កម្រងអត្ថបទ ពិសេសសម្រាប់អ្នកត្រៀមប្រឡងប្រកបក្របខណ្ឌសុខាភិបាលឆ្នាំនេះ...
ថ្ងៃប្រឡងក៏កាន់តែកៀកមកជិតដល់ហើយ!!! ប្រាកដណាស់ដែលថា អ្នកដែលបានចុចមកអានដល់ទីនេះ គឺសុទ្ធតែបានដាក់ពាក្យរួចរាល់ ហើយក៏ត្រៀមខ្លួនបានច្រើនហើយសម្រាប់ថ្ងៃដ៏ពិសេសដែលនឹងចូលមកដល់ឆាប់ៗនេះ…
បានមើលអ្វីខ្លះហើយ? សង្ឃឹមថាបានត្រៀមច្រើនហើយណា៎!!! បន្ថែមពីលើអ្វីដែលបានរំលឹក ក៏ដូចជាត្រៀមនោះ ហេលស៍ថាម ក៏សូមនាំមកជូននូវឯកសារខ្លះៗ ក៏ដូចជាអត្ថបទជាការចែករំលែកបទពិសោធន៍ពីសំណាក់បេក្ខភាពដែលធ្លាប់បានប្រលងជាប់ជោគជ័យក្នុងឆ្នាំកន្លងមកដូចខាងក្រោម…
ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល
អត្ថបទនេះនឹងបង្ហាញជូនមិត្តអ្នកអានអំពីព័ត៌មានទូទៅនៃការជ្រើសរើសមន្ត្រីរាជការ រួមមានចំនួនសរុបដែលនឹត្រូវជ្រើសរើស ចំនួននៃមន្រ្តីតាមខេត្ត ក្រុង និងរាជធានីដែលក្រសួងសុខាភិបាលកំពុងត្រូវការ កាលបរិច្ឆេទនៃការចាប់ផ្តើម និងឈប់ទទួលពាក្យ ព្រមទាំងកាលបរិច្ឆេទប្រឡងផងដែរ…ក្នុងនោះក៏មានផងដែរ នូវលក្ខខណ្ឌផ្សេងៗនៃការប្រឡងដែលមានបង្ហាញទាំងស្រុងនូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន
យើងកីបានចែករំលែកនូវវិញ្ញសាផងដែរនូវវិញ្ញាសាដែលបានចេញកាលពីឆ្នាំ២០១៦ ដែលមានបែងចែកស្រាប់ទៅតាមមុខជំនាញ និងឯកទេស(លើកលែងតែផ្នែកឱសថសាស្រ្ត ប្រសិនបើលោកអ្នកត្រូវការ ក៏អាចប្រាប់អ៊ីម៉ែលសម្រាប់ទំនាក់ទំនងតាមរយៈការcommentនោះ ក្រុមការងារនឹងធ្វើការផ្ញើជូន)
ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ?
នរណាក៏ចង់ប្រឡងឲ្យជាប់ដែរ ត្រូវទេ? តែសំខាន់ គួរត្រៀមខ្លួនបែបណាខ្លះទាំងមុន អំឡុង និងក្រោយពេលប្រឡង? ក្រៅពីត្រៀមខ្លួនរួចរាល់ជាមួយនឹងចំណេះដឹងទាំងផ្នែកបច្ចេកទេស និងចំណេះដឹងទូទៅហើយនោះ បេក្ខភាពត្រៀមប្រឡងគ្រប់រូបគ៏គួរតែយកចិត្តទុកដាក់ផងដែរចំពោះកត្តាជំរុញផ្សេងៗរួមមាន ទង្វើគួរ និងមិនគួរធ្វើពេលប្រឡង និងឥរិយាបថដទៃទៀត។ តាមអានអត្ថបទនេះ ដើម្បីសិក្សាពីការចែករំលែកនៃរៀមច្បងមួយរូបដែលកំពុងបម្រើការងារនៅការិយាល័យស្រុកប្រតិបត្តិស្ទោង ក្នុងតំណែងជាបុគ្គលិកឃ្លាំងឪសថ…
បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ
ជាដំបូន្មានពីបេក្ខភាពប្រឡងជាប់ជោគជ័យមួយរូបទៀត ដោយបានផ្តោតសំខាន់បន្តិចទៅលើវិញ្ញាសាចំណេះដឹងទូទៅ តែក៏មានផងដែរនូវការផ្តល់ជូននូវគន្លឹះនៅពីក្រោយភាពជោគជ័យនៃការប្រឡងរបស់គាត់កន្លងមក…
កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ
មិនមែនត្រៀមតែមេរៀនបច្ចេកទេស ហើយភ្លេចនឹកនាដល់ចំណេះដឹងទូទៅ ជាពិសេសយុទ្ធសាស្រ្តដែលបាន និងកំពុងប្រើប្រាស់ក្នុងវិស័យដែលអ្នកមានបំណងចង់ប្រឡូកនោះទេ…និយាយទៅ គឺត្រូវតែត្រៀមឲ្យស្មើដៃគ្នាតែម្តងទើបល្អ។ បើទោះជាមិនបានចេញដូចអ្វីដែលបានត្រៀមទុក១០០% យ៉ាងហោចណាស់ ក៏ចាត់ទុកថាជាការបង្កើនកម្រិតនៃការយល់ដឹងដល់ខ្លួនឯងដែរ…
កាលបរិច្ឆេទ និងមណ្ឌលប្រឡងចូលក្របខណ្ឌសុខាភិបាលចេញហើយ...
ទីបំផុត!!! បេក្ខភាពក៏អាចដឹងអំពីកាលបរិច្ឆេទប្រឡង និងថ្ងៃមើលឈ្មោះ លេខតុ និងបន្ទប់ប្រឡងហើយ…យ៉ាងណាមិញ សេចក្តីជូនដំណឹងក៏បានបង្ហើបថានឹងមានមណ្ឌលប្រឡងចំនួន៣សម្រាប់ការប្រឡងឆ្នាំនេះរួមមាន ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការបែងចែកទៅតាមមុខជំនាញ
បើទោះជាមិនបានជួយច្រើន ក៏សង្ឃឹមថាអត្ថបទខាងលើអាចជួយអ្នកបានខ្លះៗ...
ជូនពរសំណាងល្អសម្រាប់ការប្រឡងណា៎!!!
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ