ការត្រៀមចូលទីផ្សារមូលបត្ររបស់សហគ្រាសខ្នាតតូច និងមធ្យម
ការត្រៀមចូលទីផ្សារមូលបត្ររបស់សហគ្រាសខ្នាតតូច និងមធ្យម
អំពី JM Asia
ជាមួយនឹងដំណើរការរយៈពេលជាង១០ឆ្នាំមកនេះ JM Asia ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ជាក្រុមហ៊ុនប្រឹក្សាយោបល់ដល់ម្ចាស់អាជីវកម្ម និងជាក្រុមហ៊ុនផ្តល់សេវាកម្មបណ្តុះបណ្តាលជំនាញធ្វើអាជីវកម្ម រៀបចំយុទ្ធសាស្ត្រស្លាកយីហោអាជីវកម្ម និងយុទ្ធសាស្ត្រទីផ្សារ។
ទីផ្សារមូលបត្រកម្ពុជា
ដោយមើលឃើញអំពីឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរួមជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងផ្សារមូលបត្រកម្ពុជា បាន និងកំពុងជម្រុញឲ្យសហគ្រាសខ្នាតតូច និងមធ្យម (SMEs) អាចមានលទ្ធភាពចូលទៅក្នុងផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុន) ដែលក្នុងនោះមានការផ្តល់ការលើកទឹកចិត្ត ក៏ដូចជាលក្ខខណ្ឌអនុគ្រោះជាច្រើនដល់សហគ្រាសខ្នាតតូច និងមធ្យម ថ្មីៗនេះ JM Asia បាន និងកំពុងផ្តល់ការប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុនៅក្នុងស្រុកមួយ ដើម្បីឈានជើងចូលទៅក្នុងផ្សារហ៊ុនរបស់កម្ពុជា នៅក្នុងពេលឆាប់ខាងមុខនេះពោល គឺក្នុងឆ្នាំ ២០១៧ នេះតែម្តង ហើយវាជាផែនការរយៈពេលវែងដ៏ល្អមួយ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនមួយអាចរៀបចំខ្លួនបានតាមលក្ខនិក និងស្តង់ដារដែលអនុឡោមតាមលក្ខខណ្ឌតម្រូវពីគណៈកម្មការមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។ ផលដែលទទួលបានពីចូលផ្សារហ៊ុន គឺនឹងជួយឲ្យសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលត្រៀមចូលទីផ្សារមូលបត្រមានឱកាសច្រើនបន្ថែមទៀត ក្នុងការប្រមូលដើមទុនដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែធំ និងមានការទទួលស្គាល់ខ្ពស់នៅលើទីផ្សារ។ មានកិច្ចការដ៏សំខាន់មួយដែលម្ចាស់អាជីវកម្មទាំងឡាយត្រូវធ្វើ គឺត្រូវសិក្សាស្វែងយល់ពីឱកាសនេះ និងត្រៀមរៀបចំខ្លួន ដើមី្បចាប់យកឱកាសនេះឲ្យបាន ហើយការទទួលបានការបណ្តុះបណ្តាលមួយដ៏ត្រឹមត្រូវពីអ្នកជំនាញ គឺជាកត្តាដែលមិនអាចខ្វះខាតបាន។
ខ្លះៗអំពីValue Investing Summit – VIS 2017
ជាសិក្ខាសាលាមួយស្តីអំពីវិនិយោគទៅលើទីផ្សារភាគហ៊ុន ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងសាលពិព័រណ៍សិង្ហបុរី នាប្រទេសសិង្ហបុរី។ នេះជាឱកាសសិក្សារៀនសូត្រថ្មីមួយបន្ថែមទៀត ដើម្បីឲ្យយើងដឹងថាតើក្រុមហ៊ុនប្រភេទណាដែលទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ក៏ដូចជាកត្តាសំខាន់ៗដែលក្រុមហ៊ុនថ្មីៗត្រូវធ្វើ ដើម្បីត្រៀមចូលទីផ្សារមូលបត្រ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន JM Asia នឹងធ្វើការដឹកនាំក្រុមសមាជិករបស់ខ្លួនដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលនាពេលកន្លងមកទៅប្រទេសសិង្ហបុរី ដែលរួមមានស្ថាប័ន និងក្រុមហ៊ុនចំនួន៨ ដូចជាក្រុមហ៊ុន T-Shop, ELIN Leasing Plc, Century 21-Imperial Realty, KPCA Finance Plc, HangNeak Studio & Video Production, You & Food, Angel Trading Co., Ltd and JM Asia Cambodia Pte., Ltd ។
ហេតុផលនៃការសម្រេចចិត្តចូលរួមកម្មវិធី
ដោយសារតែវាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយអ្នកវិនិយោគនៅក្នុងវិស័យវិនិយោគលើផ្សារហ៊ុននៅទូទាំងទ្វីបអាស៊ីប៉ាស៊ីហ្វិក ដោយមានកំនើននៃអ្នកចូលរួមគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត កម្មវិធីដ៏អស្ចារ្យនេះក៏បានក្លាយជាអត្តសញ្ញាណរបស់មហាគ្រួសារដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយវិនិយោគិនកំពូលនៅទ្វីបអាស៊ីផងដែរ ដែលការអញ្ជើញចូលរួមពីសំណាក់វាគ្មិនដែលពូកែបំផុតជាច្រើនរូបមកពីជុំវិញពិភពលោកមកចូលរួមចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន ហើយក៏ជាជាឱកាស ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយមា្ចស់ក្រុមហ៊ុន សហគ្រាសធំៗ និងអ្នកវិនិយោគដែលមានបទពិសោធន៍ច្រើន ដែលមកពីគ្រប់ប្រភេទអាជីវកម្មពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី។
សារពី JM Asia
ការបង្ហាញនូវស្លាកសញ្ញាពាណិជ្ជកម្មរបស់កម្ពុជាឈានទៅហួសពីទីផ្សារប្រទេសកម្ពុជា ដែលអាចចូលទៅទីផ្សារក្នុងតំបន់ និងសកលលោក ព្រមទាំងការរៀបចំខ្លួនឲ្យបានច្រើនថែមទៀត ដើម្បីឈានទៅចុះបញ្ជីទាំងនៅក្នុងទីផ្សារហ៊ុនក្នុងស្រុក និងអន្តរជាតិ សុទ្ធតែជាក្តីប្រាថ្នារបស់ JM Asia។ បន្ថែមពីលើនេះផងដែរ JM Asia ក៏នឹងរៀបចំនូវកិច្ចប្រជុំពិសេសមួយផ្សេងទៀតរវាងគណៈប្រតិភូរបស់យើងពីប្រទេសកម្ពុជាជាមួយ និងវាគ្មិនសំខាន់ៗមួយចំនួន ដែលពួកគាត់ជាដៃគូយុទ្ធសាស្រ្តរបស់យើង។
អ្នកវិនិយោគជោគជ័យត្រូវរៀនយុទ្ធសាស្រ្តពីអ្នកអនុវត្តជាក់ស្តែងដែលទទួលជោគជ័យស្រាប់ និងត្រូវមានការណែនាំដោយផ្ទាល់ពីអ្នកជំនាញ!!!