៥ ហេតុផល មតិយោបល់របស់អ្នកជំងឺរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាល
ការស្វែងរកសេវាសុខភាពនៅតាមមន្ទីរពេទ្យ ឬគ្លីនិកណាមួយដែលអាចទុកចិត្តបាន និងស័ក្តិសមបំផុតសម្រាប់បុគ្គលម្នាក់ៗបាន និងកំពុងក្លាយជាបញ្ហាចោទមួយ។ ស្របពេលជាមួយគ្នានេះ យើងក៏ឃើញមានលំហូរនៃការស្វែងសេវាទាំងនេះនៅក្រៅប្រទេស ដោយសារតែហេតុផលមួយពីការយល់ឃើញថា «ពេទ្យស្រុកខ្មែរអសមត្ថភាព» ។ ប៉ុន្តែ នេះជាការឲ្យតម្លៃតែមួយជ្រុងនៃបញ្ហាប៉ុណ្ណោះ។ ជាក់ស្តែង ទោះបីជាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍក្តី ប៉ុន្តែវិស័យសុខាភិបាលយើងបាន និងគំពុងតែមានភាពល្អប្រសើរជាបន្តបន្ទាប់។
ជំនួសឲ្យការលែងមានជំនឿជាក់លើវិស័យមួយនេះ តើអ្នកធ្លាប់គិតទេថា អ្នកក៏អាចជាចំណែកមួយនៃការអភិវឌ្ឍវាឲ្យបានល្អប្រសើរ និងឈានទៅមុខដែរឬទេ? ទង្វើមួយដែលអ្នកអាចធ្វើបាននោះ គឺការបញ្ចេញនូវមតិយោបល់ក្នុងន័យស្ថាបនាទៅលើគុណភាព និងដំណើរការនៃសេវាដែលអ្នកធ្លាប់បានទទួល។
តើមតិយោបល់របស់អ្នកអាចបញ្ចេញឡើងក្នុងរូបភាពណាខ្លះ?
ប្រាកដណាស់ មតិយោបល់ដែលមានប្រសិទ្ធភាពគួរតែត្រូវបានផ្តល់ជូនដោយផ្ទាល់រវាងអ្នកជងឺទៅកាន់វេជ្ជបណ្ឌិត ក៏ដូចជាអ្នកផ្តល់សេវាសុខភាព។
ប្រសិនបើមិនមានពេលជួបផ្ទាល់ ធ្វើយ៉ាងណាអាចប្រាប់ដល់ពួកគាត់បាន?
អរគុណដល់បច្ចេកវិទ្យា…ជាមួយនឹងគេហទំព័ររបស់ហេលស៍ថាម www.heathtime.tips និងកម្មវិធីទូរស័ព្ទឈ្មោះថា Healthogo ដែលជាជម្រើសទីមួយសម្រាប់ការស្វែងរកគ្លីនិកនៅកម្ពុជា លោកអ្នកអាចធ្វើការវាយតម្លៃទៅលើសេវាសុខភាពដែលលោកអ្នកធ្លាប់បានប្រើប្រាស់ ក៏ដូចជាទទួល។
ហេតុអ្វីគួរបញេ្ចញមតិយោបល់ទាំងនោះ?
តាមការពិតទៅ គ្រប់គ្នាសុទ្ធតែមានចំណែកក្នុងការកែលំអ និងអភិវឌ្ឍវិស័យស្នូលមួយនេះ។ ជាក់ស្តែងណាស់ ក្រៅពីអ្នកផ្តល់សេវាសុខភាពផ្ទាល់ លោកអ្នកដែលជាអ្នកទទួលសេវាទាំងនោះពីពួកគាត់ គឺមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកនេះ។
ទាំងនេះ ជាអ្វីដែលអាចនឹងកើតមាន ប្រសិនបើអ្នកជ្រើសរើសចូលរួមជាមួយពួកយើងក្នុងការរិះគន់ដើម្បីស្ថាបនា ៖
-ការកែតម្រូវនូវចំណុចខ្វះខាត និងខុសឆ្គងឲ្យបានល្អប្រសើរឡើងវិញ និងសមរម្យតាមអ្វីដែលអ្នកជំងឺចង់បានបច្ចុប្បន្ន ដូចជា សេវាកម្មសុខភាព គុណភាពព្យាបាល ទំនាក់ទំនង ជាដើម
-ការលើក និងជំរុញទឹកចិត្តគ្រូពេទ្យក្នុងការព្យាបាលជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការពង្រីកការស្រាវជ្រាវ ដើម្បីពង្រឹងចំណេះដឹងក្នុងការព្យាបាល...
-ក្រោយពេលមានការកែតម្រូវ និងប្រឹងប្រែងបន្ថែមពីសំណាក់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រាកដណាស់ នឹងមានការអភិវឌ្ឍវិស័យសុខាភិបាល
-ការសម្រួលដល់អ្នកជំងឺដទៃទៀតក្នុងការសម្រេចចិត្តជ្រើសរើសគ្លីនិក ឬមន្ទីរពេទ្យ តាមរយៈការពិចារណាទៅលើពិន្ទុ មតិយោបល់ សេវាកម្ម ក្រុមការងារ-ល-
-ការបង្កើនទំនុកចិត្តនៃប្រជាជនកម្ពុជាទៅលើស្ថាប័នផ្តល់សេវាសុខភាពក្នុងប្រទេសមួយចំនួនដែលពិតជាអាចទុកចិត្តបាន និងមានគុណភាព ដែលជាការរួមចំណែកមួយក្នុងការកាត់បន្ថយនូវការចំណាយធនធាន (ពេលវេលា និងទ្រព្យសម្បត្តិ) ក្នុងការទទួលយកសេវាព្យាបាលនៅក្រៅប្រទេស។
តើអាចចូលរួមបានដោយរបៀបណា?
គ្រាន់តែចូលទៅគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ហេលស៍ថាម រួចចូលទៅកាន់គ្លីនិកដែលលោកអ្នកចង់ផ្តល់ពិន្ទុ និងមតិយោបល់…
សម្រាប់ពិន្ទុ គឺនឹងត្រូវបានគិតដូចខាងក្រោម ៖
= -2
= -1
= 1
= 2
= 3
(រូប តំណាងឲ្យនិមិត្តសញ្ញាផ្កាយនៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់យើង)
ជាថ្មីម្តងទៀត យើងគ្រប់គ្នាសុទ្ធតែជាចំណែកនៃការលើកកម្ពស់វិស័យមួយនេះ…ចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា!!!
គេហទំព័រ www.healthtime.tips
កម្មវិធីទូរស័ព្ទ Healthogo
iOS : https://appsto.re/us/qLyZkb.i
Android : ឆាប់ៗនេះ
Tags: