ចុករួយភ្នែក ឈឺច្រមុះ និងចុកពេលបោះដៃផុតយូរៗម្តង?
សំណួរ ៖ នាងខ្ញុំមានអាយុ ៤០ឆ្នាំ កម្ពស់ ១.៥៥ម៉ែត្រ ទម្ងន់ ៤៨គីឡូក្រាម សព្វថ្ងៃខ្ញុំជាមេផ្ទះ។ ប្រហែលរយៈពេល ១ឆ្នាំមកហើយដែលខ្ញុំមានបញ្ហាចុករួយភ្នែក និងមានអាការៈផ្សេងទៀតដូចជាឈឺច្រមុះ និងចុកពេលបោះដៃផុតយូរៗម្តង។ តើមូលហេតុអ្វីបានជាខ្ញុំចេះតែចុករួយភ្នែក?
ចម្លើយ ៖ ការចុករួយភ្នែកនេះ អាចបណ្តាលមកពីជំងឺស្ងួតភ្នែក ដែលមានសញ្ញាផ្សេងៗទៀតដូចជាចង់តែបិទភ្នែក រកាំក្នុងភ្នែក ហូរទឹកភ្នែក ដោយមិនក្រហម ឬហើមឡើយ។ ការព្យាបាលគឺ តម្រូវឲ្យអ្នកជំងឺព្យាយាមសម្រាកឲ្យបានច្រើន គេងឲ្យគ្រប់គ្រាន់ និងឧសហ្សាហ៍លុបលាងមុខដោយទឹកត្រជាក់ជាដើម។ រីឯការចុករួយពេលបោះដៃផុតនោះ ពុំមានការទាក់ទងនឹងជំងឺនេះឡើយ តែវាអាចទាក់ទងនឹងជំងឺផ្សេងទៀតដូចជាជំងឺលើសឈាម ឬទឹកនោមផ្អែមជាដើម។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ