Menu

New Finding: Green tea has ability to fight disease


New Finding: Green tea has ability to fight disease

ការនិយមពិសាតែបៃតងសម្រាប់ប្រជាជនលើពិភពលោក មិនមែនកើតឡើងដោយគ្មានមូលហេតុ ឬគ្រាន់តែដោយសាររសជាតិ និងក្លិនរបស់វានោះឡើយ។ 
តម្លៃរបស់តែបៃតងគឺផ្តើមចេញតាំងពីសារធាតុសំខាន់ៗប្រកបដោយគុណប្រយោជន៍ដ៏លើសលុប ក៏ដូចជាសកម្មភាពជាច្រើនដែលអំណោយផលដល់សុខភាព និងការរស់នៅ ហេតុដូចនេះហើយ តែបៃតងមិនដែលត្រូវបានអ្នកស្រាវជ្រាវបោះបង់ចោលឡើយក្នុងកិច្ចការស្រាវជ្រាវជាបន្តបន្ទាប់។​ 
ការសិក្សាថ្មីៗមួយបានធ្វើឡើងដើម្បីបញ្ជាក់ពីសមត្ថភាពរបស់តែបៃតងក្នុងការគ្រប់គ្រងការឆ្លងនៃវីរុសដែលកំពុងរាតត្បាតទូទាំងសកលលោកគឺ Coronavirus ដោយរំពឹងទុកថានឹងមានការបង្ហាញនូវលទ្ធផលជាវិជ្ជមានតាមរយៈសកម្មភាពក្នុងការប្រឆាំងនឹងវីរុសរបស់វា។ រីឯវិទ្យាស្ថានស្រាវជ្រាវអំពីតែ ឬ UPASI ក៏បានធ្វើការស្រាវជ្រាវពីលទ្ធភាពក្នុងការប្រឆាំងនឹងវីរុសរបស់ Theaflavins-3 និង Catechin ដែលជាសារធាតុសម្បូរនៅក្នុងតែបៃតងដើម្បីគ្រប់គ្រង Coronavirus ដូចគ្នាផងដែរ។ យោងតាមសិក្សាមួយទៀតពីប្រទេសជប៉ុន ក្រោមកិច្ចសហការរវាង ITO EN និងសាស្ត្រាចារ្យ Hiroshi Yamada បានបង្ហាញថា Catechin ដែលសម្បូរក្នុងតែបៃតង មានសកម្មភាពប្រឆាំងនឹងវីរុសផ្តាសាយ Influenza តាមរយៈកាប្រើប្រាស់វាក្នុងទម្រង់ជាទឹកសម្រាប់ខ្ពុលមាត់ និងសម្រាប់ទទួលទាន។ ការស្រាវជ្រាវក៏បន្តលើសារធាតុម្យ៉ាងទៀតដែលសម្បូរផងដែរក្នុងតែបៃតងគឺ Strictinin ដោយវាត្រូវបានរំពឹងទុកថាមានសកម្មភាពប្រឆាំងនឺងប្រតិកម្មអាល្លែក្ស៊ី។ កាន់តែគួរឲ្យភ្ញាក់ផ្អើល ក្រុមអ្នកស្រាវជ្រាវដដែលក៏បានទទួលស្គាល់ផងដែរថា ការទទួលទានតែបៃតងជាប្រចាំ អាចការពារការកើតមាននូវជំងឺភ្លេចភ្លាំងរបស់មនុស្សចាស់បានទៀតផង។ 
សរុបមកវិញ ការសិក្សាពីប្រភពផ្សេងគ្នាជាច្រើនកន្លងមកនេះបានធ្វើការសរុបពីអំណោយផលវិជ្ជមានយ៉ាងសន្ធឹកចំពោះសុខភាពរបស់តែបៃតងដែលសំខាន់ៗរួមមានដូចជា ប្រឆាំងនឹងកោសិកាមហារីក វីរុសផ្តាសាយ ជំនួយសុខភាពបេះដូង​ បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺស្ត្រូក ជំនួយមុខងារខួរក្បាល និងការចងចាំ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការពារបញ្ហារាក់ស៊ីធ្មេញ ស្ត្រេស អាការៈអស់កម្លាំងរ៉ាំរ៉ៃ បញ្ហាជំងឺសើស្បែក និងសម្រួលអាការៈឈឺសន្លាក់។
ទោះយ៉ាងណាក៏ដោយ បើយោងតាម ITO EN បរិមាណនៃសារធាតុសំខាន់ៗនៅក្នុងតែបៃតងមួយចំនួន អាចមានការប្រែប្រួលទៅតាមប្រភេទនៃស្លឹកតែ ការចម្រាញ់ដោយកម្តៅ និងពេលវេលាចម្រាញ់ផងដែរ ដូចនេះការជ្រើសរើសផលិតផលតែបៃតង គួរត្រូវបានធ្វើឡើងឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងចៀសផុតពីផលិតផលដែលអាចមានផ្ទុក fluoride ក្នុងបរិមាណលើសលុប។​ សម្រាប់ Oi-Ocha ដែលត្រូវបានស្គាល់ថាជាម៉ាកផលិតផលតែបៃតងរបស់ ITO EN ចំណាត់ថ្នាក់លេខ១នៅប្រទេសជប៉ុនជាង ៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នត្រូវទទួលការគាំទ្រ និងទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសារការសម្រិតសម្រាងនៅគ្រប់ដំណាក់កាលនៃការផលិត ចាប់ផ្តើមតាំងពីការជ្រើសរើសស្លឹកតែ បច្ចេកទេសប្រមូលផល បច្ចេកទេសរំលីង រហូតដល់ការគ្រប់គ្រងគុណភាពក្រោមប្រព័ន្ធស្តង់ដាអន្តរជាតិ ISO9001 ដើម្បីធានាបាននូវសុវត្ថិភាព​ និងគុណភាពក្នុងការប្រើប្រាស់ចំពោះមនុស្សទូទៅរួមទាំងក្មេង និងមនុស្សចាស់។ 


ស្វែងយល់បន្ថែមអំពី៖
ITO EN
Daishin

ស្វែងរក Oi-Ocha៖
Online store
Store


Share:

Related Articles