Warren Buffett: This is the No. 1 mistake parents make when teaching kids about money
កំហុសធំបំផុតនោះគឺ ឪពុកម្តាយ ចាំទាល់តែក្មេងធំ ទើបនិយាយណែនាំ ពីការគ្រប់គ្រងលុយ!
ការស្រាវជ្រាវបង្ហាញឲ្យឃើញថា ក្មេងអាចទទួលចំណេះដឹងចាប់ពីអាយុ៣ឆ្នាំទៅ! នោះជាពេលដែលលោកអ្នកត្រូវបង្រៀនគេ!
ខាងក្រោមជាគន្លឹះខ្លះៗ
១ បង្រៀនឲ្យគេក្លាយជាអ្នកគីតដែលមានភាពបត់បែន! នាំពួកគេទៅសារមន្ទីរ ឲ្យគេ បញ្ចេញគំនិតពីរូបភាព ឬចម្លាក់នីមួយៗ ហើយឲ្យគេ រៀនគូសវាសរួចបកស្រាយ!
ឲ្យក្មេងរៀនកែច្នៃរបស់ដែលចាស់ៗ ថាអាចកែយ៉ាងម៉េចឲ្យប្រើប្រាស់បាន! វិធីនេះនឹងធ្វើឲ្យគេចេះសន្សំសំចៃ ស្រឡាញ់បរិស្ថាន និងបង្កើនការច្នៃប្រឌិត
២ ដើម្បីឲ្យក្មេងចេះចាត់ចែងលុយ អ្នកត្រូវឲ្យគេដឹងពីភាពខុសគ្នារវាងរបស់ដែលចង់បាន និងរបស់ដែលត្រូវការ!
ឲ្យកូនអ្នកនូវថង់ ឬប្រអប់ចំនួន២ មួយសម្រាប់សន្សំ មួយសម្រាប់ចាយ ហើយរាល់ពេលទទួលអាំងប៉ាវ ឬលុយផ្សេងៗ សួរកូនអ្នកថា ឥឡូវដាក់ប៉ុន្មានក្នុងសន្សំ និងប៉ុន្មានក្នុងលុយសម្រាប់ចាយ!
ឲ្យកូនលោកអ្នក កាត់រូបផ្សេងៗពីទស្សនាវដ្តី ឬសរសេររបស់៥ ទៅ១០ ដែលកូនអ្នកពេញចិត្ត! រួចសួរថា របស់ណាដែលវាចង់បាន និងរបស់ណាដែលវាត្រូវការ?
៣ គន្លឹះសំខាន់នៃការសម្រេចចិត្តដ៏ឆ្លាតវៃ គឺគិតពីភាពខុសគ្នានៃលទ្ធផលអនាគត នៃជម្រើសនីមួយៗ!
វិធីងាយជាងគេដែលធ្វើឲ្យក្មេងយល់ពីការសម្រេចចិត្តគឺ និយាយពីមូលហេតុពេលដែលអ្នកកំពុងសម្រេចចិត្ត! ឧទាហរណ៍ថា យើងចង់ទិញទូរស័ព្ទថ្មី តែម៉ាសុីនត្រជាក់កំពុងខូច អញ្ចឹងយើងត្រូវសន្សំលុយសម្រាប់ជួសជុលម៉ាសុីនត្រជាក់ បើមិនអញ្ចឹងដល់ខែក្តៅ យើងនឹងពិបាក។ អញ្ចឹងជួសជុលម៉ាសុីនត្រជាក់សិន ហើយសល់លុយបានទិញទូរស័ព្ទ!
ម៉្យាងទៀត ពេលកូនអ្នកចង់ទិញហ្គេមមកលេង អាចសួរថាយើងចាំបាច់ត្រូវតែមានវានៅផ្ទះ ឬយើងអាចជួល ឬទៅលេងនៅកន្លែងគេម្តងម្កាលបាន?
នាំមកជូនដោយ ហាងលក់របស់របរក្មេងលេងបែបវិទ្យាសាស្រ្ត DreamKid!