Menu

ភាពឈឺចាប់របស់គ្រូពេទ្យ!


ភាពឈឺចាប់របស់គ្រូពេទ្យ!

ស្របពេលដែលក្រុមគ្រូពេទ្យត្រូវបានប្រមាទមាក់ងាយពីសាធារណជន ជាពិសេសតាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកប្រហែលជាមិនដឹងទេថាគ្រូពេទ្យមួយចំនួនសម្រេចចិត្តចូលរៀនជំនាញនេះដោយសាររងភាពឈឺចាប់ឃើញឪពុកម្តាយ បងប្អូនឈឺ ហើយគាត់មិនអាចជួយអ្វីបានកាលពីកុមារភាព។

ទឹកចិត្តចង់ជួយគេ ទឹកចិត្តចង់ព្យាបាល និងស្រោចស្រង់ជីវិតគេឯងបានដក់ជាប់ក្នុងអារម្មណ៍របស់គាត់តាំងពីក្មេងមកម្ល៉េះ ទើបធ្វើឲ្យមនុស្សមួយចំនួនសម្រេចចិត្តប្រឡូកចូលក្នុងវិជ្ជាជីវៈនេះទាំងដឹងមុនថានឹងត្រូវចំណាយពេលរៀនលើសលប់បើធៀបនឹងមុខវិជ្ជាផ្សេង។ បើមានគំនិតគិតតែរឿងប្រាក់ ម្ល៉េះមិនចំណាយពេលរៀនយូរដល់ម្លឹងទេ ព្រេាះរៀនមុខវិជ្ជាផ្សេងឆាប់ចប់ ហើយងាយស្រួលរកលុយទៀតផង តែដោយសារទឹកចិត្ត ភាពឈឺចាប់ ទើបរុញច្រានឲ្យពួកគាត់ចាប់យកមុខជំនាញនេះ តស៊ូធ្វើយ៉ាងណាដើម្បីមានឱកាសពាក់អាវស បំពេញភារកិច្ចសង្គ្រេាះជីវិតមនុស្សឲ្យអស់ពីសមត្ថភាព។ សម្រាប់មនុស្សទូទៅ អាវសមួយនេះ ត្រឹមតែជាអាវក្រណាត់មួយប៉ុណ្ណេាះ តែសម្រាប់ក្រុមគ្រូពេទ្យ អាវនេះតំណាងឲ្យភាពតស៊ូ អំណត់ និងជំនះរាល់ឧបសគ្គទម្រាំមានថ្ងៃនេះ។ បើអ្នកប្រៀបធៀប សមត្ថភាព និងសម្ភារៈ ប្រហែលជាយើងមិនអាចប្រៀបធៀបនឹងគេគ្រប់ 100% នេាះទេ ប្រហែលជាមានចំណុចមួយចំនួនយើងត្រូវបន្តអភិវឌ្ឍបន្ថែមទៀត តែបេះដូងស្រឡាញ់វិជ្ជាជីវៈនេះ និងចិត្តចង់សង្រ្គោះជីវិតប្រជាពលរដ្ឋយើង លោកអ្នកមិនអាចមើលរំលងឡើយ!

តើពាក្យជេរប្រទិច ប្រមាទមាក់ងាយ ផ្តល់នូវប្រយោជន៍អ្វីខ្លះដល់អ្នក?


Share:

អត្ថបទទាក់ទង