១៥ចំណុចដែលអ្នកនឹងយល់ ប្រសិនបើអ្នកជានិស្សិតពេទ្យ
១. ការអនុវត្ត OSCE លើគ្នាទៅវិញទៅមក៖ «សួស្ដី ខ្ញុំឈ្មោះ......ហើយខ្ញុំគឺជានិស្សិតពេទ្យចុះកម្មសិក្សាឆ្នាំទី៦។ លោកគ្រូពេទ្យ បានប្រាប់ឲ្យខ្ញុំមកធ្វើការពិនិត្យបេះដូងជូនបងប្រុស។ តើបងប្រុសអនុញ្ញាតឲ្យខ្ញុំធ្វើការពិនិត្យជូនទេ?....»
២. អង្គុយចាំមើលមិត្តរបស់អ្នកបញ្ចប់ការសិក្សា ទទួលបានការងារធ្វើ រៀបការមានគ្រួសារ ហើយអ្នកវិញគឺនៅរៀនពេទ្យមិនទាន់ចប់នៅឡើយ... និយាយឲ្យស្រួលស្ដាប់ទៅ ពេលខ្លះមិត្តភក្តិមួយចំនួនគេមានកូន២ទៀតទៅហើយ ឯគ្នាយើងវិញមិនទាន់រៀនចប់ផង។
៣. ដើរតាមគ្រូពេទ្យ ពេលពិនិត្យជំងឺ ហើយអ្នកធ្វើជាស្រមោល (Shadowing) របស់គ្រូពេទ្យ៖ ពេលខ្លះបន់ឲ្យតែគ្រូប្រើទេ ព្រោះថាចង់ចេះ និងចង់ធ្វើ ប៉ុន្តែ ពេលខ្លះក៏ភ័យដែរ ពេលគ្រូហៅសួរសំណួរ ខ្លាចអត់ចេះ។
៤. យាមយប់/On-Calls (មានន័យថាអ្នកត្រូវត្រៀមខ្លួនជានិច្ច នៅពេលដែលមន្ទីរពេទ្យខលហៅអ្នក)៖ អ្នកមិនដែលបានគេងលក់ស្រួលម្ដងណាទេ ពេលយាមម្ដងៗ ពេលខ្លះអាចនៅទល់ភ្លឺ ព្រោះថាមានអ្នកជំងឺចូលថ្មី ឬអ្នកជំងឺធ្វើទុក្ខជាដើម។
៥. ពេលនៅមន្ទីរពេទ្យតែងតែអប់រំឲ្យអ្នកជំងឺ គេងឲ្យបានគ្រប់គ្រាន់៖ មួយថ្ងៃៗខំពន្យល់អ្នកជំងឺពីសារសំខាន់នៃការគេង តែខ្លួនឯងវិញ ធ្វើមិនដែលបានទេ។
៦. Medical Student Syndrome (ជំងឺនិស្សិតពេទ្យ)៖ អារម្មណ៍មួយដែលធ្វើឲ្យអ្នកយល់ថា អ្នកមានជំងឺនោះ បន្ទាប់ពីបានសិក្សាពីជំងឺនោះ។ «ខ្ញុំឈឺក្បាល ហើយខ្ញុំតែងតែហត់អស់កម្លាំង....អូ! ខ្ញុំប្រាកដជាមានជំងឺ Kawasaki ហើយ។»
៧. Gunners (សំដៅលើអ្នកដែលពូកែយកមុខយកមាត់)៖ អ្នកខ្លះចូលចិត្តអែបអបគ្រូពេទ្យ ហើយស្ម័គ្រចិត្តនៅជួយធ្វើការក្នុងពេទ្យ នៅពេលដែលអ្នក ចង់ទៅផ្ទះយ៉ាងខ្លាំង។ ហើយពួកគេគួរតែនៅមន្ទីរពេទ្យយូរជាងនេះ ឬយូរអស់មួយជីវិត...នៅក្នុងផ្នែកព្យាបាលអ្នកជំងឺវិកលចរិក។
៨. ទាមទារឲ្យរៀននូវភាសាថ្មីមួយទៀតដែលជាភាសាពេទ្យ៖ «ភាសាពេទ្យមិនដឹងថាលាយប៉ុន្មានភាសាទេ មើលទៅដូចភាសាក្រិចបន្តិច អេស្ប៉ាញបន្តិច បារាំងបន្តិច អង់គ្លេសបន្តិច ម៉េចទេ!....»
៩. Hepaticocholangiocholecystenterostomies៖ «ទាល់តែនិស្សិតពេទ្យទើបធ្លាប់ជួបពាក្យដែលវែងយ៉ាងនេះ តែពេលខ្លះ ក៏មិនដឹងថាវាន័យយ៉ាងម៉េចដែរ»
១០. ពេលប្រលងចេញម្ដងៗ មានទាំងសំណួរសរសេរ ហើយត្រូវទៅប្រលងផ្ទាល់មាត់ម្ដងទៀត៖ បើនិយាយពីសំណួរត្រៀមប្រលង ពេលប្រលងយកឯកទេសវិញ មិនតិចជាង៥០០០សំណួរទេ!!!
១១.ពេលមើលរឿងអ្វីមួយ និស្សិតពេទ្យចូលចិត្តវិភាគ៖ ជាពិសេសរឿងប្រភេទ action movies ក្នុងឈុតវាយតប់ជាដើម គ្នាយើងចូលចិត្តវិភាគ តាមបែបវេជ្ជសាស្ត្រ ។
១២.អ្នកនឹងមានរឿងជាច្រើនជជែកគ្នាជាមួយនឹងមិត្តភក្តិដែលរៀនពេទ្យដូចគ្នា តែចំពោះមិត្តភក្តិដែលមិនរៀនពេទ្យវិញគឺ...៖ គេអាចនិយាយថា «ប្រសិនបើអ្នកមិនប្រកាន់ទេ ខ្ញុំអាចមិនស្ដាប់អ្នកនិយាយបានទេ?» សំខាន់គេស្ដាប់យើងអត់សូវយល់ ។
១៣.នៅមិនទាន់មានចម្លើយចំពោះសំណួរដ៏គួរឲ្យខ្លាចមួយ៖ «ហេតុអ្វីបានជាអ្នកចង់ក្លាយជាពេទ្យ?»
១៤.អ្នកនឹងចំណាយពេល និងការខិតខំជាច្រើនក្នុងការប្រលងឲ្យជាប់បានចូលរៀនពេទ្យ ហើយនៅពេលដែលអ្នកប្រលងជាប់... អ្នកមានអារម្មណ៍ថា អ្នកបានធ្វើការសម្រេចចិត្តខុសហើយ។
១៥.ពេលខ្លះគេងភ័យម្នាក់ឯង៖ វាជារឿងធម្មតាទេ មន្ទីរពេទ្យគឺជាកន្លែងដែលព្យាបាលជំងឺផ្សេងៗ ប៉ុន្តែមន្ទីរពេទ្យក៏ជាកន្លែងដែលពោរពេញទៅដោយជំងឺដែរ។ ពេលខ្លះ ទោះបីជាយើងខំប្រុងប្រយ័ត្នយ៉ាងណា ក៏នៅតែមានរឿងមួយចំនួនដែលកើតឡើងដោយមិនដឹងខ្លួន ហើយរឿងទាំងនោះមានដូចជាការប៉ះឈាមអ្នកជំងឺ ការមុតដៃ និងពេលខ្លះមានអ្នកជំងឺឆ្លងចូលមកជាដើម។ បើមានរឿងដូច្នេះកើតមានមែននោះ និស្សិតពេទ្យយើងសុទ្ធមានបទពិសោធន៍មួយចំនួន ដូចជា ការទៅធ្វើតេស្តឈាម ឬលេបថ្នាំការពារជាដើម។ បន្ទាប់មកគេងភ័យម្នាក់ឯង។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ