Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ខ្ញុំមានអាការៈក្អួត

អាការៈក្អួត ត្រូវបានបែងចែកជាទម្រង់ស្រួចស្រាវ និងរ៉ាំរ៉ៃ។ ការក្អួតស្រួចស្រាវ អាចបណ្តាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាជំងឺនៅនឹងពោះស្រួចស្រាវ ដូចជាជំងឺនៅសរីរាង្គណាមួយស្រួចស្រាវ (ការក្អួតដោយសាររេផ្លិច)។ វាក៏អាចជាការភ្ញោចរបស់ធាតុគីមីទៅលើ Vestibulaire ឬខួរក្បាល។

ការក្អួតស្រួចស្រាវ កម្រនឹងមានភាពជាក់លាក់ណាស់៖
 • ករណីក្អួតនៅពេលព្រឹក មានសារធាតុរាវពណ៌លឿងនិងមានជាតិរំអិលបន្តិច អាចជាឥទ្ធិពលនៃអាល់កុល ការពុល ឬមិនធន់នឹងសារធាតុណាមួយដូចជាឱសថ ឬថ្នាំជក់ និងប្រសិនបើញឹកញាប់អាចជាការមានផ្ទៃពោះ។
 • ករណីក្អួតក្រោយហូបអាហារយឺតម្តងហើយម្តងទៀត ហើយកំអួតត្រូវបានរំលាយបានខ្លះៗ អាចជាការស្ទះនៅក្រពះពោះវៀន។
 • ករណីក្អួតក្នុងពេលហូបអាហារ ឬភ្លាមៗបន្ទាប់ពីបរិភោគរួច អាចជាបញ្ហានៃប្រព័ន្ធសរសៃប្រសាទ។
 • ករណីក្អួតនៅពេលល្ងាច ចង្អោរជាប់ ហើមពោះមានអារម្មណ៍ថាឆ្អែត និងចុកពោះនៅពេលថ្ងៃ អាចជាការស្ទះសរីរាង្គប្រព័ន្ធអាហារមិនពេញលេញ។
 • ករណីក្អួតលាយជាមួយនឹងវិលមុខ អាចទាក់ទងនឹងបញ្ហាត្រចៀកខាងក្នុង។
 • ករណីក្អួត ហើយឈឺក្បាល អាចជាជំងឺប្រកាំង។
 • ករណីក្អួត មានក្តៅខ្លួន បញ្ហាចាំងជាមួយពន្លឺអាចជាជំងឺរលាកស្រោមខួរ។

ក្អួតរ៉ាំរ៉ៃ ជាការក្អួតលើសពី៧ថ្ងៃឡើងទៅៗមូលហេតុនៃការក្អួតនេះ អាចបណ្តាលមកពី៖
 • នៅនឹងបំពង់អាហារផ្នែកខាងលើដូចជា
  o ដំបៅក្រពះពោះវៀន
  o មហារីកក្រពះពោះវៀន
  o មហារីកលំពែងរាលទៅពោះវៀន
  o ការសង្កត់របស់គីស្តទៅលើលំពែង
  o បញ្ហារុញអាហារទៅក្រោមយឺតរបស់ក្រពះ
  o ក្រោយការវះកាត់ក្រពះ។
 • នៅនឹងពោះវៀនតូច និងពោះវៀនធំ អាចជា
  o ជំងឺមហារីកក្រពេញ
  o Maladie de Cronh
  o ការប្រើថ្នាំប្រឆាំងរលាកប្រភេទ AINS
  o បញ្ហាស្អិតពោះវៀន
  o បញ្ហាក្លនលូន
  o ជំងឺរមួលពោះវៀន
  o បញ្ហាពោះវៀនស៊កបញ្ចូលគ្នា។
 • ទាក់ទងនឹងផ្នែកចិត្តសាស្ត្រ
  o បញ្ហាបាត់ចំណង់អាហារដោយសារផ្លូវចិត្ត
  o បញ្ហារុញចំណីអាហារ (boulimie)។
 • ទាក់ទងនឹងប្រព័ន្ធប្រសាទកណ្តាល
  o បញ្ហាឡើងសម្ពាធក្នុងខួរក្បាល
  o ជំងឺឆ្កួតជ្រូក។
 • ទាក់ទងនឹងការប្រើឱសថ ឬពុលអ្វីម្យ៉ាង។
ក្អួតដោយសារមានផ្ទៃពោះ៖
 • នៅត្រីមាសទី១ ជារោគសញ្ញានៃការមានផ្ទៃពោះ
 • នៅត្រីមាសទី៣ អាចជាជំងឺទាក់ទងនឹងការខ្សោយថ្លើម (Stéatose aiguë gravidique) ឬបម្រុងក្រឡាភ្លើង។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Tags:

Related Articles

View All
Top