Menu

អាហារទាំង ៦ យ៉ាងដែលប៉ះពាល់ដល់ធ្មេញ


អាហារទាំង ៦ យ៉ាងដែលប៉ះពាល់ដល់ធ្មេញ

ការថែរក្សាធ្មេញរបស់អ្នកគឺជាការសំខាន់ណាស់។ មនុស្សភាគច្រើនដឹងថាស្ករគ្រាប់ និងអាហារផ្សេងៗដែលមានជាតិផ្អែមអាចធ្វើឲ្យធ្មេញខូចបាន ប៉ុន្តែចុះផ្លែឈើ? អ្នកប្រហែលជាធ្លាប់ឮហើយថាការដុសធ្មេញ និងសម្អាតចន្លោះធ្មេញ២ដងក្នុង១ថ្ងៃ គឺជាជម្រើសដ៏ល្អបំផុតក្នុងការថែរក្សាធ្មេញរបស់អ្នកឲ្យមានសុខភាពល្អ។

ប៉ុន្តែអាហារមួយចំនួនដែលអាចធ្វើឲ្យធ្មេញខូចបានទោះជាមានការសម្អាតយ៉ាងណាក៏ដោយ។ ខាងក្រោមនេះជាអាហារទាំង៦យ៉ាងដែលធ្វើធ្មេញខូចបានៈ

១.ផ្លែប៉ោម
ផ្លែប៉ោមគឺមានជាតិអាស៊ីតខ្ពស់វាធ្វើឲ្យរឹងនៅកាចាធ្មេញរបស់អ្នក ខណៈពេលដែលការញុំផ្លែប៉ោម១ផ្លែអាចឲ្យអ្នកមានសុខភាពល្អចៀសឆ្ងាយពីគ្រូពេទ្យក៏ដោយ។ អាស៊ីតនោះអាចឲ្យអ្នកទៅជួបពេទ្យធ្មេញលឿនផងដែល។ ការញុំផ្លែប៉ោមគឺល្អគ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឺក ឫទឹកខ្ពុលមាត់លឿនតាមដែលអាចធ្វើទៅបាន។

២. ទឹកកក
អ្នកប្រហែលជាភ្ញាក់ផ្អើលហើយថាមនុស្សប៉ុន្មានអ្នកដែលគិតថាទឹកកកល្អសំរាប់ធ្មេញ។ វាធ្វើពីទឹកហើយអត់មាននូវជាតិស្ករ ឬសារជាតិផ្សេងទេ។ ប៉ុន្តែការទំពារលើរបស់ដែលរឹងអាចធ្វើឲ្យធ្មេញរបស់អ្នកងាយឈឺចាប់ទៅជាជំងឺធ្មេញបន្ទាន់មួយហើយអាចធ្វើឲ្យខូចដល់កាចាធ្មេញផងដែរ។

៣. ពោតលីង
ពោតលីងគឺច្បាស់ណាស់ពិតជាជាប់នៅនឹងធ្មេញរបស់អ្នកហើយកន្លែងដែលនៅចន្លោះធ្មេញរបស់អ្នកនឹងដុះបាក់តេរីផងដែរ។ វាមិនអីទេដែលញ៉ាំពោតលីងមួយកញ្ចប់គ្រាន់តែអ្នកត្រូវតែច្បាស់ថាលាងសម្អាតមាត់របស់អ្នកជាមួយទឹក ឬទឹកខ្ពុរមាត់លឿនតាមដែលអាចធ្វើទៅបាន។

៤. ស្ករគ្រាប់រឹងៗ
អ្នកបានដឹងរួចមកហើយថាជាតិស្ករនៅក្នុងស្ករគ្រាប់ គឺជាបញ្ហា ហើយស្ករគ្រាប់រឹងគឺកាន់តែគ្រោះថា្នក់ ព្រោះថាពួកយើងបានបៀមវាក្នុងមាត់រយៈពេលយូរ។

៥. បន្លែត្រាំ
របស់ត្រាំគឺបានធ្វើឡើងជាមួយទឹកខ្មេះដែលមានអាស៊ីតខ្ពស់ហើយពេលខ្លះក៏មានស្ករដែរ។ ខណៈពេលដែលបន្លែធ្វើឲ្យមានសុខភាពល្អតែទឹកអំបិលធ្វើឲ្យខូចធ្មេញរបស់អ្នកវិញ។ ផឹកទឹកជាមួយអាហាររបស់អ្នកជួយសម្អាតអាស៊ីត និងស្ករចេញពីធ្មេញរបស់អ្នក។

៦. ប៊័ររសជាតិសណ្តែកដី
ដោយសារតែវាស្អិតនិងមានស្ករទៀតនោះប៊័ររសជាតិសណ្តែកដីមិនត្រឹមតែចិញ្ចឹមបាក់តេរីប៉ុណ្ណោះទេតែវាធ្វើឲ្យបាក់តេរីទាំងនោះងាយស្រូលក្នុងការច្រៀតចូលក្នុងចន្លោះធ្មេញផងដែរ។ បើមើលតាមធម្មជាតិទៅគឺប៊័រសណ្តែកដីដែលគ្មានជាតិស្ករគឺកាត់បន្ថយបញ្ហាផងដែរ។


Share:

អត្ថបទទាក់ទង