Menu

សូម្បីតែញ៉ាំក៏មានពេលវេលាត្រឹមត្រូវដែរ


សូម្បីតែញ៉ាំក៏មានពេលវេលាត្រឹមត្រូវដែរ

ការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងបរិមាណត្រឹមត្រូវ ប្រាកដណាស់ គឺអាចផ្តល់នូវប្រយោជន៍ជាច្រើនដល់សារពាង្គកាយដូចដែលលោកអ្នកបានធ្វើការស្វែងយល់តាមរយៈប្រភពព័ត៌មានផ្សេងៗ ដែលរួមមានទាំងការសិក្សាការស្រាវជ្រាវជាដើម។ ក្រៅពីយល់ដឹងពីគុណតម្លៃនៃអាហារទាំងនោះហើយ លោកអ្នកប្រហែលជាមើលរំលងពីពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានវា ក៏ដូចជាចន្លោះពេលវេលាដែលគ្រោះថ្នាក់ក្នុងការទទួលទានវាដូចគ្នាផងដែរ។ដោយសារតែបែបនេះហើយ ហេលស៍ថាមក៏សូមធ្វើការណែនាំលោកអ្នកនូវអាហារទាំង៧ រួមជាមួយនឹងគុណប្រយោជន៍របស់ពួកគេ ព្រមជាមួយនឹងពេលវេលាដែលគួរ និងមិនគួរទទួលទានដែលមានដូចខាងក្រោមនេះ ៖

•ផ្លែប៉ោម
ពេលគួរទទួលទាន ៖ ពេលព្រឹកសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិកទីន(Pectin) ជាសារធាតុស្ករដែលរលាយហើយមាននៅក្នុងផ្លែឈើទុំ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ បន្ថែមពីលើនេះផងដែរ វាក៏ជួយលុបបំបាត់នូវសារធាតុបង្កជាជំងឺមហារីក។
ពេលគួរចៀសវាង ៖  ពេលល្ងាច ឬពេលយប់អាស៊ីតសរីរាង្គរបស់ផ្លែប៉ោមនឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលនឹងបង្កជាភាពមិនស្រួល។មិនត្រឹមតែប៉ុណ្ណោះ ប៉ិកទីននឹងបន្ថែមសម្ពាធដល់ប្រព័ន្ធរំលាយអាហារនៅពេលយប់ផងដែរ។

•ស្ករស
ពេលគួរទទួលទាន ៖ ពេលព្រឹកអាំងស៊ុយលីននៃរាងកាយរបស់យើងធ្វើការបំបែកជាតិស្ករបានមានប្រសិទ្ធភាពជាងនៅពេលព្រឹក។ ម្យ៉ាងទៀត ឱកាសក្នុងការបំបែកវានៅក្នុងពេលថ្ងៃតាមរយៈសកម្មភាពប្រចាំថ្ងៃក៏មានខ្ពស់ជាងផងដែរ។
ពេលគួរចៀសវាង ៖ ពេលយប់ស្ករសមិនត្រឹមតែបង្កើននូវខ្លាញ់នៅក្នុងរាងកាយទេ វាក៏បណ្តាលឲ្យរំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។

•ចេក
ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់ចេកជាប្រភេទផ្លែឈើដែលសម្បួរនូវជាតិសរសៃ ហើយក៏តែងតែជួយសម្រួលដល់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណោះ ចេកក៏ជាថ្នាំធម្មជាតិបន្សាបជាតិអាស៊ីត និងបង្អន់បញ្ហាឆ្អល់ចុងដង្ហើមផងដែរ។
ពេលគួរចៀសវាង ៖ ពេលយប់ការទទួលទានផ្លែចេកពេលយប់អាចនឹងបណ្តាលឲ្យការបង្កឡើងនៃសំបោរ ឬស្លេស្ម និងផ្តាសាយ។ ប្រសិនបើលោកអ្នកធ្វើការទទួលទានដោយពោះទទេនោះវានឹងប៉ះពាល់ក្រពះ ដោយសារតែវាជាប្រភពនៃម៉ាញេស្យូម។

•បាយ
ពេលគួរទទួលទាន ៖ ពេលថ្ងៃការរំលាយអាហារមានដំណើរការប្រសើរជាង ដែលនឹងតម្រូវឲ្យអ្នកប្រើប្រាស់កាបូអ៊ីដ្រាត។
ពេលគួរចៀសវាង ៖ ពេលយប់វានឹងបង្កើនកម្រិតជាតិខ្លាញ់ក្នុងរាងកាយ។

•ទឹកដោះគោ
ពេលគួរទទួលទាន ៖ ពេលយប់ទឹកដោះគោក្តៅឧណ្ហៗ នឹងជួយសម្រួលដល់រាងកាយ ក៏ដូចជាជួយឲ្យគេងលក់ស្រួលផងដែរ។
ពេលគួរចៀសវាង ៖ ពេលព្រឹកដរាបណាមិនមានការធ្វើលំហាត់ប្រាណអ្វីបន្តិចសោះ អ្នកមិនគួរទទួលទានទឹកដោះគោពេលព្រឹកឡើយ ដោយហេតុថាវាអាចនឹងពិបាកនឹងធ្វើការរំលាយ ហើយក៏បង្កជាបញ្ហាក្នុងពេលទទួលទានអាហារផងដែរ។

•ឈីស (Cheese)
ពេលគួរទទួលទាន ៖ ពេលព្រឹកព្រលឹមសម្រាប់អ្នកដែលញ៉ាំម្ហូបបួស វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសឲ្យសាច់។ ប្រសិនបើទទួលទានក្នុងបរិមាណសមល្មម នោះវាអាចបង្ការនូវការឡើងទម្ងន់ និងហើមពោះ។
ពេលគួរចៀសវាង ៖ ពេលយប់ផលវិបាកចម្បងជាងគេ គឺបញ្ហាពិបាកក្នុងការរំលាយអាហារ និងឡើងទម្ងន់។

•សាច់
ពេលគួរទទួលទាន ៖ ពេលថ្ងៃត្រង់សាច់ជាប្រភេទអាហារដែលពិបាកនឹងធ្វើការរំលាយ។ វាសម្បូរនូវជាតិប្រូតេអ៊ីន ហើយជួយបង្កើននូវភាពខ្លាំងនៃរាងកាយ ព្រមទាំងបង្កើននូវកម្រិតនៃការផ្តោតអារម្មណ៍ ឬផ្ចង់ស្មារតី ប្រសិនបើអ្នកទទួលទានវាក្នុងអំឡុងពេលថ្ងៃ។
ពេលគួរចៀសវាង ៖ ពេលយប់ភាពសម្បូរនូវប្រូតេអ៊ីនធ្វើឲ្យបង្កនូវការលំបាកក្នុងការរំលាយ ហើយក៏បណ្តាលឲ្យមានបញ្ហាដំណេកពេលយប់ផងដែរ។


Share:

អត្ថបទទាក់ទង