Menu

ខួរក្បាលចាប់ផ្ដើមបំផ្លាញខ្លួនឯង នៅពេលអ្នកគេងមិនគ្រប់គ្រាន់


ខួរក្បាលចាប់ផ្ដើមបំផ្លាញខ្លួនឯង នៅពេលអ្នកគេងមិនគ្រប់គ្រាន់

មនុស្សគ្រប់រូបតែងតែទៅគេង ដើម្បីបន្ថែមមកវិញនូវកម្រិតថាមពលរបស់ពួកគេរៀងរាល់ ១២ម៉ោង ប៉ុន្តែការទទួលទានដំណេកមិនមែនគ្រាន់តែជាការ សម្រាកយកកម្លាំងនោះទេ វាមានរឿងជាច្រើនទៀតដែលយើងគួរដឹង។ ខួរក្បាលបានផ្លាស់ប្ដូរសភាពនៅពេលដែលយើងគេង ហើយការផ្លាស់ប្ដូរនេះ ថែមទាំងជួយកម្ចាត់ចោលនូវសារធាតុពុលនៃសកម្មភាពរបស់កោសិកាប្រសាទដែលបានបន្សល់ទុកពេញមួយថ្ងៃផងដែរ។
 
ការគេងបង្គ្រប់វិញមិនអាចប៉ះប៉ូវការបំផ្លាញដែលបណ្ដាលមកពីការគេងមិនគ្រប់ឡើយ

នៅពេលដែលខួរក្បាលមិនបានទទួលការគេងគ្រប់គ្រាន់ បើមានដំណើរការមួយបានចាប់ផ្ដើមនៅក្នុងខួរក្បាលនោះ បានន័យថាវាបានធ្វើការហួសពី សមត្ថភាពរបស់វា។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា “ការគេងមិនបានគ្រប់គ្រាន់មានន័យថា ខួរក្បាលបោសសម្អាតនូវស៊ីណាប់ និងតំណភ្ជាប់នៃណឺរ៉ូន មួយចំនួនធំ ហើយការគេងបង្គ្រប់វិញមិនអាចប៉ះប៉ូវការខូចខាតនេះបានឡើយ”។ ក្រុមអ្នកឯកទេសផ្នែកប្រព័ន្ធប្រសាទមួយក្រុមមកពី Marche Polytechnic Univeristy បានធ្វើការសិក្សាទៅលើខួរក្បាលរបស់ពពួកសត្វថនិកសត្វ ហើយការឆ្លើយតបរបស់ពួកគេទៅនឹងទម្លាប់នៃការដេក គឺមិនបានល្អទេ ហើយពួកគេបានរកឃើញលទ្ធផលស្រដៀងគ្នារវាងសត្វកណ្ដុរដែលមិនបានដេក និងសត្វកណ្ដុរដែលបានដេកគ្រប់គ្រាន់។

បណ្ដាញប្រសាទ (Glial Cells) ត្រូវបានស្គាល់ថាជាកាវភ្ជាប់នៃប្រព័ន្ធប្រសាទ

ដូចកោសិកាផ្សេងៗក្នុងរាងកាយយើងដែរ ណឹរ៉ូននៅក្នុងខួរក្បាលត្រូវបានសម្រួលដោយកោសិកា Glial ដែលមាន ២ប្រភេទផ្សេងគ្នា ដើម្បីជួយទ្រទ្រង់ កោសិកាដែលត្រូវបានប្រើជារឿយៗ និងកោសិកាដែលត្រូវបានហៅថា “ កាវនៃប្រព័ន្ធប្រសាទ” ។ កោសិកា Microglial គឺជាអ្នកទទួលខុសត្រូវសម្រាប់ ការសម្អាតចេញនូវកោសិកាដែលចាស់ៗ និងខូចរេចរឹល តាមរយៈដំណើរការមួយដែលមានឈ្មោះថា Phagocytosisដែលនៅក្នុងភាសាក្រិកបានន័យថា ការត្របាក់ស៊ី។ ការងាររបស់ Astrocytes (ពពួកកោសិកា Glial ដែលមានរាងដូចផ្កាយ)​ គឺទៅកាត់ស៊ីណាប់ទាំងឡាយណាដែលមិនចាំបាច់នៅក្នុង ខួរក្បាល ហើយការធ្វើបែបនេះអាចកែទម្រង់ និងធ្វើឲ្យការតភ្ជាប់បានល្អឡើងវិញ។ ដំណើរការនេះកើតឡើងនៅពេលដែលយើងគេង ដូច្នេះ វាជម្រះ ចោលនូវកោសិកាប្រសាទដែលខូច និងសឹករេចរឹលប៉ុន្តែវាហាក់ដូចជាកើតឡើងដូចគ្នាទៅលើអ្នកដែលគេងមិនបានគ្រប់គ្រាន់។ ទោះបីជាយ៉ាងណា ជំនួសឲ្យអ្វីដែលល្អ ខួរក្បាលត្រូវបានធ្វើការជម្រះចោលហួសកម្រិត ហើយបន្ទាប់មកវាក៏ចាប់ផ្ដើមបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញ។

លទ្ធផលនៃការធ្វើតេស្តលើសត្វកណ្ដុរ

ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបសកម្មភាពរបស់ Astrocytes ទៅនឹងសត្វកណ្ដុរទាំងបួនក្រុម ហើយពួកគេបាននិយាយថា កណ្ដុរដែលបានដេក គ្រប់គ្រាន់ត្រូវបាន Astrocytes ជម្រះចោល ៥.៧%នៃស៊ីណាប់ ហើយកណ្ដុរដែលត្រូវបានទុកឲ្យភ្ញាក់ ៨ម៉ោង Astrocytes ជម្រះចោល ៧.៣%នៃស៊ីណាប់។ នៅក្នុងកណ្ដុរដែលមិនបានដេកគ្រប់គ្រាន់ជាប្រចាំ Astrocytes ជម្រះចោល ១៣.៥%នៃស៊ីណាប់។ ក្នុងចំណោមកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់ និងកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់ជាប្រចាំ សកម្មភាពនៃ Astrocytes បានកើនឡើង ដូច្នេះហើយពួកគេបានចាប់ផ្ដើមស៊ីផ្នែកខ្លះនៃស៊ីណាប់ ដូចកោសិកា Microglial ដែលពួកវាស៊ីកាកសំណល់ ហើយដំណើរការនេះត្រូវបានស្គាល់ថាជា Astrocytes phagocytosis។ លោក Bellesi បាននិយាយថាភាគច្រើននៃស៊ីណាប់ត្រូវបានស៊ីគឺស្ថិតនៅក្នុងក្រុមកណ្ដុរដែលដេកមិនបានគ្រប់គ្រាន់គឺមានច្រើនជាងគេ លោកបានប្រៀបប្រដូចវា ទៅនឹងគ្រឿងសង្ហារឹមដែលចាស់ ធ្ងន់បំផុត និងមានវ័យចំណាស់បំផុត ដែលលោកបាននិយាយថាជារឿងមួយដ៏ល្អ។ នៅពេលដែលក្រុមអ្នកស្រាវជ្រាវ ពិនិត្យកោសិកា Microglial ទៅនឹងសត្វកណ្ដុរទាំងបួនក្រុម ពួកគេបានរកឃើញថាវាបានកើនឡើងនៅក្នុងកណ្ដុរ ដែលដេកមិនបានគ្រប់គ្រាន់ ជាប្រចាំ។ 

ភាពមិនអាចគ្រប់គ្រងបាននៃសកម្មភាពរបស់ Microglial ផ្សារភ្ជាប់ទៅនឹងជំងឺបាត់ការចងចាំ (Alzheimer’s)

លោក Bellesi បាននិយាយថា នេះគឺជាក្ដីបារម្ភមួយ ដែលសកម្មភាពរបស់ Microglial មិនត្រូវបានគ្រប់គ្រងនោះអាចផ្សារភ្ជាប់ទៅនឹងជំងឺបាត់បង់ ការចងចាំ ដោយរួមមកជាមួយនឹងការបាត់បង់ណឺរ៉ូនប្រភេទផ្សេងទៀត។ ផ្ទុយមកវិញ ការបាត់បង់ដំណេកជាប្រចាំ ត្រូវបានគេនិយាយថា ជាការភ្ញោច ឲ្យកោសិកា Microglial​ មានសកម្មភាពឡើង ហើយបន្ទាប់មកជំរុញសកម្មភាពរបស់ Phagocytes​ ហើយការពុំបានទទួលដំណេករយៈពេលយូរ ត្រូវបានបង្ហាញផងដែរថាអាចជាមូលហេតុនៃការភ្ញោច Microglial និងបណ្ដាលឲ្យខួរក្បាលទទួលរងនូវការប៉ះពាល់ផ្សេងទៀត។ គួរបញ្ជាក់ថា ការស្លាប់ដែលបណ្ដាលមកពីជំងឺ Alzheimer’s បានកើនឡើង ៥០% ចាប់តាំងពីឆ្នាំ ១៩៩៩​។ 

នៅមានសំណួរជាច្រើនដែលត្រូវបានចោទឡើងដូចជា​ តើដំណើរការនេះអាចកើតឡើងនៅក្នុងខួរក្បាលរបស់មនុស្ស ឬទេ? ហើយការគេងបង្គ្រប់វិញអាច ជួសជុលការខូចខាតខ្លះបានទេ? ហើយក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ដ្រគួរតែរិះរកការពិតថាយើងគួរតែព្យាយាមទទួលទានដំណេកដ៏ល្អមួយឬ យ៉ាងណា?

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

Related Articles