អត្ថបទណាខ្លះ ដែលទទួលបានការអានច្រើនជាងគេក្នុងខែកក្កដា?
សម្រាប់ខែកក្កដានេះ កំណើននៃការចែករំលែកអត្ថបទ ក៏ដូចជាការចូលអានអត្ថបទហាក់មានចំនួនច្រើនជាងរាល់សព្វដង ស្របពេលដែលក្រុមការងារនិពន្ធនៅតែបន្តចេញផ្សាយនូវអត្ថបទដើម្បីលើកកម្ពស់ចំណេះដឹងសុខភាពដល់ប្រជាជនយើងទាំងមូល។ ក្នុងនោះ អត្ថបទទាំង៣ដែលទទួលបានការអានច្រើនជាងគេ មានដូចខាងក្រោម....
តើពិតឬ? ទឹកដោះ ជាឈាម?
តើមិត្តអ្នកអានទាំងអស់គ្នាតែងឮគេនិយាយថា«ទឹកដោះនឹងក្លាយជាឈាម នៅពេលដែលយើងយកវាទៅហាលថ្ងៃ»… ដែរឬទេ? នេះជាចម្ងល់របស់ប្រិយមិត្តមួយចំនួនដែលមានជំនឿតាមសមាជិកគ្រួសាររបស់គាត់ នឹងឮតៗគ្នា ជឿទាំងមិនដឹងថាជាការពិតឬអត់…. មិត្តអ្នកអានទាំងអស់នឹងបានដឹងការពិតជុំវិញជំនឿខាងលើ ដែលបកស្រាយដោយលោក ហេង សុធារិទ្ធ ជានិស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល……
ស្វែងយល់បន្ថែម៖ http://healthtime.tips/library/article/1609
វេជ្ជបណ្ឌិតចង់ឲ្យអ្នកជំងឺទឹកនោមផ្អែមធ្វើរឿង ៩យ៉ាង
យោងតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត នៅ គីមសាន វេជ្ជបណ្ឌិតឯកទេស បម្រើការនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ។ ប្រជាជនទាំងអស់គួរយល់ដឹងពីការបង្កើតទម្លាប់ក្នុងការធ្វើរឿងសំខាន់ៗ ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវដឹង…. ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាជំងឺទឹកនោមផ្អែមមានផលប៉ះពាល់តាំងពីភ្នែករហូតដល់ចុងជើង ប៉ុន្តែផលវិបាកទាំងនោះសុទ្ធតែអាចការពារ ឬអាចពន្យារបានបើអ្នកជួបជាមួយវេជ្ជបណ្ឌិតជំនាញទាន់ពេលវេលា…
អានបន្ថែមតាមរយៈ http://healthtime.tips/library/article/1599
របបអាហារ ដែលអ្នកជំងឺទឹកនោមផ្អែមគួរចៀសវាង
តាមការបកស្រាយរបស់ លោក សុផល ផលនីវិសិដ្ឋនិស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យ អន្តរជាតិ បានឲ្យដឹងថា យោងតាមអង្គការសុខភាពពិភពលោក (WHO) បានពន្យល់ថាជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ឬនៅពេលរាងកាយមិនអាចប្រើអាំងស៊ុយលីនដែលលំពែងផលិតបាន…
យល់ដឹងបន្ថែមតាមរយៈ http://healthtime.tips/library/article/1631
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ