សុខភាពស្បែកមិនប្រក្រតី តើគួរទៅគ្លីនិកណា?
មនុស្សជាច្រើនបានរិះរកវិធីសាស្រ្តក្នុងការថែស្បែករបស់ខ្លួន ដើម្បីអោយចៀសផុតពីខូចខាតនៃស្បែក ។ស្បែកមានតួនាទីដ៏សំខាន់សម្រាប់ការពារសរីរាង្គខាងក្នង បើស្បែកមានបញ្ហានោះបញ្ជាក់ថាសរីរាង្គមានភាពចុះអន់ថយ នៅពេលសេរីរាង្គអន់ថយហើយនឹងធ្វើអោយយើងបាត់បង់ទំនុបចិត្ត ដែលមានមកលើខ្លួន ហើយ ភ័យខ្លាចក្នុងការជួបមិត្តភក្កនឹងមនុស្សដែលនៅជុំវិញខ្លួន ។នោះលែងជាបញ្ហាទៀតហើយ យើងខ្ញុំអាចជួយណែនាំអ្នកបាន...ប៉ុន្តែ អ្នកអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង
គ្លីនិកស្បែក ប៊ីស៊ី - BC Skin Clinic
រយៈពេលជាង15ឆ្នាំកន្លងមកនេះ គ្លីនិកស្បែកBC ប្រកបដោយសក្តានុពលភាពទាំងផ្នែកគុណភាព និង ធនធានមនុស្ស គ្លីនិកស្បែក BC ព្យាបាល និងថែទាំ ស្បែក និងសម្រស់របស់អស់លោកអ្នកប្រកបដោយគុណភាព គុណធម៌ និងតម្លៃសមរម្យ។ លោកវេជ្ជបណ្ឌិត យិន វុឌ្ឍីជា ប្រធានគ្លីនិកសើស្បែកប៊ីស៊ីI (បឹងកេងកង) និងII(ទួលគោក)អតីតនិសិ្សតផ្នែកវេជ្ជសាស្រ្តមួួយរូបនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយបានបញ្ចប់ជំនាញជាច្រើនទាក់ទងនឹងផ្នែកជំងឹសើស្បែក និងសម្រស់ និងការព្យាបាលប្រឆាំងភាពជ្រីវជ្រួញ ការវះកាត់សម្ផស្សដោយកាំរស្មីឡាស៊ែរ ព្រមទាំងជំនាញពិសេសផ្សេងៗទៀត ពីប្រទេសកូរ៉េ ទីក្រុងសេអ៊ូល ។
គ្លីនិក សើស្បែក ណង់ស៊ី (វេជ្ជបណ្ឌិត ព្រហ្ម ផានិត)
គ្លីនិកសើស្បែកណង់ស៊ី បានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺសើស្បែកដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង អនុបណ្ឌិតផ្នែកជំងឺឆ្លងនៃតំបន់ត្រូពិច និងជាអ្នកជំនាញ ផ្នែកឧបករណ៍ Laser។ បច្ចុប្បន្ន លោកវេជ្ជបណ្ឌិត កំពុងបម្រើការងារនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
កាដាវ គ្លីនិកសើស្បែក និងឡេសឺរ (វេជ្ជបណ្ឌិត ចាន់ វិចិត្រ)
ចាប់តាំងពីឆ្នាំ 1997 គ្លីនិកស្បែក កាដាវ បានក្លាយជា គ្លីនិកជំនាញខាងជម្ងឺស្បែក គួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ។ រាប់គិតចាប់ពី បច្ចេកវិទ្យាឡាស៊ែរ ចុងក្រោយបំផុត ។លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ក្រោយពីបានបញ្ចប់ការសិក្សា លោកគ្រូបានចូលបម្រើការងារនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៏ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល នឹងជាអតីតប្រធានគ្លីនិកជាតិសើស្បែកនិងកាមរោគផងដែរ។ សព្វថ្ងៃ លោកវេជ្ជបណ្ឌិតបានប្ដូរមកបម្រើការនៅមន្ទីរពេទ្យមិត្តខ្មែរសូវៀតវិញ ភ្លាមៗនោះលោកគ្រូក៏បានបង្កើតផ្នែកជំងឺសើស្បែកនៅមណ្ឌីរពេទ្យនេះតែម្ដង។ វេជ្ជបណ្ឌិត ចាន់ វិចិត្រមានតួនាទីជា នាយករងមន្ទីរពេទ្យមិត្តខ្មែរសូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា៕
ពេទ្យសើស្បែក ពីកូ អូឡាំពិក
ពេទ្យសើស្បែក ពីកូ មានពិនិត្យ និងព្យាបាល មុខកេីតមុន ជាំមុខ អាចម៍រុយ មុខក្រហម អាលែកហ្សុី តាអក រមាស់ស្បែក ស្បែកក្បាលអង្គែ ជ្រុះសក់ កាមរេាគ រេាគបុរស និងបញ្ហាស្បែកផ្សេងៗ ដែលប្រកបទៅដោយការជឿទុកចិត្តពីសំណាក់ភ្ញៀវដែលបានទទួលការព្យាបាលពីលោកវេជ្ជបណ្ឌិត ប៊ី ពីកូ ។លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ជាអតីតសិស្សនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលជំនាន់ទី៣២ នឹងបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្ត នៅឆ្នាំ២០១២ ។ បន្ទាប់មកលោកវេជ្ជបណ្ឌិតបានសិក្សាថ្នាក់ឯកទេសផ្នែកជំងឺសើស្បែក ចំនួនពីរឆ្នាំបន្ថែមទៀត ។ សព្វថ្ងៃនេះលោកវេជ្ជបណ្ឌិត ប៊ី ពីកូបម្រើការផ្នែកជំនាញសើស្បែកនិងកាមរោគ នៅមន្ទីរពេទ្យព្រះកុសុមៈ ។
បន្ទប់ពិគ្រោះ ព្យាបាលជំងឺទូទៅ និងអេកូ វេជ្ជបណ្ឌិត សារុន សេងហួរ
បន្ទប់ពិគ្រោះ ព្យាបាលជំងឺទូទៅ និងអេកូសាស្ត្រ មានទទួលព្យាបាល ជំងឺ សើស្បែកនិងកាមរោគ ជំងឺកុមារ ពិគ្រោះនិងព្យាបាលជំងឺទូទៅ និងអេកូសាស្ត្រ ដោយវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធណ៍ជាច្រើនឆ្នាំ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ