Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្វីខ្លះនៅពីក្រោយការប្រែប្រួលអារម្មណ៍របស់ស្រ្តីនៅថ្ងៃមករដូវ?

ធ្លាប់ចាប់អារម្មណ៍ទេថាខ្លួនឯងដូចជាមានអារម្មណ៍មួម៉ៅ និងប្រែប្រួលរហ័ស នៅមុនពេល និងអំឡុងពេលមករដូវម្ដងៗ ដែលមិត្តនារីសឹងតែទាំងអស់មិនអាចចៀសផុតពីបញ្ហានោះឡើយ។ យ៉ាងណាមិញ តើអ្នកធ្លាប់បានដឹងអំពីមូលហេតុនៅពីក្រោយបម្រែបម្រួលនេះទេ? ហើយជាទូទៅ អ្នកនឹងធ្វើបែបណាចំពោះបញ្ហានេះ? ដើម្បីជាគន្លឹះខ្លះៗដល់មិត្តអ្នកអាន ជាពិសេសសុភាពនារី ហេលស៍ថាម  ប្រូ នឹងបង្ហាញជូនលោកអ្នកនូវចំណុចសំខាន់ទាក់ទិននឹងបញ្ហានេះតាមរយៈសំណួរ-ចម្លើយខ្លីៗខាងក្រោមនេះ។

តើបម្រែបម្រួលអារម្មណ៍ដោយសារវដ្ដរដូវសំដៅលើអ្វី?
វាសំដៅលើការប្រែប្រួលរហ័សនៃអារម្មណ៍របស់ស្រ្តីនៅមុន និងក្នុងអំឡុងពេលមករដូវរបស់ខ្លួន។ វាជាការផ្លាស់ប្តូរភ្លាមៗក្នុងពេលមួយដ៏ខ្លី ដែលពេលខ្លះវាកើតមានឡើងទោះបីមិនមានរឿងអ្វីកើតឡើងដែលប៉ះទង្គិចដល់ផ្លូវចិត្ត ឬអារម្មណ៍ក៏ដោយ។ ជាក់ស្តែងស្រ្តីម្នាក់អាចនឹងភ្ញាក់ពីដំណេកដោយអារម្មណ៍ស្រស់ស្រាយ តែក៏ប្រែជាពិបាកចិត្តដោយមិនដឹងរឿងរយៈពេល១ ឬ២ម៉ោងក្រោយ។

តើបម្រែបម្រួលអារម្មណ៍ទាំងនោះរួមមានអ្វីខ្លះ?
អាការៈទូទៅរួមមានដូចជា មានអារម្មណ៍ថាតឹងណែនទ្រូង អារម្មណ៍មិនឹងនរ ចេះតែគិតគ្រប់យ៉ាងគួរឲ្យរំខាន ថប់បារម្ភ ធ្លាក់ទឹកចិត្ត ហេវហត់អស់កម្លាំងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ល។ 

តើអ្វីជាមូលហេតុធ្វើឲ្យស្ត្រីមានបម្រែបម្រួលអារម្មណ៍បែបនេះ?
គេមិនទាន់ច្បាស់អំពីមូលហេតុពិតប្រាកដនៅឡើយទេ ប៉ុន្តែគេគិតថាវាពាក់ព័ន្ធទៅនឹងបម្រែបម្រួលអ័រម៉ូននៅក្នុងរាងកាយរបស់ស្ត្រី។ ពេលដែលអ័រម៉ូនអឺស្ត្រូហ្សែន និងប្រូតេស្តេរ៉ូនមានការថយចុះនោះអ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូនដែលពាក់ព័ន្ធនឹងអារម្មណ៍ ការគេង និងចំណង់អាហារ) ក៏ទទួលរងឥទ្ធិពលដែរ ហើយវាជាហេតុបណ្តាលឲ្យស្ថានភាពអារម្មណ៍មានការប្រែប្រួល ដែលភាគច្រើនជាអារម្មណ៍អវិជ្ជមាន។

តើស្ត្រីគួរធ្វើបែបណាខ្លះចំពោះការប្រែប្រួលនេះ?
ញ៉ាំអាហារដែលល្អចំពោះសុខភាព៖ ញ៉ាំអាហារដែលមានជាតិស្ករទាប មានជាតិម៉ាញេស្យូម វីតាមីនB-6(ត្រី សាច់ ផ្លែឈើ…) និងកាល់ស្យូម(ទឹកដោះគោ បន្លែបៃតង…) នឹងជួយកាត់បន្ថយបម្រែបម្រួលបានច្រើនក្នុងអំឡុងពេលមករដូវរបស់អ្នក។ ចៀសវាងជាតិកាហ្វេអុីននិងគ្រឿងស្រវឹង៖ វាអាចបន្ថែមអារម្មណ៍អវិជ្ជមានដូចជាបញ្ហាថប់បារម្ភ អារម្មណ៍ច្របូកច្របល់ ការគេងមិនលក់។ល។
បន្តធ្វើលំហាត់ប្រាណ៖ លំហាត់ប្រាណដែលល្អចំពោះវដ្ដរដូវ មិនត្រឹមតែជួយដល់សុខភាពរាងកាយទេ វាថែមទាំងជួយបង្កើននូវអង់ដូហ្វីនដែលជួយសម្រួលដល់ដំណេក និងអារម្មណ៍ឲ្យរីករាយផងដែរ។
គេងឲ្យបានគ្រប់គ្រាន់៖ ពេលវេលាសម្រាកស្កប់ស្កល់នៃរាងកាយ អាចជួយទប់ស្កាត់ផលប៉ះពាល់នៃបម្រែបម្រួលអ័រម៉ូនមកលើស្ថានភាពផ្លូវអារម្មណ៍របស់អ្នកបានមួយកម្រិតដែរ។
ផ្តល់ពេលវេលាឲ្យខ្លួនឯង៖ សកម្មភាពដូចជា ការដើរលំហែនៅខាងក្រៅ ការធ្វើលំហាត់ប្រាណរាល់ថ្ងៃសុទ្ធតែអាចជួយបន្ថយកម្រិតសេរ៉ូតូនីន ហើយអារម្មណ៍អ្នកក៏ល្អទៅតាមហ្នឹងដែរ។
នៅឲ្យឆ្ងាយពីមនុស្ស និងស្ថានភាពដែលជាដើមហេតុនៃស្ត្រេស៖ ក្នុងអំឡុងពេលនេះ អ្នកគួរចៀសវាងស្ថានភាពដែលត្រូវការគិតច្រើន ឬផ្តល់សម្ពាធដល់ខ្លួន ហើយធ្វើសកម្មភាពលក្ខណៈលំហែឲ្យបានច្រើនដូចជាការមើលកុនជាមួយមិត្តភក្តិ ការជួបជុំគ្រួសារ ការដើរកម្សាន្ត។ល។

តើអ្វីជាសញ្ញាគួរបារម្ភ ហើយគួរទៅជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិត?
ក្នុងករណីដែលបម្រែបម្រួលខុសប្រក្រតី ហើយវាកើតមានក្នុងរយៈពេលយូរទោះបីថ្ងៃមករដូវរបស់អ្នកបានបញ្ចប់ក៏ដោយ អ្នកគួរតែជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតអំពីអាការៈរបស់អ្នក ដើម្បីស្វែងរកជំនួយក៏ដូចជាមូលហេតុច្បាស់លាស់ និងដំណោះស្រាយដែលត្រឹមត្រូវ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top