Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើហេតុអ្វីបានជាប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលគេពេញនិយមសម្រាប់ទេសចរណ៍តំហែទាំសុខភាព?

ជាមួយនឹងបទពិសោធក្នុងភាពជាអ្នកដឹកនាំ ២០​ឆ្នាំ លោក Mohd Daud Mohd Arif​  ​ដែលជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី Malaysia Healthcare Travel Council (“MHTC”)បាននាំមកនូវទស្សនវិស័យថ្មីចំពោះការរីកចម្រើន នៃ​វិស័យសុខាភិបាលនៃប្រទេសម៉ាឡេស៊ីនិងពង្រីកបន្ថែមនូវចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាគោលដៅថែទាំសុខភាពឈានមុខគេលើពិភពលោក។ នៅក្នុងកិច្ចសម្ភាសន៍ជាពិសេស​រវាងលោក Mohd Daud និងលោកស្រី ឃាង ស៊ីវ ហ៊ុង ជានាយកជាន់ខ្ពស់ និងជាឱសថការី នៃហេលស៍ថាម​ ដែលកិច្ចសម្ភាសន៍នេះមានខ្លឹមសារ ជារួម ផ្តោតលើ ការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ី ដើម្បីឲ្យក្លាយជាគោលដៅដ៏ប្រសើរក្នុងការផ្តល់នូវសេវាថែទាំសុខភាព ជូនប្រជាជនកម្ពុជាដែលមានតម្រូវការស្វែងរកការព្យាបាលផ្នែកសុខភាព។

សំណួរក្នុងកិច្ចសម្ភាសន៍ និង ចម្លើយដែលទទួលបានការឆ្លើយតប

1. តើលោកអាចពន្យល់បន្ថែមពីប្រវត្តិ និងការបង្កើតនៃ Malaysia Healthcare បានដែរឬទេ?

  • Malaysia Healthcare’ គឺជាសាខាមួយរបស់ឧស្សាហកម្មទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដែល​ត្រូវ​បានសម្របសម្រួល និងបង្កើតឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាល ស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH)។
  • គ្រឹះរបស់ Malaysia Healthcare ត្រូវបានកសាងឡើងយ៉ាងរឹងមាំនៅលើភាពជាដៃគូរវាងផ្នែក សាធារណៈជាមួយនិងផ្នែកឯកជន ដែលមានបណ្ដាក្រសួងរបស់រដ្ឋាភិបាល និងទីភ្នាក់ងារនានា ក៏ដូចជាក្រុម​ហ៊ុនឯកជនល្បីៗខាងថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ សណ្ឋាគារ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ ដោយធ្វើការរួមគ្នា យើងខ្ញុំសូមផ្ដល់ជូនដល់ភ្ញៀវទាំងអស់នូវបទពិសោធន៍នៃការធ្វើដំណើរពិនិត្យសុខភាពដ៏រលូនតាំងពីពេលចាប់ផ្ដើម រហូតដល់ពេលបញ្ចប់ទៅវិញ។
  • ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលមានទេសចរណ៍តំហែទាំសុខភាពជាឧស្សាហកម្មដែលគាំទ្រដោយរដ្ឋាភិបាលខណៈពេលដែលឧស្សាហកម្មនេះ​គ្រប់គ្រង​ដោយ​វិស័យឯកជន។
  • ដោយត្រូវបានគេស្គាល់តាំងពីយូរលង់មកហើយថាជា គុជលាក់ខ្លួននៃតំបន់អាស៊ី (Hidden Jewel of Asia) បច្ចុប្បន្ន​នេះប្រទេសម៉ាឡេស៊ីត្រូវបានគេឱ្យឈ្មោះថាជា “The World’s Healthcare Marvel” ដោយបានសាងនូវ កេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ ដែលជាគោលដៅសម្រាប់សាកលលោក ក្នុងតំហែទាំសុខភាពឈានមុខគេប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត​។ ដោយត្រូវបានទទួល ស្គាល់ថាជាប្រទេស​គោលដៅខាងទេសចរណ៍តំហែទាំសុខភាពប្រចាំឆ្នាំ នៅក្នុងកំណត់ត្រា International Medical Travel Journal ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៨ និង ជាថ្មីម្ដងទៀត នាឆ្នាំ២០២០ ថ្មីៗនេះប្រទេសម៉ាឡេស៊ីបានបង្ហាញនូវការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួននៅក្នុងដំណើរ នៃការផ្ដល់ជូននូវការថែទាំសុខភាពប្រកបដោយគុណភាពលំដាប់ពិភពលោក ជាមួយនិងតម្លៃដ៏ សមរម្យ និងប្រកបដោយភាពងាយស្រួលក្នុងការទទួលបានសេវា ដែលការផ្ដល់ជូននេះត្រូវបាន​ធ្វើឡើង​តាម​រយៈ​ការផ្ដល់ឱ្យនូវបទពិសោធន៍ធ្វើដំណើររបស់អ្នកជម្ងឺដ៏រលូនតាំងពីពេលចាប់ផ្ដើមដល់ ពេល​បញ្ចប់។

2. តើហេតុអ្វីបានជាប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលគេពេញនិយមសម្រាប់ទេសចរណ៍តំហែទាំសុខភាព?

ប្រទេសម៉ាឡេស៊ី បានទទួលនូវប្រជាប្រិយភាពថាជា ប្រទេសគោលដៅដែលផ្ដល់នូវការថែទាំសុខភាព និងភាពរឹងមាំនៃរូបរាងកាយប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការរីកចម្រើន និងវឌ្ឍនភាពនៃឧស្សាហកម្មនេះ មួយចំណែកធំគឺកើតចេញពីការគាំទ្រ​របស់ការ​ថែទាំ​សុខភាពម៉ាឡេស៊ីទៅលើ គុណភាពលំដាប់ពិភពលោក ភាពងាយស្រួលក្នុងការទទួលបាន​សេវា និង តម្លៃសមរម្យបើប្រៀបធៀបជាមួយប្រទេសដទៃ។

ចំណុចពិសេសដែលជម្រុញឱ្យប្រទេសម៉ាឡេស៊ីក្លាយជាជម្រើសនៃគោលដៅសម្រាប់អ្នកទេសចរណ៍ ក្នុងតំហែទាំសុខភាពនៅលើសាកលលោកមានដូចជា ៖

គុណភាពលំដាប់ពិភពលោក

  • ស្តង់ដារគុណភាព និងសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យម៉ាឡេស៊ីគឺជាមន្ទីរពេទ្យគំរូ និងជាខ្នាត​គោល​​សម្រាប់ធៀបទៅ​នឹងមន្ទីរពេទ្យល្បីៗនៅលើពិភពលោក ហើយត្រូវបានត្រួត​ពិនិត្យ​យ៉ាង​​ដិត​ដល់ និងមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ពីសំណាក់ក្រសួងសុខាភិបាលម៉ាឡេស៊ី។
  • ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រកបដោយគុណភាពខ្ពស់របស់យើងខ្ញុំសុទ្ធតែ បានទទួលការបណ្ដុះបណ្ដាលពីគ្រឹះស្ថានល្បីៗដែលទទួលស្គាល់ជាអន្តរជាតិដូចជា ប្រទេសម៉ាឡេស៊ី ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង សហភាពអឺរ៉ុប។
  • មន្ទីរពេទ្យជាសមាជិកនៃបណ្ដាញ Malaysia Healthcare ត្រូវបានទទួល ស្គាល់ដោយស្ថាប័នអន្តរជាតិនានា ដូចជា ៖ ស្ថាប័ន Malaysia Society for Quality in Health (MSQH), ស្ថាប័ន Joint Commission International (JCI), គណៈកម្មការ Reproductive Technology Accreditation Committee (RTAC) និង ទីភ្នាក់ងារផ្សេងៗទៀត ដែលស្ថិតនៅក្រោមស្ថាប័ន International Society for Quality in Healthcare (ISQua)។

លទ្ធភាពបង់ថ្លៃសេវា

  • ក្រសួងសុខាភិបាលម៉ាឡេស៊ីធ្វើការគ្រប់គ្រងអត្រាខ្ពស់បំផុតសម្រាប់ការព្យាបាល តំហែទាំសុខភាពតាមរយៈគោលការណ៍ Fees Schedule 13 ហេតុដូច្នេះ ហើយ អ្នកជម្ងឺមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយ​ទៅលើការព្យាបាល បើធៀបទៅនឹងប្រទេសនានានៅក្នុង​តំបន់។
  • ធៀបទៅនឹងសហរដ្ឋអាមេរិក អ្នកជម្ងឺអាចសន្សំបានរហូតដល់ ៦០-៨០% ទៅលើ​ចំណាយ​សម្រាប់ការព្យាបាលសំខាន់ៗ ដូចជា ការវះកាត់ប្ដូរឆ្អឹងត្រគាក ឬជង្គង់ ការផ្សាំ​​សរសៃ​ឈាមបេះដូង ការវះកាត់ឆ្អឹងខ្នង និង ការវះកាត់ កែច្នៃសម្ផស្សមុខ​ជា​ដើម​។ល។

ការព្យាបាលសំខាន់ៗ ៖ ចំណាយប្រៀបធៀប (ជាប្រាក់ដុល្លារអាមេរិក) ដែលរៀបចំឡើយដោយស្ថាប័ន Patient Beyond Borders (តារាង​ ស្ថិតិចំណាយប្រភេទជំងឺ​និងតាមប្រទេស)

 

ចំណាយជា

ប្រាក់ដុល្លារ សហរដ្ឋអាមេរិក

កូស្តារីកា

ឥណ្ឌា

ម៉ាឡេស៊ី

ម៉ិចស៊ីកូ

សិង្ហបុរី

កូរ៉េខាង ត្បូង

តៃវ៉ាន់

ថៃ

ប្រាក់សន្សំមធ្យម

 

៤៥-៦៥%

៦៥-៩០%

៦០-៨០%

៤០-៦០%

២៥-៤០%

២៥-៤៥%

៤០-៦៥%

៥០-៧៥%

ផ្សាំផ្លូវពង្វាងសរសៃឈាមបេះដូង CABG

៩២,០០០

៣១,៥០០

៩,៨០០

២០,៨០០

៣៤,០០០

៥៤,៥០០

២៩,០០០

២៧,០០០

៣៣,០០០

ការវះកាត់ប្ដូរសន្ទះបេះដូងដោយមានសរសៃពង្វាង

៨៧,០០០

២៨,០០០

១១,៩០០

១៥,០០០

២៦,៥០០

៤៦,០០០

៣៨,០០០

២២,០០០

១៩,០០០

ការវះកាត់ប្ដូរឆ្អឹងត្រគាក

៣១,០០០

១៥,៣០០

៩,៤០០

១២,៥០០

១៤,២០០

២១,៤០០

២១,៦០០

១៤,០០០

១៦,៥០០

ការវះកាត់ប្ដូរជង្គង់

២៨,០០០

១៤,២០០

៧,២០០

៧,៨០០

១២,៣០០

១៩,២០០

១៦,២៥០

១៣,៤០០

១៣,២០០

ការវះកាត់ឆ្អឹងកងខ្នង

៦៥,០០០

N/A

៩,៥០០

១៤,២៥០

២២,៥០០

២៧,៨០០

២៤,២០០

១៨,០០០

១៦,០០០

ដាក់កង IVF មិនរាប់​បញ្ចូល​ថ្លៃឱសថ​ព្យាបាល 

១២,៥០០

N/A

៣,៣០០

៤,២០០

៥,៨០០

៩,៤៥០

៧,៥០០

៤,៦០០

៤,០០០

ផ្លូវពង្វាងអាហារក្នុងក្រពះ

២៣,០០០

១០,៥០០

៦,៨០០

៩,២៥០

១១,៥០០

១៤,៨០០

១៤,៥០០

១២,៧០០

១២,៦០០

ដាំបង្គោលឆ្អឹងក្នុងធ្មេញ

២១,៥០០

៩,៣៥០

៦,៨៥០

៧,៧០០

៩,៣០០

១១,៨០០

៩,៩០០

៨,៧០០

៩៣,០០០

ដាំបង្គោលឆ្អឹងក្នុងធ្មេញ

(ធ្មេញលើ និង ក្រោម)

១១,៥០០

៤,២៥០

៣,៣០០

៣,៧៥០

៤,១០០

៧,០០០

៥,៦៥០

៤,៣៥០

៣,៧០០

កែសម្ផស្សទូទាំងមុខ

១១,៥០០

៤,៩០០

២,៨០០

៣,៣០០

៤,៧៥០

៧,៨៥០

៥,៩០០

៥,២៥០

៣,៧០០

វះកាត់កែច្រមុះ

៤,៨០០

២,៦០០

១,៤០០

២,៨០០

៣,១០០

៣,៥០០

៣,៨០០

៣,២០០

១,៦០០

ការបដិសេធ ៖ អត្រាប្ដូរប្រាក់អាចប្រែប្រួលទៅតាមឆ្នាំ។ តារាងនេះផ្ដល់នូវការប៉ាន់ស្មានទៅលើការសន្សំចំណាយប៉ុណ្ណោះ។

                                                                                    ប្រភព ៖ ស្ថាប័ន Patient Beyond Borders, ២០២០

ភាពងាយស្រួលក្នុងការទទួលបានសេវា

  • ប្រទេសម៉ាឡេស៊ីមានមន្ទីរពេទ្យឯកជនចំនួន២១០ ដោយមិនរាប់បញ្ចូល គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលសុខភាព។ ស្ទើរតែមិនចាំបាច់រង់ចាំការណាត់ជួប ដើម្បីពិភាក្សា និងដើម្បីព្យាបាលឡើយជាមួយនិងអ្នកឯកទេសបែបនេះធ្វើឱ្យ ការទទួលបានសេវារហ័ស​ទាន់​ពេល។ បន្ថែមពីនេះទៅទៀត ក៏មានការតភ្ជាប់ នូវជើងយន្តហោះដែលមិនឈប់សំចតទៅ​កាន់​មជ្ឈមណ្ឌល​​​ប្ដូរជើងហោះហើរ សំខាន់ៗនៅទូទាំងពិភពលោកផងដែរ។  

មជ្ឈមណ្ឌល Global Halal Hub

  • សង្គមម៉ាឡេស៊ីភាគច្រើនជាអ្នកមូស្លីមដែលមានភាពរួសរាយរាក់ទាក់ នៅគ្រប់ មន្ទីរពេទ្យទាំងអស់​របស់យើងខ្ញុំបម្រើតែមុខម្ហូបហាឡាល់ប៉ុណ្ណោះ ហើយក៏ ផ្ដល់ជូននូវបន្ទប់សម្រាប់ថ្វាយបង្គុំព្រះផងដែរ។
  • មានផលិតផលវេជ្ជសាស្ត្រដែលគ្មានសារធាតុសាច់ជ្រូក ដូចជាចេសដេររបួស និងវ៉ាក់សាំងជាដើម ។
  • អ្នកដែលមានជំនាញវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តជាច្រើន ទាំងបុរស និង ស្ត្រី គឺជាជនជាតិមូស្លីម

ឋានសួគ៌ទេសចរណ៍

  • Malaysia Healthcare ក៏ត្រូវទទួលបានភាពទាក់ទាញបន្ថែមទៀតដោយ សារ​ទីតាំង​​របស់​​វា​​ជា​​មណ្ឌល​​សុខ​ភាព​​ដែល​​រីក​ចម្រើនឥតឈប់ឈរ មូស្លីមដែលជាប្រជាជាតិដ៏មានភាព​រួស​​រាយ​រាក់ទាក់ មានតំបន់ទេសចរណ៍ ច្រើន មានប្រព័ន្ធសុខាភិបាលពហុភាសា ​ដែល​អាច​ផ្ដល់​ជូនអ្នកជម្ងឺនៅទូទាំង ទ្វីបអាស៊ី និងពិភព​​លោកនូវភាពងាយស្រួលក្នុងការប្រើប្រាស់ភាសាតាម ចំណង់ចំណូលចិត្តរបស់ពួកគេ ។

ការផ្ដល់ជូនសេវាដ៏រលូនតាំងពីដើមដល់ចប់

  • Malaysia Healthcare ផ្ដល់ជូនលើសពីតំហែទាំសុខភាព ជាការថែទាំជូន អ្នកទេសចរណ៍ដែលអាចឱ្យពួកគេមានភាពរីករាយនឹងបទពិសោធន៍នៃការធ្វើដំណើរទេសចរណ៍ និងពិនិត្យសុខភាពដ៏រលូនតាំងពីដើមដល់ចប់។
  • នៅពេលអញ្ជើញមកដល់ អ្នកទេសចរណ៍ដែលធ្វើដំណើរសម្រាប់តំហែទាំ សុខភាពនឹងទទួលបាននូវការស្វាគមន៍ ពីបុគ្គលិកផ្នែក Concierge and Lounge របស់ Malaysia Healthcare ​យើង​ខ្ញុំ ដែល​នឹង​មក​ទទួល​អ្នក​ទេសចរណ៍ដល់ច្រកចេញយន្តហោះតែម្ដង រួចហើយបុគ្គលិកនឹងជូនអ្នក ដំណើរទៅ​យក​ឥវ៉ាន់តាម​ច្រក​​រហ័សសម្រាប់អន្តោប្រវេសន៍ ហើយបន្ទាប់មក ឱ្យពួកគាត់​រង់​ចាំនៅបន្ទប់​រង់ចាំ​​រហូតដល់​ក្រុមអ្នកដឹកជញ្ជូនរបស់សណ្ឋាគារ ឬមន្ទីរពេទ្យមកទទួល។
  • នៅគ្រប់ជំហានទាំងអស់នៃការធ្វើដំណើរ Malaysia Healthcare នឹងនៅ ជាមួយ​ដើម្បី​ជួយ និងនាំផ្លូវអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពទាំង ឡាយបានពេញមួយដំណើរពិនិត្យសុខ​ភាពរបស់ពួកគេ រហូតដល់ពេល ត្រឡប់ទៅគេហដ្ឋានវិញ។

3. តើមានសេវាព្យាបាលវេជ្ជសាស្ត្រអ្វីខ្លះដែលបានផ្ដល់ជូនអ្នកទេសចរណ៍ថែទាំសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី?តើការព្យាបាលឯកទេសលើជម្ងឺអ្វីខ្លះដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបាននឹង កំពុងផ្ដល់ជូន?

  • ក្នុងចំណោមការព្យាបាលតំហែទាំសុខភាពដែលអ្នកដំណើរទទួលបានពីប្រទេសម៉ាឡេស៊ីមានដូចជា ៖ ការបង្កកំណើត មហារីក បេះដូង សល្យកម្មអវៈយវៈ ការព្យាបាល​សម្ផស្ស និងការព្យាបាលជា ច្រើនប្រភេទទៀត។     
  • ការព្យាបាលការបង្កកំណើត ៖ ប្រទេសម៉ាឡេស៊ីបានប្រកាសឱ្យដឹងនូវអត្រាជោគជ័យរបស់អ្នកជម្ងឺ​ម្នាក់​ក្នុងចំណោមអ្នកជម្ងឺចំនួនពីរនាក់ដែលមកទទួលសេវាបង្កកំណើតតាមវិធី in vitro fertilization (IVF) ហើយបានផ្ដល់នូវការព្យាបាលទំនើបរួមមាន ការមិនអាចបង្កកំណើតបានដោយសារជម្ងឺ​មហារីក និង បច្ចេកវិទ្យា AI សម្រាប់ការធ្វើតេស្តិ៍លើលទ្ធភាពបង្កកំណើត ដោយពង្រឹងនូវមូលដ្ឋាន របស់ខ្លួនជាមណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia)។ មជ្ឈមណ្ឌលចំនួនប្រាំបីក្នុង ចំណោម៣០ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយ RTAC មានទីតាំងស្ថិតនៅក្នុង​ប្រទេសម៉ាឡេស៊ី។
  • ការព្យាបាលជម្ងឺមហារីក ៖ អ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាពជាច្រើនស្វែងរកការព្យាបាល ជម្ងឺមហារីក​នៅ​ក្នុងប្រទេសម៉ាឡេស៊ី ព្រោះមន្ទីរពេទ្យនៅទីនេះបានផ្ដល់នូវសេវាកម្មព្យបាលជម្ងឺ មហារីកនេះបានគ្រប់​ជ្រុង​ជ្រោយ--ដោយចាប់ផ្ដើមពីការថតរហូតដល់ការប្រើប្រាស់បច្ចេកវិទ្យា ស្វែងរកជម្ងឺមហារីក-- ដើម្បីសម្រួល និងផ្ដល់ភាពរលូនដល់ការធ្វើដំណើរព្យាបាលរបស់អ្នកជម្ងឺ។ ប្រទេសម៉ាឡេស៊ីបាន​លេច​មុខជាប្រទេសដែលបានរៀបចំល្អបំផុតទីបីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានត្រៀមខ្លួន​ប្រយុទ្ធ​ប្រឆាំងនឹងជម្ងឺមហារីកនៅក្នុងការសិក្សាមួយដែលធ្វើឡើងដោយ The Economist Intelligence Unit (The EIU)។

ការព្យាបាលបេះដូង ៖ ជាងមួយទសវត្សរ៍កន្លងទៅ ប្រទេសម៉ាឡេស៊ីក៏បានទទួលនូវ ប្រជាប្រិយភាជាចង្វាក់បេះដូងអាស៊ី (Heartbeat of Asia ) ផងដែរ ដោយសារតែសហប្រតិបត្តិការខាងវេជ្ជសាស្រ្តរបស់ អ្នកជំនាញហើយ​និងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពយើងខ្ញុំ។ ជាការពិតណាស់ វិទ្យាស្ថានជាតិ បេះដូង (National Heart Institute) បានទទួលនូវភាពជោគជ័យដ៏ភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្ម តំហែទាំសុខភាព​សាកល ដោយបានក្លាយជាមន្ទីរពេទ្យទីមួយនៅក្រៅសហរដ្ឋអាមេរិកដែលអាចវះ កាត់ដាក់បេះដូង​សិប្បនិម្មិត (Micra AV pacemaker) ជាឧបករណ៍ដែលដាក់ក្នុងខ្លួនបានសម្រាប់ ព្យាបាលអត្រា​ចង្វាក់​បេះដូងដើរយឺត។ គឺការអភិវឌ្ឍន៍នេះហើយដែលបានទាក់ទាញក្រុមអ្នកជម្ងឺ ពីគ្រប់ច្រកល្ហក​ទាំង​អស់ធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការថែទាំសុខភាពប្រកប ដោយគុណភាពដែលអាចទុកចិត្តបាន និងមានលទ្ធភាពបង់ចំណាយបាន។

  • ការព្យាបាលសល្យកម្មអវៈយវៈ ៖ វេជ្ជបណ្ឌិតផ្នែកសល្យកម្មអវៈយវៈរបស់យើងខ្ញុំត្រៀមខ្លួនរួចជា​ស្រេចដើម្បីជួយលោកអ្នកក្នុងការជំនះនៅក្នុងពេលលំបាកនេះនៅក្នុងជីវិតរបស់លោកអ្នក។ ចាប់​តាំង​​​​ពីការវះកាត់សល្យកម្មអវៈយវៈរហូតដល់ការធ្វើលំហាត់ស្ដារលទ្ធភាពពលកម្ម យើងខ្ញុំផ្ដល់ជូន​ដល់អ្នកជម្ងឺរបស់យើងនូវការជួយលើកទឹកចិត្តដែលមានតែមួយគត់តាមបែបម៉ាឡេស៊ី។
  • ការព្យាបាលថែរក្សាសម្ផស្ស ៖  ក្រុមគ្រូពេទ្យល្បីៗផ្នែកវេជ្ជសាស្ត្ររបស់យើងខ្ញុំបានប្ដេជ្ញាចិត្តរបស់ ពួកគេ​ក្នុង​ការធ្វើឱ្យសុបិនរបស់អ្នកក្លាយជាការពិត។ យើងខ្ញុំសូមធានា ព្រោះអ្នកដែលមានជំនាញ វិជ្ជាជីវៈថែរក្សា​សម្ផស្សទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានអនុញ្ញាត និងទទួលបាននូវការ ឯកភាពឱ្យប្រកប​វិជ្ជាជីវៈនេះពីក្រុមប្រឹក្សា Malaysian Medical Council (MMC) និង មានវិញ្ញាបនប័ត្រ Annual Practising Certificate (ACP), រួមទាំង អាជ្ញាប័ណ្ណ Licensing and Credentialing to Practise (LCP) ផងដែរ។
  • ការព្យាបាលជម្ងឺរលាកថ្លើមប្រភេទ C ៖ ជាប្រទេសទីមួយនៅលើពិភពលោក ដែលត្រូវបានអនុញ្ញាត​ក្រោមលក្ខខណ្ឌឱ្យប្រើប្រាស់ថ្នាំ Ravidasvir រួមបញ្ចូលគ្នាជាមួយនិង Sofosbuvir ដើម្បីព្យាបាល​ជម្ងឺ​រលាកថ្លើមប្រភេទC ប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ជូននូវដំណោះ​ស្រាយ​ព្យាបាល​ជម្ងឺនេះ​ក្នុង​ថ្លៃសមស្របហើយអាចមានលទ្ធភាពចំណាយបាន និងប្រកបដោយប្រសិទ្ធិ ភាព​សម្រាប់អ្នកទាំងឡាយណាដែលផ្ទុកមេរោគ។ លក្ខណ្ឌនេះស្របគ្នាជាមួយនិងបេសកកម្ម របស់​អង្គការសុខភាពពិភពលោក WHO ក្នុងការកាត់បន្ថយការឆ្លងជម្ងឺរលាកថ្លើមថ្មីឱ្យបាន ៩០% និងកាត់បន្ថយមរណភាព​ដោយសារជម្ងឺរលាកថ្លើមប្រភេទC នេះបាន៦៥% នៅដំណាច់ឆ្នាំ ២០៣០។ ប្រទេសម៉ាឡេស៊ី​កំពុងតែផ្ដល់ជូនអ្នកជម្ងឺរលាកថ្លើមប្រភេទC នូវការព្យាបាលមួយ ដែលមានអត្រាជាសះស្បើយរហូត​ដល់៩៧% និងកាត់បន្ថយថ្លៃចំណាយឱ្យបាន៩៥%។

4. តើមន្ទីរពេទ្យល្បីៗណាខ្លះនៅក្នុងប្រទេសម៉ាឡេស៊ីដែលត្រូវបានទទួលស្គាល់ និង ដែលបានចាប់ជា ដៃគូជា​មួយនឹង MHTC?

  • Malaysia Healthcare មានបណ្ដាញមន្ទីរពេទ្យជាសមាជិករបស់ខ្លួនរហូតដល់៧៣ មន្ទីរពេទ្យ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​លើសកលលោក ដែល​បង្កើតបានជាគ្រឹះដ៏រឹងមាំសម្រាប់ការផ្ដល់​សេវាកម្មថែទាំសុខភាព តាមរយៈការធ្វើដំណើររបស់អ្នកជម្ងឺសម្រាប់តំហែទាំសុខភាពដ៏រលូន តាំងពីពេល​ចាប់​ផ្ដើមរហូតដល់ពេលបញ្ចប់។ ប្រព័ន្ធអេកូទេសចរណ៍សម្រាប់តំហែទាំសុខភាពនេះ ក៏ត្រូវបានគាំទ្រដោយកិច្ច​ខិតខំប្រឹងប្រែងសហប្រតិបត្តិការពីតួអង្គក្នុងវិស័យសាធារណៈ-ក្នុងវិស័យ ឯកជនតាមរយៈច្រវាក់​តម្លៃ។ 
  • ក្នុងពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យជាសមាជិករបស់ Malaysia Healthcare មានទាំងមន្ទីរពេទ្យ​សមាជិក​ជាន់​ខ្ពស់ និងមន្ទីរពេទ្យធម្មតា ដែលជាគ្រឹះស្ថានសុខាភិបាលឯកជនជម្រុញនូវសកម្មភាព ដំណើរទេសចរណ៍តំហែទាំសុខភាពជូនដល់អ្នកជម្ងឺបរទេស។
  • មន្ទីរពេទ្យទាំងនេះយ៉ាងហោចណាស់ក៏មានការទទួលស្គាល់ចំនួនមួយទៅលើសេវាកម្មរបស់ខ្លួនផង​ដែរពីសំណាក់ស្ថាប័នអន្តរជាតិដែលទទួលស្គាល់សេវាថែទាំសុខភាពដូចជា ស្ថាប័ន Joint Commission International (JCI) ស្ថាប័ន Malaysian Society for Quality in Health (MSQH) ពីគណៈកម្មការ Reproductive Technology Accreditation Committee (RTAC) និង ពីភ្នាក់ងារផ្សេងៗទៀតដែលស្ថិតនៅក្រោមស្ថាប័ន International Society for Quality in Healthcare (ISQua) ហើយវាជាតំណាងដ៏ខ្ពង់ខ្ពស់ឱ្យ Malaysia Healthcare ដើម្បីធានាឱ្យបានថាយើងខ្ញុំអាច​ផ្ដល់នូវការថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និង ទំនុកចិត្តដល់អ្នកជម្ងឺរបស់យើងខ្ញុំ។

សម្រាប់បញ្ជីពេញលេញនៃបណ្ដាញមន្ទីរពេទ្យសមាជិករបស់យើងខ្ញុំ សូមចូលទៅកាន់វែបសាយ  https://malaysiahealthcare.org/healthcare-facilities

5. តើការព្យាបាលសម្រាប់តំហែទាំសុខភាពនៅពេលក្រោយមកទៀតមានអ្វីខ្លះនៅក្នុងប្រទេសម៉ាឡេស៊ី? ហើយ តើការព្យាបាលជាក់លាក់ណាខ្លះដែលជនជាតិនានាបានទៅទទួលនៅក្នុងប្រទេសម៉ាឡេស៊ី? (ឧទាហរណ៍ ជនជាតិថៃទៅពិនិត្យបេះដូង ជនជាតិកម្ពុជាទៅពិនិត្យភ្នែក ត្រចៀក ច្រមុះ)

  • អស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងការផ្ដល់សេវាដល់អ្នកទេសចរណ៍ថែទាំសុខភាព ប្រទេស​ម៉ាឡេស៊ីបានកសាងនូវកេរ្តិ៍ឈ្មោះជាប្រទេសគោលដៅសុវត្ថិភាព និងគួរជាទីទុកចិត្តបានសម្រាប់ ទេសចរណ៍តំហែទាំសុខភាពចំពោះការព្យាបាលជាច្រើនប្រភេទ រួមមាន (មិនតាមលំដាប់លំដោយ​ជាក់លាក់) ៖ ការបង្កកំណើត [In-Vitro Fertilisation (IVF)] បេះដូង មហារីក សល្យកម្មអវៈយវៈ សរសៃប្រសាទ ធ្មេញ សម្ផស្ស និងការពិនិត្យសុខភាពទូទៅ។
  • Malaysia Healthcare ទទួលបានកំណើនអ្នកទេសចរណ៍ពិនិត្យសុខភាពពីចំនួនត្រឹមតែ ៦៤៣,០០០ នាក់ នៅក្នុងឆ្នាំ២០១១ ឡើងមកដល់ប្រហែលជា ១.២២០ លាននាក់នៅក្នុងឆ្នាំ ២០១៩ ដែលនេះបង្ហាញឱ្យឃើញនូវទំនុកចិត្តមកលើសេវាកម្មថែទាំសុខភាពរបស់យើងខ្ញុំ ដែលធ្វើ​ដំណើរមកពីបណ្ដាប្រទេសជាច្រើនដូចជា ៖ (មិនតាមលំដាប់លំដោយជាក់លាក់) ៖

o

អូស្ត្រាលី

o

ជប៉ុន

o

បង់ក្លាដេស

o

ភូមា

o

ប៊្រុយណេ

o

ហ្វីលីពីន

o

កម្ពុជា

o

សិង្ហបុរី

o

ចិន

o

ចក្រភពអង់គ្លេស

o

ឥណ្ឌា

o

សហរដ្ឋអាមេរិក

o

ឥណ្ឌូណេស៊ី

o

វៀតណាម

6. តើនៅពេលណាដែលជនជាតិកម្ពុជាគួរពិចារណាធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដើម្បីធ្វើការព្យាបាលតាមក្បួនវេជ្ជសាស្ត្រ? តើមាននីតិវិធីប្រតិបត្តិស្តង់ដារបច្ចុប្បន្នណាខ្លះ (SOPs) សម្រាប់ដាក់ឱ្យអនុវត្តន៍ ចំពោះ​អ្នក​ទេសចរណ៍​តំហែទាំសុខភាព ដែលស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី (មុនធ្វើដំណើរ/កំឡុងពេល​ធ្វើ​ដំណើរ/ក្រោយធ្វើដំណើរ)?

  • អ្នកជម្ងឺគួរស្វែងរកការព្យាបាលតាមក្បួនវេជ្ជសាស្ត្រឱ្យបានឆាប់បំផុត។ ហានិភ័យនៃការមិនបាន​ទទួល​​ការព្យាបាល​តាមក្បួនវេជ្ជសាស្ត្រតាមការតម្រូវមានសភាពធ្ងន់លើសលុប ព្រោះវាអាចនាំ មកនូវ​ផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរមិនអាចកែខៃវិញបានមកលើសុខភាពទូទៅរបស់អ្នកជម្ងឺ។
  • ខណៈដែលព្រំដែនអន្តរជាតិក្នុងពេលបច្ចុប្បន្នរបស់ប្រទេសម៉ាឡេស៊ីនៅបន្តបិទ យើងបានត្រឹមតែ​អាចសម្របសម្រួលការធ្វើដំណើរចូលមករបស់អ្នកជម្ងឺបរទេស ទៅតាមករណីជាក់ស្ដែងនីមួយៗ​ប៉ុណ្ណោះ។ Malaysia Healthcare នៅតែប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវនិរន្តរភាពនៃការថែទាំដល់អ្នកជម្ងឺ​យើងខ្ញុំដែលស្វែងរកការព្យាបាលថែទាំសុខភាពលើជម្ងឺធ្ងន់ធ្ងរដូចជា អ្នកជម្ងឺបេះដូង និងអ្នកជម្ងឺ​មហារីកជាដើម តាមរយៈការធ្វើដំណើរពិនិត្យសុខភាពដោយអនុវត្តនូវនីតិវិធីប្រតិបត្តិស្តង់ដារយ៉ាង​តឹងរ៉ឹង។
  • Malaysia Healthcare ធ្វើការជិតស្និទ្ធជាមួយនិងក្រសួងសុខាភិបាលម៉ាឡេស៊ី និងក្រុមប្រឹក្សា Malaysian National Security Council (MKN) ដើម្បីធានាថាអ្នកជម្ងឺធ្ងន់ធ្ងររបស់យើងខ្ញុំទទួល​បាននូវការថែទាំប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
  • ខាងក្រោមនេះគឺជានីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដែលត្រូវអនុវត្តសម្រាប់អ្នកទេសចរណ៍ថែទាំ​សុខភាពដែលធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ៖
    • កំណត់ពេលវេលាដើម្បីធ្វើការព្យាបាលជាមួយនិងមន្ទីរពេទ្យឯកជនដែលបានចុះបញ្ជីជា

សមាជិករបស់ MHTC រួចហើយស្នើសុំលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិត របស់អ្នក។

  • ដាក់ជូននូវឯកសារតម្រូវចាំបាច់ទៅឱ្យមន្ទីរពេទ្យដែលបានជ្រើសរើស រួចហើយដាក់ពាក្យ ស្នើសុំការអនុញ្ញាតដើម្បីចូលក្នុងប្រទេសម៉ាឡេស៊ីដើម្បីព្យាបាលតាមក្បួនវេជ្ជសាស្ត្រទៅឱ្យមន្ទីរពេទ្យ។
  • ពាក្យស្នើសុំនឹងត្រូវដាក់ជូនដោយ MHTC ទៅកាន់មន្ទីរពេទ្យសមាជិកទៅតាមការជ្រើស​រើស​យករបស់អ្នក។
  • ក្រោយពេលដែលពាក្យស្នើសុំទទួលបានជោគជ័យ នោះលិខិតអនុញ្ញាឱ្យចូលនឹងត្រូវចេញ​ដោយ MHTC ហើយនឹងត្រូវផ្ញើទៅឱ្យលោកអ្នកតាមរយៈមន្ទីរពេទ្យដែលអ្នកជ្រើសរើស​យក។
  • ដាក់ពាក្យស្នើសុំទិដ្ឋាការ (បើត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការ) សម្រាប់ខ្លួនរបស់លោកអ្នក និង អ្នកអមដំណើររបស់អ្នក រួចហើយ ធ្វើការរៀបចំចាំបាច់នានា ដើម្បីធ្វើដំណើរតាម យន្តហោះបន្ទាប់ពីបានទទួលលិខិតអនុញ្ញាតឱ្យចូលពីមន្ទីរពេទ្យ។
  • ទាំងអ្នកទេសចរណ៍សម្រាប់តំហែទាំសុខភាព និងអ្នកអមដំណើរមកជាមួយត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 (ជុំទី ១) នៅមជ្ឈមណ្ឌលធ្វើតេស្តិ៍ដែលទទួលស្គាល់ដោយ MHTC នៅក្នុង រយៈពេល ៣ (បី) ថ្ងៃមុនកាលបរិច្ឆេទធ្វើដំណើរចូលក្នុងប្រទេស ម៉ាឡេស៊ី។
  • អ្នកជម្ងឺដែលបានចាក់វ៉ាក់សាំងពេញលេញត្រូវធ្វើចត្តាឡីស័ក្ដជាកាតព្វកិច្ចសម្រាប់រយៈ ពេល ៧ថ្ងៃ រួចហើយត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 នៅថ្ងៃទី១ និងថ្ងៃទី៥ នៅក្នុងរយៈពេលធ្វើចត្តាឡីស័ក្ដនេះ។
  • ចំពោះអ្នកជម្ងឺដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងខ្លះ នោះរយៈពេលធ្វើចត្តា ឡី​ស័ក្ដជា​កាតព្វ​កិច្ចគឺមានចំនួន ១០ថ្ងៃ ហើយពួកគាត់ត្រូវធ្វើតេស្តិ៍ PCR រកជម្ងឺ COVID-19 នៅថ្ងៃទី១ និង ថ្ងៃទី៨ នៅក្នុងរយៈពេលធ្វើចត្តាឡីស័ក្ដនេះ។
  • សូមចូលទៅកាន់វែបសាយ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ សម្រាប់ទទួលបានព័ត៍មានពីការធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីនីតិវិធី​ប្រតិបត្តិស្តង់ដារ (SOPs) ចំពោះអ្នកទេសចរណ៍តំហែទាំសុខភាព។

7. តើអ្នកមានសាក្សីពីអ្នកជម្ងឺមុនៗដែលធ្លាប់បានទទួលនូវការព្យាបាលប្រកបដោយជោគជ័យ​ពីសេវាកម្ម​ថែទាំសុខភាពរបស់ម៉ាឡេស៊ីដែរឬទេ?

  • បាស/ចាស មាន យើងខ្ញុំមានសាក្សីជាច្រើន ដែលជាអ្នកជម្ងឺពីមុនៗរបស់យើងខ្ញុំ ដែលបានទទួល​នូវការព្យាបាលដោយជោគជ័យ។ សូមចូលទៅកាន់តំណ នេះសម្រាប់ព័ត៌មានបន្ថែម។

អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពនៅថ្ងៃនេះបានប្រកាសថា កីឡាករអន្តរជាតិលោក Cristiano Ronaldo បានទិញយកភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុន HBL Pro2col Software, LLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Herbalife និងជាម្ចាស់កាន់កាប់បច្ចេកវិទ្យា Pro2col។   Pro2col គឺជាប្រព័ន្ធប្រតិបត្តិការសុខភាព និងសុខុមាលភាពផ្ទាល់ខ្លួនតាមបែបឌីជីថលជំនាន់ចុងក្រោយបង្អស់របស់ Herbalife ដែលត្រូវបានរចនាឡើងដើម្បីជំរុញការចូលរួមប្រចាំថ្ងៃ ការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាព និងលទ្ធផលដែលអាចវាស់វែងបាន តាមរយៈវិធីសាស្ត្រសុខុមាលភាពដែលផ្អែកលើទិន្នន័យដែលមានរចនាសម្ព័ន្ធច្បាស់លាស់។   លោក Ronaldo បានវិនិយោគទឹកប្រាក់ចំនួន ៧.៥ លានដុល្លារ រួមជាមួយការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្ម និងសិទ្ធិឧបត្ថម្ភដល់ Pro2col Software។ ការវិនិយោគនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់លោកចំពោះសុខភាព និងអាហារូបត្ថម្ភ។ វាក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់លោកចំពោះអនាគតនៃអាហារូបត្ថម្ភផ្ទាល់ខ្លួន និងចក្ខុវិស័យរបស់ Herbalife ក្នុងការធ្វើឱ្យកម្មវិធីសុខុមាលភាពផ្ទាល់ខ្លួននេះ អាចត្រូវបានប្រើប្រាស់បានទូលំទូលាយទូទាំងពិភពលោក ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាច្នៃប្រឌិត និងសហគមន៍អ្នកចែកចាយដ៏ធំរបស់យើង។   Herbalife បានក្លាយជាដៃគូអាហារូបត្ថម្ភរបស់លោក Ronaldo ចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ដោយលោកបានដើរតួចយ៉ាងសំខាន់ក្នុងការចូលរួមជម្រុញការប្រើប្រាស់អាហារូបត្ថម្ភឱ្យកាន់តែប្រសើរឡើងនៅទូទាំងពិភពលោក។ កន្លងមក Herbalife និងលោក Ronaldo បានសហការគ្នាលើការដាក់ចេញនូវផលិតផល Herbalife24® CR7 Drive ដែលជាភេសជ្ជៈកីឡាដែលត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ និងតម្រូវការសម្រាប់ការលេងកីឡារបស់វីរបុរសបាល់ទាត់ពិភពលោករូបនេះ និងផ្តល់អត្ថប្រយោជន៍ដល់កីឡាករគ្រប់កម្រិតនៅជុំវិញពិភពលោក។   លោក Stephan Gratziani អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ «លោក Cristiano គឺជាដៃគូដ៏មានតម្លៃអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយការសម្រេចចិត្តរបស់លោកក្នុងការទិញយកភាគហ៊ុននៅក្នុង Pro2col គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរបស់យើង»។ «ការវិនិយោគរបស់លោកឆ្លុះបញ្ចាំងពីជំនឿរួមគ្នាលើឥទ្ធិពលនៃអាហារូបត្ថម្ភ ទិន្នន័យ បញ្ញាសិប្បនិម្មិត និងការលើកកម្ពស់ការយល់ដឹងផ្ទាល់ខ្លួន ដើម្បីជំរុញឱ្យលទ្ធផលសុខភាពបុគ្គលកាន់តែប្រសើរឡើងៗ ក៏ដូចជាពង្រឹងទំនុកចិត្តរបស់លោកទៅលើរបស់ Pro2col​ ផងដែរ»។   Pro2col ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដើម្បីបង្កើតផែនការសុខុមាលភាពជាក់លាក់សម្រាប់បុគ្គលនោះ ជាមួយនឹងប្រព័ន្ធតាមដានអាហារូបត្ថម្ភឆ្លាតវៃ។ កម្មវិធីនេះអាចសម្របខ្លួនទៅទៅតាមរបៀបរស់នៅរបស់បុគ្គលម្នាក់ៗ ដែលវានឹងធ្វើឱ្យកម្មវិធីសុខុមាលក្លាយជារឿងសាមញ្ញ និងមានលក្ខណៈឯកជន។ ចំណុចស្នូលរបស់វាគឺ Pro2Score ដែលជាប្រព័ន្ធវាយតម្លៃសុខុមាលភាព នឹងតាមដានចំណុចសំខាន់ៗ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពច្បាស់លាស់ ការលើកទឹកចិត្ត និងទិន្នន័យដែលអាចយកមកអនុវត្តបានជាក់ស្តែង។លើសពីនេះទៅទៀត Pro2col ក៏ផ្តល់ជូនអ្នកចែកចាយឯករាជ្យរបស់ Herbalife នូវឧបករណ៍ចាំបាច់ និងចំណេះដឹងបន្ថែមអំពីវេទិកានេះ ដើម្បីជួយគាំទ្រដល់អតិថិជនរបស់ពួកគេឱ្យទទួលបាននូវកម្មវិធីសុខុមាលភាពផ្ទាល់ខ្លួនដែលអាចចូលប្រើប្រាស់បានដោយងាយ និងអាចពង្រីកវិសាលភាពបានវែងឆ្ងាយបន្តទៀត។   លោក Cristiano Ronaldo បានមានប្រសាសន៍ថា៖ «បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេលជាងមួយទសវត្សរ៍ ទំនាក់ទំនងរបស់យើងមានមូលដ្ឋានលើទំនុកចិត្ត និងចក្ខុវិស័យរួមគ្នា។ ការវិនិយោគលើ Pro2col វាហាក់បីដូចជាការវិវត្តន៍តាមបែបធម្មជាតិដូច្នោះ។ ក្រៅតែអំពីការរតំណាងឱ្យ Herbalife នេះគឺជាការជួយរៀបចំ និងពង្រីកវេទិកាមួយដែលអាចផ្លាស់ប្តូររបៀបដែលមនុស្សអាចយកចិត្តទុកដាក់ទៅលើសុខភាព និងសុខុមាលភាពរបស់ពួកគេបានយ៉ាងពិតប្រាកដ»។ លោកក៏មានប្រសាសន៍បន្ថែមទៀតផងដែរថា «ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកពីរបៀបដែល Herbalife រួមបញ្ចូលគ្នាទាំងវិទ្យាសាស្ត្រ ការច្នៃប្រឌិត និងការគាំទ្រដែលមានលក្ខណៈឯកជន ដើម្បីធ្វើឱ្យបញ្ហាសុខភាព និងសុខុមាលភាពកាន់តែងាយស្រួលចូលប្រើប្រាស់។ ការធ្វើការងាររួមគ្នាជាមួយ Herbalife ដើម្បីបង្កើតអ្វីមួយដែលមានឥទ្ធិពលយូរអង្វែង គឺជាអ្វីដែលជំរុញទឹកចិត្តខ្ញុំនៅក្នុងដំណាក់កាលនៃអាជីពរបស់ខ្ញុំនេះ»។   Pro2col គាំទ្រដល់យុទ្ធសាស្ត្ររយៈពេលវែងរបស់ Herbalife ក្នុងការក្លាយជាវេទិកាសុខភាព និងសុខុមាលភាពដែលតភ្ជាប់គ្នា និងផ្អែកលើទិន្នន័យ ដោយរួមបញ្ចូលនូវផលិតផលដែលមានគុណភាព សហគមន៍ដ៏ធំបញ្ញាសិប្បនិម្មិត និងសមត្ថភាពឌីជីថល ដើម្បីបម្រើអតិថិជនទូទាំងពិភពលោកឱ្យកាន់តែប្រសើរឡើង។ Herbalife បានចាប់ផ្តើមការសាកល្បង (beta rollout) Pro2col ជាដំណាក់កាលជាយុទ្ធសាស្ត្រ ដោយមានគោលបំណងប្រមូលការយល់ដឹងពីអ្នកប្រើប្រាស់ក្នុងទីផ្សារ ដែលនឹងគាំទ្រដល់ការចេញផ្សាយជាលក្ខណៈពាណិជ្ជកម្មកាន់តែទូលំទូលាយនាពេលអនាគល។ បច្ចុប្បន្ន ការចូលប្រើប្រាស់ដំណាក់កាលសាកល្បងនេះ មានសម្រាប់អ្នកចែកចាយ និងអតិថិជននៅក្នុងសហរដ្ឋអាមេរិក កាណាដា និងព័រតូរីកូតែប៉ុណ្ណោះ។ ក្រុមហ៊ុនរំពឹងថានឹងពង្រីកការចូលប្រើប្រាស់ដំណាក់កាលសាកល្បងទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត ដោយចាប់ផ្តើមពីទីផ្សារជ្រើសរើសក្នុងតំបន់ EMEA ក្នុងឆ្នាំ ២០២៦។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។  

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានចេញផ្សាយលទ្ធផលពីការស្ទង់មតិស្តីពីការផ្តល់អំណាចផ្នែកសុខភាព និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ឆ្នាំ២០២៥ (Asia Pacific Health and Economic Empowerment Survey 2025)។ លទ្ធផលបានបង្ហាញពីសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងចំណោមសហគ្រិន ដោយក្នុងនោះសហគ្រិន ៣ នាក់ក្នុងចំណោម ៤ នាក់ (៧៤%) រំពឹងថាសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេនឹងប្រសើរឡើងក្នុងរយៈពេល ១២ ខែខាងមុខនេះ បើប្រៀបធៀបទៅនឹងអ្នកដែលមិនមែនជាសហគ្រិនដែលមានត្រឹមតែពាក់កណ្តាល (៤៨%) ប៉ុណ្ណោះ ដែលមានទស្សនៈដូចគ្នានេះ។ ការស្ទង់មតិនេះក៏បានបង្ហាញឱ្យឃើញពីកម្រិតនៃ 'ភាពម្ចាស់ការលើខ្លួនឯង' ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាព ក្នុងចំណោមសហគ្រិន ដែលមានអត្រាខ្ពស់ជាងគួរឱ្យកត់សម្គាល់ បើធៀបនឹងអ្នកដែលមិនមែនជាសហគ្រិននៅក្នុងតំបន់។ 'ភាពម្ចាស់ការ' ត្រូវបានកំណត់ថាជាសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់ ដើម្បីពង្រឹងសុខុមាលភាពរាងកាយ ផ្លូវចិត្ត និងអារម្មណ៍ (ដែលសំដៅទៅលើ ភាពម្ចាស់ការផ្នែកសុខភាព) និងការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ (ដែលសំដៅទៅលើ ភាពម្ចាស់ការផ្នែកសេដ្ឋកិច្ច) ដែលកម្រិតទាំងនេះមានខ្ពស់ជាង ១៧ ភាគរយ ក្នុងចំណោមសហគ្រិនដែលបានចូលរួមក្នុងការស្ទង់មតិ។ នេះបញ្ជាក់ឱ្យឃើញថាសហគ្រិនទាំងនោះមានការគ្រប់គ្រងសុខភាព និងសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេបានល្អ។ លោក Thomas Harms នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា “ផ្ទុយទៅនឹងជំនឿដ៏ពេញនិយមដែលថាសហគ្រិនភាពគឺពោរពេញទៅដោយស្ត្រេស បើយោងទៅតាមការស្ទង់មតិនេះបង្ហាញថាសហគ្រិន មានភាពសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ច មានទំនុកចិត្ត និងមានម្ចាស់ការទៅលើហិរញ្ញវត្ថុច្បាស់លាស់។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មនុស្សជាច្រើនកំពុងស្វែងរកមធ្យោបាយបង្កើតប្រភពចំណូលបន្ថែម។ ក្រុមហ៊ុន Herbalife ប្តេជ្ញាគាំទ្រពួកគេដោយជួយពង្រឹងសុខភាព និងសុខុមាលភាពរបស់ពួកគេ ព្រមទាំងផ្តល់ឱកាសសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មសម្រាប់ខ្លួនឯង ក្នុងនាមជាអ្នកចែកចាយឯករាជ្យ”។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងខែតុលា ដោយមានអ្នកចូលរួម ៨,៥០៥ នាក់ (ក្នុងនោះមានសហគ្រិន ២,២៤៥ នាក់) មកពី ១១ ប្រទេសក្នុងតំបន់រួមមាន៖ អូស្ត្រាលី ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។ សហគ្រិនបង្ហាញទំនុកចិត្តខ្ពស់លើសុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួន នៅទូទាំងតំបន់ សហគ្រិនមានទំនោរមើលឃើញស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេក្នុងផ្លូវវិជ្ជមាន។ ក្នុងនោះមានសហគ្រិន ៤៣% បានវាយតម្លៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ពួកគេថាស្ថិតក្នុងកម្រិត "ល្អ" ខណៈដែលអ្នកមិនមែនជាសហគ្រិនមានត្រឹមតែ ២៥% ប៉ុណ្ណោះដែលយល់ឃើញបែបនេះ។ ចំពោះការរំពឹងទុកទៅថ្ងៃមុខវិញ សហគ្រិនរហូតដល់ ៧៤% រំពឹងថាស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេនឹងប្រសើរឡើងក្នុងរយៈពេល ១២ ខែខាងមុខ ក្នុងពេលដែលអ្នកមិនមែនជាសហគ្រិនមានចំនួនមិនដល់ពាក់កណ្តាល (៤៨%) ផង ដែលមានទំនុកចិត្តក្នុងកម្រិតដូចគ្នានេះ។ បុគ្គលដែលជាសហគ្រិនក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ក្នុងការសម្រេចឱ្យបាននូវគោលដៅរបស់ពួកគេ៖ គោលដៅរយៈពេលខ្លី (១២ ខែ)៖ ពាក់កណ្តាលនៃសហគ្រិន (៥០%) មានទំនុកចិត្តថានឹងសម្រេចបានគោលដៅសេដ្ឋកិច្ចរបស់ខ្លួន ដែលចំនួននេះខ្ពស់ជាងអ្នកមិនមែនជាសហគ្រិនរហូតដល់ ២៣ ភាគរយ។ គោលដៅរយៈពេលវែង (៥ ឆ្នាំ)៖ ៥១% នៃសហគ្រិនមានទំនុកចិត្តថានឹងសម្រេចបានគោលដៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលខ្ពស់ជាងអ្នកដែលមិនមែនជាសហគ្រិនចំនួន ២១ ភាគរយ។ ភាពម្ចាស់ការលើខ្លួនឯង ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាពក្នុងចំណោមសហគ្រិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រៅពីភាពជឿជាក់ និងសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅថ្ងៃអនាគត លទ្ធផលក៏បានបង្ហាញផងដែរថា សហគ្រិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមាន "ភាពម្ចាស់ការលើខ្លួនឯង" ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាព។ ៦ នាក់ ក្នុងចំណោម ១០ នាក់ ឬស្មើរនឹង ៥៩% នៃសហគ្រិនដែលចូលរួមការអង្កេតនេះបាននិយាយថា ពួកគេយល់ថាខ្លួនមានសមត្ថភាពជាម្ចាស់ការក្នុងការសម្រេចចិត្ត ដើម្បីកែលម្អស្ថិរភាពហិរញ្ញវត្ថុ និងសុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួន ដែលចំនួននេះគឺខ្ពស់ជាង ១៨ ភាគរយ បើធៀបទៅនឹងអ្នកមិនមែនជាសហគ្រិនដែលមានត្រឹម ៣៩%។ ភាពម្ចាស់ការលើផ្នែកសុខភាពក៏មានកម្រិតខ្ពស់ដូចគ្នាដែរក្នុងចំណោមសហគ្រិន ដោយមានរហូតដល់ ៦៥% ដែលយល់ថាខ្លួនមានសមត្ថភាពម្ចាស់ការលើខ្លួនឯង បើធៀបនឹងអ្នកមិនមែនជាសហគ្រិនដែលមានត្រឹមតែ ៤៨%។ ភាពម្ចាស់ការលើខ្លួនឯងនេះហើយ ដែលអាចពន្យល់បានថា ហេតុអ្វីបានជាសហគ្រិនបង្ហាញទំនុកចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខភាពរបស់ពួកគេក្នុងរយៈពេល ១២ ខែខាងមុខ។ ច្រើនជាងពាក់កណ្តាល (៥៦%) នៃសហគ្រិន ជឿជាក់ថាពួកគេអាចសម្រេចបាននូវគោលដៅសុខភាពក្នុងរយៈពេល ១២ ខែខាងមុខ ខណៈដែលអ្នកមិនមែនជាសហគ្រិនមានត្រឹមតែ ៣៣% ប៉ុណ្ណោះដែលជឿជាក់បែបនេះ។ ទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ច ការរកឃើញនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីចំណងទាក់ទងគ្នាយ៉ាងជិតស្និទ្ធនៃភាពជាម្ចាស់ការទៅលើ សុខភាព និង សេដ្ឋកិច្ច។ អ្នកដែលមានសមត្ថភាពពេញលេញក្នុងការពង្រឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ក៏ច្រើនតែមានទំនុកចិត្តខ្ពស់ក្នុងការថែទាំសុខភាពរបស់ពួកគេដូចគ្នា។ នេះមានន័យថាភាពជឿជាក់លើការគ្រប់គ្រងលុយកាក់ និងភាពជឿជាក់លើការគ្រប់គ្រងសុខភាព គឺតែងតែដើរទន្ទឹមគ្នា។ ដោយសារមានការម្ចាស់ការទៅលើការសម្រេចចិត្ត ការកំណត់គោលដៅ ការបែងចែកពេលវេលា និងធនធាន ព្រមទាំងជម្រើសនៃការរស់នៅ សហគ្រិនជឿជាក់ថាខ្លួនមានសក្ដានុពលដើម្បីធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត។ ភាពម្ចាស់ការលើខ្លួនឯងនេះហើយដែលជួយបង្កើនទំនុកចិត្ត និងនាំមកនូវលទ្ធផលល្អទាំងផ្នែកសុខភាព និងសេដ្ឋកិច្ច។ វាជាភស្តុតាងបញ្ជាក់ថា នៅពេលដែលយើងចេះគ្រប់គ្រងការសម្រេចចិត្តលើសុខភាព និងសេដ្ឋកិច្ចដោយខ្លួនឯង យើងនឹងអាចផ្លាស់ប្តូរទាំងអនាគត និងជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានរៀបចំ កម្មវិធីអាហារូបត្ថម្ភលើកទី៣នៅលើទឹកដីកោះនរា រាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងបំពាក់បំប៉ន និងពង្រឹងនូវចំណេះដឹងចាំបាច់អំពីអាហារូបត្ថម្ភ និងតួនាទីដ៏សំខាន់របស់វាក្នុងសុខភាពទូទៅ និងសុខុមាលភាពប្រចាំថ្ងៃក៏ដូចជាចូលរួមលើកទឹកចិត្តឱ្យមានការទទួលយកនូវទម្លាប់រស់នៅដែលមានសុខភាពល្អ និងសកម្មផងដែរ។   កម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ បានទាក់ទាញអ្នកចូលរួមរាប់រយនាក់ ដែលក្នុងចំណោមពួកគេជាច្រើននាក់មានឱកាសទទួលបានការណែនាំអំពីអាហារូបត្ថម្ភ និងកាយសម្បទាផ្ទាល់ខ្លួនពីអ្នកជំនាញសុខភាព និងអាហារូបត្ថម្ភកំពូលៗ ក៏ដូចជាទទួលបានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដោយឥតគិតថ្លៃផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលនូវសកម្មភាពកំសាន្តសប្បាយៗជាច្រើនទៀតផងដែរ ដែលរួមមាន ការរត់លេងកម្សាន្ត 5K (5K Fun Run), ការទទួលទានអាហារក្រឡុកដោយឥតគិតថ្លៃ, ការរាំ Zumba, Experience Pass(បាល់ទាត់ខ្នាតតូច, បាល់ទាត់លើតុ, វាយសី, កីឡាបាល់បោះ), មាតិកាចែករំលែកអំពីសុខភាព (Doctor Talk) ដោយ លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី, ការពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យសកល និង ការ៉េម F1 ដែលធ្វើពីផលិតផល Formula 1 របស់យើងផ្ទាល់តែម្តង។ លើសពីនេះទៅទៀត ស្តង់បង្ហាញរបស់ក្រុមហ៊ុន Herbalife កម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះបានជម្រុញការពិភាក្សា និងសកម្មភាពដែលផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ដោយបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។   លោក Vu Van Thang ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានថ្លែងថា៖ «យើងពិតជារីករាយខ្លាំងណាស់ដែលកម្មវិធីអាហារូបត្ថម្ភនៅរាជធានីភ្នំពេញបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយទៀតចំពោះការប្តេជ្ញាចិត្តមិនរាថយរបស់យើងក្នុងការលើកកម្ពស់ស្មារតី សុខភាព និងសុខុមាលភាព និងសហគមន៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្តសាធារណជនឱ្យទទួលយកនូវរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ពួកយើងក៏មានមោទកភាពយ៉ាងរីករាយផងដែរ ដែលអ្នកចែកចាយឯករាជ្យ និងបុគ្គលិកទាំងអស់របស់យើងបានចូលរួមខ្នះខ្នែងយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ»។ កម្មវិធីអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០២៣ ហើយក៏បានក្លាយជាព្រឹត្តិការណ៍សុខភាពសាធារណៈប្រចាំឆ្នាំមួយនៅក្នុងរាជធានីភ្នំពេញ ដែលទាក់ទាញការចូលរួមពីមនុស្សរាប់រយនាក់ទូទាំងប្រទេស។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ភ្នំពេញ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 – Herbalife Family Foundation (HFF) ជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិមួយ ដែលត្រូវបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife បានប្រកាសថា បានផ្តល់ជំនួយចំនួនសរុប 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅទូទាំងប្រទេសកម្ពុជា។ អង្គការទាំងនេះស្ថិតក្នុងកម្មវិធី Casa Herbalife ដែលជាគម្រោងសំខាន់របស់ HFF ដើម្បីសហការជាមួយអង្គការមូលដ្ឋានក្នុងការផ្តល់អាហារូបត្ថម្ភ​ ការអប់រំ និងបរិយាកាសសុវត្ថិភាពសម្រាប់កុមារ និងគ្រួសារដែលត្រូវការជំនួយ។ “យើងមានមោទនភាពក្នុងការសហការជាមួយអង្គការដ៏អស្ចារ្យដែលកំពុងបង្កើតការផ្លាស់ប្តូរដែលមានអត្ថន័យក្នុងសហគមន៍​របស់ពួកគេ” លោក Thang Vu នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Herbalife កម្ពុជា បានមានប្រសាសន៍ដូច្នេះ និងបានបន្ថែមទៀតថា៖ “ជាមួយអ្នកចែកចាយ និងបុគ្គលិក Herbalife យើងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរតាមរយៈការជួយកុមារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងការគាំទ្រដែលពួកគេត្រូវការ ដើម្បីអភិវឌ្ឍន៍ជីវិត។” អង្គការទទួលបានជំនួយនៅក្នុងប្រទេសកម្ពុជារួមមាន៖ អង្គការ Pour un Sourire d’Enfant (PSE)៖ ជួយកុមារចេញពីភាពក្រីក្រ និងណែនាំពួកគេទៅរកការងារដែលមានកិត្តិយស និងជំនាញ។ គាំទ្រកុមារច្រើនជាង 6,500 នាក់រៀងរាល់ឆ្នាំ បញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនជាង 6,000 នាក់ដែលមានការងារដែលមានគុណភាព។ មន្ទីរពេទ្យកុមារអង្គរ (AHC)៖ ផ្តល់សេវាថែទាំសុខភាពកុមារដោយមានមេត្តាករុណា និងគុណភាពខ្ពស់ ការអប់រំ និងសេវាការពារ។ បានផ្តល់សេវាថែទាំដល់កុមារច្រើនលាននាក់ បម្រើអ្នកជំងឺប្រចាំថ្ងៃចំនួន 350​ – 400 នាក់។ អង្គការ Children’s Future International (CFI)៖ ការពារសិទ្ធិកុមារដែលងាយរងគ្រោះ ដើម្បីធានាសុវត្ថិភាព ការអប់រំ និងការផ្តល់អំណាច។ គាំទ្រសិស្សប្រហែល 1,000 នាក់តាមរយៈសេវាសង្គម និងការអប់រំ; បម្រើកុមារនិងគ្រួសារដែលមានហានិភ័យច្រើនជាង 300។ ឆ្នាំនេះ HFF បានផ្តល់ជំនួយសរុបចំនួន 5 លានដុល្លារ ក្នុងកម្មវិធី Casa Herbalife ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 165 កន្លែង នៅក្នុង 60 ប្រទេស និងតំបន់។ ជំនួយទាំងនេះ អាចប្រព្រឹត្តទៅបានដោយសារការបរិច្ចាគរបស់អ្នកចែកចាយ Herbalife និងបុគ្គលិក Herbalife ដែលមានការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីដែលដឹកនាំដោយសហគមន៍ ដើម្បីពង្រឹងសហគមន៍ និងធ្វើឱ្យជីវិតប្រសើរឡើង។ ថវិកានេះរំពឹងថា នឹងអាចជួយកុមារច្រើនជាង 200,000 នាក់នៅទូទាំងពិភពលោក។ តាំងពីបានបង្កើតឡើងនៅឆ្នាំ 1994 HFF បានចំណាយលើសពី 60 លានដុល្លារ ដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក ដើម្បីធានាថា កុមារ និងគ្រួសារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងធនធានដែលចាំបាច់សម្រាប់ការរីកចម្រើន។ អំពី Herbalife Family Foundation Herbalife Family Foundation (HFF) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ 501(c)(3) ដែលបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife។ បែបបទនៃការបង្កើតដោយ Mark Hughes ស្ថាបនិកក្រុមហ៊ុន Herbalife គឺ ដើម្បីជួយសហគមន៍ដែលខ្វះខាត។ HFF គាំទ្រកម្មវិធីផ្លាស់ប្តូរជីវិតដែល ផ្តោតលើសុខុមាលភាពកុមារតាម​រយៈអាហារូបត្ថម្ភ និងការអប់រំ។ តាំងពីឆ្នាំ 1994 មក HFF បានចំណាយលើសពី 60 លានដុល្លារដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក និងចូលរួមក្នុងការជួយសង្គ្រោះពេលមានគ្រោះធម្មជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ herbalifefamilyfoundation.org និងតាមដានយើងនៅ Instagram និង Facebook @Herbalifefamilyfoundation។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់​ទស្សនាវដ្ដី Forbes។ លោក Frank Lamberti ដែល​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Herbalife បាន​និយាយ​ថា៖ "នៅ Herbalife យើងមាន​មោទនភាព​ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ដោយ​ផ្អែក​លើ​វិទ្យាសាស្រ្ត និងផ្តល់ភាពងាយ​ស្រួលសម្រាប់​អ្នក​ចែកចាយ​របស់​យើង និង​អតិថិជន​របស់​ពួក​គេ​នៅ​ជុំវិញ​ពិភពលោក។ ការ​ទទួល​ស្គាល់​នេះ ជួយពង្រឹង​នូវ​អ្វី​ដែល​មនុស្សគ្រប់គ្នាតែងតែនិយាយ​ប្រាប់​យើង​ជា​រៀងរាល់​ថ្ងៃ។Herbalife និង​អ្នក​ចែកចាយឯករាជ្យ​របស់​ខ្លួន តែងតែ​ផ្តល់​នូវ​គុណតម្លៃ​ពិសេស​ដោយរួម​បញ្ចូល​ផលិតផល​ដែល​មាន​គុណភាព ភាពគួរជាទីទុកចិត្ត រូមជាមួយ​ ​នឹង​ការ​ Coaching ផ្ទាល់ខ្លួនដល់អតិថិជន" ។ វិធីសាស្ត្រ​ចងក្រង​បញ្ជី​របស់ Forbes  • បញ្ជី​របស់ Forbes ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន HundredX ។ • បញ្ជី​នេះ​ផ្អែក​លើ​ការ​វាយតម្លៃ​ពី​អ្នក​ប្រើប្រាស់​ជាង 3,8 លាន លើ​ម៉ាកយីហោ 3,500។ • អ្នកចូមរួមវាយតម្លៃ​ជ្រើសរើស​ម៉ាកយីហោ និង​ផលិតផល​​ដោយគ្មានការបង្ខិតបង្ខំឬកំណត់ទុកជាមុននោះទេ បែបនេះវាធានា​នូវ​មតិ​យោបល់ដែលមិន​លំអៀង។ • មានតែម៉ាកយីហោ​កំពូលៗ 300 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីនេះ។ • ដូច​ទៅ​នឹង​ចំណាត់ថ្នាក់​ដទៃៗទៀតរបស់ Forbes ដែរ ក្រុមហ៊ុន​ទាំងអស់ដែលត្រូវបានជ្រើសរើស មិនកំណត់ឱ្យមានការបង់​ថ្លៃសម្រាប់​ការ​ផ្តល់តម្លៃ ឬ​ការ​ជ្រើសរើសនោះ​ឡើយ ។ ការ​ដាក់​បញ្ចូល​ក្រុមហ៊ុន Herbalife ក្នុង​បញ្ជី​ម៉ាក​យីហោ​ដែលផ្តល់គុណតម្លៃល្អ​បំផុតរបស់​ទស្សនាវដ្ដី Forbes បញ្ជាក់​ពី ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែងរបស់​ក្រុមហ៊ុន​ចំពោះ នវានុវត្តន៍​ផលិតផល ទំនុក​ចិត្ត​របស់​អតិថិជន និង ការរក្សាតម្លៃសមរម្យ។ កាល​ពី​ដើម​ឆ្នាំ​ 2025 ក្រុមហ៊ុន​ក៏​ត្រូវបានដាក់ចូលក្នុង​បញ្ជី ក្រុមហ៊ុន​ល្អ​បំផុត​ក្នុង​ការបម្រើការងារប្រចាំឆ្នាំ 2025-2026 (Best Companies to Work For list) របស់​កាសែត U.S. News & World Report ផងដែរ។ អស់រយៈពេល 45 ឆ្នាំមកហើយ ដែល Herbalife បានតាំងចិត្តប្តេជ្ញាផ្លាស់ប្ដូរ​ជីវិត​មនុស្ស​តាមរយៈ​ ផលិតផល​អាហារូបត្ថម្ភ និងឱកាស​អាជីវកម្ម​។ ជាមួយ​នឹង​បុគ្គលិក​ប្រមាណ 8,600 នាក់ ទូទាំង​ពិភពលោក និង​បណ្តាញ​អ្នក​ចែកចាយ​ឯករាជ្យ​ទូទាំង​ពិភពលោក​ចំនួន 2,1 លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែលជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ជីវិត​ដ៏​ល្អ​បំផុត​ដែលពួក​គេចង់បាន។ Herbalife គឺ​ជាម៉ាកយីហោ​អាហារូបត្ថម្ភ ​និង​របៀប​រស់នៅ​​សកម្មលេខ 1 ក្នុង​ពិភពលោក អស់​រយៈពេលប្រាំ​ឆ្នាំ​ជាប់​គ្នា ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជាក្រុមហ៊ុនដែលផ្តល់នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ 1 ក្នុង​ពិភពលោកផងដែរ។​ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាត​សន្ធឹង​បន្ថែម​ទៀត​តាមរយៈ​ការ ឧបត្ថម្ភ​អត្តពលិក និង​ក្រុម​កីឡាជាង 150 នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​ដ៏ល្បីបំផុតរបស់ពិភពលោកគឺ Cristiano Ronaldo។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបាយការណ៍ថ្មីស្តីអំពី ក្រុមហ៊ុន Herbalife ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់ U.S. News & World Report។ ក្នុងនាមជាក្រុមហ៊ុនដែលទទួល​បាន​ការ​ទទួល​ស្គាល់​សម្រាប់​ឧត្តមភាព​នៅ​កន្លែង​ធ្វើការ បទពិសោធន៍​បុគ្គលិក និង​ការ​រីកចម្រើនក្នុង​អាជីពការងាររបស់បុគ្គលិក ក្រុមហ៊ុន Herbalife ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សុខភាព និង​សុខុមាលភាព សហគមន៍ និង​វេទិកាភ្ជាប់ទំនាក់ទំនង ​ត្រូវ​បាន​ទទួលស្គាល់​ថាជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម ក្រុមហ៊ុន​ល្អ​បំផុតក្នុងការបម្រើ​ការងារ​ប្រចាំ​ឆ្នាំ ២០២៥-២០២៦ របស់​ទស្សនាវដ្ដី U.S. News & World Report។ ទស្សនាវដ្ដីនេះត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​សកល​សម្រាប់​ចំណាត់ថ្នាក់​ដែល​មាន​ការ​ទុកចិត្ត និង​ការ​ណែនាំ​គួរ​ឱ្យ​ជឿជាក់​ដល់​អតិថិជន ដែល​ជួយ​បុគ្គល​ក្នុង​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​យល់​ដឹង​លើ​អាជីព ការអប់រំ និង​ច្រើន​ទៀត។ ការ​ទទួល​ស្គាល់​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​​របស់ Herbalife ក្នុង​ការ​កសាង​សហគមន៍​ដែលមានត្រីវិស័យច្បាស់លាស់ និង​វប្បធម៌​ដែល​ផ្តោតលើ​សុខុមាលភាព ​ការ​រីកចម្រើន និងការផ្ដល់​តម្លៃ​ដល់​បុគ្គលិក។ លោកស្រី Michelle Kwait នាយកផ្នែក​ធនធានមនុស្ស​នៅ Herbalife បាន​មាន​ប្រសាសន៍​ថា៖ “នៅ Herbalife យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​អាជីព​ការងារ​ដែល​មាន​អត្ថន័យ និង​កសាង​សហគមន៍​ដែលផ្តល់តម្លៃដល់ ​សុខុមាលភាព នវានុវត្តន៍ និងមាន​ត្រីវិស័យច្បាស់លាស់។ ការទទួលស្គាល់នេះ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់របស់​យើង​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាពកន្លែង​ធ្វើការ​ បុគ្គលិកត្រូវបានគេផ្តល់តម្លៃ មានទឹកចិត្តក្នុងការឆ្ពោះទៅមុខ និង​រីកចម្រើនទាំងក្នុងបុគ្គលភាពផ្ទាល់ខ្លួន ក៏ដូចជាអាជីពការងារ”។ ការវាយតម្លៃនេះ ទស្សនាវដ្ដី U.S. News & World Report បាន​វាយតម្លៃ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​សាធារណៈ​ជាង ៥,០០០ ក្រុមហ៊ុន។ ចំណាត់ថ្នាក់​ គឺ​ផ្អែក​លើ​ការ​វិភាគ​ឯករាជ្យទៅលើឥរិយាបថជារួមនៃ​បុគ្គលិក និងរួម​ជាមួយ​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ។ ក្រុមហ៊ុន Herbalife ទទួល​បាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ប្រភេទ​ធំៗ​ចំនួន​បី៖ ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ (ជារួម) ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ – ឧស្សាហកម្ម​ផលិតផល​ប្រើប្រាស់ ក្រុមហ៊ុន​ល្អ​បំផុត​ក្នុងការបម្រើការងារ– តំបន់នៃភាគ​ខាងលិចនៃសហរដ្ឋអាមេរិក ​កត្តា​សំខាន់ៗ​ចំនួន​ប្រាំមួយដែលត្រូវយកមកធ្វើការវាយតម្លៃរួមមាន៖ ប្រាក់ខែ និង​អត្ថប្រយោជន៍, សមតុល្យ​ជីវិត​ការងារ និង​ភាព​បត់បែន, ស្ថិរភាព​ការងារ, ផាសុកភាព​ផ្លូវកាយ និង​ផ្លូវចិត្ត, អារម្មណ៍​ជាម្ចាស់ការ និង​ការ​គោរពផ្តល់តម្លៃ, និង ឱកាស​រីកចម្រើនក្នុងការងារ និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ។ អស់​រយៈពេល ៤៥ ឆ្នាំ​មក​ហើយ ក្រុមហ៊ុន Herbalife បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្ស​តាមរយៈ​ផលិតផល​អាហារូបត្ថម្ភ​ដែល​គាំទ្រ​ដោយ​វិទ្យាសាស្ត្រ និង​ឱកាស​អាជីវកម្មសម្រាប់សមាជិក។ ជាមួយនឹង​បុគ្គលិកនៅទូទាំងពិភពលោក ​ប្រហែល ៨,៦០០ នាក់ និង​អ្នក​ចែកចាយ​ឯករាជ្យ ២.១ លាន​នាក់ ក្រុមហ៊ុន​បាន​កសាង​សហគមន៍​មួយ​ដែល​ជម្រុញ​មនុស្ស​ឱ្យ​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​បំផុត។ ការ​ខិតខំ និង​ការសហការ​បាន​ជម្រុញ​ឱ្យ Herbalife ក្លាយជា ម៉ាក​យីហោ​អាហារូបត្ថម្ភ​ និង​របៀប​រស់នៅសកម្ម ​លេខ ១ នៅ​លើ​ពិភពលោក អស់​រយៈពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា និង​ទទួលបានទំនុកចិត្តថាជាក្រុមហ៊ុនដែលផ្តល់ជូន​នូវ ប្រូតេអ៊ីន​ក្រឡុក​លេខ ១ នៅ​លើ​ពិភពលោក (protein shake)។ ឥទ្ធិពល​របស់​ក្រុមហ៊ុន​លាតសន្ធឹងទាំងទៅលើ ​ការ​ឧបត្ថម្ភ​ក្រុមកីឡា និង​អត្តពលិក​ជាង ១៥០ ក្រុម​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កីឡាករ​បាល់ទាត់​អន្តរជាតិ​ដ៏​ល្បីល្បាញគឺលោក Cristiano Ronaldo ផងដែរ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Top