ការអនុវត្តអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវ
ការសម្អាតធ្មេញជាប្រចាំឲ្យបានត្រឹមត្រូវ អាចជួយអ្នកចៀសផុតពីបញ្ហាក្លិនមាត់ និងជួយសម្អាតបាក់តេរីមួយចំនួនទៀតផង។ យ៉ាងណាមិញ តើអ្នកបានសម្អាតធ្មេញបានគ្រប់ជ្រុងជ្រោយហើយឬនៅ? បើគិតថានៅខ្វះខាតករណីខាងក្រោមអាចប្រាប់អ្នកពីចំណុចបន្ថែមទៀតដើម្បីអនាម័យមាត់ធ្មេញឲ្យកាន់តែមានប្រសិទ្ធភាព។
សំណួរ៖ ខ្ញុំមានអាយុ ៤៥ឆ្នាំ ភេទប្រុស រស់នៅខេត្តកែប។ ខ្ញុំបាទមានចម្ងល់ចង់សាកសួរលោកទន្តបណ្ឌិតថា តើមានវិធីប្រសើរអ្វីដើម្បីកុំឲ្យកើតមានបាក់តេរីនៅលើអណ្តាតដែលបណ្តាលឲ្យមានក្លិនមាត់មិនល្អ? តើខ្ញុំចាំបាច់ត្រូវប្រើប្រភេទច្រាសសម្អាតអណ្តាតពិសេសប្រភេទណាមួយឬទេ?
ចម្លើយ៖ ក្លិនមាត់មិនល្អមិនមែនបណ្តាលមកពីបាក់តេរីនៅលើអណ្តាតតែប៉ុណ្ណោះទេ វាអាចបណ្តាលមកពីកង្វះអនាម័យមាត់ធ្មេញផងដែរ។ ដូច្នេះយើងត្រូវធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អដោយដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវដោយការប្រើច្រាសដុសអណ្តាត ការប្រើខ្សែទាក់ចន្លោះធ្មេញ និងប្រើទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុលដើម្បីសម្លាប់បាក់តេរីដែលមាននៅក្នុងមាត់។
បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ