Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្វែងយល់ពីមូលហេតុជាច្រើននៃជំងឺសើស្បែក Impetigo

បើយោងតាមស្ថិតិរបស់ជំងឺ Impetigo មានបម្រែបម្រួលប្រហែល ៥%នៃអ្នកជំងឺសើស្បែកទាំងអស់ដែលមកទទួលសេវាព្យាបាល។ ក្នុងករណីនេះភាគច្រើនតែងកើតឡើងចំពោះកុមារមានអាយុពី ២ ទៅ៥ឆ្នាំ និងកុមារក្នុងវ័យសិក្សាដែលមានអាយុពី ៧ ទៅ១០ឆ្នាំផងដែរ។
និយមន័យ
ជំងឺ Impetigo គឺជាជំងឺសើស្បែកមួយប្រភេទដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយបុគ្គលដែលកើតជំងឺនេះអាចរីករាលដាលទៅកន្លែងស្បែកផ្សេងទៀតដោយចាប់ផ្តើមពីចំណុចតូចទៅធំ និងស៊ីជ្រៅចូលទៅក្នុងស្បែក។ ជាទូទៅជំងឺនេះតែងតែកើតមានឡើងនៅតាមទីតាំងសើលើៗនៃស្បែកដូចជា លើច្រមុះ មាត់ ភ្លៅ ចង្កេះ និងគូទជាដើម។ ជំងឺនេះបណ្តាលមកពីពពួកបាក់តេរីម៉្យាងឈ្មោះ Staphylococcus aureus។
មូលហេតុចម្បង និងកត្តាប្រឈម
មានមូលហេតុចម្បង និងកត្តាសំខាន់ដែលជំរុញឲ្យកើតជំងឺនេះឡើងរួមមាន៖
 • ការដាច់រហែកស្បែកដែលងាយឲ្យមេរោគឆ្លងចូល
 • ការមុតវត្ថុស្រួចៗ
 • ការប្រើប្រាស់កម្រាលពូក ខ្នើយ និងកន្សែងរួមគ្នា
 • សត្វល្អិត ឬមូសខាំដែលធ្វើឲ្យមេរោគបាក់តេរីងាយជ្រៀតចូល
 • ការរស់នៅប្រចាំថ្ងៃខ្វះអនាម័យ។
ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះជំងឺនេះរួមមាន៖
 • អ្នកកើតជំងឺតាអក និងអ្នកជំងឺសើស្បែកផ្សេងៗទៀត
 • បុគ្គលដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ
 • អ្នកជំងឺអេដស៍
 • អ្នកជំងឺទឹកនោមផ្អែម
 • បុគ្គលដែលលាងឈាម និងមានបញ្ហាប្រព័ន្ធតម្រងនោមចុះខ្សោយជាដើម។
រោគសញ្ញា
ជាទូទៅ ជំងឺនេះស្តែងចេញជារោគសញ្ញាដូចជា ក្រមរពណ៌លឿង ឬពណ៌មាសមានទឹករងៃសើមៗ រមាស់បន្តិចបន្តួច គ្មានការឈឺចាប់ និងក្តៅខ្លួននោះទេនៅដំណាក់កាលដំបូង។
ការធ្វើរោគវិនិច្ឆ័យ
រោគសញ្ញារបស់ជំងឺនេះងាយនឹងឲ្យគ្រូពេទ្យសើស្បែកធ្វើរោគវិនិច្ឆ័យដោយភ្នែកផ្ទាល់រហូតដល់ពី ៩០ ទៅ៩៥% ឯណោះ។ ម៉្យាងវិញទៀត យើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការយកទឹករងៃដែលមាននៅលើដំបៅយកទៅបណ្តុះមេរោគនៅមន្ទីរពិសោធន៍ស្វែងរកភាពសុំារបស់មេរោគទៅនឹង អង់ទីប៊ីយោទិចដើម្បីកំណត់ការព្យាបាល។
វិធីសាស្រ្តព្យាបាល
ប្រសិនបើអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺ Impetigo នោះការព្យាបាលនឹងធ្វើឡើងតាមដំណាក់កាលរបស់ជំងឺ និងតាមវិធីសាស្រ្តផ្សេង២ដូចជា៖
 • ប្រសិនបើជំងឺនេះស្ថិតនៅដំណាក់កាលដំបូងគឺគ្រូពេទ្យគ្រាន់តែធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំសម្រាប់លាប ដូចជាពពួកអង់ទីប៊ីយោទិចប្រភេទក្រែមប៉ុណ្ណោះ។
 • ប៉ុន្តែក្នុងករណីដែលជំងឺនេះរីករាលដាលទៅកន្លែងផ្សេង និងស៊ីកាន់តែជ្រៅនោះ គ្រូពេទ្យធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំគ្រាប់ បូករួមជាមួយការប្រើប្រាស់ក្រែម សម្រាប់លាបដូចជា Mupirocin និង Fusidic acid ជាដើម។ លើសពីនេះ ត្រូវធ្វើការណែនាំឲ្យអ្នកជំងឺធ្វើអនាម័យលាងសម្អាតដៃ ដើម្បីការពារកុំឲ្យមេរោគឆ្លងទៅកន្លែងផ្សេងទៀត ពិសេសឆ្លងទៅអ្នកដទៃ។ ជាទូទៅ ការព្យាបាលជំងឺសើស្បែកនេះ គឺរយៈពេល៧ ទៅ១០ថ្ងៃនឹងអាចជាសះស្បើយ។ ដោយឡែក ជំងឺនេះមិនអាចបង្កឲ្យកើតមានជំងឺសើស្បែកផ្សេងៗទៀតនោះទេ ប៉ុន្តែវាអាចធ្វើឲ្យជំងឺនេះវិវឌ្ឍទៅជាធ្ងន់ធ្ងរ ប្រសិនបើការព្យាបាលមិនទាន់ពេលវេលា និងមិនបានត្រឹមត្រូវនោះ។
វិធីសាស្រ្តការពារ
ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកើតមានច្រើន ដូច្នោះអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖
 • ប្រកាន់ខ្ជាប់នូវអនាម័យខ្លួនប្រាណ
 • ចំពោះកុមារ អាណាព្យាបាលត្រូវកាត់ក្រចកឲ្យបានខ្លី
 • ប្រសិនបើមានជំងឺសើស្បែកមិនថាតិច ឬច្រើនត្រូវទៅព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេល។
ប្រសិនបើអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ព្រមទាំងទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ ទាន់ពេលវេលានោះ លោកអ្នកនឹងឆាប់ជាសះស្បើយ និងចំណាយថវិកាតិច។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡា ភៀវ ឯកទេសជំងឺសើស្បែក និងកាមរោគ និងជាប្រធានផ្នែកជំងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យព្រះអង្គឌួង 

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top