Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុនរៀបចំការប្រគុំតន្ត្រី មីដូរីដល់អ្នកជំងឺ និងក្មេងៗដែលមានជំងឺមហារីក..

នាថ្ងៃទី​ ១៩​ ខែ​ ១២​ ឆ្នាំ​ ២០១៩៖​ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកពញាឮ​ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនមានការប្រគំតន្រ្តីពី​ អ្នកនាង​​ មិដុរិ ដោយរួមសហការជាមួយ UN Messenger of Peace ​ ដែលជាអ្នកលេង វីយូឡុង​ ដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។គាត់ព្រមទាំងក្រុមដែលមកពីICEP (International Community Engagement Program)ទាំងអស់មានសមាជិក៤នឹងមកប្រគុំភ្លេងរួមគ្នាជូនដល់អ្នកជំងឺជាង៥០នាក់ដែកំពុងតែសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និង MUSIC SHARING នឹងចែករំលែកអារម្មណ៍របស់អ្នកជំងឺ ។ អង្គការបេះដូងជប៉ុនគឺជាមន្ទីរពេទ្យសប្បុរសធម៌ដែផ្តល់ជូនដោយមិនគិតប្រាក់។​ សមាជិកទាំងអស់នៃមន្ទីរពេទ្យ ផ្តោតសំខាន់ទៅលើកាផ្តល់ជូនដោយយកចិត្តទុកដាក់នូវការថែទាំអ្នកជំងឺដោយមានគុណភាពខ្ពស់។  ការប្រគុំតន្ត្រីនេះផងដែរ អ្នកនាងមិដុរិ និង អង្គការបេះដូងជប៉ុនរួមទាំងសមាជិកសហការគ្នាដើម្បីធ្វើឲ្យអារម្មណ៍អ្នកជំងឺក៏ដូចជាគ្រួសារអ្នកជំងឺបានធូរស្បើយ។

នាឱកាសនោះផងដែរ អ្នកលេងវីយូឡុង អ្នកនាង មិដុរិ និងតន្ត្រីករ៣នាក់ទៀតមកពីICEPសំដែងនូវ​តន្ត្រីក្លាស៊ិកជូនទស្សនា។ មិនមែនត្រឹមតែជាការសម្តែងនៅចំពោះមុខអ្នកជំងឺជាច្រើនតែម្តងប៉ុណ្ណោះទេ ថែមទាំងសម្តែងជូនអ្នកជំងឺកុមារមហារីកទៅតាមបន្ទប់តូចៗនីមួយៗផងដែរ។ ដោយសារតែអ្នកជំងឺកុមារមហារីកមានប្រព័ន្ធភាពស៊ាំខ្សោយគឺមិនអាចចេញពីបន្ទប់ក្នុងអំឡុងពេលទទួលការព្យាបាលនោះទេ។ ហេតុដូច្នេះហើយទើបក្រុមតន្ត្រីករចូលប្រគុំតន្ត្រីជូនតាមបន្ទប់នីមួយៗ។ 

ជាក់ស្តែង ​មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនគឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូននូវសេវាកម្មព្យាបាលដល់កុមារនិងមនុស្សចាស់ក្រីក្រដោយមិនគិតប្រាក់។ អ្នកជំងឺប្រមាណជាង១៥០០០នាក់បានទទួលការព្យាបាល និង​ប្រមាណជាង១០០០នាក់បានទទួលការវះកាត់កាលពីឆ្នាំកន្លងទៅនេះ។ អង្គការបេះដូងជប៉ុនបានកំពុងបន្តសកម្មភាពព្យាបាលរយ:ពេល១០ឆ្នាំមកហើយ។ មុនពេលបង្កើតទីតាំងមជ្ឍមណ្ឌលព្យាបាលនៅខេត្តកណ្តាលកាលពីឆ្នាំ២០១៦ ពេលនោះគឺផ្តោតសំខាន់ទៅលើការពិនិត្យជំងឺចល័ត។ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាបាននាំយកឧបករណ៍វេជ្ជសាស្រ្តទៅដល់ទីជនបទដើម្បីផ្តល់ជូននូវការពិនិត្យបូករួមទាំងការវះកាត់ផងដែរ។ បន្ទាប់ពីបានបង្កើតមជ្ឍមណ្ឌលព្យាបាលកុមាររួចមក ក៏នៅតែបន្តការពិនិត្យជំងឺចល័តផង និងព្យាបាលជូនផងតាំងពីកុមាររហូតដល់មនុស្សចាស់ដោយមិនគិតប្រាក់។ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន​ ចំនុចសំខាន់នៃបេសកកម្មគឺការធ្វើឲ្យវេជ្ជសាស្រ្តទៅដល់កន្លែងដែលពុំមានវេជ្ជសាស្ត្រ។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៨ អង្គការបេះដូងជប៉ុនបានចាប់ផ្តើមព្យាបាលជំងឺមហារីកកុមារទៅលើកុមារដែលមានភាពលំបាកក្នុងការទទួលការព្យាបាលនៅកម្ពុជា។ នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន​មានអ្នកជំងឺមហារីកបានបញ្ចប់ការព្យាបាលដោយសុវត្ថិភាពរួចមកហើយ។ គ្រូពេទ្យជំនាញបានព្យាបាលដោយប្រើថ្នាំគីមីក្រុមគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុនបានមកធ្វើការវះកាត់ជូនអ្នកជំងឺមហារីកក៏ដូចជាជំងឺដែលពិបាកព្យាបាលផ្សេងទៀតជាទៀងទាត់។ បើទោះជាជំងឺដែលត្រូវទទួលការព្យាបាលរយ:ពេលយូរក៏ដោយ ក៏ថ្លៃព្យាបាលទាំងអស់មិនគិតប្រាក់ឡើយ។

MUSIC SHARING គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង តូក្យូ ក្នុងឆ្នាំ១៩៩២ក្នុងការសំដែងតន្រ្តី នៅតាមសាលា មន្ទីរពេទ្យកន្លែងជនភាសខ្លួនពីសង្រ្គាមស្នាក់នៅ និង​តាមអង្កការនានា ទាក់ទងការអប់រំក្នុងសង្កមជាដើម សំរាប់ប្រជាជនដែលមានការប្រកួតប្រជែងក្នុងការរស់នៅ​​​​​ ក្នុងប្រទេសជប៉ុន និង​ទ្វីបអាស៊ីទាំងមូល។ ពួកគេបានសំដែងនៅមុខមនុស្សលើសពី២៥០០០០នាក់ ក្នុងរយ: ពេល ២៥ឆ្នាំ​។

លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង៖ 

ណាកាមឹរ៉ា កាណាន់ (Nakamura Kanan)

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន

ទូរស័ព្ទ៖ (៨៥៥) ១៧ ៩៥០ ០៨៦ 

អ៊ីមែល៖ k.nakamura@japanheart.org

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top