មុខងាររណបសំរាប់អ្នកជំងឺមានពិការភាព
រណបគឺជាអ្វី?
រណប គឺជាឧបករណ៏សំរាប់បំពាក់ពីលើផ្នែកណាមួយនៃអវយវៈរឺដងខ្លួនដែលខ្សោយ
1. លក្ខណៈវិនិច្ឆ័យក្នុងការចេញវេជ្ជបញ្ជាអោយប្រើរណប ដើម្បី
• កាត់បន្ថយការឈឺចាប់
• ទប់មិនអោយមានចលនាក្រោយពេលវៈកាត់ក្រោយពេលរងរបួសជា ឧបករណ៏រំលឹកអ្នកជំងឺមិនអោយធ្វើចលនាលើកន្លែងរបួស
• បញ្ឈប់កំហូចរូបរាងមិនអោយខូចខ្លាំងឡើង
• ជំនួយដល់ការដើរ
• ជំនួយធ្វើសកម្មភាពផ្សេងៗ
• ការពារកន្លែងរបួស
• កាត់បន្ថយការកន្រ្តាក់សាច់ដុំដោយឯកឯង
2. ប្រភេទនៃរណប
• រណបម្រាមដៃ
• រណបករដៃ
• រណបកំភួនដៃ
• រណបស្មា
• រណបដៃទាំងមូល
• រណបម្រាមជើង
• រណបក៏ជើង
• រណបជង្គង់
• រណបត្រគាក
• រណបជើងទាំងមូល
• រណបករ
• រណបដងខ្លួន
3. អ្នកជំងឺប្រភេទណាខ្លះត្រូវការរណប
• អ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន
• អ្នកជម្ងឺស្វិតដៃជើង
• អ្នករងរបួសដោយការបាក់ឆ្អឹងអវយវៈរឹឆ្អឹងកងខ្នង
• កំហូចរាងលើកុមារដែលមានជំងឺស្កន់
• កំហូចរាងលើប្រអប់ជើង(ប្រអប់ជើងរាបស្មើរ)
• ទារកកើតមកមានជើងខ្វេរ
• ទារកកើតមកមានករវៀច
• រងរបួសដោយសារលេងកីឡា (ថ្លោះ គ្រេច)
• កំហូចរាងនិងការឈើចាប់ផ្សេងៗដោយសារការប៉ះទង្គិចឬគ្រោះថ្នាក់
ឥឡូវមានរណបគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាតាមរយៈ Exceed P&O ។ ពត៍មានពិគ្រោះបន្ថែមដោយឥតគិតថ្លៃសូមទាក់ទងមក 086 30 75 75/ 077 67 18 78
ហ្វេសប៊ុក @exceedcambodia
ថ្ងៃទី ២៩ មិថុនា ២០១៧
សរសេរអត្ថបទដោយ៖ ទៀប ឧត្តម ជាមួយ បទពិសោធន៏ជាតិនិងអន្តរជាតិ ១៧ ឆ្នាំ អ្នកឯកទេសខាងអវយវៈសិប្បនិម្មិត,រណបនិង គ្រឿងជំនួយរាងកាយ បញ្ចប់ការសិក្សាពីប្រទសអូស្រ្តាលី ជប៉ុននិងប្រទេសន័រវ៉េ