- Apr 02, 2026 |
- 9 hours ago |
- 167 views
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី ការប្រកាសអំពីកិច្ចព្រមព្រៀងក្នុងការទិញយកទ្រព្យសម្បត្តិមួយចំនួនពីក្រុមហ៊ុន Bioniq ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភផ្ទាល់ខ្លួន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ប្រតិបត្តិការនេះនឹងជម្រុញ Herbalife ឱ្យឈានទៅមុខមួយកម្រិតទៀត ក្នុងនាមជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពដែលផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យ។ លោក Stephan Gratziani នាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ “សុខភាព និងសុខុមាលភាព គឺកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងផ្អែកលើទិន្នន័យព័ត៌មាន។ តាមរយៈការបញ្ចូលបច្ចេកវិទ្យាអាហារូបត្ថម្ភផ្ទាល់ខ្លួនរបស់ Bioniq ជាមួយ Pro2col តាមរយៈបណ្តាញចែកចាយទូទាំងពិភពលោករបស់យើង គឺយើងកំពុងពង្រីកវិសាលភាពក្នុងការផ្តល់ជូននូវសុខុមាលភាពផ្ទាល់ខ្លួនក្នុងកម្រិតដ៏ធំធេងមួយ”។ Bioniq បង្កើតរូបមន្តអាហារូបត្ថម្ភផ្ទាល់ខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានសុខភាពបុគ្គល និងមូលដ្ឋានទិន្នន័យជីវសញ្ញាផ្ទាល់ខ្លួន។ រូបមន្តអាហារូបត្ថម្ភរបស់ Bioniq ត្រូវបានរចនាឡើងសម្រាប់បុគ្គលជាច្រើនប្រភេទ ចាប់ពីអ្នកប្រើប្រាស់ទូទៅ រហូតដល់អត្តពលិកលំដាប់ពិភពលោក រួមទាំងលោក Cristiano Ronaldo ផងដែរ។ Bioniq នឹងមកបំពេញបន្ថែមលើ Pro2col និង Link BioSciences ដែលត្រូវបានទិញយកក្នុងគ្រាមុនដោយ Herbalife។ ការទិញយកទ្រព្យសម្បត្តិរបស់ Bioniq អនុញ្ញាតឱ្យ Herbalife អាចផ្តល់ជូននូវអាហារូបត្ថម្ភផ្ទាល់ខ្លួនកាន់តែទូលំទូលាយ និងបានកាន់តែច្រើនទម្រង់ជាងមុន។ ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យារបស់ Bioniq ជាមួយនឹងជំនាញផលិតកម្មរបស់ Herbalife នឹងអនុញ្ញាតឱ្យក្រុមហ៊ុនពង្រីកអាហាររូបត្ថម្ភបានក្នុងកម្រិតកាន់តែធំ និងកាន់តែលឿនរហ័ស។ លោក Vadim Fedotov ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Bioniq បានមានប្រសាសន៍ថា៖ «ខ្ញុំបានបង្កើត Bioniq ក្នុងឆ្នាំ ២០១៩ ជាមួយនឹងចក្ខុវិស័យក្នុងការជួយមនុស្សដើម្បីធ្វើឱ្យសុខុមាលភាពរបស់ពួកគេកាន់តែប្រសើរ តាមរយៈវិធីសាស្ត្រអាហារូបត្ថម្ភ ដែលផ្អែកលើវិទ្យាសាស្ត្រ ដែលរួមបញ្ចូលទិន្នន័យជីវសញ្ញា និងរបៀបរស់នៅរបស់បុគ្គលផ្ទាល់ខ្លួន។ខ្ញុំរីករាយដែលបានចូលរួមជាមួយ Herbalife រួមជាមួយនឹងបណ្តាញចែកចាយទូទាំងពិភពលោក និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពក្នុងកម្រិតជាសកលរបស់ Herbalife»។ លោក Cristiano Ronaldo ដែលជាដៃគូរបស់ Herbalife និងជាម្ចាស់ភាគហ៊ុនម្នាក់របស់ Bioniq ផងនោះ គាំទ្រយ៉ាងពេញទំហឹងនូវគោលដៅរបស់ Herbalife ក្នុងការនាំយកអាហាររូបត្តម្ភដែលរៀបចំតាមតម្រូវការបុគ្គល ទៅកាន់មនុស្សកាន់តែច្រើននៅទូទាំងពិភពលោក តាមរយៈបណ្តាញអ្នកចែកចាយឯករាជ្យដែលមានស្រាប់។ លោក Cristiano Ronaldo បានមានប្រសាសន៍ថា៖ “ពេញមួយអាជីពរបស់ខ្ញុំ ជីវមាត្រ (biometrics) និងអាហាររូបត្តម្ភផ្ទាល់ខ្លួន គឺជាចំណុចស្នូលក្នុងការជួយឱ្យខ្ញុំអាចធ្វើសកម្មភាព និងប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតមួយបាន។ ក្នុងនាមជាអ្នកប្រើប្រាស់ Herbalife និង Bioniq ផ្ទាល់ជាច្រើនឆ្នាំមកនេះ ខ្ញុំយល់ច្បាស់ថាការប្រើប្រាស់អាហារូបត្ថម្ភដែលរៀបចំឱ្យត្រូវតាមតម្រូវការជាក់ស្តែង ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យរាងកាយ និងសមត្ថភាពរបស់ខ្ញុំអាចឡើងទៅដល់កម្រិតខ្ពស់បាន។ ខ្ញុំពិតជារីករាយណាស់ដែលបានឃើញ Bioniq ក្លាយជាផ្នែកមួយនៃវិសាលភាពដ៏ធំធេងរបស់ Herbalife ក្នុងការជម្រុញអោយមនុស្សបានយល់ដឹងអំពីអាហារូបត្ថម្ភក៏ដូចជាសុខមាលភាពផ្ទាល់ខ្លួន”។ ប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៦បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យតាមច្បាប់ និងលក្ខខណ្ឌផ្សេងៗរួចរាល់។តម្លៃសរុបនៃការទិញមានចំនួន ៥៥ លានដុល្លារ ហើយនឹងត្រូវបង់ក្នុងរយៈពេល ៥ ឆ្នាំ ដោយទូទាត់ដំបូងចំនួន ១០ លានដុល្លារនៅពេលបញ្ចប់កិច្ចសន្យា។ ក្រៅពីនេះ ក្រុមហ៊ុនក៏នឹងបន្ថែមទឹកប្រាក់រហូតដល់ ៩៥ លានដុល្លារទៀតផងដែរ ប្រសិនបើអាជីវកម្មនេះសម្រេចបានលទ្ធផលល្អទៅតាមគោលដៅនាពេលខាងមុខ។ ជាផ្នែកមួយនៃប្រតិបត្តិការនេះ Herbalife ក៏ទទួលបានសិទ្ធិទិញយក (call option) ក្រុមហ៊ុន Bioniq LAB ដែលជាបណ្តាញដាច់ដោយឡែកមួយផ្តោតលើម៉ូលេគុលតូចៗ និង peptides។ ជម្រើសនេះជួយឱ្យក្រុមហ៊ុនមានភាពបត់បែនក្នុងការសិក្សាពីឱកាសថ្មីៗក្នុងវិស័យនេះ ប្រកបដោយសុក្រិតភាព និងការប្រើប្រាស់ដើមទុនដោយមានប្រសិទ្ធភាព។ ផលិតផល Bioniq អាចរំពឹងថានឹងមាននៅចុងឆ្នាំ២០២៦នេះ តាមរយៈអ្នកចែកចាយឯករាជ្យ Herbalife ក្នុងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ហើយទីផ្សារបន្ថែមទៀតនឹងមានជាបន្តបន្ទាប់នាពេលខាងមុខ។ អំពី Bioniq Bioniq ចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៩ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់អាហារូបត្ថម្ភផ្ទាល់ខ្លួន ផ្អែកលើកម្រងសំណួរផ្ទាល់ខ្លួន និងទិន្នន័យដែលទទួលបានតាមរយៈការធ្វើតេស្តឈាមដោយផ្ទាល់។ Bioniq ផ្ដល់សេវាកម្មដឹកជញ្ជូនទូទាំងសកលលោក និងមានទិន្នន័យព័ត៌មានអាហារូបត្ថម្ភដ៏ធំសម្បើម ជួយឱ្យក្រុមហ៊ុនបង្កើតរូបមន្តអាហារូបត្ថម្ភផ្ទាល់ខ្លួនដល់មនុស្សរាប់សែននាក់ដោយកំណត់យកតែសារធាតុចិញ្ចឹម និងកម្រិតប្រើប្រាស់ណាដែលរាងកាយរបស់បុគ្គលម្នាក់ៗកំពុងខ្វះខាតពិតប្រាកដ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.bioniq.com/ ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។


