ការចែកចាយឱសថបំប៉នផ្លូវភេទបុរស ALPHA ត្រូវបានហាមឃាត់
ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៩៖ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីឈ្មោះ កំលាំងពិតនៃបុរស កំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ ALPHA គ្មានបញ្ជិកា និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវដូចជា ធំ វែង រឹង រួមភេទបានយូរ និងជួយព្យាបាលខ្សោយបេះដូង គ្រលៀនទឹកនោមផ្អែម លើសឈាម តម្រងនោម សន្លាក់ ក្រពេញប្រូស្តាត ផ្តល់ថាមពលដល់រាងកាយ អ្នកអត់កូនយូរឆ្នាំក៏ជួយឲ្យមានកូនផងដែរ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើដែលនាំចូលផ្សព្វផ្សាយ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ ALPHA គ្មានបញ្ជិកានេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញលក់ ឬចែកចាយ អាចផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២,០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៦
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ