Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មករដូវច្រើនល្អសម្រាប់សុខភាពឬយ៉ាងណា?

ជាមធ្យម ស្រ្តីមួយរូបបាត់បង់ឈាមរដូវក្នុងបរិមាណពី៣០ ទៅ៥០ មិល្លីលីត្រ ជារៀងរាល់ខែក្នុងអំឡុងថ្ងៃមករដូវរបស់ខ្លួន។ ចំពោះករណីដែលមានរដូវរហូតដល់លើសពី៧ ថ្ងៃ ហើយបាត់បង់បរិមាណពី ៦០ទៅ៨០ មិល្លីលីត្រនោះ អាចជាសញ្ញាណមួយនៃការមករដូវច្រើនហើយ។ យ៉ាងណាមិញសូមធ្វើការអានបន្តនូវសំណួរចម្លើយខ្លីៗខាងក្រោមទាក់ទិននឹងបញ្ហានេះ ដើម្បីធ្វើការស្វែងយល់បន្ថែមទាំងអស់គ្នា…

តើការមករដូវកម្រិតណា ទើបរាប់ថាជាការមករដូវច្រើន?
«ការមករដូវច្រើន» សំដៅដល់រយៈពេលយូរនៃថ្ងៃមករដូវប្រចាំខែរបស់ស្រ្តី ដែលអាចមានរយៈពេលលើសពី ៧ ទៅ៨ថ្ងៃ ដោយមានការបាត់បង់ឈាមរដូវលើសពី ៨០មិល្លីលីត្រ។

តើធ្វើបែបណាទើបអាចដឹងថា ស្រ្តីម្នាក់មករដូវច្រើន ឬធម្មតា?
អ្នកអាចសម្គាល់មើលតាមរយៈសញ្ញាណសំខាន់ៗរួមមានដូចជា៖
ឈាមរដូវហូរច្រើនរហូតត្រូវផ្លាស់ប្តូរសំឡីអនាម័យ រៀងរាល់១ម៉ោងម្តង
ត្រូវប្រើប្រាស់ចំនួនសំឡីអនាម័យច្រើនទ្វេដង
ថ្ងៃមករដូវវែងរហូតដល់លើសពី ៧ថ្ងៃ
ដុំឈាមរដូវធ្លាក់ច្រើន និងមានទំហំធំជាងប្រក្រតី
ឈាមរដូវហូរច្រើនរហូតដល់ធ្វើឲ្យអ្នកពិបាកក្នុងការបំពេញកិច្ចការងារប្រចាំថ្ងៃ
មានអាការៈឈឺចុកលើពោះ
តែងតែអស់កម្លាំងល្ហិតល្ហៃ ពិបាកដកដង្ហើម។ល។

តើអាចបង្កផលប៉ះពាល់អ្វីខ្លះ ដល់សុខភាពរបស់ស្ត្រី?
ដោយសារតែការបាត់បង់ឈាមរដូវច្រើន ស្រ្តីងាយប្រឈមនឹង៖
អាការៈនឿយហត់ អស់កម្លាំង វិលមុខ ស្លេកស្លាំង
ការបាត់បង់ជាតិដែក
ការឈឺចុកចាប់លើពោះ
ការរំខានដល់ការងារប្រចាំថ្ងៃ
អារម្មណ៍តប់ប្រមល់។ល។

តើអ្វីខ្លះអាចជាមូលហេតុពីក្រោយការមករដូវច្រើន?
ករណីស្រាប់តែមករដូវច្រើន៖ អាចជាបញ្ហាកូនក្រៅស្បូន ការរលូតកូន បញ្ហាអ័រម៉ូនការប្រើប្រាស់ថ្នាំមួយចំនួន។ល។
ករណីមករដូវច្រើនតែក្នុងថ្ងៃទីមួយ៖ អាចជាបញ្ហាទូទៅដែលកើតមានចំពោះស្ត្រី តែក្នុងករណីវាមកច្រើនលើសលប់ពេកនោះ វាអាចមកពីបម្រែបម្រួលដោយសារមធ្យោបាយពន្យារកំណើត បម្រែបម្រួលដោយការប្រើប្រាស់ថ្នាំមួយចំនួន ។
ករណីមករដូវច្រើនជាប្រចាំ ហើយមានការឈឺចាប់៖ អាចជាបញ្ហាអ័រម៉ូន បញ្ហាលំហូរឈាម ជំងឺមហារីកមួយចំនួន វ័យជិតអស់រដូវ ឬអាការៈក្រោយសម្រាលកូន។ល។ យ៉ាងណាមិញ ដើម្បីកំណត់អំពីមូលហេតុច្បាស់លាស់ អ្នកត្រូវទទួលការពិនិត្យ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសជាមុនសិន។

តើពេលណា ទើបគួរជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិត?
ក្នុងករណីដូចខាងក្រោមនេះ សូមប្រញាប់ជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស៖
ឈាមរដូវច្រើនក្នុងកម្រិតដែលអ្នកត្រូវផ្លាស់ប្តូរសំឡីអនាម័យរៀងរាល់ម៉ោង
មានអាការៈឈឺចុកខ្លាំង ដោយសារតែការហូរឈាមរដូវច្រើន។

វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យលើស្ថានភាពរាងកាយ ប្រវតិ្តសុខភាព និងកត់ត្រានូវរោគសញ្ញារបស់អ្នក ព្រមទាំងអាចធ្វើតេស្តសុខភាពមួយចំនួនផងដែរដើម្បីស្វែងរកអំពីមូលហេតុពិតប្រាកដ ក៏ដូចជាណែនាំនូវដំណោះស្រាយ និងការព្យាបាលដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម​ ប្រូ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Tags:

Related Articles

View All
Top