Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្បែកស្រអាប់ និងមិនរាបស្មើអាចជាសញ្ញានៃជំងឺ Cellulite

Cellulite ជាការកកនៃជាតិខ្លាញ់នៅក្រោមស្បែកដែលជាលទ្ធផលធ្វើឲ្យស្បែកមានសភាពស្រអាប់ និងលក្ខណៈរដិបរដុបមិនរាបស្មើ កើតមានពិសេសនៅលើភ្លៅ ចង្កេះ និងគូទ ហើយភាគច្រើនតែងកើតមានចំពោះស្ត្រីក្នុងកម្រិតពី ៨០%ទៅ៩០%។

ជាទូទៅ Cellulite ត្រូវបានចែកចេញជា៣ប្រភេទរួមមាន៖
• Soft Cellulite៖ ស្បែកមានទម្រង់ជាអង្កាញ់ៗដូចទឹករលក និងទន់ពេលស្ទាប ដែលភាគច្រើនមានទីតាំងនៅលើដៃ ភ្លៅ ពោះ គូទ ហើយជាញឹកញាប់កើតចំពោះមនុស្សចាស់ និងអ្នកលើសទម្ងន់។
• Hard Cellulite ឬ Solide Cellulite៖ សភាពនៃស្បែកផ្ទៃខាងលើមានលក្ខណៈរឹង កើតមានចំពោះក្មេងទើបនឹងពេញវ័យ ពិសេសនៅចង្កេះ ភ្លៅ គូទ និងជង្គង់ អាចមានការឈឺចាប់ពេលស្ទាប។
• Edematous Cellulite៖ កើតមានលើស្ត្រីនៅចន្លោះអាយុ ២០ ទៅ៣០ឆ្នាំ។ Cellulite ច្រើនកើតមាននៅលើជើងផ្នែកខាងក្រោម  ភ្លៅ និង ជង្គង់ កត់សម្គាល់ដោយមានសញ្ញាធ្ងន់ៗជើងនិងមានអារម្មណ៍ថាហើមជើង ហើយអាចមានការឈឺចាប់ពេលស្ទាប។

មូលហេតុ និងកត្តាបង្ក
ពុំមានវិទ្យាសាស្ត្រណាមួយអាចបកស្រាយអំពីមូលហេតុពិតប្រាកដនៃការបង្កឲ្យមានបញ្ហានេះបានឡើយតែជាក់ស្តែង cellulite ជាបញ្ហាដែលទាក់ទងនឹងកត្តាមួយចំនួនដូចជា៖
កត្តាហ្សែន ករណីម្តាយ ឬឪពុកធ្លាប់មានបញ្ហានេះ
កត្តាអ័រម៉ូន
ការរស់នៅសុខស្រួលពេក មិនបានបញ្ចេញកម្លាំងពលកម្ម ឬធ្វើលំហាត់ប្រាណ
របបអាហារ ឬការទទួលទានប្រចាំថ្ងៃមិនមានសមាមាត្រ គ្មានតុល្យភាព ឬមិនសមស្រប។

រោគសញ្ញា
រោគសញ្ញានៃ cellulite មិនអាចមើលដឹងបាននៅដំណាក់កាលដំបូងឡើយ។ លក្ខខណ្ឌម៉្យាងវិញទៀតអ្នកជំងឺអាចកត់សម្គាល់ឃើញនូវសញ្ញាមួយចំនួនដូចជាស្បែកមានលក្ខណៈស្រអាប់និងមិនស្មើសាច់រដិបរដុប ហៅថា ”Orange Peel“ Skin កើតមានជាពិសេសនៅលើពោះ ភ្លៅ និងគូទជាដើម។ ជួនកាលអាចកើតមាននៅលើដោះ និងដៃផ្នែកខាងលើ។

ការធ្វើរោគវិនិច្ឆ័យ
Cellulite ត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យជំនាញតាមរយៈការប្រើដៃច្របាច់ត្រង់ទីតាំងសង្ស័យដើម្បីមើលសញ្ញាណនៃភាពមិនស្មើសាច់របស់ស្បែកហៅថា "Orange Peel" Skin។ គួរបញ្ជាក់ថាសញ្ញាមិនរាបស្មើនៃស្បែកនៅដំណាក់កាលទី១ពុំអាចមើលឃើញឡើយទាល់តែចូលដល់ដំណាក់កាលទី ២ទើបអាចសម្គាល់បានដោយប្រើដៃច្របាច់ស្បែកហើយមិនអាចមើលឃើញពេលអ្នកជំងឺឈរ ឬអង្គុយ។ ម៉្យាងទៀតនៅដំណាក់កាលទី៣ សញ្ញានៃ cellulite អាចមើលឃើញពេលអ្នកជំងឺឈរ ហើយមិនអាចឃើញពេលអ្នកជំងឺអង្គុយ រីឯដំណាក់កាលទី៤អាចមើលឃើញច្បាស់ពេលអ្នកជំងឺឈរ ឬពេលអង្គុយ។

វិធីសាស្រ្តព្យាបាល
អ្នកជំងឺមានបញ្ហា cellulite អាចធ្វើការព្យាបាលបានដោយវិធីសាស្ត្ររួមបញ្ចូល (Combination Therapy)សំខាន់ៗរួមមាន៖
Acoustic wave therapy ជាឧបករណ៍ដោយបញ្ជូនរលកសំឡេង (sound waves) សម្រាប់ព្យាបាលទីតាំងមាន cellulite។
ការប្រើប្រាស់កាំរស្មីឡាសែរដើម្បីឲ្យដំណើរការរចនាសម្ព័ន្ធរបស់ស្បែកត្រឡប់មកធម្មតាវិញក្នុងន័យដើម្បីបន្ថយការកកនៃជាតិខ្លាញ់ និងសម្រួលសរសៃកូឡាជែនឲ្យរឹងមាំនៅទីតាំងទាំងនោះ។
Radiofrequency ជាការប្រើអេឡិចត្រូនិកដើម្បីបញ្ចេញកម្តៅតិចៗលើស្បែកដែលកើតមាន cellulite។
Liposuction ជាការបញ្ចូលបំពង់ទុយោរតូចទៅក្រោមស្បែកដើម្បីបឺតយកខ្លាញ់ចេញ បច្ចេកទេសនេះអាចមានការឈឺចាប់ និងទាមទារការព្យាបាលដោយមានការប្រុងប្រយ័ត្ន។
Ultrasound Cavitation Machine ជាការប្រើរលកសំឡេង និងម៉ាស្សាទៅភ្ញោចកាត់បន្ថយខ្លាញ់ក្រោមស្បែកនៅផ្នែកពោះ ភ្លៅ និងជើង។

ប្រសិទ្ធភាពនៃការព្យាបាល cellulite នឹងអាចបង្ហាញចេញបន្ទាប់ពីការព្យាបាលជាបន្តបន្ទាប់រយៈពេលពី ៦ខែទៅ១ឆ្នាំក្រោយ។ បន្ថែមពីលើការព្យាបាលខាងលើ ឬដើម្បីឲ្យការព្យាបាលនេះកាន់តែទទួលបានលទ្ធផលល្អអ្នកជំងឺត្រូវធ្វើលំហាត់ប្រាណបន្ថែមជាទៀងទាត់ និងគ្រប់គ្រងរបបអាហារឲ្យបានសមស្រប។

វិធីសាស្រ្តបង្ការ
ហាត់កីឡា ឬធ្វើលំហាត់ប្រាណជាប្រចាំ និងជាទៀងទាត់
គ្រប់គ្រងការទទួលទាន ឬអាហារប្រចាំថ្ងៃឲ្យមានតុល្យភាពនិងសមស្រប
ជួបនិងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានលឿនបំផុតបើមានករណីសង្ស័យណាមួយបង្ហាញឡើង។

សូមស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវតាមជំនាញស្របនឹងបញ្ហារបស់អ្នកដើម្បីទទួលបានប្រសិទ្ធភាពប្រកបដោយទំនុកចិត្តនិងចំណេញពេលវេលា។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស នាយផ្នែករងផ្នែកជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាលេខាធិការរង នៃសមាគមគ្រូពេទ្យសើស្បែកកម្ពុជា

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top