Menu

អត្ថបទ

SOK CHEA DENTAL CLINIC'S BACKGROUND

SOK CHEA DENTAL CLINIC'S BACKGROUND Dr. Sok Chea was born and brought up in Kompong Thom province. He is the third generation of a Dental families. At the University of Health Sciences, Faculty of Odontostomatology, Dr. Sok Chea was graduated successfully and obtained his DDS degree. Just a few years after that he completed his post graduated course in Periodontic and was also trained in Tokyo, Japan . Not only that, Dr. Sok Chea had been trained in H.K and received a training certificate in oral Implantology. As Dr. Sok Chea was one of the 1st generation student completed post graduate course in Periodontic in Cambodia, he had striven to found the Cambodian Society of Periodontology (CSP). By the way, before he became the founder of CSP, he was the former president of Cambodian Dental Association and a representative of the Organization of International Support for Dental Education (OISDE). For the reason of passing his knowledge for the next generation, Dr. Sok Chea has spent his time to be the part time clinical demonstrator and lecturer at the University of Health Sciences and more frequently he was invited to be the speaker in various dental Conference locally and internationally. He has made many achievement as he often wrote many articles concerning periodontal disease published on the journal of CDA. Dr. Sok Chea is the director of Sok Chea dental clinic and a private practitioner who has ten years clinical experience in Oral Implantology.

កំណត់ហេតុខ្ញុំ
ភាពឈឺចាប់របស់គ្រូពេទ្យ!

ស្របពេលដែលក្រុមគ្រូពេទ្យត្រូវបានប្រមាទមាក់ងាយពីសាធារណជន ជាពិសេសតាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកប្រហែលជាមិនដឹងទេថាគ្រូពេទ្យមួយចំនួនសម្រេចចិត្តចូលរៀនជំនាញនេះដោយសាររងភាពឈឺចាប់ឃើញឪពុកម្តាយ បងប្អូនឈឺ ហើយគាត់មិនអាចជួយអ្វីបានកាលពីកុមារភាព។ ទឹកចិត្តចង់ជួយគេ ទឹកចិត្តចង់ព្យាបាល និងស្រោចស្រង់ជីវិតគេឯងបានដក់ជាប់ក្នុងអារម្មណ៍របស់គាត់តាំងពីក្មេងមកម្ល៉េះ ទើបធ្វើឲ្យមនុស្សមួយចំនួនសម្រេចចិត្តប្រឡូកចូលក្នុងវិជ្ជាជីវៈនេះទាំងដឹងមុនថានឹងត្រូវចំណាយពេលរៀនលើសលប់បើធៀបនឹងមុខវិជ្ជាផ្សេង។ បើមានគំនិតគិតតែរឿងប្រាក់ ម្ល៉េះមិនចំណាយពេលរៀនយូរដល់ម្លឹងទេ ព្រេាះរៀនមុខវិជ្ជាផ្សេងឆាប់ចប់ ហើយងាយស្រួលរកលុយទៀតផង តែដោយសារទឹកចិត្ត ភាពឈឺចាប់ ទើបរុញច្រានឲ្យពួកគាត់ចាប់យកមុខជំនាញនេះ តស៊ូធ្វើយ៉ាងណាដើម្បីមានឱកាសពាក់អាវស បំពេញភារកិច្ចសង្គ្រេាះជីវិតមនុស្សឲ្យអស់ពីសមត្ថភាព។ សម្រាប់មនុស្សទូទៅ អាវសមួយនេះ ត្រឹមតែជាអាវក្រណាត់មួយប៉ុណ្ណេាះ តែសម្រាប់ក្រុមគ្រូពេទ្យ អាវនេះតំណាងឲ្យភាពតស៊ូ អំណត់ និងជំនះរាល់ឧបសគ្គទម្រាំមានថ្ងៃនេះ។ បើអ្នកប្រៀបធៀប សមត្ថភាព និងសម្ភារៈ ប្រហែលជាយើងមិនអាចប្រៀបធៀបនឹងគេគ្រប់ 100% នេាះទេ ប្រហែលជាមានចំណុចមួយចំនួនយើងត្រូវបន្តអភិវឌ្ឍបន្ថែមទៀត តែបេះដូងស្រឡាញ់វិជ្ជាជីវៈនេះ និងចិត្តចង់សង្រ្គោះជីវិតប្រជាពលរដ្ឋយើង លោកអ្នកមិនអាចមើលរំលងឡើយ! តើពាក្យជេរប្រទិច ប្រមាទមាក់ងាយ ផ្តល់នូវប្រយោជន៍អ្វីខ្លះដល់អ្នក?

កំណត់ហេតុខ្ញុំ
ថ្ងៃនោះ ខ្ញុំស្ទើរតែស្លាប់ទៅហើយ ព្រោះទម្លាប់ធ្វើការងារច្រើនម៉ោង ហើយពេទ្យបា្រប់ថា…

ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តធ្វើការងារបំផុតហើយ មិនដឹងថាមកពីហេតុអីដែរ? ឬមកពីស្មារតីនៃការទទួលខុសត្រូវរបស់ខ្ញុំខ្ពស់ពេកទេដឹង…គឺថា…តាំងពីនៅរៀន រហូតដល់ចូលធ្វើការឲ្យគេ រហូតដល់បើករកស៊ីខ្លួនឯង គឺងប់ងល់នឹងការងាររហូតមក… គេងក៏តិច ញ៉ាំក៏មិនដែលទៀងពេលហ្នឹងគេ ហើយបើនិយាយពីរឿងដើរលេងវិញ គឺកម្របំផុតហើយ…បើមិនមានឱកាសអ្វីពិសេសខ្លាំងទេ គឺមិនខ្ចីទៅតែម្តង តែបើលក្ខណៈbusiness trip វិញ ទៅដល់ណាក៏ទៅដែរ។ និយាយរួមទៅ ខួរក្បាលខ្ញុំពេលហ្នឹង គឺគិតថា «មនុស្សម្នាក់ៗចាំបាច់ត្រូវធ្វើការមានប្រយោជន៍គ្រប់វិនាទីដែលយើងមាន»។ ប៉ុន្តែ…ដល់ថ្ងៃមួយនោះ…ជាថ្ងៃដែលផ្លាស់ប្តូរទាំងស្រុងនូវការគិតរបស់ខ្ញុំ…ជាថ្ងៃដែលខ្ញុំឃើញទឹកភ្នែកប៉ាស្រក់ជាលើកទីមួយ…ជារយៈពេលដែលខ្ញុំគេងលើគ្រែពេទ្យយូរជាងគេ…ជាអំឡុងពេលដែលមិនអាចនឹងភ្លេចបាន!!! ខ្ញុំមានពេលវេលាច្រើនណាស់ តែបែរជាគ្មានកម្លាំងកាយនឹងបញ្ចប់កិច្ចការដែលចង់ធ្វើបាន…បានត្រឹមតែគេងលើគ្រែពេទ្យ ហើយនឹកគិតដល់រឿងរ៉ាវដែលកន្លង…ជាពេលពិចារណាកំហុសឡើងវិញ!!! ចាំបានថា Steve Jobs ក៏បាននឹកឃើញនូវរឿងដ៏សំខាន់មួយផងដែរ ពេលដេលគាត់គេងលើគ្រែពេទ្យ មុននឹងស្លាប់ទៅ (អាចមើលត្រង់នេះបាន Steve Jobs....) គ្រូពេទ្យដែលជាមិត្តរួមថ្នាក់កាលពីវិទ្យាល័យក៏តែងតែនៅនិយាយលេងជាមួយ ពេលដែលគេទំនេរ…ហើយអ្វីដែលគេនិយាយមុនគេ ក្រោយពេលដែលខ្ញុំដឹងខ្លួននោះ គឺ «សួរតាមត្រង់ណា៎…អ្វីទៅជានិយមន័យនៃពាក្យ«ជោគជ័យ»របស់ឯង? ប្រសិនបើវារួមបញ្ចូលទាំងការស្លាប់នៅវ័យក្មេងនោះ បន្តធ្វើការងារងាប់មុខចឹងទៀតចុះ!!!» មិនដែលឃើញគេខឹងដល់ថ្នាក់ហ្នឹងទេ តែក៏ដឹងថានិយាយបែបហ្នឹង ព្រោះតែបារម្ភពីខ្ញុំដែរ…ខ្ញុំមិនដឹងឆ្លើយតបយ៉ាងម៉េច ក៏បានតែនៅស្ងៀម។ គេក៏ហុចទូរស័ព្ទដៃមកឲ្យខ្ញុំអានអត្ថបទខ្លី តែខ្លឹមមួយ…អត្ថន័យ គឺថា… «យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ការធ្វើការច្រើនម៉ោងអាចសម្លាប់អ្នកបាន!!!»។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលដកស្រង់ពីការសិក្សាពេលថ្មីៗនេះ៖ •ការរំលងវិសម្សកាលអាចបង្កើនឱកាសនៃការកើតជំងឺគាំងបេះដូងពី ៣០%ទៅ៥០%នេះបើយោងតាមការសិក្សារយៈពេល៩ឆ្នាំ។ •ការធ្វើការច្រើនម៉ោងអាចបង្កើនអត្រាមរណភាពរហូតដល់២០%។ •ការរំលងវិសម្សកាលត្រឹមតែមួយឆ្នាំអាចបង្កើនការមានជំងឺធ្លាក់ទឹកចិត្ត ហើយអ្នកអាចនឹងស្លាប់ដោយសារជំងឺមហារីក។ •ប្រសិនបើអ្នកធ្វើការកាន់តែច្រើនម៉ោង ហានិភ័យនៃការមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលរបស់អ្នកក៏កាន់តែខ្ពស់។ ទោះបីជាការធ្វើការលើសពី៤០ម៉ោងក្នុងមួយសប្ដាហ៍ក៏អាចបង្កើនអត្រាការស្លាប់របស់អ្នកចំនួន១០%ដែរ។ •ការអង្គុយរយៈពេលយូរ (អាចជាការអង្គុយនៅមុខកុំព្យូទ័រ ឬក្នុងអង្គប្រជុំ) អាចបង្កើនហានិភ័យនៃការមានជំងឺទឹកនោមផ្អែម មហារីក និងស្លាប់នៅវ័យក្មេង។ សរុបមក ប្រសិនបើមេ ឬក្រុមហ៊ុនរបស់អ្នកបង្ខំឲ្យអ្នកធ្វើការលើសពី៤០ម៉ោងក្នុងមួយសប្ដាហ៍ (ទោះបីជាមានប្រាក់ថែមម៉ោងក្ដី ឬអត់ក្ដី) ពួកគេកំពុងតែបំផ្លាញតុល្យភាពការងារ និងតុល្យភាពជីវិតរបស់អ្នកហើយ។  វាក៏ដូចគ្នាផងដែរ ប្រសិនបើអ្នកធ្វើការឲ្យខ្លួនឯង និងធ្វើការច្រើនម៉ោងដោយគ្មានការឈប់សម្រាក ឬវិសម្សកាលនោះ។ បើអ្នកប្រព្រឹត្តិបែបនេះ គឺអ្នកកំពុងតែធ្វើអត្តឃាតខ្លួនឯងបន្តិចម្ដងៗហើយ។ អ្វីដែលគួរឲ្យអស់សំណើចអំពីការធ្វើការច្រើនម៉ោងនោះ គឺវាមិនបានបង្កើនផលិតភាពរបស់អ្នកទេ! បើទោះបីជាអ្នកគិតថាអ្នកបានធ្វើវាកាន់តែច្រើនក្ដី ប៉ុន្តែធាតុពិត គឺមិនមែនដូច្នេះទេ មានន័យថាអ្នកកំពុងតែប្រថុយជីវិតរបស់អ្នកហើយ។» អានចប់ហើយ ទឹកភ្នែកក៏ហូរដោយមិនដឹងខ្លួន!!! គួរតែដល់ពេលហើយ…ដល់ពេលដែលត្រូវផ្លាស់ប្តូរខ្លួនឯងហើយ…ដល់ពេលដែលត្រូវក្លាយជាមនុស្សថ្មី ដើម្បីខ្លួនឯង!!!  សម្រាប់គ្រប់គ្នាដែលអាចដល់ត្រង់នេះ ខ្ញុំមានពាក្យខ្លះចង់ផ្តាំថា«កុំចាំដល់ឃើញក្តារមឈូសទើបស្រក់ទឹកភ្នែក កុំចាំដល់គេងលើគ្រែពេទ្យទើបអាណិតខ្លួន»

កំណត់ហេតុខ្ញុំ
គ្រូពេទ្យខ្មែរសុទ្ធតែគ្មានបានការ!

p.p1 {margin: 0.0px 0.0px 2.0px 0.0px; font: 14.0px 'Khmer Sangam MN'; color: #454545} p.p2 {margin: 0.0px 0.0px 2.0px 0.0px; font: 14.0px Helvetica; color: #454545; min-height: 17.0px} span.s1 {font: 14.0px Helvetica} គ្រូពេទ្យសុទ្ធតែមុខលុយ អ្នកក្រមិនព្យាបាល មើលថែតែអ្នកមាន មិនដឹងថាធ្វើគ្រូពេទ្យធ្វើស្អីទេ​ បើមិនចេះព្យាបាលអ្នកជំងឺ ទុកឲ្យអ្នកជំងឺស្លាប់!    ជារឿយៗ ពាក្យប្រមាទទាំងនេះ និងជួនកាលលើសពីនេះទៀតត្រូវបានគេប្រើប្រាស់ពាសពេញបណ្តាញសង្គម នៅពេលដែលមានរឿងមួយកើតឡើងទាក់ទងនឹងគ្រូពេទ្យ ហើយយើងតែងតែសង្កេតឃើញថា វីដេអូថតនៅមន្ទីរពេទ្យ ស្រែកឡូឡានៅពេទ្យ ត្រូវបានចែករំលែកពេញហេ្វសប៊ុក ទាំងអ្នកខ្លះមិនទាន់បានមើលវីដេអូ ពេញលេញ ឬអានអត្ថបទចប់នៅឡើយ។ តើគ្រូពេទ្យនៅស្រុកខ្មែរពិតជាសុទ្ធតែអន់ដលម្លឹងឬ?    បរិបទមួយដែលម្នាក់ៗកំពុងតែព្យាយាមចាប់កំហុសគ្នាទៅវិញទៅមក ចែករំលែកព័ត៌មានមិនមានប្រភពច្បាស់លាស់ ឬពេញលេញ ដើម្បីទទួលបានប្រជាប្រិយ និងរកប្រាក់ចំណូលតាមរយៈហ្វេសប៊ុក បានបង្កើតជាក្រដាសខ្មៅមួយផ្ទាំងដ៏ធំដែលបែងចែកសាធារណជន និងក្រុមគ្រូពេទ្យ។ ជាការពិតណាស់ មិនមែនក្រុមគ្រូពេទ្យទាំងអស់សុទ្ធតែល្អនេាះទេ តែក៏មិនមែនមានន័យថាពួកគាត់សុទ្ធតែអាក្រក់នេាះទេ ប្រៀបបាននឹងវិជ្ជាជីវៈផ្សេងៗដែរតែមានមនុស្សល្អ និងអាក្រក់។ តើអ្នកមានអារម្មណ៍បែបណាប្រសិនបើអ្នកជាអ្នកលក់ចាប់ហួយ ហើយពេលមានរឿងអីមួយទាក់ទងនឹងហាងចាប់ហួយមួយ ស្រាប់តែគេជេរថាអ្នកលក់ចាប់ហួយសុទ្ធតែកោរលុយ បោកប្រាស់! ចុះបើអ្នកជាអ្នកលក់បាយ ស្រាប់តែមានរឿងហាងបាយមួយផ្សេងថាអង្ករផ្លាស្ទីក ហើយគ្រប់គ្នាជេរថាពួកលក់បាយសុទ្ធតែចោរម្សៀត រកតែចំណេញមិនខ្វល់ពីសុខភាពគេឯង! អ្នកនឹងមានអារម្មណ៍បែបណា បើអ្នកជាមនុស្សម្នាក់ដែលមិនដែលធ្វើអ្វីអាក្រក់ចឹងផង? គេថាទាល់តែប៉ះខ្លួនឯងបានដឹងថាឈឺប៉ុណ្ណា។ ជាការពិតណាស់ ករណីមួយចំនួនពិតជាកំហុសរបស់ក្រុមគ្រូពេទ្យមួយចំនួន តែជាច្រើនករណីដែលក្រុមគ្រូពេទ្យត្រូវបានគេចោទប្រកាន់ និងជេរប្រទិច រហូតពិបាកទទួលយកបាន។ គ្រូពេទ្យគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលមានចិត្តចង់រៀនផ្នែកនេះដើម្បីសង្រ្គេាះមនុស្ស តាមសមត្ថភាពរបស់ពួកគាត់រៀងៗខ្លួន។ គ្រូពេទ្យមិនមែនជាទេវតាដែលអាចប្រោសមនុស្សគ្រប់គ្នាឲ្យរស់នៅបានទេ។ គ្រូពេទ្យម្នាក់ៗត្រូវរៀនមិនតិចជាង ៧ ឆ្នាំនេាះទេ នេះមិនទាន់រាប់បញ្ចូលរៀនឯកទេសផ្សេងៗផង អញ្ចឹងហើយការតស៊ូព្យាយាម ឆ្លងកាត់ភាពតប់ប្រមល់ពិតជាមិនតិចទេ ទម្រាំអាចមើលថែអ្នកជំងឺម្នាក់ៗបាន តើមានមនុស្សប៉ុន្មាននាក់ដែលអាចតស៊ូបានបែបហ្នឹង? ក្នុងវិជ្ជាជីវៈមួយតែងតែមានមនុស្សល្អ និងអាក្រក់ មនុស្សមានសមត្ថភាព និងអសមត្ថភាព ចុះហេតុអីបានជាកូនខ្មែរគ្រប់រូបមិនព្រមថយក្រោយមួយជំហាន ហើយគិតវិភាគឲ្យបានស៊ីុជម្រៅលើតត្តភាពជាក់ស្តែង ហើយស្តែងចេញនូវពាក្យពេជ្យដែលមានសុជីវធម៌ និងប្រកបដោយសេចក្តីថ្លៃថ្នូរ? តើអនាគតទៅជាយ៉ាងណា បើខ្មែរស្អប់គ្នាដល់ម្លឹង ថ្ងៃនេះ ជាមួយគ្រូពេទ្យ ថ្ងៃក្រោយបន្ថែមភាពស្អប់ជាមួយប៉ូលីស មេធាវី ចៅក្រម ប្រហែលជាថ្ងៃណាមួយសម្បីតែអ្នកលក់ចាប់ហួយ លក់បាយ លក់បន្លែ លក់ទឹកអំពៅ ក៏ត្រូវបានផ្នត់គំនិតបែបនេះបង្វែរឲ្យស្អប់គ្នាទៅវិញទៅមកដែរ។   តើពាក្យជេរប្រទិច ប្រមាទមាក់ងាយ ផ្តល់នូវប្រយោជន៍អ្វីខ្លះដល់អ្នក?

កំណត់ហេតុខ្ញុំ
ព្រោះតែការខូចចិត្ត ទើបក្លាយជាបែបនេះ…

ស្នេហាមានអំណាចខ្លាំងណាស់ ការចាប់ផ្ដើម គឺរីករាយស្រស់ថ្លា មានក្ដីសុខ រំជួលចិត្ដ រំភើបចិត្ដ ទាំងនេះក៏អាចរួមបញ្ចូល និង ការបែកបាក់មួយដែលគូស្នេហ៍ភាគច្រើន មិនបានគិតដល់ ត្រង់ការបែកបាក់នោះទេ ប៉ុន្ដែការបែកបាក់នោះ គឺតែងតែមានហេតុផល ហេតុផលនោះទោះបីជាមិនចង់ទទួលយក ក៏ត្រូវតែស្ដាប់ និងបើកចិត្ដទទួលយកវា មិនស្ដាប់ត្រូវតែលឺ មិនបើកចិត្ដទទួល គឺលទ្ធផលឈឺចាប់ ព្រោះយើងមិនចង់បាត់បង់ស្នេហានោះទេ ហើយចង់ប្រាប់ហេតុផលមួយឲ្យទៅស្នេហាបានដឹងថា មុននឹងទទួលយកអ្នក ខ្ញុំតាំងចិត្ដខ្ពស់ណាស់ទើបហ៊ានយកស្នេហាមួយនេះ ប៉ុន្ដែហេតុអ្វីបានអ្នកបោះបង់ខ្ញុំបែបនេះ? ខូចចិត្ដមកពីមិនទទួលយកការបែកបាក់ គឺខ្ញុំបែកទាំងមិនអស់ចិត្ដ មូលហេតុមិនអាចទទួលយកបាន វាធ្វើឲ្យខ្ញុំខូចចិត្ដគ្រប់ពេល មិនឃ្លានបាយដោយសារតែស្នេហា យំគ្រប់ពេលដែលនៅម្នាក់ឯងព្រោះនឹកគេនឹកអនុស្សវិ៍យគ្រប់យ៉ាង កើតទុក្ខគ្រប់ពេល ព្រោះអ្វីដែលគិតទុកវាមិនអាចកើតមានឡើង រឹតតែឈឺចាប់ពេលនឹកឃើញម្ដងៗ តូចចិត្ដ ព្រោះគេមើលមិនឃើញការតស៊ូដែលយើងមានដើម្បីគេ ទោះលំបាកក៏ពេញចិត្ដគ្រប់យ៉ាងគឺដើម្បីគេម្នាក់គត់។ ទាំងអស់នេះហើយ ទើបធ្វើឲ្យមនុស្សម្នាក់ដែលមិនចេះផឹកស្រា ហើយយកស្រាជាត្រីមុខ បំបាត់បញ្ហាដែលបានឆ្លងកាត់ពេលដែលនឹកឃើញម្ដងៗ ព្រោះគិតថាមានតែស្រាទេ អាចយល់ចិត្ដ និងរឿងគ្រប់យ៉ាង ហើយក៏ក្លាយជាមនុស្សដែលចូលចិត្ដកន្លែងដែលស្ងប់ស្ងាត់ ដើម្បីព្យាយាមនៅក្នុងចិត្ដ និងអាចបញ្ចេញនូវអាការៈខូចចិត្ដទាំងទ្បាយឲ្យអស់។ អារម្មណ៍អស់សង្ឃឹមកើតមានឡើងគ្រប់ពេលឃើញគេរស់នៅដោយសប្បាយដោយគ្មានវត្ដមានយើង គឺឈឺចាប់ណាស់។ ម៉្យាងទៀត មិនចង់ទៅកន្លែងដែលធ្លាប់មានអនុស្សាជាមួយគេព្រោះចិត្ដវាប្រាប់ថាឈឺណាស់ ចេះតែសួរខ្លួនឯងថាខុសអ្វី?បានជាផ្ដាច់និស្ស័យស្នេហាបែបនេះ? ចេះកុហកខ្លួនឯងថាអាចបំភេ្លចគេបាន ទាំងដឹងការពិតថាកំពុងតែនឹកគេស្ទើរស្លាប់ទៅហើយ គិតលើខ្លួនឯងថា យើងខ្វះចន្លោះត្រង់ណា?លែងមានភាពជឿជាក់លើខ្លួនគ្រប់យ៉ាង… ព្រោះតែស្រលាញ់គេទើបធ្វើឲ្យខ្ញុំភ្លេចខ្លួនមិនបានឲ្យតម្លៃសម្រាប់ខ្លួនឯង ចេះតែរករឿងគេ មិនទុកចិត្ដគេ ហើយបង្ហាញក្ដីស្រលាញ់គ្រប់យ៉ាង រួមទាំងចំណុចខ្សោយឲ្យគេបានឃើញ ហើយតែងតែគិតថា គេយល់ពីយើងគ្រប់យ៉ាង និងគិតថាយើងជាព្រះនាងសម្រាប់គេ តែការពិតមិនដូចយើងគិតទេ គឺខុសទាំងស្រុង ។ ឈឺចាប់ដូចនេះ ដូចជារបួសមួយដ៏ចម្លែក ដែលគ្មានថ្នាំព្យាបាល កាន់តែយូរវារឹតតែឈឺចាប់ណាស់ ព្រមទាំងដឹងគ្រប់យ៉ាង នៅតែមិនព្រមចេញពីភាពឈឺចាប់នេះទៀត ហើយយើងរស់នៅដោយយើង គេរស់នៅដោយគេ ត្រូវមើលថែខ្លួនឯង ប៉ុន្ដែ ខ្ញុំគិតថាខ្ញុំហត់ណាស់មិនចង់មើលថែខ្លួនឯងទេ គឺចង់ឲ្យគេមើលថែវិញ ព្រោះចង់បានភាពកក់ក្ដៅពីគេម្នាក់នោះ។ មនុស្សដូចខ្ញុំរងគ្រោះ ព្រោះតែយល់ពីអារម្មណ៍គេពេកទើបគ្មានពេលបញ្ចេញភាពម្ចាស់ការលើខ្លួនឯង រួចចេះតែស្ដាយក្រោយចង់ឲ្យពេលវេលាត្រលប់មកវិញ និងស្លាប់ពេលដែលមានក្ដីសុខនោះ ព្រោះពេលដែលបែកបាក់វាពិតជាពិបាកណាស់ ហើយក៏ជាការឈឺចាប់មួយដែលពិបាកជាងការដែលរស់នៅមានជីវិតលើផែនដីនេះទៅទៀត។ ទោះជាយូរយ៉ាងណា ក៏ការឈឺចាប់មួយនោះ នៅតែមានដល់ពេលជាអ្នកដទៃ ត្រូវបង្ខំចិត្ដសើច បង្ខំចិត្ដលាក់អារម្មណ៍ឯកា ហើយពេលខ្លះ ញុំាបាយលាយទឹកភ្នែកក៏មាន បើស្ដាប់ទៅប្រហែលជាអ្នកគ្រប់គ្នាមិនជឿទេ ប៉ុន្ដែ ខ្ញុំចង់និយាយថា វាជាការពិតដែលខ្លួនខ្ញុំនេះធ្លាប់បានឆ្លងកាត់សភាពបែបនេះ គឺក្ដីសង្ឃឹមមួយភាគរយក៏គ្មានដែរ…មកដល់ពេលនេះ!!! តែងតែសួរខ្លួនឯងថា តើមានប៉ុន្មានដង អ្នកឈឺចាប់ដូចយើង ឫ ក៏គ្មានទេ ? ខ្ញុំក៏ចង់បានដៃគូឈឺចាប់ដែរ ប៉ុន្ដែមិនមាន បានត្រឹមអង្គុយមើលមេឃ ហើយស្ដាប់បទចម្រៀង ខូចចិត្តព្រមទាំងរៀបរាប់រឿងដែលឈឺចាប់មាននៅក្នុងចិត្ដថា ខ្ញុំឈឺណាស់ ខ្ញុំអន់ណាស់មែនទេ? ហេតុអ្វីចិត្ដដាច់ម៉េ្លះ? ហេតុអ្វីដាច់ចិត្ដចោរខ្ញុំ? ខ្ញុំមិនល្អត្រង់ណាម៉េចក៏មិនប្រាប់? បើអាចសុំជួបត្រឹម១នាទីដាច់ខ្យល់ស្លាប់ក៏ព្រម…ហើយអារម្មណ៍ឯកាវា មកតាមលងខ្ញុំគ្រប់ពេលវេលា គ្រប់ពេល ឬខ្ញុំត្រូវឈឺចាប់បែបនេះរហូតទៅដល់ថ្ងៃស្លាប់។ លួចច្រណែនអ្នកមានគូសង្សារ លួចអន់ចិត្ដគ្រប់យ៉ាងគិតថាខ្លួនឯងអន់គ្រប់យ៉ាង តែងតែគិតថា រៀនខ្ពស់ មានការងារល្អ រាងស្អាត ទាំងអស់នេះសុទ្ធតែគ្មានប្រយោជន៍ទាំងអស់ ព្រោះគ្មានអ្នកត្រូវការបែបនេះទេ។ ធ្លាប់គិតថា…ពេលដែលមានគេ យើងតស៊ូគ្រប់យ៉ាង ដើម្បីឈានដល់ចំណងអាពាហ៍ពិពាហ៍ ការតាំងចិត្ដយ៉ាងរឹងមាំនេះ ទើបធ្វើឲ្យខ្លួនធ្លាក់ចូលក្នុងសភាពឈឺចាប់រហូតមកដល់ពេលនេះ។  រាល់ការស៊ូតគ្រប់យ៉ាង គឺដើម្បីប៉ាម៉ាក់បងប្អូន និងខ្លួនឯង តែងតែមានន័យ តែខ្ញុំគិតថាចំពោះគេ គឺមិនមានន័យទេ ប៉ុន្ដែទ្រាំទទួលយកអារម្មណ៍ទាំងនោះ គឺឲ្យតម្លៃខ្លួនឯងជាងនេះបន្ដិច ថ្លៃថ្នូវជាងនេះបន្ដិច ហើយបានត្រឹមតែគិតថា «មានតែរបស់ដែលយើងមិនធ្លាប់មានទេ ទើបមិនដែលបាត់បង់»។

កំណត់ហេតុខ្ញុំ
ខ្លះៗនៃរឿង«ខូចចិត្តអាជីព» ពីជីវិតស្នេហានៃអ្នកខូចចិត្ត..

គ្រាន់តែដឹងថាបានសំបុត្រទៅចូលរួម«ពិធីជប់លៀងលាភាពខូចចិត្ត» ឡើងរំភើបហ្មង…ដោយហេតុថា មនុស្សម្នាក់នេះក៏ជាអ្នកខូចចិត្តអាជីពម្នាក់ដែរ… រីកមុខរីកមាត់ រីកបេះដូង តាំងពីគ្រាន់តែមើលTrailer…ហើយក៏ជារឿងដែលidolនិពន្ធផង មិនសប្បាយចិត្តម៉េចបាន…រឹតតែសំខាន់ គឺថា ក៏ជាអ្នកសេ្នហាអ្នកលេងកីឡាបាល់ទាត់ដែរ…និយាយទៅ គឺប៉ងមើលហ្មង… ថ្វីត្បិតមិនសូវចូលចិត្តដ្រាម៉ាដូចគេ តែមើលរឿងនេះហើយ ក៏ចាំបានពាក្យខ្លះៗដែលជាសម្តីតួអង្គនៅក្នុងរឿងផ្ទាល់(សូមអភ័យទោស ដែលមិនចាំទាំងស្រុង ហើយក៏មិនបានចាំថាតួអង្គណាខ្លះ ហើយក៏មិនបានដាក់តាមលេខរៀង)…គិតថា គួរតែចែករំលែក ទើបព្យាយាមចងក្រងជាអត្ថបទខ្លីនេះ… ១ ស្នេហាមិនមែនជាកាតព្វកិច្ច តែជារឿងបេះដូង មិនមែនព្រោះតែអារម្មណ៍គិតថាត្រូវតែធ្វើ ឬគួរធ្វើ បានស្រលាញ់ ឬនៅក្បែរគេនោះទេ…សំខាន់ ទាល់តែបេះដូងមានអារម្មណ៍ថាម្នាក់ហ្នឹងហើយ!!! ម្នាក់ហ្នឹងពិតមែនហើយ!!!ដែលបេះដូងត្រូវការ ២ បើមិនមែនជាគូ មិនថាស្រលាញ់យូរយ៉ាងណាក៏មិនអាចជួបគ្នា ត្រឹមត្រូវណាស់!!! បើជាគូ…មិនថាយូរ ឬឆាប់ អ្នក និងគេនឹងបានជួបគ្នា ហើយបន្តនិស្ស័យស្នេហ៍ទៅមុខទៀត ៣ ថ្នាំទិព្វព្យាបាលរបួសបេះដូងរបស់យើង គឺម្នាក់នោះ ម្នាក់ដែលនឹងបញ្ឈប់ភាពខូចចិត្តរបស់យើង មិនថាធ្លាប់ខូចចិត្តប៉ុន្មានដង…ដឹងតែដល់ពេលមួយ ដែលអ្នកអាចរកថ្នាំទិព្វមកបន្សាបរបួសផ្លូវចិត្ត ដំបៅបេះដូងរបស់អ្នកមិនខាន…បើឆ្នាំមុនមិនទាន់ជួប អាចឆ្នាំនេះ បើឆ្នាំនេះមិនទាន់អាចឆ្នាំក្រោយ តែបើឆ្នាំក្រោយមិនទាន់ទៀត គឺអាចឆ្នាំបន្ទាប់ទៀត…«ឲ្យតែរង់ចាំដោយចិត្តស្មោះ ថ្ងៃណាមួយ គេនឹងបង្ហាញខ្លួនជាមិនខាន» ៤  បើឲ្យតម្លៃតែទៅលើរូបសម្បត្តិ វាមិនមែនជាស្នេហានោះទេ ចាំណាថា…រូបសម្បត្តិ ជាទ្រព្យក្រៅកាយ ហើយវាក៏មិនស្ថិតស្ថេរនោះដែរ…នៅមានកត្តាជាច្រើនទៀត ដែលត្រូវរួមផ្សំគ្នា ដើម្បីឲ្យចំណងស្នេហ៍មួយបានស្ថិតស្ថេរ ៥ ខូចចិត្តខ្លាំងប៉ុណ្ណា ត្រូវប្រាកដថានឹងមិនបញ្ចប់ជីវិត ឬបិទផ្លូវដើររបស់ខ្លួនឡើយ (គិតខ្លួនឯង) ជីវិតមួយៗថ្លៃណាស់ណា…ដឹងទេ ម្តាយរបស់អ្នកខំចំណាយពេលយូរប៉ុណ្ណាក្នុងការចិញ្ចឹមបីបាច់អ្នក ទម្រាំបានមកដល់សព្វថ្ងៃនេះ? កុំព្រោះតែរបួសផ្លូវចិត្តមួយគ្រា ក៏បញ្ចប់នូវអ្វីៗគ្រប់យ៉ាង…«ជីវិតនៅមានថ្ងៃស្អែករហូត បើអ្នកមានឆន្ទៈក្នុងការបន្តវា…» ក្រៅពីមេរៀនស្នេហា ក៏មានមេរៀនជីវិតផ្សេងទៀតដែលអ្នកអាចរៀនបានពីរឿងស្នេហាយុវវ័យមួយនេះផងដែរ…កុំភ្លេចទៅមើល៎!!! ហើយជប់លៀងលាភាពខូចចិត្តណា៎…

កំណត់ហេតុខ្ញុំ
ដំណើរកម្សាន្តចុងក្រោយនៃឆ្នាំសិក្សាដែលមិនអាចបំភ្លេចបាន…

ទម្រាំតែដំណើរទស្សនកិច្ចសិក្សានេះអាចប្រព្រឹត្តទៅបានមិនមែនជាការងាយស្រួលនោះទេព្រោះវាជាលើកដំបូងដែលទៅខេត្តឆ្ងាយ និងមានរយៈយូរដែលខាងផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានខិតខំប្រឹងរៀបចំឡើងអស់រយៈពេលជាយូរខែក្រោមស្ថានភាពដ៏តានតឹង។ ទីបញ្ចប់ ដំណើរទស្សនកិច្ចនេះពិតជាបានធ្វើឡើងចាប់ពីថ្ងៃទី ២៦ ដល់២៩មេសា ឆ្នាំ២០១៧ ជាមួយនឹងនិស្សិតឱសថសាស្ត្រចំនួន ៧៦នាក់ បូកផ្សំជាមួយសាស្ត្រាចារ្យ និងបុគ្គលិកសិក្សាចំនួន១១នាក់។ រយៈពេល៣យប់ ៤ថ្ងៃ មិនយូរ តែក៏មិនខ្លី…តែក៏ល្មមសម្រាប់ការសិក្សា និងកសាងកម្រងអនុស្សាវរីយ៍ដែលជាមួយនឹងមិត្តរួមឯកទេស និងជំនាន់ ព្រមទាំងសាស្ត្រាចារ្យផងដែរ…ក្នុងនោះផងដែរ សកម្មភាពចំបងៗដែលបានធ្វើរួមគ្នាមានដូចជា ដំណើររុករករុក្ខជាតិនៅក្នុងព្រៃ ការអប់រំដល់កុមារក្នុងតំបន់អំពីអនាម័យខ្លួនប្រាណរួមមាន របៀបលាងសម្អាតដៃ ការកក់សក់ និងការកាត់ក្រចកដៃឲ្យបានត្រឹមត្រូវ ព្រមទាំងការចែជាសម្ភារៈសិក្សាដល់ពួកគេផងដែរ…មិនត្រឹមតែប៉ុណ្ណោះ ក៏មាននូវការចែកជាឱសថសម្រាប់ប្រើប្រាស់ដល់ប្រជាជននៅក្នុងតំបន់ផងដែរ។  ចាំបានថា…អ្វីដែលដក់ដាមជាប់ក្នុងចិត្តជាងគេ គឺពេលចុះព្រៃហ្នឹងហើយ…លក្ខណៈថាមានគ្រប់រសជាតិតែម្តង… ទាំងស្រមោចខាំ ស្រវាឡើងដើមឈើដើម្បីកាត់មែកឈើ ហើយម្នាក់ៗដៃកាន់សៀវភៅ និងប៊ិចសម្រាប់ត្រៀមកត់ចំណាំនូវលក្ខណៈផ្សេងៗ និងការព្យាបាលនៃរុក្ខជាតិ អមជាមួយការបង្ហាញណែនាំពីសំណាក់លោកគ្រូឱសថបុរាណ។ បន្ថែមពីនេះ និស្សិតគ្រប់រូបត្រូវជួយកាន់ប្រដាប់ប្រដាចាំបាច់ដូចជា កាំបិត កន្រ្តៃ ពូថៅ ថង់ប្លាស្ទិច អាវភ្លៀង មេក្រូ ឈើសម្រាប់ដាក់សំណាករុក្ខជាតិ ក្រដាសកាសែតផ្សេងៗជាច្រើនទៀត ព្រោះត្រូវធ្វើដំណើរតាមផ្លូវដ៏សែនវែងឆ្ងាយ។ ដើររុករករុក្ខជាតិផង មើលទេសភាពថតរូបអនុស្សវរីយ៍ជាមួយនឹងអាកាសធាតុត្រជាក់ល្មមនៅតាមដងផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ទឹកជ្រោះសែនមនោរម្យ ពិតជាធ្វើឲ្យកម្មវិធីសប្បាយរីករាយខ្លាំងឡើងថែមមួយកម្រិតទៀត។ ប៉ុន្តែស្របពេលនោះ ការធ្វើដំណើរផ្លូវឆ្ងាយរាងពិបាក ផ្លូវភ្នំឡើងចុះៗ មានអ្នកពុលឡាន វិលមុខ មិនសូវស្រួលខ្លួនច្រើន បន្ទាប់មក ត្រូវដើរព្រៃទៀត ដូច្នេះហើយ ម្នាក់ៗរាងហត់បន្តិច។ ហត់លាយសប្បាយ!!! វេលាតែមួយអារម្មណ៍ពីរ… អ្វីដែលធ្វើឲ្យពួកយើងរឹតតែមិនអាចបំភ្លេចបានទៀតនោះ គឺ ចំណងមិត្តភាពរវាងសិស្សនិស្សិត  គឺកាន់តែល្អ ចេះជួយទុក្ខធុរៈគ្នា មើលថែគ្នា មិនប្រកាន់គ្នាទៅវិញទៅមក ហើយទំនាក់ទំនងលោកគ្រូ និងបុគ្គលិក រួមទាំងនិស្សិតកាន់តែស្និទ្ធស្នាលជាងមុនទៅទៀត… ពិតជាចង់មានឱកាសបែបនេះម្តងទៀតមែន…បានទាំងចំណេះ បានទាំងសម្ព័ន្ធភាព និងភាពសប្បាយរីករាយ…

កំណត់ហេតុខ្ញុំ
ជាថ្ងៃដែលខ្ញុំស្ទើរតែបញ្ចប់ជីវិតខ្លួនឯង...

ធ្លាប់មានរឿងរ៉ាវច្រើនដែលខ្ញុំធ្លាប់បានឆ្លងកាត់ តែមានរឿងមួយដែលគ្មានថ្ងៃដែលខ្ញុំមិនអាចភ្លេចបាន... វាជាថ្ងៃដែលបង្រៀននូវមេរៀនជីវិតមួយដែលពិតជាផ្លាស់ប្តូរនូវការគិតរបស់ខ្ញុំ រឿងមិនល្អជាច្រើនបានកើតឡើងក្នុងថ្ងៃតែមួយ ហើយវាក៏ចាប់ផ្តើមពីពេលបើកភ្នែកក្រោកពីគេង រហូតដល់មុនបិទភ្នែកគេងវិញ រាល់ព្រឹក ខ្ញុំឆាប់ភ្ញាក់ពីគេងណាស់ តែដោយសារតែយប់មិញ ជាប់មើលរឿងភាគបញ្ចប់ ទើបនៅដល់ជិតភ្លឺ ហើយក៏ជ្រុលម៉ោង គេងដោយមិនលឺសំឡេងនាឡិករោទិ៍... ប្រញាប់ប្រញាល់រៀបចំខ្លួន តែស៊យត្រង់ថាឯកសណ្ឋានក៏មិនទាន់ស្ងួតទៀត រកឆ្នាំងអ៊ុត អ៊ុតឲ្យរាងស្ងួតបន្តិច តែក៏រកបានឃើញដូចចិត្ត... នៅក្បែរគ្រែល្អពេក តែដាច់ខ្សែតាំងពីពេលណាក៏មិនដឹង... គ្មានជម្រើសទេ គឺត្រូវតែទៅទាំងនៅសើមតិចៗហ្នឹងហើយ ជិះទម្រាំដល់សាលា ក៏ស្ងួតល្មមហ្នឹងឯង... ប៉ុណ្ណឹងមិនទាន់អស់ទេ គឺថា ភ្លេចយកវ៉ែនតាមកទៀត ជិះម៉ូតូលឿនក៏មិនបាន ជិះជិតដល់សាលា សល់តែមួយស្តុបទៀតសោះ តែក៏ឆ្លងមិនរួច ចង្រៃអី...ម្នាក់ដែលជិះមុខហ្នឹង គេជិះទៅមុខ ក៏ខំជិះទៅដែរ... ស្មានថាភ្លើងពណ៌បៃតង ដឹងអីពណ៌ក្រហមសោះ អស់លុយទាំងព្រឹក ចូលដល់ក្នុងសាលា មិនទាន់បានដាក់ម៉ូតូរួចស្រួលបួលផង ចាបនៅលើដើមស្វាយហ្នឹងក៏ប្រឹងជុះដាក់ចំពីលើកុងទ័រល្មម ហ៊ើយ!!! ត្រឹមតែប៉ុន្មានម៉ោងដែលបើកភ្នែកមកនេះក៏មានរឿងស៊យដល់ម្ល៉ឹងហើយ... តែ...នៅមិនទាន់អស់ទេ...គឺថា... មានអារម្មណ៍ថាដូចរហើយរហើយខុសពីធម្មតា ដល់ពេលសម្លឹងមើលជើងខ្លួនឯង ទើបដឹងថាប្រញាប់ពេក ដល់ថ្នាក់ច្រឡំពាក់ស្បែកជើងផ្ទាត់មករៀនទៀត ខ្លាចត្រូវមាត់គ្រូ ក៏ប្រឹងរត់ឲ្យបានលឿន...លឿនមែនតើ!!! ហើយក៏... ដាច់ស្បែកជើងបានដូចចិត្ត...ដាច់មធ្យម ងំគេដើរបុក ហើយក៏ដួលឡើងរលាត់ស្បែកឈាមទៀត ឲ្យខ្លួនខ្ញុំអើយ!!! ថ្ងៃនេះជាថ្ងៃអ្វី??? ដឹងថាខ្លួនឯងទៅមិនទាន់ហើយ ក៏សម្រេចចិត្តគេចមួយម៉ោងសិន កន្លែងដែលអាចនៅបាន គឺមានតែកង់ទីនហ្នឹងឯង...ជ្រុលជាមិនបានរៀនហើយ ញ៉ាំអីយកកម្លាំងវិញ គ្រាន់តែដើរដោះស្បែកជើងសោះ ម្នាក់ៗប្រឹងសម្លឹងមើលម្ល៉េះហ្នឹង? ធ្វើមើលតែឯងហ្នឹងមនុស្សចម្លែកហើយហា៎... អាហា៎!!! ក្រាស់??? អត់ចូលរៀនដែរ? ពេលបែបនេះសោះ ក៏មកបង្ហាញខ្លួនដែរយើងហ្នឹង... «ថីហ្នឹង?ចោរលួចស្បែកជើង?» «ហ្នឹងហើយ...លួចអស់លីងហ្មងពីទូស្បែកជើង រកតាមួយគូពាក់មិនបាន» «យ៉ាប់ហាយើងហ្នឹង...ហើយម៉េចអត់ចូលរៀន?» «ខ្ជិល!!!» «អូខេ...ទៅប្រាប់គ្រូសិន...» «ប្រាប់ៗទៅ...ចូលថ្នាក់ថ្មើរហ្នឹង នាំតាត្រូវមាត់គាត់ទេ...» «អាវ៎!!!ប៉ះម៉ោងលោកគ្រូតា? អត់ទៅល្អជាង...» «ចូលទៅហី?» «ហើយអត់គិតថានឹងទិញស្បែកជើងថ្មីទេ? ប្រុងដើរជើងទទេម៉្ងៃហ្មងមែន?» «ទើបតាដាច់មិញហ្នឹង...ជួយទៅទិញឲ្យតិចម៉ោ...» «ឲ្យលុយម៉ោ...» ព្រះអើយ!!! ភ្លេចកាបូបលុយទៀត???  អស់លីង!!! សំណាងដែរ អាប៉ិហ្នឹងចិត្តបាន...ចេះជួយយកអាសារគ្រាន់...ជាតារាសំណាងឲ្យច្បាស់ក្រឡែតនៀក... គ្រប់យ៉ាងរលូនតែពេលចូលក្នុងថ្នាក់ហ្នឹង...ពេលចេញពីរៀន គឺថាម៉ូតូបែកកង់... លក្ខណៈថា ទេវតារៀបសាច់រឿងនៃដំណើរជីវិតរបស់ខ្ញុំថ្ងៃនេះ ឲ្យដុនដាបខ្លាំងហ្មង... អូនសេដ!!! តែក៏ហេងម្យ៉ាង!!! បានcrushជូនទៅផ្ទះ...តែក៏ព្រោះតាប៉ិហ្នឹងចង់ខ្ចីសៀវភៅដែរ ទើបបង្ខំចិត្តtake me homeនោះ...មានអារម្មណ៍ថាពេលនៅជាមួយម្នាក់ហ្នឹង រឿងល្អៗក៏កើតមាន...ឬមួយគេពិតជាmy lucky startមែន៎??? បើមែននោះ ជុបជុបដល់ហើយ... គ្រាន់តែដើរចូលក្នុងបន្ទប់គេង ភ្លើងក៏ដាច់...តែបានភ្លៀងធ្លាក់យោង...បែបនេះទៅ ត្រជាក់ស្រួលបន្តិច បើទោះមិនមានកង្ហារក៏គេងបាន...តែ...crush ទទឹកជោគហើយទេដឹង? ឆាតទៅសួរសិន...អាកាសធាតុបែបនេះ ឆាតជាមួយមនុស្សដែលខ្លួនលួចចូលចិត្ត ពិតជាកក់ក្តៅណាស់... ប៉ុន្តែ...នរណាគេtagអីហ្នឹង? លទ្ធផលអាហារូបករណ៍តើ!!! គឺ....បានត្រឹមបម្រុង??? ហេតុអី??? ឱកាសសិក្សាដែលខំប្រឹងតាមចាប់មកឡើង២ឆ្នាំហើយ តែក៏នៅតែមិនជាប់ជាស្ថាពរសោះ...វាសនាបានចេញក្រៅឬអត់ទេ? ខ្ញុំយំ...យំតែម្នាក់ឯង ព្រោះពិតជាមិនដឹងថាគួរនិយាយប្រាប់នរណា... ប្រុងថានឹងប្រាប់ក្រាស់ តែគេក៏ផ្ញើរូបថតគេកំពុងញ៉ាំអីជាមួយមនុស្សស្រីម្នាក់ឲ្យមើលល្មម...ចឹង មិនមានហេតុផលអីត្រូវរ៉ាយរ៉ាប់ប្រាប់គេទេ... ឈឺលើសដើម...ឈឺគុណនឹង២...អារម្មណ៍បាត់បង់ឱកាសដែលប្រឹងចាប់យូរហើយ បូកនឹងអារម្មណ៍ដឹងថាមនុស្សដែលខ្លួនស្រលាញ់កំពុងនៅក្បែរនារីដទៃ ក្នុងពេលតែមួយបែបនេះ...និយាយមិនចេញទេ... យប់ថ្មើរនេះហើយ តេទៅប៉ាម៉ាក់ក៏មិនសម...មិត្តភក្តិ?ម្នាក់ៗដូចជារវល់ដល់ហើយ...សំបូរអ្នកActive Nowដែរ តែដូចមិនហ៊ានរំខានគេសោះ...ខ្លាចលោតែគេសើចចំអក ហើយមើលស្រាលទេ...ជីវិតអើយ!!! ងងឹតម្ល៉េះ??? មេឃភ្លៀងធ្លាក់ក៏កាន់តែខ្លាំង ទឹកភ្នែកដែលហូរក៏មិនឈប់... ហេតុអីជីវិតមនុស្សយើងត្រូវពិបាកយ៉ាងហ្នឹង???ខំបើកចម្រៀងញាក់ៗដែលចូលចិត្តខ្លាំងៗហើយ នៅតែមិនប្រសើរ...ដំណាក់កាលថា រសជាតិជីវិតបន្តិចក៏មិនមានសោះហ្មង... បានត្រឹមscrollហ្វេសប៊ុកចុះឡើង ហើយក៏មានឆាតមួយមកល្មម គឺមនុស្សម្នាក់ផ្ញើលីងវីដេអូមួយម៉ោ ជាមួយនឹងសារបែបនេះ... «ប្រហែលជាពិបាកចិត្តណាស់ហើយ...មើលវាសិនទៅណា៎ ហើយត្រូវចាំថា មិនថាមានរឿងអ្វីកើតឡើង ម្នាក់នេះនឹងនៅចាំស្តាប់រឿងរ៉ាវរបស់អ្នកជានិច្ច...May I be your lucky star???» (វីដេអូមាននៅខាងក្រោម ឬចុចត្រង់នេះ ) ការពិតទៅ វីដេអូហ្នឹងមិនសូវជាប៉ុន្មានទេ តែពិតជាមានន័យសម្រាប់មនុស្សដែលកំពុងតែបាក់ទឹកចិត្តដូចខ្ញុំពេលនេះ ទឹកភ្នែកបន្តហូរពេលដែលមើល តែហូរព្រោះរំភើប...អារម្មណ៍បែបវិជ្ជមានវិញហើយ...បើមិនមានគេ មិនដឹងថាខ្ញុំនឹងបន្តគិតបែបអវិជ្ជមានដល់ណាទៀតនោះទេ... សម្រាប់អ្នកវិញ អាចនឹងមិនមានគេផ្ញើជូនបែបនេះ តែកុំធ្វើដូចខ្ញុំអី...កុំគិតថាមិនមាននរណាសោះដែលអាចចែករំលែករឿងក្នុងចិត្តបាន...មិនថាម៉ោងណា ពេលណា ស្វែងរកជំនួយ...អ្នកមិនអាចដឹងទេថា កម្រិតនៃការគិតអវិជ្ជមានរបស់អ្នកក្នុងពេលខ្លី អាចនឹងនាំឲ្យអ្នកធ្វើរឿងអ្វីខ្លះនោះទេ... កុំលាក់ទុក...រកមនុស្សដែលអ្នកទុកចិត្ត ហើយនិយាយប្រាប់គេពីរឿងក្នុងចិត្តណា៎!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

កំណត់ហេតុខ្ញុំ
ក្លាយជាឱសថការីដោយសុវត្ថិភាព!!!

"Official pharmacist! ជយោ! ក្លាយជាឱសថការីជាផ្លូវការហើយ"  មិត្តខ្ញុំជាច្រើន ក្នុងនោះក៏មានខ្ញុំម្នាក់ដែរដែលផុស status បែបនេះនៅថ្ងៃចេញលទ្ធផលប្រលងថ្នាក់ជាតិ។ និយាយពីថាពេលកំពុងរៀនមានអារម្មណ៍ថាយូរណាស់ បន់ឲ្យតែចប់ឆាប់ៗ ប៉ុន្តែដល់ពេលរៀនចប់ហើយបែរជាមានអារម្មណ៍ថា ប្រាំឆ្នាំហាក់ដូចជាលឿនដល់ហើយ ទើបតែចូលរៀនម្ងៃនោះសោះ។ អរក៏អរ សប្បាយក៏សប្បាយ... តែក្នុងពេលជាមួយគ្នាក៏ភ័យបុកពោះតិចៗដែរ ពីព្រោះថារៀនចប់ហើយ ប្រលងចេញក៏ចប់ដែរ ពួកម៉ាករួមជំនាន់មួយភាគធំក៏មានការងារធ្វើអស់ហើយ អ្នកខ្លះក៏មានគ្រួសារ នៅឡើយតែខ្ញុំ អត់ដឹងកោះត្រើយនៅទីណាទេ។ ហ៊ើយ! T.T និយាយតាមត្រង់ ការបញ្ចប់ការសិក្សានេះចំពោះខ្ញុំ គឺជាការបញ្ចប់នូវជំពូកមួយក្នុងជីវិតហើយក៏ជាពេលដែលត្រូវចាប់ផ្ដើមជំពូកថ្មីមួយទៀត និងត្រូវបន្តដំណើរទៅមុខមួយជំហានទៀតដែរ។ បទពិសោធន៍របស់ខ្ញុំដែលកន្លងទៅថ្មីៗក្នុងនាមជានិសិត្សឱសថសាស្រ្ត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អាចចាត់ទុកបានថាជាផ្នែកមួយនៃជីវិតរបស់ខ្ញុំដែលមិនអាចបំភ្លេចបាន។ ទោះបីជារយៈពេល៥ឆ្នាំកន្លងមកនេះ មាននូវការលំបាកនិងឧបសគ្គជាច្រើនក្តី ជួនកាលពេលខ្លះសឹងតែយកសៀវភៅទៅស្ងោរដាំទឹកផឹក ពេលខ្លះវិញឃើញតែមេរៀនត្រូវមើលពេលប្រលងចង់ដាច់ផ្ងារ ថ្ងៃខ្លះដាច់យប់ផងក៏មាន លេបថ្មលេបគ្រោះ ក៏ខ្ញុំនៅតែខំប្រឹងប្រែងតស៊ូទាំងត្រដាបត្រដួស រហូតទទួលបានជោគជ័យនិងលទ្ធផលល្អ។  ម៉្យាងទៀតគិតសព្វៗទៅ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបមនុស្សល្អជាច្រើននៅក្នុងដំណើរជីវិតនេះ។ ការរៀននៅសាលាបានផ្ដល់នូវចំណេះដឹង និងជំនាញដែលអាចឲ្យខ្ញុំប្រកបរបរចិញ្ចឹមជីវិតបាន ប៉ុន្តែបើគិតឲ្យដល់ទៅ របស់សំខាន់ដែលខ្ញុំបានពាំនាំមកជាមួយបន្ទាប់ពីបញ្ចប់កាសិក្សានោះគឺមិត្តភាព។ ថ្ងៃក្រោយខ្ញុំសង្ឃឹមថាមិត្តភាពមួយនេះនឹងនៅស្ថិតស្ថេរយូរអង្វែងជារៀងរហូត។ មកដល់ថ្ងៃនេះមានមនុស្សជាច្រើនដែលខ្ញុំចង់និយាយប្រាប់ថាអរគុណ។ ជាដំបូងសូមអរគុណម៉ាក់ នឹងប៉ាបងស្រី បងប្រុសជាទីស្រលាញ់របស់ខ្ញុំ ដែលបានចិញ្ចឹមបីបាច់នឹងតែងតែលើកទឹកចិត្ត។ ជាពិសេសគុណបំណាច់ដែលមិនអាចបំភ្លេចបានគឺ សូមអរគុណទៅកាន់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងផ្តល់ជាដំបូន្មានទាក់ទងទៅនឹងវិជ្ជាជីវៈ ក៏ដូចជាបទពិសោធន៍ជីវិតផ្សេងៗ។  មួយវិញទៀតសូមអរគុណដល់សិស្សច្បង និងអ្នកដែលស្គាល់ទាំងអស់ដែលបានជួយប្រឹក្សាយោបល់និងផ្តល់ដំបូន្មានល្អៗ។ ក្នុងនោះដែរក៏សូមអរគុណទៅកាន់ពួកម៉ាកមហាមិត្តទាំងអស់ដែលតែងតែចែករំលែក ផ្តល់អនុស្សាវរីយ៍ ការចងចាំល្អៗ ញ៉ាំត្រាវ និងរួមសុខទុក្ខជាមួយគ្នាកន្លងមក។ ជាចុងក្រោយចង់និយាយថាស្រលាញ់មិត្តភក្តិទាំងអស់គ្នា។ :-D I did it, i repeat I DID it!

កំណត់ហេតុខ្ញុំ
ក្លាយជាឱសថការីដោយសុវត្ថិភាព

"Official pharmacist! ជយោ! ក្លាយជាឱសថការីជាផ្លូវការហើយ" មិត្តខ្ញុំជាច្រើន ក្នុងនោះក៏មានខ្ញុំម្នាក់ដែរដែលផុស status បែបនេះនៅថ្ងៃចេញលទ្ធផលប្រលងថ្នាក់ជាតិ។ និយាយពីថាពេលកំពុងរៀនមានអារម្មណ៍ថាយូរណាស់បន់ឲ្យតែចប់ឆាប់ៗ ប៉ុន្តែដល់ពេលរៀនចប់ហើយបែរជាមានអារម្មណ៍ថា ប្រាំឆ្នាំហាក់ដូចជាលឿនដល់ហើយ ទើបតែចូលរៀនម្ងៃនោះសោះ។ អរក៏អរ សប្បាយក៏សប្បាយ តែក្នុងពេលជាមួយគ្នាក៏ភ័យបុកពោះតិចៗដែរ ពីព្រោះថារៀនចប់ហើយ ប្រលងចេញក៏ចប់ដែរ ពួកម៉ាករួមជំនាន់មួយភាគធំក៏មានការងារធ្វើអស់ហើយ អ្នកខ្លះក៏មានគ្រួសារ នៅឡើយតែខ្ញុំ អត់ដឹងកោះត្រើយនៅទីណាទេ។ ហ៊ើយ! T.T   និយាយតាមត្រង់ ការបញ្ចប់ការសិក្សានេះចំពោះខ្ញុំ គឺជាការបញ្ចប់នូវជំពូកមួយក្នុងជីវិតហើយក៏ជាពេលដែលត្រូវចាប់ផ្ដើមជំពូកថ្មីមួយទៀត និងត្រូវបន្តដំណើរទៅមុខមួយជំហានទៀតដែរ។ បទពិសោធន៍របស់ខ្ញុំដែលកន្លងទៅថ្មីៗក្នុងនាមជានិសិត្សឱសថសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលអាចចាត់ទុកបានថាជាផ្នែកមួយនៃជីវិតរបស់ខ្ញុំដែលមិនអាចបំភ្លេចបាន។ ទោះបីជារយៈពេល៥ឆ្នាំកន្លងមកនេះ មាននូវការលំបាកនិងឧបសគ្គជាច្រើនក្តី ជួនកាលពេលខ្លះសឹងតែយកសៀវភៅទៅស្ងោរដាំទឹកផឹក ពេលខ្លះវិញឃើញតែមេរៀនត្រូវមើលពេលប្រលងចង់ដាច់ផ្ងារ ថ្ងៃខ្លះដាច់យប់ផងក៏មាន លេបថ្មលេបគ្រោះ ក៏ខ្ញុំនៅតែខំប្រឹងប្រែងតស៊ូទាំងត្រដាបត្រដួស រហូតទទួលបានជោគជ័យនិងលទ្ធផលល្អ។ ម៉្យាងទៀតគិតសព្វៗទៅ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបមនុស្សល្អជាច្រើននៅក្នុងដំណើរជីវិតនេះ។ ការរៀននៅសាលាបានផ្ដល់នូវចំណេះដឹង និងជំនាញដែលអាចឲ្យខ្ញុំប្រកបរបរចិញ្ចឹមជីវិតបាន ប៉ុន្តែបើគិតឲ្យដល់ទៅ របស់សំខាន់ដែលខ្ញុំបានពាំនាំមកជាមួយបន្ទាប់ពីបញ្ចប់កាសិក្សានោះគឺមិត្តភាព។ ថ្ងៃក្រោយខ្ញុំសង្ឃឹមថាមិត្តភាពមួយនេះនឹងនៅស្ថិតស្ថេរយូរអង្វែងជារៀងរហូត។   មកដល់ថ្ងៃនេះមានមនុស្សជាច្រើនដែលខ្ញុំចង់និយាយប្រាប់ថាអរគុណ។ ជាដំបូងសូមអរគុណម៉ាក់ នឹងប៉ា បងស្រី បងប្រុសជាទីស្រលាញ់របស់ខ្ញុំដែលបានចិញ្ចឹមបីបាច់នឹងតែងតែលើកទឹកចិត្ត។ ជាពិសេសគុណបំណាច់ដែលមិនអាចបំភ្លេចបានគឺ សូមអរគុណទៅកាន់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងផ្តល់ជាដំបូន្មានទាក់ទងទៅនឹងវិជ្ជាជីវៈ ក៏ដូចជាបទពិសោធន៍ជីវិតផ្សេងៗ។ មួយវិញទៀតសូមអរគុណដល់សិស្សច្បង និងអ្នកដែលស្គាល់ទាំងអស់ដែលបានជួយប្រឹក្សាយោបល់និងផ្តល់ដំបូន្មានល្អៗ។ ក្នុងនោះដែរក៏សូមអរគុណទៅកាន់ពួកម៉ាកមហាមិត្តទាំងអស់ដែលតែងតែចែករំលែក ផ្តល់អនុស្សាវរីយ៍ ការចងចាំល្អៗ ញាុំត្រាវ និងរួមសុខទុក្ខជាមួយគ្នាកន្លងមក។ ជាចុងក្រោយចង់និយាយថាស្រលាញ់មិត្តភក្តិទាំងអស់គ្នា។   I did it, i repeat I DID it!  

កំណត់ហេតុខ្ញុំ