អតិថិជន ឬអ្នកជំងឺទាំងអស់មានសិទ្ធិទទួលបានការរក្សាអាថ៌កំបាំងនូវរាល់ព័ត៌មានទាំងអស់ (ស្ថានភាព សុខភាព រោគវិនិច្ឆ័យ សភាពជំងឺ ការព្យាបាល និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀត សូម្បីតែក្រោយពីគាត់ស្លាប់ក៏ដោយ។ ករណីសិក្សា៖ សុភា ជាគិលានុបដ្ឋាយិកានៅមណ្ឌលសុខភាព។ ថ្ងៃមួយមានអ្នកភូមិម្នាក់ឈ្មោះនារី បានមកមណ្ឌលសុខភាព ព្រោះនាងមានជំងឺទាក់ទងនឹងសុខភាពផ្លូវភេទ បន្ទាប់ពីបានពិនិត្យរួចរាល់ និងទទួលបានការណែនាំរួចមក នារីក៏បានជម្រាបលាអ្នកគ្រូពេទ្យសុភាទៅផ្ទះ ស្រាប់តែរំពេចនោះចិន្តាដែលជាអ្នកភូមិជាមួយនារីបានមកពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែរ ហើយក៏បានលួចសួរអ្នកគ្រូពេទ្យសុភាអំពីអាការៈរោគរបស់នារី។ សុភា ដោយយល់ថា នារី និងចិន្តាជាអ្នកភូមិជាមួយគ្នា ក៏បានប្រាប់ពីអាការៈរោគរបស់នារី ទៅចិន្តា។ ការពិត នារីនិងចិន្តាបានឈ្លោះទាស់ទែងខ្វែងគំនិតគ្នាតាំងពីយូរមកហើយពួកគេរកឱកាសដើម្បីបង្ខូចកិត្តិយសគ្នាទៅវិញទៅមក។ បន្ទាប់ពីបានដឹងអំពីសភាពជំងឺរបស់នារី ចិន្តាបាននិយាយប្រាប់អ្នកភូមិពីម្នាក់ទៅម្នាក់ថានារី មានជំងឺស្វាយ ពីព្រោះនាងបានឆ្លងជំងឺនេះ និងជាមិនដាច់សោះដោយសារនាងធ្លាប់ធ្វើជានារីរកស៊ីផ្លូវភេទកាលពីនៅជាយុវតីដោយសារបញ្ហាគ្រួសាររបស់នាងក្រីក្រពេក។ សំណួរ៖ - តើនៅក្នុងរឿងនេះ នារីបានឆ្លើយតបវិញ (មានប្រតិកម្ម) យ៉ាងណាខ្លះ? តើនាងទទួលនូវការខូចចិត្តដែរឬទេ? - តើនារីមានអារម្មណ៍ចំពោះអ្នកគ្រូពេទ្យសុភាយ៉ាងណាដែរ? - បើអ្នកគ្រូសុភាបានដឹងរឿងរ៉ាវនេះកើតឡើង តើគាត់មានអារម្មណ៍យ៉ាងដូចម្តេច? - ក្នុងនាមជាគ្រូពេទ្យ តើយើងគួរធ្វើដូចជាអ្នកគ្រូពេទ្យសុភាដែរឬទេ? តើការអនុវត្តចំពោះសិទ្ធិក្នុងការរក្សាភាពអាថ៌កំបាំងមានអ្វីខ្លះ? • អ្នកគ្រប់គ្រងមូលដ្ឋានសុខាភិបាល និងអ្នកទទួលខុសត្រូវត្រូវធានាថារាល់ឯកសារ បញ្ជី និងទិន្នន័យរបស់អតិថិជនត្រូវរក្សាទុកឲ្យបានត្រឹមត្រូវ និងនៅកន្លែងមានសុវត្ថិភាព • មូលដ្ឋានសុខាភិបាលត្រូវមានទម្រង់បែបបទការងារច្បាស់លាស់សម្រាប់អនុញ្ញាតឲ្យបុគ្គលិកសុខាភិបាលក្នុងការចូលទៅប្រើប្រាស់នូវរាល់ឯកសារបញ្ជី និងទិន្នន័យរបស់អតិថិជន • រាល់ឯកសារ ឬបញ្ជីរបស់អតិថិជនអាចដកយកបានដោយបុគ្គលិកសុខាភិបាលដែលបានចាត់តាំងត្រឹមត្រូវ • អ្នកផ្តល់សេវាត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនងដែលធានានូវការសម្ងាត់ និងដោយមានការយល់ព្រមពីអតិថិជន • អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកទទួលខុសត្រូវត្រូវធានាថារាល់ព័ត៌មានសម្ងាត់ទាំងអស់អាចបង្ហាញឲ្យដឹង លុះត្រាតែអតិថិជនយល់ព្រម • ប្រសិនបើមានការស្នើសុំព័ត៌មាន សម្រាប់ការងារទាក់ទងនឹងច្បាប់ការស្នើសុំនោះត្រូវធ្វើតាមរយៈលិខិតផ្លូវការ • ព័ត៌មានសម្ងាត់ស្តីពីសុខភាពរបស់អតិថិជនអាចប្រើប្រាស់ ឬបង្ហាញឲ្យដឹង (ឈ្មោះ ទីកន្លែង) ដល់អង្គភាពរដ្ឋ ឬឯកជនដែលទទួលស្គាល់ដោយច្បាប់ ឬធម្មនុញ្ញ សម្រាប់តែវិធានការនានាក្នុងកិច្ចការទប់ស្កាត់ ភយន្តរាយ • អ្នកគ្រប់គ្រងសុខាភិបាល និងអ្នកទទួលខុសត្រូវ ត្រូវធានាថារាល់ទិន្នន័យសម្ងាត់ទាំងអស់របស់អតិថិជនត្រូវបានការពារ និងរក្សាទុកបានត្រឹមត្រូវ • សារធាតុរបស់មនុស្សដូចជា ឈាម ជាលិកា និងសរីរាង្គដទៃទៀតដែលជាប្រភពនៃព័ត៌មានរបស់អតិថិជន ត្រូវកម្ទេចចោលឲ្យបានត្រឹមត្រូវ ឬរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព • អ្នកផ្តល់សេវាត្រូវប្រាប់អតិថិជនឲ្យដឹងពីរបៀប និងពេលវេលាដែលអាចដកយករាល់ទិន្នន័យនៅពេលដែលត្រូវការ • អ្នកផ្តល់សេវាត្រូវដឹងពីគោលបំណងនៃការប្រើទិន្នន័យរបស់អតិថិជន។ តើការទទួលខុសត្រូវ ចំពោះសិទ្ធិក្នុងការរក្សាភាពអាថ៌កំបំាងមានអ្វីខ្លះ? • អតិថិជនទទួលខុសត្រូវក្នុងការរក្សាទុកព័ត៌មានសុខាភិបាលដែលបានប្រគល់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈអនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
គ្រួសារ និងទំនាក់ទំនង គ្រួសារ និងទំនាក់ទំនងមនុស្សគ្រប់រូបកើតមកមានសេរីភាព ភាពស្មើគ្នា និងមានសិទ្ធិក្នុងការទទួលសេវាថែទាំព្យាបាលដោយមិនមានការប្រកាន់អំពីពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពសង្គម និងនិន្នាការនយោបាយឡើយ។ ជាក់ស្តែង សិទ្ធិទីមួយរបស់អ្នកជំងឺ ឬអតិថិជនក្នុងចំណោមសិទ្ធិទាំង៧នោះគឺ សិទ្ធិស្មើភាព និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាង ដែលការអនុវត្តជារួម មានដូចជា៖ • ការផ្តល់សេវាប្រកបដោយគុណភាពទៅតាមស្តង់ដាជាតិដែលបានកំណត់ដល់អតិថិជន ឬអ្នកជំងឺទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពសង្គម និងនិន្នាការនយោបាយ។ • សិទ្ធិអ្នកជំងឺស្តីពីភាពស្មើគ្នា និងសិទ្ធិមិនរើសអើងមានចែងក្នុងក្រសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត - អ្នកផ្តល់សេវាសុខភាពមានកាតព្វកិច្ចត្រូវគោរពសិទ្ធិនេះពេញមួយអាជីពរបស់ខ្លួន - ក្រសួងសុខាភិបាល និងមន្រី្តទទួលបន្ទុកមូលដ្ឋានសុខាភិបាល ត្រូវធ្វើឲ្យអ្នកផ្តល់សេវាសុខភាពបានយល់ដឹងនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត។ • ស្របតាមគោលនយោបាយវិមជ្ឈការ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវតែមានតួនាទីក្នុងការពន្យល់ឲ្យបានច្បាស់លាស់អំពីសិទ្ធិអតិថិជនដល់៖ - ប្រជាជនក្រីក្រ - ជនងាយរងគ្រោះ - និងផ្តល់ការគាំទ្រនៅពេលណាដែលពួកគាត់ត្រូវការ។ • ការផ្សព្វផ្សាយព័ត៌មានបន្ថែមអាចធ្វើឡើងក្រោមរូបភាព៖ - ការទំនាក់ទំនងអន្តរបុគ្គល - យុទ្ធនាការអប់រំ - សម្ភារបោះពុម្ព (ចែកខិត្តប័ណ្ណ ឬផ្ទាំងរូបភាព) - ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច (វិទ្យុ ទូរទស្សន៍ និងវិបសាយ)។ • អប់រំដល់គ្រូបង្រៀនអាចមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសិទ្ធិអតិថិជនទៅដល់សិស្សានុសិស្ស។ តើការទទួលខុសត្រូវចំពោះសិទ្ធិស្មើភាព និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាងមានអ្វីខ្លះ? ការទទួលខុសត្រូវអ្នកជំងឺត្រូវតែសកម្មខ្លួនឯងក្នុងការស្វែងយល់អំពីសិទ្ធិរបស់ខ្លួន ដែលគាត់អាចរកជំនួយបានតាមរយ៖ • គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ឬមន្ទីរពេទ្យ • ក្រុមទ្រទ្រង់សុខភាពភូមិ • បុគ្គលិកសុខភាព និងក្រុមប្រឹក្សាឃុំ/សង្កាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
គ្រួសារ និងទំនាក់ទំនងក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស....កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។ តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ ៤៣%នៃពួកគេបានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ នេះបើយោងតាមទិន្នន័យរបស់កាសែតវ៉ាស៊ីនតោនផុស។ តើមូលហេតុអ្វីបានជាបុរសភាគច្រើនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបែបនេះ? ការផ្លាស់ប្តូររបស់ស្រ្តី កាលពីមុនមនុស្សស្រីជាស្រ្តីមេផ្ទះ ហើយបុរសជាអ្នកប្រកបរបរផ្គត់ផ្គង់គ្រួសារ ដូចនេះស្រ្តីមានតួនាទីតែមួយគត់ គឺធ្វើការងារផ្ទះ។ ប៉ុន្តែមកទល់នឹងពេលនេះមានការផ្លាស់ប្តូរដ៏ធំមួយដោយស្រ្តីក៏មានភាពមមាញឹកក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារដូចនឹងបុរសដែរ។ ទាំងនេះហើយទើបធ្វើឲ្យបុរសងាកមករកការធ្វើការងារផ្ទះដូចជាការចម្អិនម្ហូបអាហារ គឺដើម្បីជួយសម្រួលការងារស្រ្តី។ កត្តាទាក់ទងនឹងបុរសខ្លួនឯង •បង្កើនភាពស្និទ្ធស្នាល ការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះអាចចាត់ទុកថាជាការទុកពេលវេលាឲ្យខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារតាមរយៈរសជាតិចេញពីទឹកចិត្តផ្ទាល់។ •សន្សំថវិកា ជាការពិតសម្រាប់ការរស់នៅម្នាក់ឯង ការទិញអាហារចម្អិនស្រាប់ពិតជាងាយ និងពេលខ្លះមានតម្លៃថោក ក៏ប៉ុន្តែភាគច្រើនក៏អាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនផងដែរ ដែលនឹងធ្វើឲ្យខាតថវិកាកាន់តែច្រើនឡើង។ ដោយឡែកទទួលទានម្ហូបចម្អិនស្រាប់ ត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានបរិមាណអាហារគ្រប់គ្រាន់ និងមានទាំងគុណភាព ព្រមទាំងសុវត្ថិភាព។ •សុខភាព ប្រហែលនឹងចំណុចខាងលើ បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលពេញមួយថ្ងៃ បុរសមួយចំនួនបានជ្រើសយកការត្រឡប់មកផ្ទះដើម្បីចម្អិនអាហារសម្រាប់សុខភាព ក៏ដូចជាដើម្បីបង្កើនថាមពលឡើងវិញ និងចៀសផុតពីជំងឺផ្សេងៗផងដែរ ដោយពួកគាត់អាចកំណត់នូវបរិមាណអាហារដែលផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ខ្លួនបាន។ •បង្ហាញពីភាពរឹងមាំ និងឯករាជ្យ ផ្ទុយពីការគិតថាមានតែស្រ្តីប៉ុណ្ណោះដែលត្រូវធ្វើការងារទាំងនេះ និងអាចចម្អិនអាហារដ៏មានឱជារស បុរសមួយចំនួនព្យាយាមបង្ហាញថាខ្លួនក៏អាចបង្កើតនូវឱជារសនេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់នារីបានដែរ។ •បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន ការចម្អិនអាហារក៏មិនខុសពីការងារដទៃដែរ ការធ្វើដោយការពេញចិត្ត និងទៅតាមចំណង់ចំណូលចិត្តនឹងនាំមកនូវគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ភ្ជាប់ជាមួយស្នាដៃច្នៃប្រឌិតរបស់ពួកគេ បុរសសម័យថ្មីជាច្រើនក៏ចាត់ទុកការចម្អិនអាហារជាសិល្បៈមួយបែបដែលធ្វើឲ្យជីវិតរបស់គេមានភាពស្រស់ស្រាយបន្ថយភាពតានតឹង និងធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរឹងមាំ។ ការពង្រឹងនូវចំណេះដឹងផ្នែកអាហារ ស្របពេលជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យានៃប្រព័ន្ធទំនាក់ទំនងសង្គមដូចជា Facebook ឬ Instagram និងការលូតលាស់វប្បធម៌នៃការអានសៀវភៅ ឬទស្សនាវដ្តីបានបង្កើនភាពងាយស្រួលក្នុងការបង្ហាញអំពីការធ្វើអាហារដែលអាចជម្រុញទឹកចិត្តបុរសៗឲ្យមានចំណង់ក្នុងការចម្អិនម្ហូបអាហារដោយពួកគាត់អាចអនុវត្តតាមការណែនាំក្នុងការចម្អិនអាហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ហើយពួកគេក៏អាចចែករំលែកស្នាដៃរបស់គេ និងលើកទឹកចិត្តដល់បុរសដទៃទៀតឲ្យចូលរួមចម្អិនម្ហូបអាហារដូចពួកគេដែរ។ សរុបមក…បុរសៗដែលបានយកការចម្អិនអាហារជាចំណង់ចំណូលចិត្តមួយ គួរតែបន្តការចូលចិត្តនេះដោយមិនចាំបាច់ខ្វល់ពីមជ្ឈដ្ឋានមួយចំនួនឡើយ ព្រោះការពិតវាជាសកម្មភាពទាន់សម័យមួយទៅវិញទេ។ រីឯអ្នកដែលមិនទាន់ចាប់អារម្មណ៍នឹងការចម្អិន ក៏គួរសាកល្បងល៎មើលថា អ្នកអាចទទួលបានអត្ថប្រយោជន៍ណាមួយក្នុងចំណោមខាងលើនេះ…ព្រោះថា…វាប្រៀបបានជាមន្តស្នេហ៍ទាក់ទាញមួយទៀតសម្រាប់សុភាពបុរសគ្រប់គ្នាផងដែរ… ដូចដែលគេតែងនិយាយតគ្នាថា «មនុស្សម្នាក់ៗមានភាពទាក់ទាញ ពេលដែលបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន»…កុំលាក់បាំាងអី!!!បើចេះធ្វើម្ហូបអី បញ្ចេញថ្វីដៃឲ្យគេដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
គន្លឹះសុខភាព គ្រួសារ និងទំនាក់ទំនងបុរសមានមិនតិចនាក់នោះទេនៅលើផែនដីនេះ ប៉ុន្តែមិនមានច្រើននោះទេដែលមានគុណសម្បត្តិដូចនឹងអ្វីដែលមិត្តនារីភាគច្រើនរំពឹងចង់បាន...តើអ្នកដឹងទេថាតើមានអ្វីខ្លះដែលជាមន្តស្នេហ៍ទាក់ចិត្តមិត្តនារី? តោះ! អានបន្តទៀត ដើម្បីសិក្សាពីលក្ខណៈសម្បត្តិ៥យ៉ាងដែលត្រូវបានចាត់ទុកថាជាចំណុចដែលស្រ្តីភាគច្រើនស្រលាញ់ពេញចិត្ត... •គេជាមនុស្សស្មោះត្រង់ និងស្មោះស្ម័គ្រ ៖ មាននារីជាច្រើនបានធ្លាប់បានជួបប្រទះនឹងបុរសដែលបានក្លែងបន្លំជាសុភាពបុរស ដែលជាមេរៀនមួយធ្វើឲ្យនាងពិបាកទទួលយក និងជឿទុកចិត្តបុរសដែលនាងជួបក្រោយៗមកទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកធ្លាប់ជាមនុស្សប្រភេទនេះមែន ត្រូវឆាប់កែខ្លួន ហើយប្រាប់នាងដោយស្មោះថា អ្នកបានកែខ្លួនហើយ ហើយត្រូវចៀសវាងដាច់ខាតនូវការបង្កើតប្រវត្តិសាស្រ្តច្រំដែល ឬរំលឹកអំពីបទពិសោធន៍កន្លងមកជាមួយនឹងគូស្នេហ៍ចាស់។ •គេជាមនុស្សដែលកំប្លែង ៖ នារីជាច្រើនចូលចិត្តបុរសដែលចេះនិយាយលាយឡំជាមួយនឹងពាក្យពេចន៍លេបខាយ និងកំប្លែងដែលអាចផ្តល់នូវភាពរីករាយក៏ដូចជាស្នាមញញឹមដល់រូបគេស្ទើរតែគ្រប់ពេលវេលា។ ហេតុនេះហើយ កុំធ្វើខ្លួនជាមនុស្សសោះកក្រោះ ដែលមិនចេះមាត់អីសោះ តែក៏កុំធ្វើជាមនុស្សដែលនិយាយច្រើនហួសដែរ។ •គេជាមនុស្សមានមហិច្ឆតា ៖ បុរសដែលមានមន្តស្នេហ៍ទាក់ទាញខ្លាំង ជាបុរសដែលមានគោលដៅ មានមហិច្ឆតា និងផែនការនៃជីវិតច្បាស់លាស់។ វាប្រៀបបាននឹងទំនុកចិត្តមួយដែលអាចឲ្យនារីមើលឃើញថា អ្នកជាមនុស្សគួរឲ្យពឹងពាក់បាន និងមានកម្លាំងចិត្តក្នុងការដើរលើផ្លូវដែលខ្លួនបានកំណត់ទុក។ នារីមិនចូលចិត្តបុរសដែលមួយថ្ងៃៗគិតតែពីអង្គុយសំកុក មិនដឹងថាអនាគតទៅ ខ្លួនធ្វើអ្វីនោះឡើយ។ •គេមានអនាម័យខ្លួនប្រាណល្អ ៖ ថ្វីត្បិតថារូបសម្បតិ្តមិនមែនជាចំណុចសំខាន់ចំពោះបុរសក៏ដោយ តែក៏អ្នកមិនអាចបណ្តោយខ្លួនឲ្យសាមញ្ញពេកនោះដែរ។ មិនចាំបាច់ដល់ថ្នាក់រៀបចំខ្លួនឲ្យដូចតារាល្បីអីនោះទេ គ្រាន់តែមានអនាម័យល្អជាប្រចាំ ដោយការប្រើប្រាស់សាប៊ូដុសខ្លួនដែលមានក្លិនតិចៗ ឬប្រើទឹកអប់ដែលមានក្លិនក្រអូបប្រហើរគួរឲ្យទាក់ទាញ ស្លៀកសំលៀកបំពាក់ដែលមានរបៀប (មិនឡូយឆាយពេក មិនចាស់គំរឹលពេក) រៀបម៉ូតសក់ឲ្យមានសណ្តាប់ធ្នាប់ សម្អាតក្រចកដៃក្រចកជើងជាដើម។ •គេជាមនុស្សមើលទៅមានអំណាច និងចេះការពារ ៖ វាការជាការពិតដែលថានារីចូលចិត្តបង្ហាញភាពឯករាជ្យរបស់ខ្លួន ប៉ុន្តែពួកគេពិតជាចូលចិត្តបុរសដែលពោរពេញដោយអំណាច និងភាពជាម្ចាស់ការលើខ្លួនឯងដែលអាចធ្វើឲ្យគេអាចពឹងផ្អែកបាន។ ក្នុងកាលៈទេសៈដែលមានរឿងហេតុ ឬគ្រោះថ្នាក់អ្វីកើតឡើង ត្រូវចេះការពារនាង ធ្វើយ៉ាងណាបំបាត់នូវអារម្មណ៍តក់ស្លុត និងព្រួយបារម្ភពីក្នុងចិត្តរបស់នាងឲ្យបាន។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
គន្លឹះសុខភាព គ្រួសារ និងទំនាក់ទំនងពេលចំណងស្នេហាផ្អែមល្ហែមជាពេលដ៏មានន័យបំផុតសម្រាប់អ្នកមានស្នេហា ប៉ុន្តែពេលដែលមានបញ្ហាឈ្លោះគ្នាវិញតើអ្នកមានអារម្មណ៍បែបណា? សុភាពបុរសទាំងអស់ពិតជាប្រឈមមុខច្រើនក្នុងការរករឿងទាំងរឿងតូចរឿងធំពីសមណាក់មិត្តស្រីរបស់ខ្លួនហើយជួនកាលរឿងតូចក៏ក្លាយទៅជារឿងធំនៅពេលដែរអ្នកមើលរំលង និងខកខានការរកវិធីផ្សះផ្សា។មិត្តនារីតែងតែយកចិត្តទុកដាក់និងឲ្យតម្លៃលើរបស់តូចតាចដែលបង្ហាញពួកគេអំពីសារៈសំខាន់និងតម្លែរបស់គេចំពោះអ្នក។ តើអ្នកមិនដឹងគួរធ្វើយ៉ាងណាមែនទេ?កុំបារម្ភ…..ហេលស៍ថាម នឹងជួយដោះស្រាយកង្វល់របស់អ្នកជាមួយនិងវិធីងាយៗ៨យ៉ាងខាងក្រោម។ ១ បន្តផ្ញើសារ៖ មនុស្សស្រីមិនចង់លើកទូរស័ព្ទឬឆ្លើយតបសារមកកាន់អ្នកឡើយនៅពេលដែលគេខឹងអ្នក ប៉ុន្តែគេនៅតែរងចាំមើលសាររបស់អ្នក។ ប្រសិនបើមិនមានទេ កំហឹងនឹងកាន់តែធ្ងន់ធ្ងរឡើងមិនខាន។ បើអ្នកជាអ្នកខុស អ្នកត្រូវតែជាអ្នកផ្ញើរសារដោយសរសេរពាក្យថា សុំទោស ដោយបន្ថែមនូវពាក្យរ៉ូមែនទិក ផ្អែមល្ហែមនិងបញ្ជោរនាងដើម្បីឲ្យនាងបានសប្បាយចិត្ត។ មិនត្រូវអង្គុយចាំសាររបស់នាងឡើយព្រោះនាងកំពុងរងចាំអ្នក….. ២ បង្ហាញខ្លួនជាមួយកាដូ៖ កាដូនិងភ្ញាក់ផ្អើលជាមិត្តល្អបំផុតរបស់នារីៗ អ្នកអាចទៅចាំមុខផ្ទះ មុខរបងសាលារៀន ឬកន្លែងធ្វើការរបស់នាងជាមួយនិងកាដូផ្សេងៗ(ជាបាច់ផ្កាតុក្កត្តា…..) និងកាត សុំទោសដែលបង្ហាញពីទឹកចិត្តរបស់អ្នកនោះនាងនិងទុបចិត្តមិនបានហើយនឹងអត់ទោសឲ្យអ្នកមិនខាន។ ៣ កាតសុំទោស៖ មនុស្សចូលចិត្តពេលមនុស្សជាទីស្រលាញ់របស់ខ្លួនចេះបង្ហាញពីទឹកចិត្តរបស់គេដោយស្មោះនិងប្រកបដោយភាពឆ្នៃប្រឌិត។ ប្រសិនបើអ្នកទាំង២ជាគូរស្វាមីភរិយាឬស្នាក់នៅជាមួយគ្នា អ្នកអាចដាក់កាតនោះនៅក្រោមខ្នើយ នៅលើអេក្រង់កុំព្យូទ័រអេក្រង់ទូរស័ព្ទឬទ្វារទូទឹកកកជាដើម។នាងប្រាកដជាយល់ថាអ្នកស្រលាញ់នាងជាមិនខាន។ ៤ ធ្វើកាយវិការប្លែកៗ៖ ប្រសិនបើគេងងក់មិនព្រមនិយាយរកអ្នកពេលនៅក្បែរគ្នានោះ ចូលព្យាយាមរកនិងរឿងប្លែកៗឬកំប្លែងស្ងួតមកនិយាយដើម្បីផ្លាស់ប្ដួរបរិយាកាស។ ៥ ចំណាយពេលខ្លះដើម្បីប៉ះប៉ូវ៖ អ្នកគួរបង្កើតគំរោងមួយដោយរួមបញ្ចូលការទទួលទានបានអាហារនៅកន្លែងដែលនាងចូលចិត្ត មើលកុន ការប្រគំុតន្រ្តី និងសកម្មភាពផ្សេងៗទៀតដោយផ្ដោតលើចំនូលចិត្តរបស់នាង។ ហើយផ្ដល់ឲ្យនាងនូវអាទិភាពខ្ពស់ជាងរឿងផ្សេងៗទៀត។ ៦ និយាយបញ្ជោរ៖ ការបញ្ជោរ ទការសរសើរជាអ្វីដែលមិត្តនារីចង់លឺជាងគេ។ ព្យាយាមលើសសរសើរអំពីគុណសម្បត្តិរបស់នាងមិនថារូបកាយឬកិច្ចការងារដែលនាងបានធ្វើហើយបន្ថែមនូវអារម្មណ៏អំណរគុណសម្បត្តិរបស់អ្នកចំពោះវត្តមានរបស់នាងក្នុងបេះដូងរបស់អ្នករួមជាមួយនឹងទឹកចិត្តដ៏ជ្រាលជ្រៅរបស់អ្នកផងដែរ។ ការនិយាយទាំងអស់នេះនឹងធ្វើឲ្យគេបែបជាអៀន ហើយភ្លេចពីរឿងងងក់ជាមិនខាន។ ៧ ធ្វើឲ្យនាងរំភើបខ្លាំង៖ ប្រសិនបើនាងពិតជាមនុស្សសំខាន់ក្នុងជីវិត្តរបស់អ្នក ហើយជម្លោះនោះមានលក្ខណៈធ្ងន់ធ្ងរនោះ អ្នកគួរតែធ្វើកិច្ចការខ្លះដែលផ្ដល់ឲ្យនាងនូវភាពភ្ញាក់ផ្អើល។ វាអាចជាការសុំនាងរៀបការពិធីជប់លៀងមួយសម្រាប់នាង កាដូផ្ទាល់ដៃ ដែលប្រើប្រាស់ពេលវេលានិងការតាំងចិត្តមុតមាំក្នុងការធ្វើ ឬដំណើរកម្សាន្តទៅកាន់កន្លែងណាមួយតែពីរនាក់ក៏អាចជួុយសម្រួលកំហឺងឬអាការៈអន់ចិត្តរបស់នាងដែរ។ ៨ ប្រើកែវភ្នែកបរិសុទ្ធ៖ ទឹកចិត្តខាងក្នុងរបស់អ្នកអាចនិងបង្ហាញបានតាមរយៈកែវភ្នែកដ៏បរិសុទ្ធរបស់អ្នក ហេតុនេះហើយប្រើកែវភ្នែកនោះសម្លឹងមើលទៅកាន់នាង នោះនាងនឹងញញឹម ឬសើចមិនខានហើយកែវភ្នែកបែបនោះពិតជាមានភាពទាក់ទាញមែនទែន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
គន្លឹះសុខភាព គ្រួសារ និងទំនាក់ទំនងប្រភពនៃជំងឺ៖ មិនដឹង វ័យដែលកើតជំងឺនេះ៖ យុវវ័យ។ ការសិក្សាថ្មីៗនេះបានបង្ហាញថាជំងឺនេះអាចប៉ះពាល់មនុស្សដល់អាយុ២៥ឆ្នាំ។ កត្តាហានិភ័យ៖ អាយុគឺជា កត្តាហានិភ័យដ៏ចម្បងមួយ។ កត្តាផ្សេងៗទៀតមានដូចជា៖ · ការសិក្សាក្នុងថ្នាក់តែមួយដែលមានប្រុស និងស្រីរួមគ្នា · ទូរស័ព្ទដៃ · ភាពយន្ត · អ៊ីនធើណែត រោគសាស្ត្រ៖ ធ្វើឲ្យប្រព័ន្ធសរីរាង្គជាច្រើនមានបញ្ហា។ លក្ខណៈគ្លីនិក៖ រោគសញ្ញា 1. លក្ខណៈទូទៅដែលច្រើនកើតមានលើជំងឺនេះ គឺការឈឺចាប់នៅក្នុងបេះដូងដែលជារឿយៗត្រូវបានពណ៌នាដោយអ្នកជំងឺថាជាការឈឺចាប់តែ ធ្វើឲ្យមានអារម្មណ៍ល្អ (Sweet Pain)។ 2. ការបាត់បង់ចំណង់អាហារ 3. ភាពមិនងងុយគេង 4. យល់សប្តិទាំងថ្ងៃ 5. បាត់បង់ចំណូលចិត្តក្នុងការងារ។ អ្នកជំងឺអាចមានគ្រោះថ្នាក់ក្នុងការវិវឌ្ឍទៅជាករីនិពន្ធ។ សញ្ញាដែលគ្រូពេទ្យរកឃើញ៖ 1. ប្រស្រីភ្នែករីកធំ (ពេលស្វែងរកអ្នកជាទីស្រឡាញ់របស់ពួកគេ) 2. ឡើងក្រហមនៅលើថ្ពាល់ទាំងសងខាង (ជាទូទៅ ច្រើនកើតមានចំពោះស្រ្តី) 3. ពេលស្ដាប់បេះដូង ៖ សម្លេងទីមួយនៃបេះដូងលឺ LOVE ជំនួសឲ្យការលឺ LUB 4. ញញឹមដាក់ខ្លួនឯង/ញញឹមម្នាក់ឯង។ ការបង្កជំងឺ និងសញ្ញាគ្លីនិក៖ ជំងឺមានការប្រែប្រួលបន្តិចម្ដងៗក្នុងដំណាក់កាលចាប់ផ្តើមដំបូង។ អ្នកជំងឺមានរោគសញ្ញាមិនច្បាស់លាស់ដូចជាការបាត់បង់ចំណង់អាហារ លែងងងុយគេងជាដើម។ ក្រោយមកទៀត មានការវិវឌ្ឍជាបញ្ហាទៅលើប្រព័ន្ធសរីរាង្គជាច្រើនបានកើតឡើងជាមួយនឹងរោគសញ្ញាផ្សេងៗគ្នា។ រោគសញ្ញាមានសភាពកាន់តែអាក្រក់នៅពេលដែលអ្នកជំងឺបានឃើញអ្នកជាទីស្រឡាញ់របស់ពួកគេ។ ការមើលឃើញនៃសេចក្ដីស្រឡាញ់របស់អ្នកជំងឺធ្វើឲ្យមានការកន្ត្រាក់នៃ Radial fibers នៃសាច់ដុំ Iris ដែលនាំឲ្យមានការរីកនៃប្រស្រីភ្នែក។ ភ្នែករបស់អ្នកជំងឺបើកធំៗ ហើយមិនព្រិចភ្នែកទេ។ សាច់ដុំ Zygomaticus major កន្ត្រាក់ដោយស្វ័យប្រវត្តិធ្វើឲ្យអ្នកជំងឺញញឹមដោយមិនដឹងខ្លួន។ នៅពេលដែលអ្នកជំងឺចូលទៅជិតអ្នកជាទីស្រឡាញ់របស់ពួកគេ Action Potential ត្រូវបានបង្កើតឡើងក្នុងចង្វាក់មួយដែលមិនទៀងទាត់នៅក្នុង បេះដូង ហើយបាត់បង់ចង្វាក់បេះដូងធម្មតា។ ការពិនិត្យមើលតាមមីក្រូទស្សន៍ទៅលើសាច់ដុំបេះដូងបានបង្ហាញថាមានវត្តមាននៃជាលិកា Pacemaker មិនប្រក្រតីនៅកន្លែងមួយដែលគេហៅថា Romantic Spots ដែលវាទទួលខុសត្រូវចំពោះការបាត់បង់ចង្វាក់បេះដូង។ អ្នកជំងឺមានអារម្មណ៍តប់ប្រមល់ ហើយក្រោយមកមានការឈឺចាប់ក្នុងបេះដូង។ វាគឺជាលក្ខណៈនៃការឈឺចាប់មួយប្រភេទដែលអ្នកជំងឺចង់បាន កាន់តែច្រើនឡើងៗ។ នៅដំណាក់កាលធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់ខួរក្បាល។ ប្រសិនបើអ្នកមិនត្រូវបានព្យាបាលត្រឹមត្រូវនោះទេស្ថានភាពអាច នឹងកាន់តែអាក្រក់។ ការព្យាបាល៖ ការព្យាបាលដោយការរៀបអាពាហ៍ពិពាហ៍ (Marriage Therapy) គឺអាចមានប្រសិទ្ធភាពជាសះស្បើយរហូតដល់ ១០០%។ ជាទូទៅ វាមានប្រសិទ្ធភាពតែចំពោះអ្នកជំងឺដែលមានអាយុចាប់ពី២២ឆ្នាំឡើងទៅ។ ប្រសិនបើព្យាបាលមុនអាយុនេះ វាអាចមានផលប៉ះពាល់ជាច្រើន។ វិធានការក្នុងការបង្ការជំងឺ៖ ការខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ជំងឺនេះ។ អង្គការស្នេហាពិភពលោក (The World Love Organization ឬWLO) គណៈកម្មាធិការអ្នកជំនាញបានប្រកាសថាជំងឺនេះមិនអាចចៀសវាងបានទេក្នុងក្រុមអាយុដែលបានរៀបរាប់ខាងលើ ហើយការបង្ការ គឺមិនអាចធ្វើទៅរួចនោះទេ។ ការព្យាយាមរារាំងភាពធម្មតានៃជំងឺនេះអាចធ្វើឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះវិធានការក្នុងការជួយអន្តរាគមន៍ក្នុងជំងឺនេះត្រូវបានហាមឃាត់យ៉ាងដាច់ខាត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
ជំងឺផ្សេងៗ គ្រួសារ និងទំនាក់ទំនងដើមទ្រូង ឬសុដន់មនុស្សស្រី គឺជារបស់ពិសេសម៉្យាង ដែលមនុស្សប្រុសភាគច្រើន មិនងាយមើលរំលងឡើយ។ ការសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី បានក្លាយទៅជារឿងធម្មតា សម្រាប់មនុស្សប្រុសទៅហើយ បើមិនអ៊ីចឹងទេ មនុស្សប្រុសម្នាក់នោះ ច្បាស់ជាមានបញ្ហាហើយ។ ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នកថាតើ ហេតុអ្វីមនុស្សប្រុសចូលចិត្តសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី។ · មនុស្សប្រុសយល់ថា ដើមទ្រូងរបស់មនុស្សស្រី ជារបស់អាថ៌កំបាំង ដែលគេគួរតែស្វែងយល់ និងមើលឲ្យឃើញផ្ទាល់ភ្នែក។ ខណៈពេលដែលបុរសមិនមាន ដើមទ្រូងបែបនេះហើយ ទើបគេចង់ដឹងថាតើវាជាអ្វីឲ្យប្រាកដ។ · ពេលមនុស្សប្រុសគិតអំពីការរួមភេទ និងការយកកូន គេប្រហែលជាចង់បានមនុស្សស្រីដែលមានសុខភាពល្អ រាងកាយមាំមួន ហើយដើមទ្រូងធំៗ។ · ដើមទ្រូងមនុស្សស្រី ជាចំណុចរសើប សិចស៊ី និងគួរឲ្យគយគន់។ · មនុស្សប្រុសចង់បានដើមទ្រូងរបស់នារីដែលទន់ៗ គួរឲ្យចង់ស្ទាបអង្អែល ដែលជាហេតុធ្វើឲ្យពួកគេមានអារម្មណ៍ត្រេកត្រអាល ហើយសំឡឹងមើលវា។ · មនុស្សប្រុសរីករាយ សប្បាយចិត្ត និងកាត់បន្ថយភាពតានតឹង ពេលបានសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី។ ការសិក្សាបានបង្ហាញថា ការសំឡឹងមើលដើមទ្រូងរបស់មនុស្សស្រី អាចបង្កើនអាយុរបស់មនុស្សប្រុស បានពី ៤ ទៅ ៦ ឆ្នាំឯណោះ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
កំសាន្ត គ្រួសារ និងទំនាក់ទំនងអ្នកអាចសាកសួរមនុស្សស្រីបាន ៖ ៨ នាក់ ក្នុងចំណោម ១០ នាក់ នឹងនិយាយថា បុរសដែលចេះលេងហ្គីតា គឺជាបុរសដែលគួរឲ្យទាក់ទាញជាទីបំផុត។ ជាការពិត មនុស្សស្រីភាគច្រើន លង់ស្រឡាញ់បុរស ដែលចេះលេងឧបករណ៍តន្រ្តី ចម្អិនម្ហូបអាហារ និងអាចធ្វើកិច្ចការណា ដែលបុរសភាគច្រើនពិបាកធ្វើ។ មូលហេតុដែលមនុស្សស្រី ស្រឡាញ់អ្នកលេងហ្គីតា៖ #១ ការលេងហ្គីតា ត្រូវការជំនាញ និងភាពឆ្លាតវាងវៃ ដូច្នេះបុរសដែលអាចលេងវាបាន មិនមែនជាបុរសធម្មតានោះទេ ទាល់តែមានដុង និងជំនាញ ពិតប្រាកដ ទើបអាចរៀនឆាប់ចេះ។ #២ បុរសដែលលេងហ្គីតា អាចទាក់ចិត្តមនុស្សម្នានៅក្នុងក្រុម មិនថាមនុស្សស្រី ឬមនុស្សប្រុសឡើយ មានន័យថាគេនឹងលេចធ្លោជាងគេ និងមានអំណាច ជាងគេ។ #៣ តន្ត្រី អាចជួយបំបាត់ និងដោះស្រាយបញ្ហាបានជាច្រើន។ បុរសដែលចូលចិត្តលេងហ្គីតា ភាគច្រើន ចិត្តទន់ ប្រើអារម្មណ៍ និងមានមនោសញ្ចេតនា ច្រើន។ #៤ អ្នកចេះលេងហ្គីតា មានមិនច្រើននោះទេ ដូច្នេះមនុស្សស្រីតែងតែក្តោបឱកាសដ៏ល្អនេះ រកមនុស្សដែលមិនងាយនឹងរក រកមនុស្សដែលមានចំណេះដឹង និងជំនាញពិតប្រាកដ។ #៥ ហ្គីតា ធ្វើឲ្យមនុស្សម្នាក់ ក្លាយជាតារា ឬមនុស្សដែលនៅជុំវិញខ្លួនប៉ងប្រាថ្នា។ #៦ ការសិក្សាបង្ហាញថា តន្រ្តីករភាគច្រើន ពូកែយកចិត្ត និងពូកែរឿងលើគ្រែ៕ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
គន្លឹះសុខភាព គ្រួសារ និងទំនាក់ទំនងនៅដំណាក់កាលមួយ អ្នកនឹងដឹងខ្លួនឯងថា «ទ្រព្យសម្បត្តិ» មិនមែនជាអ្វីគ្រប់យ៉ាង ហើយរឹតតែមិនមែនជាអ្វិដែលអ្នកអាចរក្សា និងយកទៅបាន ក្រោយពេលបាត់បង់ជីវិតនោះទេ... តើអ្វីទៅដែលមានតម្លៃមហាសាល? តើអ្វីទៅដែលអ្នកគួរយកចិតទុកដាក់គ្រប់ពេល ទើបមិនប្រឈមនឹងភាពស្តាយក្រោយ? ចុចមើលវីដេអូទាំងអស់គ្នា...
កំសាន្ត គ្រួសារ និងទំនាក់ទំនងបំណិន ឬជំនាញជីវិត គឺជាអ្វីមួយដ៏ចាំបាច់បំផុតដែលមនុស្សម្នាក់ៗត្រូវតែឈោងចាប់យក ជាពិសេសបណ្តាបុរសៗដែលនៅលីវមិនទាន់មានភរិយា ដ្បិតយោងតាមការអង្កេតស្រាវជ្រាវពីក្រុមអ្នកជំនាញបញ្ហាជីវិតបានបង្ហាញថា ស្ត្រីភាគច្រើនបំផុតពេញចិត្តបុរសដែលមានជំនាញពិតប្រាកដណាមួយ បើទោះជំនាញមួយចំនួននោះហាក់មិនចាំបាច់សម្រាប់ជីវិតរបស់មនុស្សក្តី។ តើស្ត្រីចូលចិត្តបុរសមានជំនាញអ្វីខ្លះ ? ១-ចេះនិយាយភាសាបរទេសណាមួយ៖ ពិតប្រាកដណាស់ នេះជាជំនាញមួយដែលមនុស្សពេញវ័យពិបាកនឹងចាប់យក។ នេះជាមូលហេតុដែលជម្រុញឲ្យស្ត្រីឲ្យតម្លៃ និងចាប់អារម្មណ៍លើបុរសដែលចេះភាសាបរទេស ដ្បិតពួកគេយល់ថា បុរសដែលចេះអាន សរសេរ និងនិយាយភាសាជាតិសាសន៍ដទៃបាន ប្រហែលជាមានការយល់ដឹងខ្ពស់ និងទូលំទូលាយពីស្ថានការណ៍ជុំវិញពិភពលោកផងដែរ ។ ២-ចេះលេងឧបករណ៍តន្ត្រីណាមួយ៖ សម្រាប់បុរសដែលទើបស្គាល់គ្នាជាមួយស្ត្រីណាម្នាក់ជាលើកដំបូង ការចេះលេងឧបករណ៍តន្ត្រីបានយ៉ាងពិរោះ គឺជាសមត្ថភាពមួយដែលអាចទាក់ទាញនាងបាន។ លើសពីនេះ វាក៏អាចបង្ហាញឲ្យឃើញនូវចរិតឫកពាររបស់អ្នកឲ្យបុរស និងស្ត្រីដទៃទៀតបានឃើញផងដែរ។ បុរសដទៃអាចនឹងកោតសរសើរ ព្រមទាំងគោរពទទួលស្គាល់ថាអ្នកជាមនុស្សម្នាក់ដែលអាចធ្វើរឿងរ៉ាវមួយដែលបណ្តាមនុស្សភាគច្រើនធ្វើមិនកើត។ ៣-មានសមត្ថភាពជួសជុលគ្រឿងម៉ាស៊ីន (រថយន្ត, ម៉ូតូ)៖ ការរៀនពីបច្ចេកទេសជួសជុលម៉ាស៊ីនរថយន្ត ឬម៉ូតូ មើលទៅហាក់ដូចជាសមត្ថភាពមួយដែលធ្វើឲ្យអ្នករឹតតែពិបាក។ ប៉ុន្តែដោយសំណាងល្អ អ្នកមិនចាំបាច់ចេះច្រើននោះទេ បើសិនគ្រាន់តែក្នុងគោលបំណងទាក់ទាញចិត្តស្ត្រីដែលខ្លួនស្រឡាញ់នោះ។ ចំណុចសំខាន់ គឺអ្នកត្រឹមតែអាចយល់ដឹងថា រថយន្ត ឬម៉ូតូខូចអ្វី ពោលគឺប្រសើរជាងចេះត្រឹមតែបើកគម្របម៉ាស៊ីន ហើយគ្រវីក្បាល។ នេះពិតជាសំខាន់ណាស់ ជាពិសេសក្នុងខណៈអ្នកកំពុងជូនស្ត្រីណាម្នាក់ដើរកម្សាន្ត។ មួយវិញទៀត ការយល់ដឹងពីមូលដ្ឋានគ្រឹះរបស់ម៉ាស៊ីនរថយន្តឬម៉ូតូ វានឹងមិនធ្វើឲ្យអ្នកងាយក្លាយជាមនុស្សចាញ់បោកជាងជួសជុលដែលមិនស្មោះត្រង់នោះទេ ។ ៤-ចេះរាំ និងច្រៀងកម្សាន្ត៖ បុរសមិនចេះរាំហាក់ដូចជាបាត់បង់សិល្បៈមួយក្នុងការទាក់ទាញស្ត្រី ដ្បិតក្នុងពេលចូលរួមពិធីផ្សេងៗ ស្ត្រីរមែងចង់ឡើងរាំ ជាពិសេសជាមួយដៃគូបុរសណាម្នាក់ដែលនាងដឹងថាកំពុងតាមស្រឡាញ់ និងចែចង់នាង ។ បុរសមិនគួរបញ្ចេញភាពខ្មាសអៀនញើតញើមក្នុងការបបួលស្ត្រីដែលខ្លួនស្រឡាញ់ពេញចិត្តឲ្យឡើងរាំនោះទេ ។ ៥-ចេះចម្អិនអាហារ៖ អ្នកមិនចាំបាច់ត្រូវទៅរកគ្រូបង្ហាត់ដាំស្ល ឬទៅទិញគ្រឿងផ្ទះបាយដើម្បីមករៀនធ្វើម្ហូបនោះទេ។ ចូរចាប់ផ្តើមជាលក្ខណៈតូចតាចបានហើយ។ ស្ត្រីជាមិត្តភក្តិរបស់អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដឹងថាអ្នកចេះធ្វើម្ហូប ហើយនាងអាចនឹងចង់ដឹងថាអ្នកចេះធ្វើម្ហូបអ្វីទៀតផង ។ ៦-មានសុខភាពមាំមួនដូចជាអត្តពលិក៖ ក្រៅពីសមត្ថភាពដាំស្ល ស្ត្រីក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរលើបុរសដែលមានរាងកាយមាំមួន ។ ពួកនាងពិតជាចង់ឲ្យអ្នកក្លាយជាបុរសម្នាក់ដែលមានកម្លាំងខ្លាំងដូចជាអ្នកលេងកីឡា ពោលគឺឲ្យសមជាកូនប្រុសដើមទ្រូង៥ហត្ថ រឹងមាំមិនទន់ជ្រាយដូចជាស្ត្រីភេទ ។ ៧-រចនាបថ និងការតុបតែងខ្លួន៖ ការតុបតែងខ្លួនរបស់បុរស ក៏ជាចំណុចមួយអាចទាក់ទាញស្ត្រីបានផងដែរ។ ស្ត្រីភាគច្រើនមិនចូលចិត្តបុរសគ្មានអនាម័យខ្លួនប្រាណនោះទេ ។ ដូច្នេះការកាត់សក់ខ្លី កោរពុកមាត់ ស្លៀកពាក់ស្អាតបាត សុទ្ធតែជាចំណុចដែលទាក់ទាញភ្នែកស្ត្រី ។ បណ្តាស្ត្រីតែងតែរអ៊ូថា បុរសៗកម្រនឹងយកចិត្តទុកដាក់លើរូបរាងរបស់ខ្លួនខ្លាំងណាស់ ។ ៨-ការនិយាយស្តី៖ ថ្វីមាត់ក្នុងការនិយាយស្តី ក៏ជាចំណុចមួយដែលស្ត្រីដាក់ពិន្ទុឲ្យបុរសផងដែរ។ ការនិយាយស្តីនៅទីនេះ គឺចង់សំដៅទៅលើពាក្យពេចន៍ដែលបុរសនិយាយទៅកាន់ស្ត្រីដែលខ្លួនចាប់អារម្មណ៍ ឬស្ត្រីដែលខ្លួនមិនដែលស្គាល់។ ទាំងអស់នេះគឺទាមទារឲ្យមានជំនាញ។ ទន្ទឹមនឹងការនិយាយស្តី បុរសក៏ត្រូវមានជំនាញក្នុងការស្តាប់យោបល់របស់គូសន្ទនាផងដែរ ។ ស្ត្រីពិតជាគិតថាសំខាន់ចំពោះតុល្យភាពនៃពាក្យពេចន៍សន្ទនា។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។
គន្លឹះសុខភាព គ្រួសារ និងទំនាក់ទំនង«ខ្ញុំស្រលាញ់អ្នក» ជាពាក្យបីម៉ាត់ដ៏ខ្លី ប៉ុន្តែមានអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅ ហើយក៏អាចផ្លាស់ប្តូរអារម្មណ៍របស់មនុស្សម្នាក់ឲ្យក្លាយជាបុគ្គលដែលមានក្តីសុខជាងគេ នៅលើភពផែនដីនេះ ជួនកាលទៀតក៏ធ្វើឲ្យគេស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនដោយសារតែទឹកចិត្តត្រេកអរ និងរំភើបពេលដែលបានស្តាប់លឺទៀតផង។ ពាក្យបីម៉ាត់នេះគួរតែប្រើឲ្យបានញឹកញាប់ ចំពោះតែមនុស្សម្នាក់ដែលអ្នកគិតថាសំខាន់សម្រាប់របស់អ្នកបានហើយ។ សម្រាប់អត្ថន័យនេះ យើងសូមលើកយកនូវវិធី១៨យ៉ាងដ៏រ៉ូមែនទិកដែលលោកអ្នកអាចនឹងអនុវត្ត ដើម្បីបន្ថែមនូវភាពផ្អែមល្អែមដល់ចំណងស្នេហារបស់អ្នកទាំងពីរទៀត ចង់ដឹងថាមានអ្វីខ្លះ?តោះ! តាមដានជាមួយគ្នា... · និយាយប្រាប់ថាស្រលាញ់ជាមួយនឹងភាសាផ្សេងៗពីគ្នា ៖ សាកនិយាយ ឬផ្ញើរពាក្យទាំងនោះទៅគេ ហើយឲ្យគេស្វែងរកអត្ថន័យដោយខ្លួនឯង នោះស្នាមញញឹមនឹងលេចចេញលើទឹកមុខគេជាមិនខាន។ · ប្រើប្រាស់ពាក្យស្លោក ឬសុភាសិតផ្អែមល្អែម ៖ ប្រសិនបើអ្នកមិនអាចរកនឹកពាក្យសម្តីល្អៗ ឬផ្អែមល្អែមណា ដោយខ្លួនឯងទេ អ្នកអាចរកបានរាប់លានឃ្លានៅលើអ៊ិនធឺណែតក្នុងពេលមិនដល់មួយនាទីផង។ ឮ · ភ្ជាប់ជាមួយនឹងកាដូ ៖ ការជូនកាដូទៅនរណាម្នាក់ជាវិធីងាយបំផុតក្នុងការបញ្ជាក់នូវការព្រួយបារម្ភទៅកាន់គេ ជាជាងការឲ្យតែវត្ថុទទេ អ្នកអាចភ្ជាប់ជាមួយនឹងកាតមួយដែលមានពាក្យថា «ខ្ញុំស្រលាញ់អ្នក»ផងដែរ។ · សាក់ឈ្មោះមនុស្សជាទីស្រលាញ់ ឬពាក្យថា«ស្រលាញ់» ៖ វាជាសញ្ញាមួយដែលនឹងមានអាយុកាលយូរ។ · សរសេរឈ្មោះមនុស្សជាទីស្រលាញ់ ៖ បើអ្នកមិនហ៊ានប្រថុយនឹងការសាក់ទេអ្នកក៏អាចត្រឹមតែធ្វើការឆ្លាក់ឈ្មោះរបស់គេនៅលើក្រដាស ឬដៃហើយបង្ហាញដល់គេទៅក៏បានដែរ។ · បង្កើតកម្រងរូបភាព ៖ បើអ្នកមានភាពសិល្បៈក្នុងការគូររូបនោះ អ្នកអាចចំណាយពេលខ្លះបង្កើតជាសាច់រឿងស្នេហារបស់អ្នកទាំងពីរ ហើយបន្ថែមនូវកិច្ចសន្ទនាដែលបើកបង្ហាញពីទឹកចិត្តស្នោះស្នេហ៍របស់អ្នកចំពោះគេ។ វាពិតជាគួរឲ្យស្រលាញ់ និងពោរពេញដោយការច្នៃប្រឌិតពិតមែន។ ម្យ៉ាងលោកអ្នកក៏អាចធ្វើការស្វែងរកកម្មវិធីកុំព្យូទ័រណា ដែលជួយអ្នកក្នុងការបំពេញកិច្ចការនេះផងដែរ។ · ប្រើប្រាស់បណ្តាញសង្គម ៖ បង្ហាញពីទឹកចិត្ត និងក្តីស្រលាញ់របស់អ្នកចំពោះគេ តាមរយៈបណ្តាញសង្គមល្បីៗផ្សេងៗ ជាមួយនឹងឃ្លាខ្លីៗ ឬរូបភាពនៃអ្នក និងគេ។ · បង្កើតភាសាសម្ងាត់ ៖ នៅពេលធ្វើការទាក់ទង ឬឆ្លើយឆ្លងគ្នាជាមួយនឹងភាសាសម្ងាត់ដែលមានតែអ្នកទាំងពីរដែលដឹង និងយល់នោះ វាក៏រូបភាពមួយដែលគេគ្រប់គ្នាច្រណែនផងដែរ។ ពេលនោះ អ្នកក៏មិនបាច់បារម្ភអំពីការបែកធ្លាយផ្សេងៗទៅកាន់អ្នកដទៃដែរ។ · ប្រើនិមិត្តសញ្ញា ឬភាសាក្រៀម ៖ ” I Love You” គ្រប់ពេលពេក គ្រាន់តែគិតក៏គួរឲ្យធុញ និងជ្រេញដែរ ជួនកាលគេក៏គិតថាអ្នកនិយាយឲ្យតែហើយៗដែរ។ សាកប្រើសញ្ញាផ្សេងៗជំនួសវិញ ដូចជាxoxo
គន្លឹះសុខភាព គ្រួសារ និងទំនាក់ទំនងសម្រាប់អ្នក…តើសុភមង្គលជាអ្វី? តើអ្នកមានអារម្មណ៍ថាមានសុភមង្គលនៅពេលណាដែរ? ចម្លើយរបស់អ្នក អាចនឹងខុសគ្នារវាង មុន និងក្រោយពេលមានគ្រួសារ… ដូចដែលគេតែងនិយាយតៗគ្នាអញ្ចឹង….«អ្នកនឹងមិនយល់អារម្មណ៍ជាឳពុកម្តាយគេ រហូតទាល់តែអ្នកមានបុត្រផ្ទាល់» ដឹងទេ? ដើម្បីអ្នក…ដើម្បីឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលដូចសព្វថ្ងៃនេះ…ពួកគាត់ត្រូវចំណាយអ្វីខ្លះ? កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន ជាច្រើន... ប៉ុន្តែ…មិនថានឿយហត់យ៉ាងណា…ពាក្យបីម៉ាត់«ក្តីស្រលាញ់» ដែលពួកគាត់មាន គឺមិនសាបសូន្យ ឬអន់ថយឡើយ…តែ…មានតែកើនឡើង… អារម្មណ៍ក្នុងនាមជាអ្នកមានគុណទាំងពីរក៏ត្រូវបានបង្ហាញនៅក្នុងវីដេអូខាងក្រោមនេះផ្ទាល់…កុំរំលងឲ្យសោះណា៎… ប្រភព ៖ World Vision Cambodia © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
កំសាន្ត គ្រួសារ និងទំនាក់ទំនង