អាចមើលព័ត៌មានផ្ទាល់ខ្លួនសម្រាប់ការប្រឡងក្របខណ្ឌសុខាភិបាលហើយ...
សម្រាប់បេក្ខភាពដែលបានដាក់ពាក្យប្រឡងក្របខណ្ឌនៃក្រសួងសុខាភិបាល អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ជាពិសេសមណ្ឌល និងអគារប្រឡង លេខបន្ទប់ លេខតុ របស់ខ្លួនបានហើយ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ២:៣០ រសៀល …
គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ គឺមានការបែងចែកមណ្ឌលប្រឡងមានចំនួន៣ ទៅតាមមុខជំនាញក្នុងនោះរួមមាន៖
សម្រាប់បេក្ខជនដែលមានមុខជំនាញ បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្រឆ្មប និងឆ្មបមធ្បម
មណ្ឌលប្រឡងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សូមចុច ត្រង់នេះ
សម្រាប់បេក្ខជនដែលមានមុខជំនាញ វេជ្ជបណ្ឌិត/វេជ្ជបណ្ឌិតឯកទេស ទន្តបណ្ឌិត ឱសថការី អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម អ្នកវិទ្យុសាស្រ្ត អ្នកបច្ចកទេសព្យាបាលដោយចលនា ទន្តគិលានុបដ្ឋាក ព័ត៌មានវិទ្យា និងគណនេយ្យ
មណ្ឌលប្រឡងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត សូមចុច ត្រង់នេះ
សម្រាប់បេក្ខជនដែលមានមុខជំនាញ គិលានុបដ្ឋាក-យិកាមធ្បម
មណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុច ត្រង់នេះ
ហេលស៍ថាម ក៏សូមជូនពរឲ្យបេក្ខជន និងបេក្ខនារីចូលរួមប្រឡងទាំងអស់មានសំណាងល្អ និងទទួលបានលទ្ធផលដូចចិត្តប្រាថ្នា...
សម្រាប់ព័ត៌មានពីការជ្រើសរើស ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល
លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន
សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? / កុំភ្លេចចាប់អារម្មណ៍ពីយុទ្ធសាស្រ្តសុខាភិបាល និងសេវាសុខភាពប្រជាជន សម្រាប់អ្នកត្រៀមប្រឡងចូលក្របខណ្ឌពេទ្យ / បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ
ប្រភព ៖ ទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល