សម្លាប់ក្មេងដែលបានកើតហើយ ឬក្មេងដែលនៅក្នុងស្បូន? ឬទុកទាំងពីរ?
ខាងក្រោមនេះជាកិច្ចសន្ទនារវាងស្រ្តីមួយរូបដែលបានថ្លោះថ្លោយមានកូនទីពីរ ទាំងដែលកូនទីមួយរបស់គាត់មិនទាន់មានអាយុ១ឆ្នាំផង ជាមួយនឹងវេជ្ជបណ្ឌិតមួយរូប…
ស្រ្តី ៖ «អ្នកគ្រូពេទ្យ...ខ្ញុំមានបញ្ហាមួយដ៏ធ្ងន់ធ្ងរយ៉ាងខ្លាំង និងត្រូវការជំនួយពីអ្នកគ្រូ ។កូនរបស់ខ្ញុំមិនទាន់មានអាយុគ្រប់មួយឆ្នាំផង ស្រាប់តែឥឡូវនេះខ្ញុំចាប់ផ្ដើមមានទម្ងន់សារជាថ្មីម្ដងទៀត។ ខ្ញុំមិនទាន់ចង់មានកូនញឹកដូចនេះទេ»
អ្នកគ្រូពេទ្យ ៖ «OK តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីទៅ ? »
ស្រ្តី ៖ « ខ្ញុំចង់ឲ្យអ្នកគ្រូរំលូតកូនខ្ញុំចេញ ហើយខ្ញុំនឹងឲ្យថ្លៃក្នុងការដែលអ្នកគ្រូជួលខ្ញុំ»។
អ្នកគ្រូពេទ្យបានគិតមួយភ្លែតយ៉ាងស្ងាត់ស្ងៀម ក៏បានឆ្លើយតបទៅ វិញថា«ខ្ញុំគិតថាខ្ញុំមានដំណោះស្រាយមួយយ៉ាងល្អប្រសើរសម្រាប់បញ្ហានេះ ហើយក៏មិនមានបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកផងដែរ»។ នាងក៏បានញញឺមហើយគិតថាអ្នកគ្រូពេទ្យនឹងព្រមទទួលនៅសំណើររបស់នាង ។
អ្នកគ្រូពេទ្យ ៖ « អ្នកដឹងថា អ្នកមិនអាចមើលថែរក្សាកូនពីរនាក់នៅពេលតែមួយបាននោះទេ ដូចនេះហើយ អ្នកអាចសម្រេចចិត្តសម្លាប់កូនម្នាក់ក្នុងដៃរបស់នាងទៅ វិធីនេះអ្នកគួរតែអាចសម្រាកបានខ្លះមុនពេលដែលកូនម្នាក់ទៀតកើតមក។ ប្រសិនបើអ្នកសម្លាប់នរណាម្នាក់ក្នុងចំណោមពួកគេទាំងពីរ គឺវាដូចតែគ្នា។ ប៉ុន្តែអ្នកនឹងមិនមានបញ្ហានៅក្នុងរាងកាយរបស់អ្នកប្រសិនបើអ្នកសម្រេចចិត្តសម្លាប់កូននៅក្នុងដៃរបស់អ្នក»
នាងមានអារម្មណ៏តក់ស្លុត និង ភ័យខ្លាចយ៉ាងខ្លាំងហើយក៏និយាយថា ៖
ស្រ្តី ៖ «ទេ…អ្នកគ្រូខ្ញុំមិនអាចធ្វើដូចនេះបានទេ ពិតជាសាហាវ និងភ័យខ្លាចខ្លាំងណាស់»
អ្នកគ្រូពេទ្យ ៖ « ការសម្លាប់ក្មេងដែលបានកើតហើយ និងក្មេងដែលនៅក្នុងស្បូននោះទាំងនេះគឺជាឧក្រិដ្ឌកម្មដូចគ្នា»
ចំពោះបញ្ហានេះ សំណួរអាចចោទសួរទៅលើបុគ្គល២ប្រភេទ៖
១ សម្រាប់អ្នកជាម្តាយមួយរូបដូចជាស្រ្តីក្នុងសាច់រឿងខាងលើ តើអ្នកនឹងគិតយ៉ាងណាដែរ? តើអ្នកនឹងធ្វើការសម្រេចចិត្តបែបណា?
២ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលវិញ តើអ្នកគិតយ៉ាងដូចម្តេចដែរ ចំពោះការផ្តល់ដំបូន្មានរបស់វេជ្ជបណ្ឌិតនេះ? ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហានេះ តើអ្នកនឹងធ្វើការឆ្លើយតបបែបណជាមួយស្រ្តីជាម្តាយ?
ប្រភព ៖ បន្ទប់ពិគ្រេាះជំងឺកុមារ វត្តអង្គតាមិុញ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ