Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពិបាកដកដង្ហើមនិងស្រែកពេលយប់អាចជាបញ្ហាផ្លូវចិត្តឬ?

សញ្ញានៃការពិបាកដកដង្ហើមអាចជាអាការៈមួយបញ្ជាក់ពីបញ្ហាផ្លូវដង្ហើម តែក្នុងករណីខ្លះអាចរួមផ្សំជាមួយសញ្ញាផ្សេងទៀត ឬពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត។ ដូច្នេះដើម្បីបញ្ជាក់ថារោគសញ្ញាទាំងនោះជាប់ពាក់ព័ន្ធនឹងបញ្ហាណាមួយឲ្យពិតប្រាកដអ្នកអាចតាមដានករណីរបស់អ្នកអានម្នាក់៖

សំណួរ៖ អ្នកជំងឺមានអាយុ២០ឆ្នាំ ភេទប្រុស ទម្ងន់៦០គីឡូក្រាម កម្ពស់ ១ម៉ែត្រ៦៥។ មួយរយៈពេលនេះអ្នកជំងឺតែងមានអាការៈ ពិបាកដកដង្ហើម ហើយ ១យប់ស្រែកប្រហែល ១០ដង។ អ្នកជំងឺមានភាពឆេវឆាវ និងពិបាកទទួលយកការពន្យល់ណែនាំពីអ្នកដទៃ មិនមានភាពក្លាហាន និងខ្វះទំនុកចិត្តលើខ្លួនឯង។ អ្នកជំងឺរៀនបានថ្នាក់ទី១២ ហើយបច្ចុប្បន្ននៅតែផ្ទះ ហើយគាត់ចូលចិត្តតែមើលរឿងតាមទូរស័ព្ទ។ តើនេះជាជំងឺផ្លូវចិត្តដែរឬទេ? តើគួរធ្វើយ៉ាងណាទើបអាចជួយគាត់ឲ្យមានគោលដៅ និងអាចរស់នៅឲ្យល្អប្រសើរ?
 
ចម្លើយ៖ តាមការរៀបរាប់ខាងលើសូមសួរបន្ថែមថាតើការសិក្សារបស់អ្នកជំងឺយ៉ាងណាដែរ? គាត់រៀនចេះទេ ឬការរៀនរបស់គាត់មានធ្លាក់ចុះឬអត់? យោងតាមរោគសញ្ញាខាងលើ គាត់អាចមានជំងឺផ្លូវចិត្តប្រភេទណាមួយ។ ប្រសិនការសិក្សារបស់គាត់ធ្លាក់ចុះឬគាត់រៀនមិនចេះនោះមានន័យថាគាត់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយ។ ដូចនេះ អ្នកជំងឺត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងផ្លូវចិត្ត ដើម្បីឲ្យគ្រូពេទ្យធ្វើការវាយតម្លៃទៅលើសភាពផ្លូវចិត្ត ថាតើគាត់មានជំងឺផ្លូវចិត្តនោះប្រភេទណា ធ្ងន់ធ្ងរកម្រិតណា និងមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យគាត់ឈឺ។ល។

បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ហួត លីនណា សមាជិកសមាគមគ្រូពេទ្យផ្លូវចិត្ត និងខួរក្បាលអាមេរិកកាំង ឯកទេសវិកលវិទ្យា ជំនាន់ទី ១ (សាកលវិទ្យាល័យអូស្លូប្រទេសន័រវេស) និង អនុបណ្ឌិតជំងឺផ្លូវចិត្តនិងខួរក្បាល (សាកលវិទ្យាល័យម៉ូណាស់ប្រទេសអូស្ត្រាលី)នៃគ្លីនិកជំនាញផ្លូវចិត្ត និងខួរក្បាល ហួត លីនណា

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top