ស្វែងយល់ ជំងឺធ្លាក់ទឹកចិត្ត
អ្វីជាជំងឺធ្លាក់ទឹកចិត្ត?
- បុគ្គលគ្រប់រូបតែងតែមានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងឱកាសណាមួយនៃដំណើរជីវិតរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ក៏ប៉ុន្តែសភាពបែបនេះនឹងបាត់ទៅវិញតែប៉ុន្មានថ្ងៃក្រោយមក។ នេះគ្រាន់តែជាប្រត្តិកម្មធម្មតា ប៉ុណ្ណោះ។
- ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺធ្ងន់ធ្ងរទាំងក្នុងផ្នែកវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត។ វាមានរយ:ពេលយូរជាង ធម្មតា និងប៉ះពាល់ដល់អារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា តួនាទីមុខងារក្នុងសង្គម និងជីវិតរស់នៅប្រចាំថ្ងៃរបស់ លោកអ្នក។
អ្វីខ្លះជារោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត?
អាការ:រាងកាយ
- អស់កម្លាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលា
- វិបត្តិដំណេក ញុំាពុំបាន ស្រកទំងន់
- ឈឺក្បាល ឈឺចុកចាប់សាច់ដុំស្ទើរតែពេញខ្លួនប្រាណ
- ឈឺចុកផ្សាលើចុងដង្ហើម ទល់លាមក
- រដូវមិនទៀងទាត់។
អាការ:ផ្លូវចិត្ត
- មានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើររាល់ថ្ងៃ
- បាត់ការចាប់អារម្មណ៍ និងសប្បាយស្ទើរគ្រប់សកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ
- គ្មានទំនុកចិត្តលើខ្លួនឯង ពិបាកក្នុងការសម្រេចចិត្ត
- ស្តីបន្ទោសខ្លួនឯង មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើសកម្មភាពសម្លាប់ខ្លួនម្តង ឬច្រើនដងរួចមកហើយ(អត្តឃាត)។
ការគិត
- អ្វីៗជាកំហុសខ្ញុំទាំងអស់
- គ្មានអ្វីល្អសម្រាប់រូបខ្ញុំទេនៅលើលោកនេះ
- ជីវិតខ្ញុំគ្មានន័យអ្វីទាំងអស់
- ខ្ញុំមិនចង់រស់។
អាកប្បកិរិយា
- គ្មានចំណង់ចង់ចេញក្រៅ ឬធ្វើការ
- ដកខ្លួនចេញពីគ្រួសារ មិត្តភក្តិ និងសង្គម
- ឈានទៅរកការផឹកស្រា សេពគ្រឿងញៀន និងការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវេជ្ជបញ្ជា។
ជំងឺធ្លាក់ទឹកចិត្តឃើញមានច្រើនដែរឬទេ?
- ជំងឺធ្លាក់ទឹកចិត្ត គេសង្កេតឃើញស្រ្តីភេទមានពីរដងច្រើនជាងបុរស អាចមានទាំងកុមារ វ័យជំទង់ មនុស្សពេញ វ័យ និងមនុស្សចាស់។ ជំងឺធ្លាក់ទឹកចិត្តមាន បីកម្រិត ៖ ស្រាល មធ្យម និងធ្ងន់ធ្ងរ។
មូលហេតុនាំឲ្យកើតមានជំងឺធ្លាក់ទឹកចិត្ត
- បញ្ហាគ្រួសារ សង្គម
- ការខកចិត្ត សោកស្តាយ ការបាត់បង់អ្នកជាទីស្រឡាញ់
- បម្រែបម្រួលសារធាតុគីមីខាងក្នុងខ្លួន
- ជំងឺផ្លូវកាយមួយចំនួន
- ឱសថព្យាបាលមួយចំនួន
- ការសេពសុរា គ្រឿងញៀន
ការព្យាបាល
- ការព្យាបាលដោយប្រើឱសថប្រឆាំងនឹងធ្លាក់ទឹកចិត្ត
- ការព្យាបាលតាមបែបពុទ្ធិ អាកប្បកិរិយា
- ការគាំទ្រផ្លូវចិត្ត ផ្តល់ប្រឹក្សា
- លំហាត់ប្រាណ និងសំរាយកាយ ចិត្ត
- ការធ្វើរបបអាហារឲ្យមានតុល្យភាព
ការការពារ
- ការប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសម្របទៅនឹងស្ថានភាពតានតឹងក្នុងចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។
- បញ្ឈប់ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន
- អនុវត្តតាមវេជ្ជបញ្ជាដោយពិសាថ្នាំឲ្យបានទៀងទាត់
- ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ ក្នុងករណីថ្នាំមានផលវិបាក។
អ្នកជំងឺ និងក្រុមគ្រួសារអ្នកត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត?