Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា(SGMC)៖ ផ្ដល់ជូនអំណោយសុខភាពពិសេសសម្រាប់ឆ្នាំថ្មី

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) បានប្រកាសអំពីកម្មវិធីប្រម៉ូសិនជាបន្តបន្ទាប់ដែលបានដាក់ដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ស្របទៅតាមគោលដៅរបស់ SGMC ដើម្បីក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេក្នុងការផ្ដល់នូវសេវាកម្មវេជ្ជសាស្ត្រប្រកបដោយសុខុមាលភាព កម្មវិធីប្រម៉ូសិនចុងឆ្នាំពិសេសនេះត្រូវបានផ្ដល់ជូនសម្រាប់សេវាកម្មវេជ្ជសាស្ត្រ និងថែទាំសុខភាពពិសេសមួយចំនួនដើម្បីជួយបំពេញតម្រូវការរបស់អ្នកជំងឺ និងអតិថិជនផ្នែកសេវាថែទាំសុខភាពសម្រាប់នាឱកាសឆ្នាំថ្មីខាងមុខនេះព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសារសំខាន់ និងគុណតម្លៃនៃការព្យាបាលទាំងសុខភាពផ្លូវកាយ​ និងផ្លូវចិត្តព្រមទាំងដើម្បីលើកកម្ពស់ទម្លាប់រស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលរួមមាន៖

កម្មវិធីប្រូម៉ូសិនទី១៖ ការពិនិត្យរកមហារីកសុដន់
កាដូសុខភាពដ៏ពិសេសសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់ដោយចំណាយត្រឹមតែ ៩៩ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ (តម្លៃដើម ១៥០ដុល្លារសហរដ្ឋអាមេរិក) រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ អ្នកជំងឺអាចធ្វើការណាត់ជួបដើម្បីទទួលបានការពិនិត្យមើលមហារីកសុដន់រួមជាមួយនឹងការឆ្លុះអេកូសុដន់ដើម្បីរកឃើញជំងឺមហារីកឲ្យបានទាន់ពេលវេលា។

កម្មវិធីប្រូម៉ូសិនទី២៖ ការពិនិត្យសុខភាព
ការការពារគឺជាគោលការណ៍ដ៏មុតមាំរបស់ SGMC ដូចនេះយើងខ្ញុំនឹងផ្ដល់នូវការបញ្ចុះតម្លៃ ១០% ចំពោះកញ្ចប់សេវាកម្មពិនិត្យសុខភាពសម្រាប់បុរសនិងនារី។ ដោយមានការពិនិត្យសុខភាពច្រើនប្រភេទចាប់ពីការពិនិត្យទូទៅដល់ការពិនិត្យទូលំទូលាយ សេវាកម្មពិនិត្យសុខភាពរបស់ SGMC ផ្ដល់ឲ្យអ្នកជំងឺនូវការវាយតម្លៃស្ថានភាពសុខភាពគ្រប់ជ្រុងជ្រោយ កំណត់ពីហានិភ័យវេជ្ជសាស្ត្រ និងសុខភាពនៅគ្រប់សរីរាង្គ និងរបៀបព្យាបាល និងដោះស្រាយហានិភ័យមុននឹងអាការៈទាំងនេះក្លាយជាបញ្ហាសុខភាពធ្ងន់ធ្ងរ។

កម្មវិធីប្រូម៉ូសិនទី៣៖ ការព្យាបាលដោយប្រើកំអែភ្នំភ្លើង (Holistic Wellness)
SGMC នឹងផ្ដល់នូវសេវាកម្មថ្មីដែលមានតែមួយគត់នៅប្រទេសកម្ពុជា នោះគឺការព្យាបាលដោយដេកកប់ដោយកំអែខ្សាច់ភ្នំភ្លើងជាមួយនឹងការបញ្ចុះតម្លៃនៅសល់ត្រឹមតែ ៦០ដុល្លារតែប៉ុណ្ណោះ។ អំណោយចុងឆ្នាំដ៏ពិសេសសម្រាប់គ្រួសារនិងមិត្តភក្តិនេះកំពុងបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ គឺការបញ្ចុះតម្លៃដល់ទៅ ៦០% (តម្លៃដើម ១៥០ ដុល្លារ)។ SGMCបានបង្កើតជាបទពិសោធន៍បែប Ibuski Onsen បែបប្រពៃណីរបស់ជប៉ុនដោយប្រើវិស្វកម្មទំនើបៗ ជាមួយរ៉ែភ្នំភ្លើងដែលមានអាល់កាឡាំងខ្ពស់ ដែលអាចជួយបណ្តេញជាតិពុលនិងប្រឆាំងនឹងការរលាកនាំមកនូវឥទ្ធិពលវិជ្ជមានជាច្រើនដល់រាងកាយ។ ការព្យាបាលដោយកំអែភ្នំភ្លើងនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាជួយសម្រាលការឈឺសាច់ដុំនិងរលាកនិងបង្កើនប្រព័ន្ធភាពស៊ាំ។ ចំណែកឯអាល់កាឡាំងនៃខ្សាច់កំអែភ្នំភ្លើងសម្បូរទៅដោយសារធាតុរ៉ែធ្វើឲ្យមានប្រសិទ្ធភាពបន្សាបជាតិពុលខ្ពស់។

កម្មវិធីប្រូម៉ូសិនទី ៤៖ កាតអុីអន (AEON Card)
អ្នកកាន់ប័ណ្ណឥណទានអុីអនទាំងអស់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០ មានសិទ្ធិទទួលបានការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្ត ១០% និងបញ្ចុះតំលៃ ១៥% លើកញ្ចប់ពិនិត្យសុខភាពទាំងបុរសនិងស្ត្រី។

លោក Anthony Tan អគ្គនាយកប្រចាំ DrMap កម្ពុជា បានមានប្រសាសន៍ថា “ចាប់តាំងពីពេលបើកដំណើរការមកយើងពិតជាមានកិត្តិយសក្នុងការបម្រើសេវាកម្មជូនអតិថិជនរបស់យើង និងជួយពួកគាត់ឲ្យទទួលបានសុខុមាលភាពក្នុងជីវិតប្រសើរបំផុត ហើយសេវាកម្មរបស់យើងគឺជាមធ្យោបាយមួយដើម្បីកសាងប្រទេសកម្ពុជាឲ្យមានសុខភាពល្អ”។ SGMC ប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងទិសដៅថែទាំសុខភាពប្រកបដោយសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តដំបូងគេបង្អស់ និងល្អវិសេសវិសាលបំផុតសម្រាប់ប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ 

ផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន Two Way
ជាន់ទី 2 ផ្ទះលេខ 5 ផ្លូវលេខ282 សង្កាត់បឹងកេងកង 1
ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
hello@twowaypr.com
www.twowaypr.com  

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី SGMC                    
អាគារដឹប្រ៊ីដ ,លេខ៥ ជាន់ទី៣A,
ផ្លូវរដ្ឋសភាជាតិ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
info@sgmc.com.kh
www.sgmc.com.kh

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top