-
Jun 22, 2018
|
-
6 ឆ្នាំមុន
|
-
2.4K មើល
សម្រាប់ខែមិថុនានេះ ហាក់ដូចជាមានកំណើននៃអត្ថបទចែករំលែកដោយសមាជិកនៃសហគមន៍របស់យើង ដែលសរបញ្ជាក់ឲ្យឃើញអំពីការចូលរួមចំណែកជាមួយគ្នាក្នុងការលើកស្ទួយវប្បធម៌នៃការចែករំលែក ក៏ដូចជាពង្រឹងការយល់ដឹងអំពីសុខភាពដល់ប្រជាជនយើង។ ក្នុងចំណោមអត្ថបទដែលបានចេញផ្សាយដោយក្រុមការងារនិពន្ធ និងសមាជិកទាំងអស់ យើងសង្កេតឃើញមានអត្ថបទ៣ខាងក្រោមនេះ ដែលមានចំនួនអ្នកអានច្រើនជាងគេ…
១. អ្នកជក់បារីនៅទីសាធារណៈ និងតំបន់ហាមឃាត់ នឹងត្រូវផាកពិន័យ…
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានថ្លែងឡើងក្នុងទិវាពិភពលោកគ្មានថ្នាំជាក់ ក្រោមប្រធានបទ«ថ្នាំជក់ និងជំងឺបេះដូង» បានឲ្យដឹងថា «ក្រសួងសុខាភិបាលនឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ»។
២. ការយល់ដឹងអំពីជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ
ការសិក្សានៅប្រទេសអាមេរិកឆ្នាំនេះ បានបង្ហាញថា «មានជាង ៥១,៥៥០ ករណីនៃជំងឺមហារីកមាត់ និងបំពង់កផ្នែកខាងលើ ដោយ៤០% មិនអាចរស់លើសពី៥ឆ្នាំនោះទេ ហើយអ្នកដែលអាចរស់បានរយៈពេលវែង នឹងមានបញ្ហាដូចជា ការខូចទ្រង់ទ្រាយមុខ ឬ មានការពិបាកក្នុងការនិយាយ និង ការញ៉ាំអាហារជាដើម។ ចំណែកឯអត្រាស្លាប់ដោយសារជំងឺនេះនៅមានកម្រិតខ្ពស់ ដោយសារការរកឃើញជំងឺយឺតពេល។ យ៉ាងណាមិញ បើមានការរកឃើញបានរហ័សជាងនេះ និងព្យាបាលទាន់ពេលវេលានោះ ការព្យាបាលនឹងមានភាពជោគជ័យខ្ពស់ ព្រមទាំងកាត់បន្ថយផលលំបាកក្រោយការព្យាបាលបានច្រើន…
៣. ទម្លាប់មិនល្អ ដែលគួរផ្លាស់ប្តូរ
«គេសង្កេតឃើញថា ប្រជាជនខ្មែរយើងមួយចំនួនតូច ហាក់ដូចជាមានការធ្វេសប្រហែសច្រើន ជាមួយជំងឺ និងមិនបានយកចិត្តទុកដាក់នឹងសុខភាពផ្ទាល់ខ្លួនឡើយ។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនយើងពេលមានជំងឺម្តងៗ ច្រើនតែធ្ងន់ធ្ងរ ពិបាកព្យាបាល ឬព្យាបាលមិនងាយជា ហើយការព្យាបាលទៀតសោត ក៏ត្រូវប្រើពេលវេលា និងលុយកាក់ច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះក៏ចាប់ផ្តើមភ័យរត់ចុះរត់ឡើង ដោយខ្លះបានរត់ដល់បរទេសទៀតផង។» នេះជាកាលើកឡើងរបស់ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត ហើយលោកបានចាត់ទុកនេះជាទម្លាប់មិនល្អ ដែលគួរតែមានការផ្លាស់ប្តូរ។
***កំណត់សម្គាល់ ៖ សូមចុចលើចំណងជើង ដើម្បីអានអត្ថបទដើម
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក