ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal)
I. និយមន័យ
ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal :UGD)ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse-Couche musculeuse ) ដំបៅទាំងនេះកើតលើមនុស្សគ្រប់វ័យអាយុភាគច្រើនចាប់ពី40ឆ្នាំលើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្រី(3M/1F)
II. កត្តាបង្កហេតុ
1. មេរោគ (Helicobacter pylori : HP)
2. ថ្នាំពេទ្យជាពិសេសថ្នាំបំបាត់ការឈឺចាប់(AINS) 8-20%
3. ស្រេ្ទស(Stress)
4. ការជក់បារីជាកត្តាជំរុញ
5. ផឹកស្រាជាមូហេតុពុំទាន់មានការយល់ស្របគ្នា
III. ការធ្វើរោគវិនិច្ឆ័យ
ការសាកសួរ និងពិនិត្យលើអ្នកជំងឺដំបៅក្រពះបង្ហាញថាមានសញ្ញាច្បាស់លាស់ (50%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណះរ៉ាំរ៉ៃកើតរាល់ពេលមុនការហូបបាយហើយធូរស្រាលបន្ទាប់ពីបរិភោគអាហាររួច។
ដើម្បីបញ្ជាក់រោគវិនិច្ឆ័យអោយកាន់តែច្បាស់គឺត្រូវធ្វើការឆ្លុះ ក្រពះ និងពោះវៀនតូចជាប់ក្រពះ(Fibroscopie ŒsophagoGastroDuodenale:FOGD) និងយកសាច់ក្រពះ ទៅវិភាគ។
IV. ផលវិបាកនៃជំងឺ
1. ការហូរឈាមចេញពីដំបៅដែលបណ្តាលមានការក្អួតឈាមឬក៏ លាមកពណ៌ខ្មៅ
2. ការធ្លាយក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ
3. ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ
4. បង្កឲ្យទៅជាដំបៅមហារីក
V. ការព្យាបាល
1. ព្យាបាលដោយថ្នាំលេបរយះពេល 1ខែទៅ2ខែ ព្រមទាំងបរិភោគអាហារអោយមានអនាម័យទៀងពេលជៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ
2. ព្យាបាលដោយការវះកាត់ចំពោះភាពធ្ងន់ធ្ងររបស់ដំបៅខ្លាំងពេកដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។
បកស្រាយដោយលោកវេជ្ជបណ្ឌិតឯកទេស អ៊ុក សារ៉ម ឯកទេសក្រពះ ពោះវៀន ថ្លើម និងឆ្លុះក្រពះពោះវៀន។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។