Menu

មិនត្រូវមើលរំលងប្រសិនបើអ្នកមានអាការៈទាំង៦យ៉ាងនេះ


មិនត្រូវមើលរំលងប្រសិនបើអ្នកមានអាការៈទាំង៦យ៉ាងនេះ

ការឈឺចាប់ទាំងអស់មិនមែនជារោគសញ្ញាដែលបញ្ជាក់ពីភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែរោគសញ្ញាមួយចំនួនគឺគប្បីឲ្យអ្នកត្រូវពិនិត្យរកមើលពីមូលហេតុ។ អ្នកត្រូវទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម ៖

ភាពទន់ខ្សោយនៃអវៈយវៈរបស់អ្នក
ប្រសិនបើអ្នកមានការខ្សោយកម្លាំង ឬស្ពឹកដៃ ជើង និងមុខ វាអាចជាសញ្ញារបស់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាពិសេសបើវាកើតឡើងតែមួយចំហៀងខ្លួន។ អ្នកអាចនឹងមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលប្រសិនបើអ្នកមិនអាចរក្សាតុល្យភាពក្នុងខ្លួនបាន ដូចជាមានអាការៈវិលមុខនិងមានបញ្ហាក្នុងការដើរ។ត្រូវស្វែងរកជំនួយជាបន្ទាន់ប្រសិនបើអ្នកមានអារម្មណ៍ថាភ្នែកមើលមិនឃើញច្បាស់  ឈឺក្បាលខ្លាំង វង្វេង បញ្ហាក្នុងការនិយាយ ឬយល់។ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ។

ឈឺដើមទ្រូង
នៅពេលដែលស្តែងនូវអាការៈឈឺដើមទ្រូង វាជារឿងសុវត្ថិភាពជាងរឿងសោកស្តាយ។ គ្រប់ការឈឺដើមទ្រូងទាំងអស់ជាពិសេសបូករួមជាមួយសញ្ញាដូចជា បែកញើស ថប់ដង្ហើម ដកដង្ហើមខ្លី ឬក្អួតចង្អោរគឺត្រូវបានដកចេញពីសញ្ញាដែលគ្រោះថ្នាក់។អាការៈឈឺដើមទ្រូង គឺជាសញ្ញារបស់ជំងឺបេះដូង ឬគាំងបេះដូងប្រសិនបើវាកើតឡើងបន្ទាប់ពីអ្នកបានធ្វើសកម្មភាព។វាប្រហែលជាអាចមានកំណកឈាមហូរចូលទៅក្នុងសួតរបស់អ្នក។ ប្រសិនបើការឈឺដើមទ្រូងរបស់អ្នកមានសភាពតឹង ឬធ្ងន់លើសពី២-៣នាទី ឬបាត់មួយសន្ទុះហើយកើតមកវិញ។ អ្នកត្រូវស្វែងរកជំនួយភ្លាម កុំព្យាយាមទុក្ខវាឲ្យមានរយៈពេលយូរ។

ភាពទន់និងអាការៈឈឺចាប់នៅផ្នែកខាងក្រោយនៃកំភួនជើង
វាអាចជាសញ្ញាដែលបង្ហាញពីការមានកំណកឈាមក្នុងសរសៃឈាមកំភួនជើង (thrombosis) ដែលវាតែងតែកើតឡើងដោយសារអ្នកអង្គុយយូរពេកដូចជាការជិះយន្តហោះ ឬអ្នកមានជំងឺសម្រាន្តលើគ្រែយូរ។ ប្រសិនបើអ្នកមានដុំកំណកឈាម អ្នកនឹងមានការឈឺចាប់នៅពេលដែលឈរ ឬដើរ ហើយអ្នកនឹងឃើញថាជើងរបស់អ្នកហើម។ វាជារឿងធម្មតាប្រសិនបើអ្នកមានអាការៈទន់ខ្សោយកំភួនជើងបន្ទាប់ពីការធ្វើលំហាត់ប្រាណ ប៉ុន្តែបើអ្នកឃើញមាននូវស្នាមក្រហម និងមានអារម្មណ៍ថាក្តៅនៅកន្លែងហើមនិងឈឺចាប់នោះ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។

ឈាមនៅក្នុងទឹកនោម
មានមូលហេតុមួយចំនួនដែលបណ្តាលឲ្យមានឈាមក្នុងទឹកនោមនៅពេលអ្នកនោមចេញមកក្រៅ។ ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ហើយមានអាការៈឈឺចាប់នៅផ្នែកខាងក្រោយចង្កេះអ្នកប្រហែលជាមានក្រួសក្នុងតម្រងនោម។ ដើម្បីបញ្ជាក់ឲ្យដឹងថាមានក្រួស គេត្រូវធ្វើការថតអ៊ិចរ៉េ ឬថតអេកូ។ នៅពេលអ្នកមានឈាមក្នុងទឹកនោម ហើយអ្នកមានអារម្មណ៍ថាចង់ទៅនោមភ្លាម ទៅបន្ទប់ទឹកញឹកញាប់ ឬអារម្មណ៍ក្រហាយនៅពេលដែលនោម អ្នកប្រហែលជាមានការរលាកប្លោកនោមធ្ងន់ធ្ងរ ឬរលាកតម្រងនោម។ អ្នកត្រូវទៅជួបគ្រូពេទ្យភ្លាមៗ ជាពិសេសនៅពេលដែលអ្នកក្តៅខ្លួនផងដែរ។ ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ប៉ុន្តែមិនមានការឈឺចាប់នៅពេលនោមវាគឺជាសញ្ញារបស់ជំងឺមហារីកតម្រងនោម ឬប្លោកនោម អ្នកត្រូវទៅជួបគ្រូពេទ្យអំពីបញ្ហានេះ។

ពិបាកដកដង្ហើម
បញ្ហាក្នុងការដកដង្ហើមត្រូវបានត្រូវព្យាបាលដាច់ដោយឡែក។ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម និងសម្លេងហួចនៅពេលអ្នកដកដង្ហើមអ្នកត្រូវទៅជួបគ្រូពេទ្យ។ ប្រសិនបើគ្មានការវាយតម្លៃលឿន បញ្ហានេះនិងក្លាយទៅជាមហន្តរាយដ៏ធំដែលទាមទារឲ្យធ្វើការព្យាបាលភ្លាមៗ។ វាអាចបណ្តាលមកពីជំងឺហឺត អាល្លែកហ្ស៊ី ជំងឺសួត ឬការប៉ះពាល់ដោយសារធាតុគីមី។ បញ្ហានេះដែរក៏អាចបណ្តាលមកពីជំងឺរលាកសួត ឬជំងឺរលាកទងសួតប្រសិនបើអ្នកមានការកំហាកពណ៌លឿង។ ដូច្នេះត្រូវទៅជួបគ្រូពេទ្យដើម្បីវាយតម្លៃ   និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា។

គំនិតចង់សម្លាប់ខ្លួន
ប្រសិនបើអ្នកមានអារម្មណ៍អស់សង្ឃឹម ឬក៏គិតថាគ្មានហេតុផលដែលត្រូវរស់ និងមិនមានជំនួយ។ អ្នកត្រូវទៅជួបគ្រូពេទ្យខាងចិត្តសាស្រ្ត ប្រហែលជាអាចជួយអ្នកបាន។ អ្នកអាចនិយាយអំពីទុក្ខកង្វល់ មូលហេតុទាំងឡាយដែលបណ្តាលឲ្យអស់សង្ឃឹមទៅកាន់គ្រូពេទ្យ គាត់អាចជួយផ្តល់ប្រឹក្សា រក្សាការសម្ងាត់ ការពារអ្នក និងជួយអ្នកក្នុងការគិតឡើងវិញ។

 


Share:

អត្ថបទទាក់ទង