Dengue can be confusing
គ្រប់គ្នាស្គាល់គ្រុនឈាម ជាជំងឺដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរលើមនុស្សស្ទើរគ្រប់វ័យជាពិសេសកុមារ ប៉ុន្តែហាក់ដូចជាប្រជាជនមួយចំនួននៅតែមានការយល់ច្រទ្បំ។ ការយល់ខុសទាំងនោះ អាចរួមមាននូវ៣ចំណុចខាងក្រោម៖
ងាយច្រឡំគ្រុនឈាម និងគ្រុនក្តៅ
ដោយសារតែជំងឺគ្រុនឈាម មានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺគ្រុនក្តៅ ទើបធ្វើឲ្យមនុស្សមួយចំនួននៅតែមានការភាន់ច្រទ្បំរវាងជំងឺទាំង២ ។ ដូចនេះ លោកអ្នកត្រូវបែងចែកឲ្យច្បាស់ថា គ្រុនឈាម ជាជំងឺដែលការចម្លងវីរុសធ្វើឡើងតាមរយៈមូសខ្លាញី រីឯរោគសញ្ញាលេចទ្បើងក្នុងអំទ្បុងពេល ៣ ទៅ ១៤ ថ្ងៃបន្ទាប់ពីឆ្លង រួមមាន ក្តៅខ្លួនខ្លាំង ឈឺក្បាលខ្លាំង ឈឺក្នុងភ្នែកឈឺ ឬរួយសាច់ដុំ ក្អួត ចង្អោរ និង ចេញកន្ទួលលើស្បែក។ ផ្ទុយពីជំងឺគ្រុនក្តៅ ដែលវាបង្កដោយពពួកវីរុស ឬបាក់តេរី ហើយរោគសញ្ញារួមមាន ទ្បើងសីតុណ្ហភាពខ្ពស់ (៣៩ទៅ៤០អង្សាសេ) ក្តៅខ្លួនខ្លាំង រងាញាក់ ឈឺពេញខ្លួន ក្នុងអំទ្បុងពេល ៣ ទៅ ៥ថ្ងៃ។
សុទ្ធតែមានគ្រោះថ្នាក់ដល់ជីវិត
សូមបញ្ជាក់ថា អ្នកជំងឺគ្រុនឈាមនឹងមិនអាចឈានដល់ការបាត់បង់ជីវិតទេ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ករណីសីតុណ្ហភាពទ្បើងដល់ ៤០ អង្សាសេ ត្រូវប្រុងប្រយ័ត្នប្រសិនបើវាឡើង ៣ទៅ៧ថ្ងៃបន្ទាប់ពីមានរោគសញ្ញាប្រកាច់ ជាមួយការថយចុះសីតុណ្ហភាពក្រោម ៣៨ អង្សាសេ រួមនឹងការឈឺពោះខ្លាំង ក្អួតមិនឈប់ ដកដង្ហើមញាប់ ឈាមហូរតាមអញ្ចាញធ្មេញ ក្អួតមានឈាម នោះបន្ទាប់ពី ២៤ ទៅ ៤៨ម៉ោង ដែលអ្នកជំងឺអាចស្លាប់បណ្តាលមកពី ធ្លាយប្លាស្មា ជំងឺផ្លូវដង្ហើម ហូរឈាមធ្ងន់ធ្ងរ និងការចុះខ្សោយនៃសារពាង្គកាយខ្លាំង។
ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
ដូចដែលអ្នកខ្លះនៅតែយល់ខុសថា គ្រុនឈាមអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានបើប៉ះផ្ទាល់ខ្លួនប្រាណ ឬឈាមអ្នកជំងឺ នេះមិនមែនជាការពិតនោះទេ។ ជាក់ស្តែងជំងឺគ្រុនឈាមឆ្លងពីការខាំរបស់មូសខ្លាញីដែលផ្ទុកមេរោគគ្រុនឈាម។ មូសនេះទៀតសោត មានឥទ្ធិពលខ្លាំងនៅរដូវភ្លៀងធ្លាក់ អាចបង្កើតកូននៅកន្លែងដែលអាចដក់ទឹកបានដូចជា ថូផ្កា ពាងទឹកសម្បកកង់ទ្បានជាដើម
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ