What if…ចង់ផ្តើមអាជីវកម្ម តែមានទុនមិនដល់100$?
ប្រសិនបើអ្នកកំពុងចង់ចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯង តែអ្នកមិនមានដើមទុនច្រើន ហើយក៏មិនដឹងថាគួរចាប់ផ្តើមពីអ្វី… យើងខ្ញុំសូមណែនាំមិត្តអ្នកអានពីគំនិតអាជីវកម្មខ្លះៗដែលមិនតម្រូវឲ្យមានលុយច្រើនទើបអាចធ្វើបាននោះទេ។
1. គេហទំព័រ ៖ ការចាប់ផ្តើមពីគេហទំព័រតូច ប៉ុន្តែអាចជាគំនិតអាជីវកម្មមួយដ៏ល្អ ប៉ុន្តែតម្រូវឲ្យមានការតាំងចិត្តខ្ពស់។
2. អ្នកធ្វើការឯករាជ្យ ៖ អ្នកអាចចាប់ផ្តើមធ្វើការងារនេះពេលណាក៏បាន ដោយវាមិនចាំបាច់ត្រូវចំណាយថវិកាទេ។ អ្នកគ្រាន់តែប្រកាសជំនាញរបស់អ្នកនៅលើវេទិកាបើកចំហ ឬគេហទំព័រ អំពីការងារឯករាជ្យតែប៉ុណ្ណោះ។
3. អ្នកថតរូប ៖ អ្នកគ្រាន់តែត្រូវការម៉ាស៊ីនថតរូបមួយ ដើម្បីចាប់ផ្តើមអាជីវកម្មនេះ ហើយអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការផ្តល់ជាសេវាកម្ម ការថតរូបបែបអាជីព។
4. គ្រូបង្រៀនផ្ទាល់ខ្លួន ឬគ្រូបង្គោល ៖ អាជីវកម្មនេះមិនចាំបាច់ទាល់តែមានថវិកាច្រើន ឬមានដៃគូវិនិយោគអ្វីទេ ហើយអ្នកក៏មិនប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចណាមួយ ព្រោះថាការអប់រំ គឺជាវិស័យកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះ។
5. អ្នកផ្សំផ្គុំ ឬអ្នករៀបចំអាពាហ៍ពិពាហ៍ ៖ សេវាកម្មផ្សំផ្គុំដៃគូអាពាហ៍ពិពាហ៍សព្វថ្ងៃកំពុងមានការពេញនិយមគ្រាន់បើដែរ ហើយការចាប់ផ្តើមក៏មិនត្រូវការទុនវិនិយោគច្រើនដែរ។
6. អ្នកសរសេរមាតិកា ៖ ការបង្កើតមាតិកា ជាសិល្បៈមួយនៃការសរសេរ។ ប្រសិនបើអ្នកចូលចិត្តវា អ្នកអាចចាប់ផ្តើមសរសេរមាតិកាផ្ទាល់ខ្លួនរបស់អ្នកលើប្រធានបទណាដែលអុ្នកចូលចិត្ត ឬគិតថានឹងទទួលបានការចាប់អារម្មណ៍ច្រើន។
7. បើកថ្នាក់បង្រៀនរាំ លេងភ្លេង ឬគូររូប ៖ ប្រសិនបើអ្នកពូកែរាំ លេងភ្លេង ឬគូររូប អ្នកក៏អាចបើកជាថ្នាក់បង្រៀន ហើយបើអ្នកកំពុងស្វែងរកការអនុវត្តខ្លះ អ្នកគួរចាប់ផ្តើមរៀនវគ្គខ្លីៗ ដើម្បីupgradeជំនាញរបស់អ្នក។
8. គ្រូបង្រៀនខាងកាយសម្បទា និងយោគៈ ៖ បើអ្នកធ្លាប់ទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ អ្នកក៏អាចយកចំណេះរបស់អ្នកទៅបង្រៀន ដល់អ្នកដទៃតទៀតដែរ។
9. សេវាកម្មថែទាំក្មេង និងធ្វើម្ហូប ៖ ប្រសិនបើអ្នកជាស្រ្តី ហើយចង់បង្កើតអាជីវកម្មខ្នាតតូច អ្នកអាចចាប់ផ្តើមបានពីការបង្កើតសេវាកម្មថែទាំក្មេង និងធ្វើម្ហូប ដោយសារស្រ្តីក្នុងទីក្រុងមានការមមាញឹកនឹងការងារច្រើន។
10. អ្នកគ្រប់គ្រងកម្មវិធី ៖ សព្វថ្ងៃនេះ មានការសហប្រតិបត្តិការ និងកម្មវិធីជាច្រើនដែលអ្នកអាចក្តាប់យកឱកាសបង្កើតនូវសេវាគ្រប់គ្រងកម្មវិធី ប្រសិនបើអ្នកជាអ្នកសម្របសម្រួលល្អ និងអាចគ្រប់គ្រងភារកិច្ចច្រើនក្នុងពេលតែមួយ ។
សង្ឃឹមថាគំនិតអាជីវកម្មទាំង១០ខាងលើអាចក្រើនរំលឹកដល់អ្នកថា «មិនចាំបាច់ទាល់តែមានទុនច្រើនទើបអាចបើកអាជីវកម្មបាននោះទេ»
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ