Menu

មធ្យោបាយ និងទម្លាប់ក្នុងការទប់ទល់ចំណង់បារី  


មធ្យោបាយ និងទម្លាប់ក្នុងការទប់ទល់ចំណង់បារី  

ប្រសិនបើសម្រេចចិត្តឈប់ជក់បារី  អ្នកត្រូវរៀបចំផែនការនិងកែប្រែទម្លាប់ឬសកម្មភាពខ្លះៗ នោះនឹងទទួលជោគជ័យក្នុងការផ្តាច់បារីបាន១០០%។   ដូច្នេះ ៣ចំណុចខាងក្រោម អាចជួយលោកអ្នកបាន៖

រៀបចំផែនការ និងសកម្មភាព
• ឈប់ជក់បារីពិតប្រាកដ តាមកាលបរិច្ឆេទដែលមានកំណត់
• ចូលរួមកម្មវិធីឈប់ជក់បារីយ៉ាងទៀងទាត់
• អនុវត្តតាមការណែនាំ ដែលមានក្នុងជំហានទាំង៧
• ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់
• សុំការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិ
• ចៀសវាងទទួលទានគ្រឿងស្រវឹង តែ កាហ្វេ ក្នុងអំឡុងពេលត្រៀមផ្តាច់បារី
• ចៀសឲ្យឆ្ងាយពីកន្លែងដែលមានផ្សែងបារី។

អ្វីគួរធ្វើអំឡុងពេលឈប់ជក់បារី
• ធ្វើពិធីជប់លាងដោយនិយាយថា «ឈប់ជក់បារីហើយ»
• មិនទិញ និងមិនទទួលអំណោយបារី
• កម្ទេចចោលបារី
• កម្ទេចចានគោះក្រញ៉មបារីចោល
• ប្រាប់ទៅក្រុមគ្រួសារ និងមិត្តភក្តិថាអ្នកបានឈប់ជក់បារីហើយ។

របៀបនៃការទប់ទល់ចំណង់បារី
• ប្រកាស ៖ និយាយខ្លាំងៗ ម្តងហើយម្តងទៀត ថាឈប់ជក់បារីហើយ
• ពន្យារពេល ៖ ភាគច្រើនចំណង់ចង់ជក់បារីខ្លាំងនឹងបាត់ទៅវិញក្នុងរយៈពេល៣ ទៅ៥នាទី
• ដកដង្ហើមវែងៗ ៖ ត្រឹមតែ២ទៅ៣ដង ធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ
• ផឹកទឹក ៖ ក្រេបទឹកតិចៗ១ទៅ២កែវ អាចជួយបង្វែរអារម្មណ៍ អ្នកពីចំណង់បារី
• ធ្វើសកម្មភាពផ្សេងៗ ៖ ដើម្បីបន្លប់ចិត្តឲ្យភ្លេចបារី អ្នកគួរធ្វើពលកម្ម កិច្ចការផ្ទះ លេងកីឡា អានសៀវភៅ ឬទស្សនាវដ្តី និងទំពាស្ករកៅស៊ូជាដើម។
 
លោកអ្នកអាចចាប់ផ្តើមដោយព្យាយាមផ្លាស់ប្តូរបន្តិចម្តងៗ បើទោះជាពេលខ្លះអ្នកមានអារម្មណ៍ចង់បោះបង់ចោលក៏ដោយ…..

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង