Menu

សិទ្ធិក្នុងការទទួលបានព័ត៌មាន​ និងការអប់រំសុខភាព


សិទ្ធិក្នុងការទទួលបានព័ត៌មាន​ និងការអប់រំសុខភាព

ក្រៅពីសេរីភាព  និងសិទ្ធិនៃការទទួលបានសេវាថែទាំព្យាបាល អតិថិជនក៏មានសិទ្ធិក្នុងការទទួលបានព័ត៌មាន និងការអប់រំសុខភាពដោយស្មើភាពមិនមានការប្រកាន់អំពីពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសង្គម និងនិន្នាការនយោបាយឡើយ។

តើគោលគំនិតគន្លឹះចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ? អតិថិជនមានសិទ្ធិទទួលព័ត៌មានអំពី៖
• ម៉ោងពេលធ្វើការចរាចរអតិថិជន
• តម្លៃសេវា របៀបរបបនៃការបង់ថ្លៃ
• ការលើកលែងបង់ថ្លៃ។
- មានសិទ្ធិទទួលព័ត៌មានអំពី៖
• ស្ថានភាពសុខភាព
• រោគវិនិច្ឆ័យសភាពជំងឺ ការវិវឌ្ឍនៃការព្យាបាល និងតើត្រូវធ្វើអ្វីខ្លះនៅពេលមានអាសន្ន
• វិធានការនានាព្រមទាំងគុណសម្បត្តិ និងគុណវិបត្តិ។
- អតិថិជនមានសិទិ្ធជ្រើសរើសអ្នកតំណាងរបស់ ពួកគេក្នុងការទទួលព័ត៌មាន
- អតិថិជនត្រូវមានលទ្ធភាពទទួលបាននូវមតិយោបល់ និងព័ត៌មានបន្ថែម
- នៅពេលចូលមកសម្រាកនៅមូលដ្ឋានសុខាភិបាលអតិថិជនគប្បីដឹងអំពី៖
• អត្តសញ្ញាណ ស្ថានភាពអាជីពរបស់អ្នកផ្តល់សេវា
• ច្បាប់ បទបញ្ជានានា និងការថែទាំព្យាបាល។
- អតិថិជនមានសិទ្ធិក្នុង៖
• ការស្នើសុំនូវឯកសារសង្ខេបអំពីរោគវិនិច្ឆ័យ ការថែទាំព្យាបាល និងលទ្ធផលនៃការវិភាគអមវេជ្ជសាស្រ្ត (ឧ.តើហ្វីលអាចផ្តល់ឲ្យបាន ឬអត់? ឧ.អំពីគ្រោះថ្នាក់ចរាចរណ៍ តើអាចប្រឈមមុខក្នុងការប្ដឹងផ្ដល់ ឬជួនកាលគេសុំក្នុងលក្ខណៈ ធម្មតាតែគេយកទៅប្តឹង)
• ការទទួលបាននូវការអប់រំសុខភាព (ការកាពារ និងការលើកកម្ពស់សុខភាព)។

តើការអនុវត្តចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ?
- អ្នកទទួលខុសត្រូវមូលដ្ឋានសុខាភិបាលត្រូវ៖
• ផ្តល់ព័ត៌មានអំពីសេវាថែទាំព្យាបាល ពេលម៉ោងធ្វើការ និងតារាងតម្លៃសេវាឲ្យឃើញជាសាធារណៈ
• អនុវត្តប្រព័ន្ធបង់ថ្លៃដែលមានតម្លាភាព ស្របតាមបញ្ញត្តិហិរញ្ញប្បទានសុខាភិបាល។
- អ្នកផ្តល់សេវាសុខភាពត្រូវប្រាកដថា រាល់អតិថិជនទាំងអស់ដែលចូលមកសម្រាកពេទ្យ ត្រូវដឹងអំពី៖
• បុគ្គលិកពេទ្យដែលមើលថែទាំ
• តើត្រូវធ្វើដូចម្តេចនៅពេលមានអាសន្ន
• ការប្រើប្រាស់ បង្គន់ ទឹក ភ្លើង និងការហូបចុក
• បទបញ្ជា និងសារាចរនានា របៀបនៃការបង់ថ្លៃ។
- អ្នកផ្តល់សេវាសុខភាពត្រូវធានាថា រាល់អតិថិជនទាំងអស់មុនចាកចេញពីមូលដ្ឋានសុខាភិបាលបានដឹងអំពី៖
• ស្ថានភាពសុខភាព វិធានការព្យាបាល និងការពារ
• ត្រូវធ្វើដូចម្តេចនៅពេលដែលជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ។
- អ្នកផ្តល់សេវាសុខភាពត្រូវ៖
• ប្រើពាក្យសាមញ្ញ ងាយស្រួលយល់ និងស្តាប់
• ផ្តល់ឱកាសដល់អតិថិជន ក្នុងការបញ្ជាក់បំភ្លឺនូវបញ្ហាអ្វីមួយដែលគេចង់ដឹង
• មានអ្នកបកប្រែភាសា។
- អ្នកផ្តល់សេវាសុខភាពត្រូវ៖
• ប្រើប្រាស់គ្រប់ឱកាសទាំងអស់ក្នុងការបញ្ជូនព័ត៌មានសុខភាព
• ធានាថារាល់សម្ភារសម្រាប់អប់រំសុខភាព ធ្វើ  យ៉ាងណាចែកចាយឲ្យបានដល់ដៃអតិថិជនគ្រប់រូប។

តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំសុខភាពមានអ្វីខ្លះ?
- ការទទួលខុសត្រូវមាន៖
• អតិថិជនមានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តនូវរាល់វិធានការការពារ និងលើកកម្ពស់សុខភាពដែលបានផ្តល់ដោយអ្នកផ្តល់សេវាសុខភាព
• អតិថិជន ឬអ្នកតំណាងទទួលខុសត្រូវក្នុងការសាកសួរទៅអ្នកផ្តល់សេវាសុខភាពដើម្បីបញ្ជាក់បំភ្លឺឲ្យបានយល់ច្បាស់នូវការណែនាំ ឬព័ត៌មានផ្សេងៗ។

បកស្រាយដោយ៖​ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង