ត្រូវទប់ស្កាត់បន្ទាន់ការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា ព្រោះថា...


គ្រប់គ្នាសុទ្ធតែផ្តល់នូវគុណតម្លៃដល់គុណម្តាយ ហើយអ្វីដែលរឹតតែមានតម្លៃមិនអាចគណនាបានទៀតនោះ គឺ«ទឹកដោះម្តាយ» ដែលមានសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់ការលូតលាស់របស់ទារក ហើយក៏ជាចំណីអាហារដំបូងគេដែលត្រូវការជាចាំបាច់បំផុតដែរ។
ក្រោយពីទទួលបានសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានស្នើឲ្យក្រុមហ៊ុន Ambrosia Labs Co.,Ltd បញ្ឈប់ជាបន្ទាន់នូវការនាំទឹកដោះមនុស្សពីកម្ពុជាទៅក្រៅប្រទេស។
យោងតាមលិខិតលេខ ០៤០ សខល ចុះថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៧ របស់ក្រសួងសុខាភិបាល៖
ចំពោះករណីសំណើសុំការសម្រេច ពីការនាំចេញទឹកដោះម្តាយ ពីព្រះរាជាណាច្រកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs Co.,Ltd រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម៖
1. ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា
2. បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ។
«គុណម្តាយមិនអាចកាត់ថ្លៃ ហើយតម្លៃនៃទឹកដោះម្តាយ គឺរឹតតែមិនអាចកាត់ថ្លៃបាន...»
ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

