ភាពសាហាវនៃជំងឺរើមមាត់
មេរោគតូចៗសាហាវជាងអ្វីដែលអ្នកគិតទៅទៀត ពួកវារំខាន បំផ្លាញ និងរុករានក្នុងខ្លួនរបស់មនុស្សយើង។ ស្រដៀងគ្នានេះដែរ វីរុស Herpes simplex ក៏ជាភ្នាក់ងារបង្ករោគ ដែលមិនត្រឹមតែរំខានដល់ប្រព័ន្ធក្នុងរាងកាយរបស់អ្នកប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យប៉ះពាល់ដល់រូបរាងខាងក្រៅរបស់អ្នកផងដែរ។ ប្រហែលជាមានការគិតថា វីរុស និងបាក់តេរី អាចបំបាត់បានដោយការប្រើប្រាស់ថ្នាំ ប៉ុន្តែនេះជាកំហុសឆ្គង ព្រោះថាការឆ្លងរោគមួយចំនួនមានលក្ខណៈធ្ងន់ធ្ងរ ដែលតម្រូវឲ្យអ្នកមានវិធានការណ៍ការពារ ស្របពេលជាមួយនឹងការព្យាបាលបែបវេជ្ជសាស្ត្រ។
សូមកុំច្រឡំបន្តទៀត អ្នកនឹងទទួលបានចម្លើយ ពីចម្ងល់របស់អ្នក តាមរយៈអត្ថបទខាងក្រោម៖
តើជំងឺរើមមាត់ជាអ្វី?
នៅពេលដែលវីរុស Herpes simplex ធ្វើឲ្យឈឺអញ្ចាញធ្មេញ អណ្តាត បបូរមាត់ ក្រអូមមាត់ខាងលើ និងផ្នែកខាងក្នុងនៃថ្ពាល់របស់អ្នក។ លក្ខខណ្ឌទាំងនេះ បញ្ជាក់ពីជំងឺរើមមាត់។ ដោយសារតែនេះជាជំងឺកើតពីមេរោគ នោះរោគសញ្ញានៅលើខ្លួនមួយចំនួនត្រូវបានលេចឡើង ដូចជា ក្តៅខ្លួន និងឈឺសាច់ដុំ។ ស្បែករបស់អ្នក ឬស្រទាប់ភ្នាសសើម គឺជាច្រកចូលរបស់វីរុសប្រភេទនេះ។ នៅពេលដែលវីរុសចូលក្នុងខ្លួនអ្នក វានឹងបង្កបង្កើនចំនួន យ៉ាងឆាប់រហ័ស។ ដោយឡែក ជំងឺរើមអាចឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ប្រសិនបើអ្នកទៅប៉ះស្បែក ទឹកមាត់ និងភ្នាសសើមរបស់អ្នកជំងឺ។
មិនមានការកំណត់ណាច្បាស់ពីភាពសាហាវរបស់វាទេ ហើយជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់អាយុ និងគ្រប់ពេល។ ប្រជាជនប្រហែល៥០%ក្នុងសហរដ្ឋអាមេរិក បានឆ្លងមេរោគនេះ និងកើតជំងឺរើមនេះ។ យោងតាមការស្រង់មតិនាពេលថ្មីៗ គេសន្និដ្ឋានថា កុមារងាយឆ្លងមេរោគរើមជាងគេ។ មូលហេតុនៃការរកឃើញនេះ អាចនឹងមិនសូវសម ប៉ុន្តែវាជារឿងពីរ ដែលថានៅពេលក្មេងៗត្រូវសាច់ញាតិ ឬមិត្តភក្តិថើប ពួកគេបានឆ្លងវីរុសរើមបាត់ទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ វាមិនត្រឹមតែឆ្លងតាមការប៉ះពាល់គ្នាតែម្យ៉ាងនោះទេ ពេលខ្លះវាក៏កើតឡើងតាមរដូវ ដែលវីរុសនេះមានឥទ្ធិពលខ្លាំង និងធ្វើឲ្យអ្នកផ្ទុក មេរោគកើតជំងឺនេះ ដោយមិនមានរោគសញ្ញាណាលេចឡើង។ បាតុភូតនេះ ត្រូវបានគេស្គាល់ថា ជាការបង្ករោគដោយមិនមានរោគសញ្ញា។ នៅពេលដែលអ្នករួមភេទតាមមាត់ ឱកាសនៃការកើតជំងឺរើមមាត់នឹងកើនឡើងបន្ថែម ព្រោះថាមេរោគនេះជួនកាល ក៏បង្ករោគដោយមិនបង្ហាញនូវរោគសញ្ញាណាដែរ។ ប៉ុន្តែអ្នកគួរតែចៀសវាង រួមភេទជាមួយអ្នកដែលកំពុងមាន ឬធ្លាប់មានជំងឺរើមនៅប្រដាប់ភេទ។ ការការពារដោយប្រើស្រោមអនាម័យក្នុងពេលរួមភេទ អាចការពារអ្នកមិនត្រឹមតែ ពីមេរោគរើមនៅមាត់ប៉ុណ្ណោះទេ តែវាក៏អាចកាត់បន្ថយហានិភ័យក្នុងការឆ្លងជំងឺកាមរោគផងដែរ។ ដូចនេះអ្នកគួរតែចាប់វិធានការណ៍ការពារខ្លួន ពីជំងឺទាំងនេះ។
តើវីរុសរើមមានប៉ុន្មានប្រភេទ?
វីរុសរើមត្រូវបានគេបែងចែកជា២គឺ HSV-1 និងHSV-2។ តើអ្នកធ្លាប់ឮពីជំងឺរើមនៅប្រដាប់បន្តពូជទេ? ជំងឺរើមនៅប្រដាប់បន្តពូជបណ្តាលមកពីវីរុសរើម ប៉ុន្តែ តើជាប្រភេទណាមួយ HSV-1 ឬ HSV-2? វីរុសទាំងពីរប្រភេទនេះសុទ្ធតែបង្កឲ្យមានរើមនៅនឹងប្រដាប់ភេទ និងរើមនៅនឹងមាត់។ តើជាការច្រលំឬ? នេះមិនខុសទេ ដែលថាវីរុសទាំងពីរមាន DNAផ្សេងគ្នា។ ប្រហែល៨០% នៃករណីជំងឺរើមនៅមាត់បណ្តាលមកពី HSV-1 ប៉ុន្តែក៏មាន ការរាយការណ៍ថា វីរុសប្រភេទ១នេះ អាចជាមូលហេតុ នៃជំងឺរើមនៅនឹងប្រដាប់ភេទមួយភាគតូចផងដែរ។ ចំពោះ HSV-2 វាផ្ទុយគ្នាជាមួយនឹង HSV-1។ ជំងឺរើមនៅប្រដាប់បន្តពូជភាគច្រើន បណ្តាលមកពី SHV-2 ប៉ុន្តែប្រហែល ២០% អាចធ្វើឲ្យកើតជំងឺរើមមាត់។ សូមកុំមើលងាយវីរុសប្រភេទនេះឲ្យសោះ ព្រោះការឆ្លងរបស់វាលឿន ហើយអាចមានសកម្មភាព បានភ្លាមដោយសារតែការមិនបានយកចិត្តទុកដាក់លើសុខភាពរបស់អ្នកតែបន្តិចបន្តួចប៉ុណ្ណោះ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។