តើអត្ថបទណាខ្លះ ដែលជាទីចាប់អារម្មណ៍ជាងគេក្នុងខែតុលានេះ?
សម្រាប់ខែតុលា ឆ្នាំ២០១៨នេះ ក្រុមការងារផ្នែកនិពន្ធ និងសមាជិកនៃសហគមន៍ហេលស៍ថាម នៅតែបន្ដដាក់ចេញផ្សាយនូវប្រភេទអត្ថបទសុខភាពនានា ដែលជាចំណេះដឹងគ្មានព្រំដែន សម្រាប់ចែកជូនមិត្តអ្នកអាន ហើយអត្ថបទដែលទទួលបានចំណាប់អារម្មណ៍ និងមានអ្នកអានច្រើនជាងគេទាំងនោះរួមមាន៖
១.ហេតុអ្វីបានជាពិបាកក្នុងការមានផ្ទៃពោះ?
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព-រោគស្ត្រីនិងជាប្រធានផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរសម្រាកព្យាបាល និងសម្ភព-មាតា បានមានប្រសាសន៍ថាការពិបាកមានផ្ទៃពោះ គឺជាការរួមភេទទៀងទាត់ដោយមិនមានការការពារលើសពី១២ខែ នៅតែមិនមានកូន។ គេសង្កេតឃើញ មានអត្រា១០ភាគរយនៃស្ត្រីអាយុពី ១៥ ទៅ ៤៤ឆ្នាំ នៅសហរដ្ឋអាមេរិក និង ៨ ទៅ ១២ភាគរយ នៃស្ត្រីទូទាំងពិភពលោក។ ការសិក្សាបានបង្ហាញថាប្រហែលជា ៤៥ ទៅ ៥០ភាគរយនៃគូដែលពិបាកមានផ្ទៃពោះគឺបណ្តាលមកពីមូលហេតុខាងបុរស។ កត្តាទាំងនោះរួមមានការផលិតមេជីវិតពីក្រពេញពងស្វាសមិនបានល្អ អាចមានចំនួនតិច ចលនាខ្សោយ ឬរូបរាងមិនល្អដែលមិនអាចមកបង្កកំណើតបាន និងមកពីការស្ទះបំពង់បង្ហូរមេជីវិត ដែលមិនអាចបញ្ចេញមេជីវិតពេលបញ្ចេញទឹកកាមម្តងៗ ព្រមទាំងបណ្ដាលមកពីមូលហេតុផ្សេងទៀត។
ចង់ដឹងមូលហេតុច្បាស់ សូមចូលទៅកាន់៖ http://www.healthtime.tips/library/article/1738
២. ការធ្លាក់ចុះនៃគំហើញកណ្តាលដោយជំងឺ Dry AMD
តើអ្វីជា Dry AMD? Dry AMD គឺជា Dry Age-Related Macular Degeneration (Dry AMD) ជាការវិវឌ្ឍចុះខ្សោយនៃកោសិកាបាតភ្នែកបណ្តាលមកពីជរាភាព វាអាចធ្វើឲ្យមានការធ្លាក់ចុះនៃគំហើញកណ្តាលរបស់អ្នកជំងឺ។ មូលហេតុ និងកត្តាប្រឈមដែលអាចបង្កើនហានិភ័យក្នុងការកើតជំងឺនេះគឺកត្តាបរិស្ថាន និងសេនេទិច។ ចំណែកបុគ្គលដែលអាចជួបបញ្ហានេះរួមមាន មនុស្សវ័យចំណាស់ ៦៥ឆ្នាំឡើងទៅ និងអ្នកដែលមានជំងឺប្រចាំកាយដូចជា ជំងឺសរសៃឈាមបេះដូង លើសជាតិខ្លាញ់ បូករួមកត្តាផ្សេងទៀតជាច្រើនផងដែរ ......នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគ ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ស្វែងយល់បន្ថែមលើការព្យាបាលតាមរយៈ៖ http://www.healthtime.tips/library/article/1708
៣. AMLODIPINE នៅតែជាជម្រើសសម្រាប់ជំងឺលើសសម្ពាធឈាម
Amlodipine គឺជាឱសថប្រើប្រាស់សម្រាប់គ្រប់គ្រងជំងឺលើសសម្ពាធឈាម (Hypertension) និងជំងឺទាក់ទងនឹងសរសៃឈាមអាទែរ (CoronaryArtery Disease) ដែលស្តែងចេញជាសញ្ញាចុកទ្រូងបន្ទាប់ពីការប្រើកម្លាំងខ្លាំង មានការឈឺចាប់ជាប់លាប់ ប៉ុន្តែ មិនមែនជាជំងឺខ្សោយបេះដូងនោះទេ។ ឱសថនេះអាចប្រើបានចំពោះមនុស្សពេញវ័យ ឬកុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ហើយអាចប្រើតែឯង ឬប្រើរួមជាមួយឱសថដទៃទៀតមួយចំនួនផងដែរ។ អត្ថបទនេះផងដែរក៏បានបរិយាយអំពី សកម្មភាពរបស់ឱសថ របៀបប្រើប្រាស់ កម្រិតប្រើប្រាស់ ផលរំខាន និងអន្តរកម្មឱសថ ដើម្បីផ្តល់ជាប្រយោជន៍ក៏ដូចជាចំណេះដឹងជូនអ្នកអានទាំងអស់។
កាន់តែស៊ីជម្រៅលើឱសថនេះ សូមអានបន្ថែម៖ http://www.healthtime.tips/library/article/1707
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ