ក្នុងខែឧសភា អត្ថបទ៣នេះមានអ្នកអាចច្រើនជាងគេ
សម្រាប់ខែឧសភានេះ យើងសង្កេតឃើញមានកំណើននៃការចូលរួមចែករំលែកចំណេះដឹងអំពីនិស្សិតផ្នែកសុខាភិបាល ក៏ដូចជាសមាជិកនៃ សហគមន៍ហេលស៍ថាម ស្របពេលដែលក្រុមការងារអ្នកនិពន្ធក៏នៅតែបន្តចេញផ្សាយនូវអត្ថបទដ៏មានគុណប្រយោជន៍របស់ខ្លួនជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះផងដែរ អត្ថបទដែលទទួលបានការអានច្រើនជាងគេ រួមមានដូចខាងក្រោមនេះ…
ជំនឿមិនសមហេតុផលនៃជំងឺស្រឡទែន (Mumps) របស់ប្រជាជនយើង
ចាស់ៗភាគច្រើនតែងមានជំនឿថា «ការទទួលទានផ្លែកន្ទួត និងសរសេរអក្សរ « ខ្លា » ឬ « ជា » នឹងធ្វើឲ្យអ្នកជំងឺស្រឡទែនជាសះស្បើយ» ។ ប៉ុន្តែលោក ហេង សុធារិទ្ធ និស្សិតផ្នែកវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបញ្ជាក់ជូនថា នេះគ្រាន់តែជាជំនឿតៗគ្នាមួយតែប៉ុណ្ណោះ។ តាមការពិតទៅ វាក៏នឹងបាត់ទៅវិញជាធម្មតា ក្នុងអំឡុងពេល ៧ថ្ងៃ ទៅ ១០ ថ្ងៃក្រោយថ្ងៃផ្តើមរោគសញ្ញា នេះ បើយើងមិនផ្តោតលើការចេញជាផលវិបាក (Complications) នៃជំងឺបន្តទៀត…
សញ្ញាអាសន្នដែលអ្នកគួរដឹង ពីជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល(Stroke)
លោក ហេង សុជាតិ និស្សិតវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ បានលើកឡើងនូវនិយមន័យនៃ Stroke ថាជាជំងឺដែលធ្វើឲ្យខូចខាត ឬបំផ្លាញកោសិការខួក្បាល ដែលចែកជា២សណ្ឋាន គឺស្ទះសរសៃឈាមក្នុងខួរក្បាល(Ischemic Stroke) ឬក៏ដាច់សរសៃឈាមក្នុងខួរក្បាល (Hemorrhage Stroke)។ លោកក៏បានបន្ថែមទៀតថា វាជាជំងឺគំរាមកំហែងដល់ជីវិត នឹងបង្កឲ្យមានផលវិបាកជាច្រើន ប្រសិនបើលោកអ្នកមិនបានព្យាបាលទាន់ពេលវេលា។ យ៉ាងណាមិញ មានសញ្ញាមួយចំនួនដែលអ្នកគួរដឹង នៅពេលមានជំងឺ Stroke ( ស្ទះ ឬដាច់សរសៃឈាមខួរក្បាល ) ដោយត្រូវចងចាំពាក្យថា FASTER ដែលពាក់ព័ន្ធនឹងមុខ(Face) ដៃ (Arms) លំនឹង (Stability) ការនិយាយ (Talking) ភ្នែក (Eyes) ប្រតិកម្មតប (React) ដែលត្រូវប្រញាប់រូសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលមានប្រសិទ្ធភាពព្យាបាលជំងឺstroke ដែលនៅជិតលោកអ្នកបំផុត។
បុណ្យ Ramadan និងជំងឺទឹកនោមផ្អែម
«ពិធីបុណ្យ រ៉ម៉ាទន ឬ រ៉ាម៉ាដន ឬ Ramadan» ដែលយើងស្គាលថាជា «ខែបួសរបស់សាសនិកអ៊ីស្លាម» គឺជាពិធីកម្មសាសនាដ៏មានសារៈសំខាន់ និងមានអត្ថន័យរបស់បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកអ៊ីស្លាម ហើយសម្រាប់ ឆ្នាំ២០១៨នេះ គឺចាប់ផ្តើមពីថ្ងៃទី ១៧ ខែឧសភា រហូតដល់ថ្ងៃទី ១៥ ខែមិថុនា។ ដោយផ្អែកទៅលើកាត្វកិច្ចដែលត្រូវអនុវត្តក្នុងអំឡុងខែបួសនេះ ពុកម៉ែបងប្អូនដែលមានជំងឺទឹកនោមផ្អែម ត្រូវស្វែងយល់ និងមានការប្រុងប្រយ័ត្នមួយចំនួន។ នៅក្នុងអត្ថបទនេះផងដែរ លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និងទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសមៈ) និង មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម ក៏បានបកស្រាយ ដោយធ្វើការឆ្លើយតបនឹងសំណួរខ្លឹមៗចំនួន២ រួមមាន «តើអ្នកជំងឺទឹកនោមផ្អែម ត្រូវយល់ដឹងអំពីអ្វីខ្លះនៅក្នុងអំឡុងខែរ៉ម៉ាទន?» «តើអ្នកជំងឺទឹកនោមផ្អែម គួរធ្វើដូចម្តេចក្នុងអំឡុងខែបួស ឬ រ៉ម៉ាទន?»
***កំណត់សម្គាល់ ៖ សូមចុចលើចំណងជើង ដើម្បីអានអត្ថបទដើម
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ