កិច្ចសន្ទនាពាណិជ្ជកម្មអំពី «ធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម»
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ វេទិកាសន្ទនាពាណិជ្ជកម្ម Cambodia Startup Journey ដែលបានរៀបចំជារៀងរាល់ខែដោយ ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ ត្រូវបានប្រារព្ធធ្វើឡើងដូចសព្វមួយដងនៅឯហាងផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម ដោយមានអ្នកចូលរួមស្តាប់ជាម្ចាស់អាជីវកម្មផ្ទាល់ និងអនាគតម្ចាស់អាជីវកម្មដែលមានបំណងសិក្សាពីបទពិសោធន៍នៃវាគ្មិនកិត្តិយស។
សម្រាប់ខែមិថុនានេះ គឺមានវត្តមាន កញ្ញា Prak Thida ដែលជាអ្នកគ្រប់គ្រងទូទៅនៃវិទ្យុ Lotusជាអ្នកសម្របសម្រួលកិច្ចពិភាក្សា និងវត្តមាននៃការអញ្ជើញជាវាគ្មិនកិត្តិយសពីសំណាក់ លោក Ken Lo អគ្គនាយក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Centrury21 Imperial Realty និងលោក Sar Kinal អគ្គនាយកនៃក្រុមហ៊ុន Aplus Consulting។ គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងដោយប្រធានបទ« ធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម»។
ជាក់ស្តែង កិច្ចសន្ទនានាល្ងាចនោះ ក៏បានបកស្រាយយ៉ាងក្បោះក្បាយអំពីបញ្ហាធនធានមនុស្សដែលម្ចាស់អាជីវកម្មគ្រប់រូបគួរយល់ដឹង ដើម្បីអាចធ្វើការគ្រប់គ្រង និងដោះស្រាយបញ្ហាបានប្រកបដោយប្រសិទ្ធភាព និងលទ្ធផលនៃដំណើរការការងារ ក៏ដូចជាអាជីវកម្មផ្ទាល់តែម្តង។
យ៉ាងណាមិញ កិច្ចសន្ទនាពាណិជ្ជកម្មបែបនេះក៏នឹងត្រូវបានរៀបចំឡើងជារៀងរាល់ខែតាមប្រធានបទផ្សេងៗផងដែរ សម្រាប់លោកអ្នកដែលមានបំណងអញ្ជើញចូលរួមក្នុងសិក្ខាសាលាបន្ទាប់ទៀត សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែក ណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលង គ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។