងមានអារម្មណ៍ល្អ! ដោយសារហេតុនេះហើយ មានវិធីច្នៃម៉ូដមួយដែលគេហៅថា biolphilia design (ម៉ូដស្រឡាញ់ធម្មជាតិ) ដែលគេព្យាយាមបញ្ចូលធម្មជាតិ ចូលទៅក្នុងផ្ទះ ឬកន្លែងការងារយើង ដើម្បីឲ្យយើងមានអារម្មណ៍ល្អ និងរស់នៅ ធ្វើការល្អជាងមុន។
ទោះខ្ញុំមិនអាចប្រាប់អ្នកឲ្យដឹកដើមឈើដាក់ចូលក្នុងកន្លែងការងារអ្នកក្តី ក៏អ្នកនៅអាចនាំព្រៃចូលក្នុងការិយាល័យអ្នកជានិច្ច!
ធ្វើម៉េចទៅ?
ប្រើ ណយស្លុី (Noisli) ទៅ!
ខាងក្រោមនេះជា វីដេអូ ខ្លីមួយប្រាប់អ្នកថាប្រើវារបៀបម៉េច។
សម្រាប់ខ្ញុំ ពេលបានលឺសម្លេងចាបយំ និងខ្យល់បក់ ខ្ញុំតែងមានអារម្មណ៍ស្ងប់ និងអាចផ្ចង់គំនិតបានជានិច្ច។ អ្នកខ្លះវិញចូលចិត្តសម្លេងភ្លើងឆេះ ឬភ្លៀងធ្លាក់។ សំខាន់ អ្នកអាចបង្កើត និងបញ្ចូលសម្លេងធម្មជាតិដែលអ្នកស្រឡាញ់ចូលគ្នាយ៉ាងស្រួល។ សាកធ្វើ ឌីជេធម្មជាតិម្តងមើល៎!
ខ្ញុំដឹងតែម្តង ថាអ្នកនឹងចូលចិត្តកម្មវិធីនេះ!
****
នៅតែពិបាកផ្ចង់អារម្មណ៍ដោយសារទូរស័ព្ទរបស់អ្នកមែន? ធម្មជាតិអាចជួយអ្នកបានម្តងទៀតហើយ! អ្នកអាចដូរទូរស័ព្ទរបស់អ្នកទៅជាព្រៃឈើបាន ហើយខ្ញុំបានសរសេរពីវានៅអត្ថបទមួយផ្សេងទៀតម្តងហើយ។ ចុចទីនេះដើម្បីអានវាណា៎!
អត្ថបទជាភាសាអង់គ្លេស ៖ Go to the Jungle, from Your Desk
រូបពីដើមអត្ថបទ ៖ សាយមិន ផ្រេត្ស (Simon Prades)
អត្ថបទដោយ ៖ Vayo
--------------------------
វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com
Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com
Facebook : វប្បធម៌ - Wapatoa