Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

សញ្ញាព្រមានទាំង ៧ដែលស្រ្តីមានផ្ទៃពោះគួរប្រុងប្រយ័ត្ន

 

ជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវតែអាន និងសិក្សាបន្ថែមអំពីការមានផ្ទៃពោះរបស់អ្នកដើម្បីដឹងថាពេលណាជាសញ្ញាធម្មតាហើយពេលណាជាសញ្ញាព្រមាន។ ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមើលរំលងរោគសញ្ញាដែលកើតមានឡើងចំពោះខ្លួនព្រោះយល់ថាវាធម្មតាសម្រាប់ការមានផ្ទៃពោះ។ ប៉ុន្តែអ្នកជំនាញបានធ្វើការព្រមានថា មានរោគសញ្ញាមួយចំនួនស្ត្រីគួរតែយកចិត្តទុកដាក់ហើយប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ពុំដូច្នោះទេកូនក្នុងផ្ទៃអាចជួបគ្រោះថ្នាក់ជាមិនខាន។

១. ចុកចាប់ក្នុងពោះ លាយឡំក្អួតចង្អោរ 
វាជារឿងធម្មតាដែលអ្នកតែងមានអាការៈចុកពោះ និងក្អួតចង្អោរខ្លះៗ អំឡុងពេលមានផ្ទៃពោះត្រីមាសដំបូង។ ប៉ុន្តែប្រសិនបើវាធ្ងន់ធ្ងរ ឬធ្វើឲ្យអ្នកខ្សោះជាតិទឹកនោះ ជាអ្វីដែលត្រូវយកចិត្តទុកដាក់។ ការក្អួតច្រើនជាងម្តងក្នុងមួយថ្ងៃ  ហើយឈឺចាប់ទៀតនោះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។ អ្នកអាចនឹងមានការចាញ់កូនធ្ងន់ធ្ងរដែលត្រូវការថ្នាំពីគ្រូពេទ្យ ថ្វីបើការចាញ់កូនធម្មតាមិនប៉ះពាល់អ្វីដល់កូនក៏ដោយ តែការដែលមិនអាចញ៉ាំអាហារបានដោយសារតែក្អួតអាចធ្វើឲ្យមានបញ្ហាបាន។

២. ហូរឈាមតាមទ្វារមាសច្រើនខុសប្រក្រតី 
ថ្វីបើមាត់ស្បូនងាយនឹងដាច់ ឬធ្លាយ រហូតដល់មានការធ្លាក់ឈាមតិចៗ ឬខ្លាំង ព្រមទាំងក្តៅខ្លួន ឈឺចាប់ និងគ្រុនក្តៅ វាក៏ជាសញ្ញាដែលអ្នកត្រូវតែជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ចូរប្រាកដថាអ្នកគួរមានឧបករណ៍វាស់កម្តៅជាប់ខ្លួនផង។

៣. ហូរទឹករំអិលពីទ្វារមាសជាប់រហូត
ការហូរទឹករំអិលច្រើនជាប់រហូតអាចជាការបែកទឹកភ្លោះ ហើយក៏ជាករណីដែលអ្នកត្រូវទៅមន្ទីរពេទ្យឲ្យបានលឿន និងទាន់ពេលវេលា ព្រោះថាវាអាចបង្កគ្រោះថ្នាក់សម្រាប់ម្តាយ និងទារកផងដែរ។ ប៉ុន្តែ ប្រសិនបើអ្នកធ្លាប់មានការធ្លាក់ទឹកភ្លោះនៅសប្តាហ៍ទី ៣៧ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញភ្លាម ពីព្រោះវាអាចជាសញ្ញានៃការសម្រាលកូនមិនគ្រប់ខែ។ ប៉ុន្តែលើសពីនេះ វាក៏អាចបង្កពីការគ្មានអនាម័យ និងសម្អាតមិនបានត្រឹមត្រូវដែលជាហេតុបណ្តាលឲ្យមានការធ្លាក់ទឹករំអិលផងដែរ។
 
៤. ហើមជើង ដៃ ឬមុខភ្លាមៗ
ប្រសិនបើប្រអប់ដៃ និងមុខស្រាប់តែហើមភ្លាមៗនៅត្រីមាសទី២ ឬទី៣ វាប្រហែលជាអាការៈនៃការកើនឡើងជាតិទឹកក្នុងខ្លួនច្រើនហើយ។ ផ្ទុយទៅវិញ បើអាការៈហើមជើង ដៃ និងមុខមិនបាត់ក្នុងរយៈពេល១២ម៉ោងទេនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានលឿន ដើម្បីបញ្ចៀសពីបញ្ហាជំងឺត្រៀមក្រឡាភ្លើង ដែលជាផលវិបាកនៃការមានផ្ទៃពោះដ៏ធ្ងន់ធ្ងរ។

៥. នោមញឹក និងនោមឈឺ
បើទោះបីការនោមញឹកគឺជាអាការៈញឹកញាប់មួយកើតឡើងក្នុងពេលមានផ្ទៃពោះក៏ដោយ តែការនោមក្រហាយ និងឈឺចាប់ មិនមែនជារឿងល្អឡើយ ព្រោះវាជាសញ្ញានៃការបង្ករោគនៅប្លោកនោម ដែលកើតឡើងភាគច្រើនលើស្ត្រី ជាពិសេសស្ត្រីមានផ្ទៃពោះតែម្តង។ ចូរប្រាកដថា អ្នកត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យភ្លាម ប្រសិនជាអ្នកមានអាការៈទាំងនេះព្រោះដើម្បីជួយបង្ការផលវិបាកដូចជា កូនកើតមិនគ្រប់ខែ និងកើតមិនគ្រប់ទម្ងន់។ ដើម្បីបង្ការការបង្ករោគអ្នកគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ បត់ជើងតូចឲ្យអស់មុនពេល និងក្រោយពេលរួមភេទ។

៦. កូនមិនសូវធាក់
នៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ អ្នកនឹងតាមដានឃើញថាកូនធាក់ពោះច្រើន។ គ្រូពេទ្យជំនាញភាគច្រើនណែនាំឲ្យមានការតាមដានទៅលើការលូតលាស់របស់កូនពី ២ ទៅ៣ដងក្នុងមួយថ្ងៃ និងរកមើលការធ្វើចលនាចំនួន ១០ដងក្នុងរយៈពេល ១០នាទី។ ប្រសិនជាអ្នកព្យាយាមរាប់ ហើយអត់ដឹងទៀតនោះ ចូរទទួលទានទឹកផ្លែឈើមួយកែវ ហើយគេងផ្អៀងមកខាងឆ្វេងក្នុងបន្ទប់ស្ងាត់រយៈពេលកន្លះម៉ោង។ ផ្ទុយទៅវិញ បើក្រោយពីសាកល្បងរាប់ ហើយអត់ដឹងចលនាកូនទៀតឬក្រោយពី ២ម៉ោង ហើយរាប់មិនបាន ១០ដងទេ ចូរទាក់ទងជាមួយគ្រូពេទ្យភ្លាមៗ។

៧. ក្តៅខ្លួនខ្លាំងលើសពី ៣៩អង្សា និងគ្រុនផ្តាសាយ
ក្តៅខ្លួនមិនមែនជារឿងល្អទេ តែបើកើតឡើងនៅពេលមានផ្ទៃពោះទៀតរឹតតែប៉ះពាល់ដល់សុខភាពកូនបាន។ ការលូតលាស់ និងធំធាត់របស់ទារកក្នុងផ្ទៃគឺពឹងផ្អែកទៅលើរាងកាយម្តាយអាចថែរក្សាសីតុណ្ហភាពឲ្យនៅសុខភាពល្អបាន។ ការដែលក្តៅខ្លួនពេកក្នុងពេលមានផ្ទៃពោះក្នុងត្រីមាសដំបូង អាចធ្វើឲ្យស្ត្រីប្រឈមខ្ពស់នឹងការរលូតកូន។ យ៉ាងណាមិញ វាអាចជាសញ្ញានៃការបង្ករោគ ឬបញ្ហាណាមួយដែល អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតឯកទេសជាបន្ទាន់។

ត្រីមាសទីមួយជាពេលវេលាសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះព្រោះអ្នកជាម្តាយត្រូវធ្វើការប្រុងប្រយ័ត្នខ្លាំងដើម្បីធានាឲ្យបានពីការគំរាមរលូតក្នុងដំណាក់កាលនេះ។ ដូចនេះ ការស្វែងយល់ពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើគឺពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 


Tags:

Related Articles

View All
Top