Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជិតចូលឆ្នាំខ្មែរហើយបងប្អូនអើយ មានបានត្រៀម រៀបចំគម្រោងទៅណាខ្លះហើយ ឬនៅ? ជាធម្មតាទេ ដែលខែមេសាជារដូវប្រាំង ហើយមេឃក៏ក្តៅណាស់ដែរ ដូច្នេះបានអ្នកខ្លះសាញមិនសូវចង់ទៅណា ព្រោះអាកាសធាតុហ្នឹង។ ប៉ុន្តែកុំបារម្ភអី! ថ្ងៃនេះយើងសូមបង្ហាញអ្នកទាំងអស់គ្នាសម្រាប់ត្រៀមទុកឲ្យហើយពេលទៅដើរក្នុងអាកាសធាតុក្តៅបែបនេះ។ តោះ! កត់ទុកទៅថាមានអ្វីខ្លះ នឹងអាលទៅត្រៀម! ១. ទឹក ប្រាកដណាស់ ថាទឹកសំខាន់! ទឹកជារបស់សាមញ្ញបំផុត តែមនុស្សនៅតែភ្លេច ឬមិនចង់យកតាមខ្លួន ព្រោះវាធ្ងន់ ប៉ុន្តែអ្នកគួរមានខ្លះយកតាមខ្លួនឲ្យហើយពេលដើរលេង កុំអាងចាំទៅទិញនៅកន្លែងអី! ចុះបើអត់មានគេលក់ដូចយើងគិត? ម៉្យាងទៀត ខែក្តៅបែបនេះរាងកាយអ្នកត្រូវការទឹកជាចាំបាច់បំផុត។ ដូចនេះ យកល្អ អ្នកគួរត្រៀមទឹកសុទ្ធខ្លះ ឬមានដប និងបំពង់ទឹកតាមខ្លួន ទោះពេលដើរលេងកន្លែងណាក៏ដោយ។ ២. អាវក្រៅ ឬអាវដៃវែង អ្នកខ្លះប្រាកដជាមាន Fashion ប្រចាំខ្លួនហើយ តែអ្នកគួរមានអាវក្រៅតាមខ្លួនមួយ ទុកពាក់ពីលើពេលដើរកន្លែងក្តៅខ្លាំង ឬជ្រើសរើសសម្លៀកបំពាក់ណាដែលមានដៃវែងជើងវែងស្រាប់តែម្តងទៅកុំឲ្យពិបាក ព្រោះម៉ូតសម័យនេះអីក៏មានដែរ។ អត់មានអីពិបាក ឬធ្ងន់ណាស់ទេគ្រាន់តែយកអាវក្រៅថែមមួយទៀតទៅជាមួយ ហើយអ្នកអាចពាក់តែពេលដើរ ចាំដោះចេញពេលថតរូបទៅ កុំឲ្យខូច Fashion ពេលបង្ហោះក្នុង Facebook។ ណាមួយវាក៏ជួយការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃក្តៅផងដែរ កុំឲ្យខូចស្បែកនឹងដើរលេង។ ៣. មួក ឬឆ័ត្រ ត្រង់នេះ វាអាស្រ័យលើចំណូលចិត្ត កាលៈទេសៈ និងកន្លែង ដែលអ្នកទៅផងដែរ ដូចនេះ មួក និងឆ័ត្រ មានសារៈសំខាន់ម៉្យាងម្នាក់ទេ។ ឧទាហរណ៍ថា អ្នកទៅលេងខេត្តសៀមរាប ហើយមានគម្រោងជិះកង់ទៅតាមប្រាសាទនានា អ្នកគួរមានមួក ឬមួកសុវត្ថិភាពទើបប្រសើរ ព្រោះគ្មាននរណាធាក់កង់បណ្តើរ ទទូរឆ័ត្របណ្តើរទេបងប្អូន! ប៉ុន្តែបើអ្នកជិះឡាន ហើយដើរតែតាមប្រាសាទ (មិនចូលប្រាសាទក្នុងព្រៃជ្រៅ) អ្នកអាចប្រើប្រាស់ឆ័ត្រវិញបាន ព្រោះវាស័ក្តិសមនឹងភាពស៊ីវិល័យ សមរម្យ និងបាំងថ្ងៃបានច្រើនជាងមួកទៀតផង។ ៣. វ៉ែនតាខ្មៅ វ៉ែនតាខ្មៅមិនត្រឹមតែបន្ថែម Fashion Idea សម្រាប់អ្នកទេ វាថែមទាំងជួយការពារភ្នែកអ្នកពីការជះចូលនូវពន្លឺថ្ងៃក្តៅខ្លាំងទៀតផង។ ជាការពិតណាស់ ភ្នែកយើងមិនសូវជាត្រូវគ្នាជាមួយពន្លឺថ្ងៃទេ ជាពិសេសនារដូវក្តៅបែបនេះទៀត ដូចនេះ អ្នកគួរមានវ៉ែនតាខ្មៅតាមខ្លួនពេលដើរលេងដែរ ហើយសម្រាប់អ្នកបើកបរយានយន្ត រឹតតែគួរពាក់វាទៀត ដើម្បីការពារភ្នែករបស់លោកអ្នកពីពន្លឺ ដែលជះចូលខ្លាំង។ បន្ថែមពិសេសសម្រាប់អ្នកម៉្ញូប ឬភ្នែកខ្សោយ អ្នកគួរបន្ថែមនូវថ្នាំបន្តក់ភ្នែកតាមខ្លួនផងដែរ ចៀសវាងភ្នែកស្ងួតខ្លាំង ដោយសារថ្ងៃក្តៅពេក។ ៤.ឡេការពារកម្តៅថ្ងៃ សម្រាប់អ្នកធម្មតាប្រហែលមិនអី តែមានអ្នកខ្លះក៏ប្រតិកម្មជាមួយកម្តៅថ្ងៃណាស់ដែរ ដូច្នេះ អ្នកគួរមាន និងលាបក្រែម ឬឡេការពារកម្តៅថ្ងៃជាប់ខ្លួន ដើម្បីរក្សាសំណើមស្បែក និងមិនឲ្យពន្លឺព្រះអាទិត្យនាខែក្តៅបំផ្លាញបាន។ ៥. កន្សែង ឬក្រដាសជូតមាត់ កុំឲ្យបែកញើសស្អុយខ្លួនពេក! យើងដឹងស្រាប់ហើយថា ដើរលេងពេញមួយថ្ងៃ ប្រាកដជាបែកញើសច្រើនណាស់ បើមេឃក្តៅចឹងៗអី ហើយមានពេលឯណាមកងូតទឹកសិនចាំដើរទៀតនុះ! អ៊ីចឹងមានតែសម្រួលៗទៅ! អ្នកគួរមានកន្សែង ឬក្រដាសសម្រាប់ជូតញើសចេញខ្លះ ទោះបីវាមិនបានជួយ ១០០% ឲ្យបាត់ក្លិនខ្លួន ក៏វាបានកាត់បន្ថយបានខ្លះៗដែរ។ មួយវិញទៀត សម្រាប់អ្នកពាក់ស្បែកជើងឃ្លុប ឬប៉ាត់តា អ្នកក៏គួរផ្លាស់ប្តូរស្រោមជើងរបស់អ្នកដែរ ចៀសវាងក្លិន និងមេរោគជាប់នឹងជើង។ សរុបមកវិញ នារដូវក្តៅបែបនេះ អ្នកគួរត្រៀមរបស់របរជាស្រេច មុននឹងចេញទៅដំណើរកម្សាន្ត ក្នុងឱកាសចូលឆ្នាំខាងមុខនេះ ហើយយើងក៏សង្ឈឹមថា អ្នកទទួលបានអត្ថប្រយោជន៍ខ្លះ តាមរយៈអត្ថបទមួយនេះ។ សម្រាប់អ្នកមិនទាន់មានគម្រោងទៅណាទេ គិតលេងៗឲ្យហើយដែរទៅ! សូមសុខសប្បាយតាមផ្លូវទាំងអស់គ្នាណា៎! កុំភ្លេចញ៉ាំទឹកឲ្យបានច្រើនផង មេឃក្តៅណាស់! ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សមុទ្រប្រហែលជាកន្លែងដែលអ្នកប្រាថ្នាចង់ទៅណាស់មែនទេ? អ្នកប្រហែលជាគ្រាន់តែដឹងថា ពេលដែលអ្នកទៅលេងសមុទ្រម្ដងៗ អ្នកអាចទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពសមុទ្រដ៏ខៀវស្រងាត់ ដើរលេងលើខ្សាច់ពណ៌សក្បុស ហើយទាំងអស់នេះបានធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធូរស្បើយពីបញ្ហាស្ត្រេសទាំងឡាយ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងពីឥទ្ធិពលរបស់សមុទ្រមកលើខួរក្បាលរបស់អ្នកទេ។ ការស្រាវជ្រាវបានរកឃើញថា ការចំណាយពេលវេលាទៅលេងឆ្នេរសមុទ្រ គឺល្អសម្រាប់សុខុមាលភាពរបស់អ្នក។ បើយោងទៅតាមការវិភាគទិន្នន័យជំរឿនរបស់អង់គ្លេសដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Health Place បានរាយការណ៍ថា «អ្នកដែលរស់នៅតាមឆ្នេរសមុទ្រមានសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រសើរជាងអ្នកដែលមិនរស់នៅតាមឆ្នេរសមុទ្រ»។ នៅក្នុងការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Journal of Coastal Zone Management អ្នកចូលរួមដែលរស់នៅក្នុងផ្ទះដែលមានទេសភាពសមុទ្របានរាយការណ៍ថា មានអារម្មណ៍ស្ងប់មិនសូវឆាប់ខឹង និងសុខស្រួលជាងអ្នកដែលមិនមាន។ តើឆ្នេរសមុទ្រជួយឲ្យអារម្មណ៍អ្នកកាន់តែប្រសើរយ៉ាងដូចម្តេច? បើយោងទៅតាមអ្នកចិត្តវិទូ គឺលោក Richard Shuster បានបកស្រាយថា «ពណ៌ខៀវត្រូវបានចូលចិត្តដោយមនុស្សជាច្រើន ហើយពណ៌នេះបានផ្សាភ្ជាប់ជាមួយនឹងអារម្មណ៍នៃភាពស្ងប់ស្ងាត់ និងសន្តិភាព។ ហើយការសម្លឹងមើលទៅសមុទ្រពិតជាអាចផ្លាស់ប្តូរប្រេកង់នៃរលកខួរក្បាល និងធ្វើឲ្យយើងស្ថិតនៅក្នុងស្ថានភាពសមាធិ (ស្ងប់ស្ងាត់)»។ លើសពីនេះទៅទៀត ក៏មានការសិក្សាមួយទៀតដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី American Association for the Advancement of Science បានរកឃើញថាពណ៌ខៀវត្រូវបានផ្សាភ្ជាប់នឹងការបង្កើនភាពច្នៃប្រឌិត។  លើសពីនេះទៅទៀត សម្លេងទឹកហូរ និងរលកបក់មកម្ដងៗផ្គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រដែលយើងមើលឃើញ បានទៅភ្ញោច Parasympathetic nervous system ដែលទទួលខុសត្រូវក្នុងការបន្ថយសកម្មភាពរបស់យើង និងធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយ និងធូរស្រាលពីទុក្ខកង្វល់ទាំងឡាយ។  ក្លិននៃខ្យល់អាកាលបរិសុទ្ធនៃសមុទ្រក៏បានរួមចំណែកក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ដែរ គឺថាវាមាននូវប្រតិកម្មគីមីនៃអ៊ីយ៉ុងអវិជ្ជមាននៅក្នុងខ្យល់ដែលអ្នកកំពុងដកដង្ហើម។ លោក Shuster បាននិយាយថា អាតូមអុកស៊ីសែនទាំងនេះមានអេឡិចត្រុងបន្ថែម ហើយកើតឡើងនៅកន្លែងដូចជាកន្លែងទឹកធ្លាក់ និងឆ្នេរសមុទ្រ។  ជាចុងក្រោយនោះគឺទង្វើដ៏សាមញ្ញមួយដោយគ្រាន់តែប៉ះខ្សាច់អាចធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ។ លោក Shuster បាននិយាយថា «អារម្មណ៍នៅពេលដែលយើងជាន់នៅលើខ្សាច់ដែលក្ដៅតិចៗធ្វើឲ្យមានអារម្មណ៍ថាធូរស្រាលជាខ្លាំង។» ក្រោយពីបានយល់ដឹងបន្ថែមពីអត្ថប្រយោជន៍នៃឆ្នេរសមុទ្រហើយ តើអ្នកនៅចាំអីទៀត? តោះនាំគ្នាទៅលេងសមុទ្រ និងស្រូបយក Vitamin Sea ទាំងអស់គ្នា!!    ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

   យូរៗម្តង យើងអាចចេញទៅញ៉ាំអាហារបែបពិចនិចម្តង ជំនួសឲ្យការញ៉ាំអាហារនៅផ្ទះ ឬក៏តាមហាងអាហារផ្សេងៗ។ និយាយចឹង ពិចនិចក៏ជាគំនិតល្អមួយដែរប្រសិនបើគិតដល់ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ គ្រួសារ និងមិត្តភក្តិ បង្កើតពេលវេលាផ្ទាល់ខ្លួនដ៏ពេញលេញមួយសម្រាប់គ្នា។   គ្រាន់តាគិតក៏សប្បាយដែរ...អញ្ចឹងចាប់ផ្តើមរៀបចំមេនញូងាយៗផ្តល់សុខភាពល្អនិងរសជាតិឆ្ញាញ់ដែលគួរតែមានក្នុងកន្រ្តកសម្រាប់ពិចនិចរបស់អ្នកតែម្តងទៅ។    1.អាហារសម្រន់៖  និយាយទៅបើទៅពិចនិច មិនមានរបស់ញ៉ាំលេង ដូចមិនសមជាពិចនិចទេ។គ្រាប់ធញ្ញជាតិមិនថាជាសណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់រីករាយជាដើម សុទ្ធតែសម្បូរប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែតដែលល្អសម្រាប់សុខភាព។   ទោះយ៉ាងណា អ្នកក៏ត្រូវកម្រិតបរិមាណក្នុងការញ៉ាំផងដែរ ពិសេសចំពោះធញ្ញជាតិខ្ចប់ស្រេចដែលមានអំបិល។ស៊ុតស្ងោរមិនត្រឹមសម្បូរប្រូតេអ៊ីន វាក៏ងាយរក ងាយធ្វើ និងមានតម្លៃថោកទៀត។ មិនចាំបាច់ត្រូវត្រៀមអីច្រើនក្រៅពីទឹកស៊ីអ៊ីវឬក៏អំបិលម្រេចក្រូចឆ្មារទៅក៏រួចស្រេច សំខាន់ញ៉ាំបានទាំងព្រឹក និងថ្ងៃ។សាច់ត្រីក្រៀមសម្បូរដោយប្រភេទខ្លាញ់ល្អ អូមេហ្គា៣   ហើយក៏មានរសជាតិឆ្ញាញ់ជក់មាត់ផងដែរ។ តំណាប់ផ្លែឈើក្រៀមសម្បូរដោយជាតិកាកសរសៃដែលល្អក្នុងការរក្សាលំនឹងជាតិស្ករ និងអ័រម៉ូន ព្រមទាំងអាចការពារពីជំងឺមួយចំនួនដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាផងដែរ។   2.អាហារចម្បង ៖  ចំណាយពេលធ្វើដំណើរ និងលេងច្រើនដែរ  អញ្ចឹងក៏ត្រូវញ៉ាំឲ្យឆ្អែតដែរ។ស៊ូស៊ីកូនកាត់អ្នកគ្រាន់តែត្រូវការបន្ទះឫស្សីសម្រាប់មូលបន្ទះសារ៉ាយសមុទ្រ បាយ ការ៉ុត ត្រសក់ ពងទាចៀន និងគីមឈីជាដើម។អាហារបែបនេះមិនត្រឹមងាយយកតាមខ្លួន ងាយកាត់ចែកគ្នាញ៉ាំ និងថែមទាំងសប្បាយទៀតផងបើអ្នកញ៉ាំបណ្តើរធ្វើជុំគ្នាបណ្តើរ។សាន់វិច ជាប្រភេទអាហារសាមញ្ញសម្រាប់ពិចនិចទៅហើយ។ យ៉ាងណាមិញការវេចខ្ចប់ទុកមុនអាចប្រើជាក្រដាសឬក៏ថង់រុំអាហារធម្មតាដើម្បីងាយយកតាមខ្លួនឬក៏អាចកៀបក្នុងម៉ាស៊ីនកម្តៅឲ្យហើយតែម្តងដើម្បីកុំឲ្យពិបាកជ្រុះពេលញ៉ាំ។សាឡាត់ បន្លែគ្រប់ពណ៌ ធ្វើឲ្យថ្ងៃពិចនិចកាន់តែស្រស់ស្រាយ និងមិនទ្រលាន់។ អ្នកអាចប្រើបន្លែចម្រុះ និងរៀបចំឲ្យមានសោភ័ណភាព រួចបន្ថែមសាច់ទ្រូងមាន់ ឬសាច់ត្រី ស៊ុតស្ងោរ និងស្រូបដោយទឹកម៉ាញ៉េនេស ឬទឹកបន្លែផ្សេងៗទៅតាមចំណូលចិត្ត។ប៊ីប៊ីឃ្យូមានទាំងសាច់   និងបន្លែដោតលើចង្កាក់តែមួយ ហើយក៏អាំងញ៉ាំក្តៅៗតែម្តង។ អ្នកគ្រាន់តែមានចង្រ្កានអាំងសាច់ប្រភេទប្រើធ្យូង   ហើយត្រៀមអាហារចម្រុះដូចជាសាច់  និងបន្លែ តែកុំភ្លេចទឹកជ្រល់ជាទឹកត្រីកោះកុង  ឬអំបិលម្រេចក្រូចឆ្មារផងដែរ។   3.ភេសជ្ជៈ៖   ជាក់ស្តែងក្រៅពីទឹកបរិសុទ្ធអ្នកក៏អាចមានជាមេនញូផ្សេងៗជាច្រើនទៀតដូចជា៖ទឹកផ្លែឈើរសជាតិគ្រប់មុខនៃទឹកផ្លែឈើស្រស់បន្ថែម ទឹកកកឲ្យត្រជាក់ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងសម្រាកពិតៗ។ទឹកតែម្លិះជាមួយក្រូចឆ្មារអាចបន្ថែមស្ករ និងទឹកកកទៀត ដែលមិនត្រឹមតែឈ្ងុយ តែក៏ផ្តល់អារម្មណ៍ជ្រះកល្អទៀតផង។   4.បង្អែម៖  ទុកលាងមាត់ក្រោយពេលអាហារចម្បង។ផ្លែឈើរៀបចំផ្លែឈើ ដោយលាងសម្អាត និងចិតដាក់ប្រអប់ជាស្រេច ហើយក្លាសេឲ្យត្រជាក់ដើម្បីបង្កើនរសជាតិ។ បើអាចកុំភ្លេចយកម្ជូរ និងអំបិលម្ទេសផង ព្រោះថាពេលធ្វើដំណើរទៅអ្នកប្រហែលជាអស់កម្លាំង ឬពុលឡាន ផ្លែឈើអាចលើកកម្លាំងអ្នកមកវិញបាន។ការ៉េមទៅពិចនិចបើមានការ៉េមញ៉ាំប្រាកដជាល្អ ពិសេសនៅពេលអាកាសធាតុរៀងក្តៅបន្តិច។ តែយកល្អគួរធ្វើការ៉េមក្នុងទូទឹកកកខ្លួនឯង ព្រោះវាអាចទុកបានយូរមិនងាយរលាយទេ។   វិធីធ្វើគឺសាមញ្ញ គ្រាន់តែប្រើទឹកដោះគោខាប់ នំស្រួយនិងផ្លែឈើផ្សេងៗលាយវាបញ្ជូលគ្នា  ដាក់ក្នុងប្រអប់ ហើយបង្កកវាទុកពីយប់ទៅជាការស្រេច។   5.ផ្សេងៗ -ធុងទឹកកកតូចល្មមសម្រាប់ដាក់ទឹកកក ឬដាក់ក្លាសេ បន្លែ ផ្លែឈើផ្សេងៗ (ដាក់របស់ដែលត្រូវការញ៉ាំមុននៅខាងលើ កុំឲ្យពិបាករើ និងបើកធុងទឹកកកច្រើនដង ឬយូរៗ) -កម្រាល ឬកន្ទេលសម្រាប់អង្គុយលេង (និងឆ័ត្រផងដែរបើអាច) កៅអីតូចៗ អង្រឹងឬប៉ៅអី គេងលេង -សម្ភារៈសម្រាប់រៀបទទួលទានដូចជា   ចានស្លាបព្រា ចង្កឹះ សម កែវ កាំបិទ ជ្រុញតូចជាដើម។   អាហារដូចជាច្រើនមុខដែរហើយ នៅឡើយតែរើសកន្លែងដែលជាទូទៅគឺ ទៅក្រៅក្រុងត្រង់ទីវាលសម្បូរម្លប់ឈើ ឬមានស្រះទឹក រមណីយដ្ឋានធម្មជាតិ គិរីរម្យ(វាំងចាស់) ចំការព្រីង ជាដើម។ ចុងក្រោយ គឺរើសថ្ងៃទៅ កុំទុកគម្រោងចោលយូរនាំតែខាតឱកាសនៃការរីករាយនឹងអាកាសធាតុនៅរដូវនេះ...   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ធ្លាប់ធ្វើដំណើរតាមរថភ្លើងហើយឬនៅ?  ហើយចង់សាកល្បងទេ?  វាប្រហែលមិនមែនជារឿងថ្មីស្រឡាងនោះទេសម្រាប់មិត្តៗអ្នកអានមួយចំនួន ប៉ុន្តែវាអាចនឹងរឿងថ្មីសម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរតាមរថភ្លើង។   នៅពេលដែលមានគម្រោងធ្វើដំណើរកម្សាន្តម្តងៗ  គឺមានរឿងជាច្រើនដែលត្រូវរៀបចំ ប៉ុន្តែអ្វីដែលសំខាន់ គឺមធ្យោបាយធ្វើដំណើរ។     យើងប្រាកដជាគិតថាតើគួរទៅកាន់ទីកន្លែងនោះដោយរបៀបណា? ប្រើយានជំនិះផ្ទាល់ខ្លួន ឬក៏ជួលរថយន្ត?  បើមានយានជំនិះផ្ទាល់ខ្លួន តើអ្នកណាជាអ្នកបើក? និងចំណុចដទៃទៀត... ហេតុអ្វីមិនសាកធ្វើដំណើរតាមរថភ្លើងរបស់ក្រុមហ៊ុន  រ៉ូយាល់រ៉េលវ៉េ  (Royal Railway) ជាក្រុមហ៊ុនស្ថានីយរថភ្លើងដែលទើបនឹងដាក់ឲ្យដំណើរការ   មានទីតាំងគោលដៅតែមួយខ្សែប៉ុណ្ណោះ គឺចេញពីភ្នំពេញទៅកាន់៣ទីតាំងរួមមាន ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។ ហេតុអ្វីគួរធ្វើដំណើរតាមរថភ្លើង? អ្វីដែលសំខាន់ គឺអារម្មណ៍ប្លែកម្យ៉ាងតាមរយៈការមើលឃើញទេសភាពស្អាតៗទាក់ភ្នែក   និងរំសាយអារម្មណ៍ជាច្រើនតាមដងផ្លូវរថភ្លើង។ ម្យ៉ាងទៀត ជំនួសឲ្យការធ្វើដំណើរតាមផ្លូវជាតិ រថភ្លើងនឹងធ្វើចរយាត្រានៅលើផ្លូវដែក ដែលប្រាកដណាស់ គឺមានលក្ខណៈខុសគ្នាពីផ្លូវធម្មតា។ រឹតតែពិសេសទៀតនោះ គឺ ផាសុកភាពផ្លូវចិត្តដោយមិនចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ ឬហេតុការណ៍ណាមួយនោះឡើយ។    មិត្តអ្នកអាន និងមិត្តរួមដំណើរជាក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ ជាពិសេសអ្នកដែលធ្លាប់មានតួនាទីជាតៃកុង អាចយកពេលវេលាធ្វើអ្វីផ្សេង និងសម្រាកតាមដង ផ្លូវបានយ៉ាងរីករាយ ។  មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចយកយានជំនិះរបស់អ្នកទៅជាមួយ  ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយពេលដែលដល់គោលដៅ  ក៏មិនចាំបាច់បារម្ភអំពីការគ្មានមធ្យោបាយធ្វើដំណើរនោះដែរ។ មានគ្រឿងបរិក្ខារអ្វីខ្លះដែរ? មិនចាំបាច់ខ្លាចថា ជិះចូលព្រៃហើយគ្មានសេវាអីុនធើណែតសម្រាប់ប្រើប្រាស់នោះឡើយ ព្រោះថានៅលើរថភ្លើងមានភ្ជាប់ប្រព័ន្ធWifi។    ជាមួយគ្នានេះដែរ ក៏មានប្រព័ន្ធអគ្គិសនីដែលអាចប្រើប្រាស់បានតាមតម្រូវការ។          លើសពីនេះទៅទៀត ភេសជ្ជៈក៏មានផងដែរនៅលើរថភ្លើងនោះតែម្តង    ដែលបង្កភាពងាយស្រួលដល់អ្នកដំណើរ។ រយៈពេល សេវាកម្ម និងតម្លៃ គិតយ៉ាងដូចម្តេចវិញ? ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវមានរយៈពេល១ម៉ោងកន្លះ តម្លៃ៤ដុល្លារ រីឯទៅកាន់ខេត្តកំពត  មានរយៈពេល ៤ម៉ោងកន្លះ តម្លៃ៦ដុល្លារ  និងទៅកាន់ខេត្តព្រះសីហនុមានរយៈពេល៧ម៉ោង តម្លៃ៧ដុល្លារ។  ចំពោះតម្លៃផ្ញើយានជំនិះវិញ គឺ១៤ដុល្លារសម្រាប់រថយន្ត ៥ដុល្លារសម្រាប់ម៉ូតូ និង ២ដុល្លារសម្រាប់កង់។ គួរបញ្ជាក់ផងដែរថា  ថ្ងៃដែលចេញដំណើរ  គឺមានតែថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យប៉ុណ្ណោះ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ការហែលទឹកជាប្រភេទកីឡាដែលមិនបាច់ត្រូវចេញញើស ហើយស្របពេលអាកាសធាតុកំពុងតែក្តៅនេះ​ វាក៏អាចការពារការបាត់បង់ជាតិទឹក ព្រមទាំងភាពស្អុះស្អាប់នៅពេលហាត់ប្រាណផងដែរ។    ណាមួយការហែលទឹកអាចកាត់បន្ថយស្រេ្តស​ ​បង្កើនភាពរហ័សរហួន​ ​បង្កើនសម្រស់​ ​ជួយឲ្យឆ្អឹង និងសាច់ដុំរឹងមាំផងដែរ​ ​ជា ពិសេសក៏ចៀសវាងពីការកើត​ និងការរើឡើងនៃជំងឺហឺតបានថែមទៀតផង។ តែបញ្ហាដែលតែងតែជួបប្រទះនៅកន្លែងហែលទឹកខ្លះ នោះគឺនៅត្រង់ថា​ ​អនាម័យ​ ​ផាសុកភាពមិនសូវល្អ​ និងភាពអ៊ូអរពេក រកតែកន្លែងបណ្តែតខ្លួនមិនឃើញ។​ ​ហេតុនេះសូមមកមើល​ ពីការណែនាំពីទីកន្លែងហែលទឹក៥​ ​កន្លែងជាមួយនឹងសេវាកម្ម​ និងតម្លៃសមរម្យ ដែលអ្នកនឹងមិនបាច់បារម្ភពីបញ្ហាខាងលើទៀតទេ។  1.​ ​​The​ ​Place​ ​Fitness​ ​Center  ជាប្រភេទកន្លែងហាត់ប្រាណមានអាងហែលទឹក ដ៏ស្រស់ស្អាត​ ​និងធំទូលាយដែលមានគំនូស បន្ទាត់សម្រាប់ហែលងាយស្រួលដល់អ្នកចង់ហ្វឹក ហាត់ហែលទឹក។    ទីតាំង៖​ ​ផ្លូវ​ ​៥១​ ​សង្កាត់បឹងកេងកង១​ ​ខណ្ឌចំការមន​ ​ភ្នំពេញ  សេវាកម្ម៖​ ​មានជាកញ្ចប់​ ​១៨០$ក្នុងមួយខែ​ ​រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    2​. ​​Superfit-Fitness​ ​and​ ​Health​ ​Club    ជាកន្លែងហាត់ប្រាណដែលមានអាងហែលទឹក ធំទូលាយ​ ​​ ​និងបរិយាកាសស្ងប់ស្ងាត់ដែលអ្នក អាចតាំងអារម្មណ៍ហែលទឹក​ ​​ ​ដោយផ្តោតលើ ដង្ហើម​ ​និងធ្វើឲ្យសួតដំណើរការល្អ។     ទីតាំង៖​ ​នៅលើផ្លូវម៉ៅសេទុង​ ​ភ្នំពេញ  សេវាកម្ម៖​ ​មានជាកញ្ចប់​ ​១០០$ក្នុងមួយខែ​ ​រួម ជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    3.​ ​​Cambodiana​ ​Hotel   ជាអាងទឹកមានការរចនាជាលក្ខណៈបែបខ្មែរ បុរាណមានកន្លែងអង្គុយ​ ​និងគេងសម្រាក​ ​​ ​បន្ទាប់ពីហែលទឹកហើយ។​ ​​ជាមួយខ្យល់អាកាសបែបធម្មជាតិ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ​ ​និងស្ងប់ស្ងាត់។    ទីតាំង៖​ ​ផ្លូវ​ ​313​ ​ព្រះស៊ីសុវត្ថិ​ ​ភ្នំពេញ  សេវាកម្ម៖​ ​បើកពីថ្ងៃច័ន្ទដល់អាទិត្យ​ ​តម្លៃ១២$​ ​រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    4.​ ​​Himawari​ ​Hotel  អាងហែលទឹកដែលស្ថិតក្នុងបរិវេណសណ្ឋាគារ ​Himawari​ ​ទីធ្លាធំទូលាយ​ ​ផ្តល់ភាពងាយស្រួល ដល់ការទៅលេងជាក្រុម​ ​តែបើម្នាក់ឯងក៏អាចរាប់អានមិត្តថ្មីៗបានច្រើនដែរ។​ ​​​អាងទឹកមាន ភាពត្រជាក់​ ​និងមានទឹកថ្លា​ ​​បើទៅលក្ខណៈជាគូក៏កាន់តែរ៉ូមែនទិក។អារម្មណ៍ស្រស់ស្រាយ  ហើយបានសុខភាពល្អទៀត។    ទីតាំង៖​ ​ផ្លូវ​ ​313​ ​ព្រះស៊ីសុវតិ្ថ​ ​ភ្នំពេញ  សេវាកម្ម៖​ ​ថ្ងៃច័ន្ទ-សុក្រ​ ​តម្លៃ៧$​ ​​ ​និងសៅរ៍-អាទិត្យ​ ​​ ​តម្លៃ៨$​ ​​ ​​ ​រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    5.​ ​​Aquarious​ ​Hotel​ ​&​ ​Urban​ ​Resort  អាងទឹកស្ថិតលើកំពូលអគារ​ ​មានខ្យល់អាកាស បរិសុទ្ធ​ ​ដែលធ្វើឲ្យអ្នកដកដង្ហើមស្រួល​ ​និងអាចគេងសម្រាកមើលទេសភាពទីក្រុងបាន។​ ការហែលទឹកក្នុងអាងទឹកប្រៃបែបនេះគឺអាចធ្វើឲ្យ ស្បែកអាចជម្រុះកោសិកាចាស់ៗបាន​ ​និងមានភាពទន់រលោង។    ទីតាំង៖​ ​ផ្លូវ​ ​២៤០​ ​ខណ្ឌដូនពេញ​ ​ភ្នំពេញ  សេវាកម្ម៖​ ​បើកពីថ្ងៃច័ន្ទដល់អាទិត្យ​ ​តម្លៃ១២$ រួមជាមួយសេវាកម្មហាត់ប្រាណផ្សេងៗទៀត។    អ្នកប្រហែលជាធ្លាប់ទៅកន្លែងហែលទឹកផ្សេងៗពីមុនមកហើយ​ ​តែចង់ដឹងថាកន្លែងពីមុនខុសពីកន្លែងដែលបានណែនាំទាំង៥ខាងលើ នេះយ៉ាងណានោះ​ចុងសប្តាហ៍នេះជាឱកាសដែលអ្នកអាចសាកល្បង មើលបាន។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក

ក្រៅពីចូលរួមក្នុងពិធីស្រង់ព្រះដែលគេប្រារព្ធឡើងនៅតាមវត្តអារាម និងទីកន្លែងធំៗមួយចំនួនហើយ អ្នកមិនគួររំលងការស្រង់ព្រះនៅក្នុងផ្ទះឡើយ... តើនរណាជាព្រះនៅក្នុងផ្ទះ? គឺ សំដៅដល់លោកអ្នកមានគុណរួមមានលោកយាយលោកតា ឱពុកម្តាយ និងចាស់ទុំនៅក្នុងផ្ទះ...ដើម្បីត្រៀមស្រាប់ស្រង់ព្រះ តើដឹងឬនៅថាគួរត្រៀមអ្វីខ្លះ? សម្ភារៈ ៖ -ទឹកស្អាត (ទឹកម៉ាស៊ីន ឬទឹកអ្វីក៏បានឲ្យតែស្អាត) -ផ្កា (អាចជាផ្កាម្លិះ ផ្កាឈូក..) -ម្សៅ (គួរជ្រើសរើសម្សៅដែលមានក្លិនក្រអូប និងល្អសម្រាប់ស្បែកអ្នក) -ទឹកអប់ (ក្លិនមិនប្រកាន់នោះទេ) -សាប៊ូដុសខ្លួន និងសាប៊ូកក់សក់ -កន្សែងពោះគោសម្រាប់សម្ងួតខ្លួន -សម្លៀកបំពាក់សម្រាប់ផ្លាស់ (បើជាសម្លៀកបំពាក់ថ្មីដែលអ្នកទិញជូនទៀត ក៏កាន់តែប្រសើរ) ជំហានងាយៗដែលមិនប្រាកដថាអ្នកនឹងត្រូវប្រតិបត្តិតាមទាំងស្រុងនោះទេ៖ -កុំភ្លេចជម្រាបដំណឹងដល់ពួកគាត់ជាមុនសិន ដើម្បីឲ្យគាត់បានត្រៀមខ្លួន (កុំលេងលក្ខណៈsurpriseណា៎...) -រកកន្លែងគួរសមមួយដែលអាចឲ្យអ្នកអាចរៀបចំបាន -រៀបចំដាក់ទឹកស្អាតឲ្យបានចំណុះល្មម ហើយដាក់ផ្កាចូលតាមការគួរ (សម្រាប់ផ្កាខ្លះ អាចបកជាស្រទាប់ក៏ល្) -បាញ់ទឹកអប់ចូលទៅក្នុងទឹកដែលបានត្រៀម ឲ្យល្មមនឹងមានក្លិនក្រអូបប្រហើរតិចៗ -បើប្រាកដក្នុងចិត្តហើយថា ល្បាយនៃទឹកល្អប្រសើរហើយ អាចចាប់ផ្តើមការស្រង់ទឹកបានហើយ -ចូរធ្វើដោយក្តីគោរពដឹងគុណ ដោយចាក់ទឹកសម្អាតកាយា និងដុសសម្អាតខ្លួនប្រាណរបស់លោកជាមួយនឹងសាប៊ូដែលបានត្រៀម ហើយបើសិនជាអាច គួរតែកក់កេសារបស់លោកផងដែរ -ក្រោយពីប្រាកដថាសម្អាតកាយារបស់លោកអ្នកមានគុណហើយ ជាពេលដែលត្រូវជូតសម្ងួតខ្លួនហើយ -បន្ទាប់មកក៏ជាពេលត្រូវលាបម្សៅលើកាយាផងដែរ -ជួយគ្រងសម្លៀកបំពាក់ថ្មីដល់ពួកគាត់ -បើមានកាដូ ឬទឹកប្រាក់សម្រាប់ជូនគាត់ផងក៏ល្អ...តែវាមិនចាំបាច់នោះទេ បើគិតមកដល់ថ្ងៃនេះ ជាពិសេសក្នុងកុមារភាព...មិនដឹងថាមានប៉ុន្មានដងនោះទេ ដែលឳពុកម្តាយរបស់អ្នកងូតទឹកឲ្យអ្នក...ចុះអ្នកវិញ? ឱកាសមួយឆ្នាំមានម្តងបែបនេះ...មិនគួររំលងនោះទេ...

ចែករំលែក

និយាយថាចង់ញ៉ាំអីនៅឯណាល្ងាចនេះ? ប្រាប់ឲ្យចំៗណា កុំបែបថា «ញ៉ាំអីក៏បាន» អាណិតគ្នាអ្នកសួរ។  កន្លែងញ៉ាំមានច្រើនសន្ធឹក តែវិលមុខរាល់លើកឲ្យតែសួរគ្នាថាចង់ញ៉ាំអី មិនថាពេលនៅជុំគ្នាស្រីៗ ឬនៅពេលបុរសៗ date ក៏ដោយ។ តែបន្ទោសគ្នាមិនបានទេ មិនមែនកន្លែងទាំងអស់សុទ្ធតែស័ក្តិសមនឹងនារីឯណា ពិសេសនៅឱកាសផ្សេងៗគ្នា ត្រូវតែកន្លែងមានលក្ខណៈខុសគ្នាដែរ។ ក្នុងខែមីនានេះ ជាខែរបស់នារីល្មម ហេតុនេះហេលស៍ថាមនឹងឆ្លៀតណែនាំកន្លែង៥ប្រភេទដែលជឿថានារីៗភាគច្រើនចូលចិត្ត។ កន្លែងល្អៗបែបខាងក្រោមនេះនារីៗយើងម៉េចនឹងអាច say no នោះ? អញ្ចឹងហើយ ចាំកាលទៀត sis? 1.    កន្លែងដែលអាចរក្សាភាពឯកជនបានដូចជានៅ Jaru •    ហេតុអ្វី? ជាកន្លែងដែលអ្នកអាចញ៉ាំរបៀបជាខ្លួនអ្នកបានមិនបាច់រៀបឫកពារច្រើន ហើយថែមទាំងអាចជួបជុំនិយាយគ្នាយ៉ាងស្រួល  និងរក្សាភាពឯកជនរបស់អ្នកបានយ៉ាងល្អ។ •    ប្រភេទអាហារ? អាហារកូរ៉េស្ទាយ អូប៉ា (oppa) ដូចជាសាច់អាំងកូរ៉េច្រើនប្រភេទ ស៊ុបគីមឈី និងជាច្រើនទៀត ហើយអ្នកក៏ប្រហែលជានឹកដល់soju ស្រាសរកូរ៉េដែរមែនទេ? •    បរិយាកាស? កន្លែងដែលមានភាពស្ងប់ស្ងាត់ល្មម ជាមួយភ្លេងកំដរតិចៗ អំពូលភ្លើងពណ៌ទឹកក្រូច ជាមួយនឹងតុប្រភេទមានជញ្ជាំងខ្លីៗបាំងពីតុមួយទៅមួយ។ ទីតាំង៖ ផ្ទះលេខ៣៥ ផ្លូវ២២៥ និងផ្ទះលេខ១៥ ផ្លូវ២៨២ ភ្នំពេញ។ 2.    ផ្អែម ត្រជាក់ គួរឲ្យស្រឡាញ់ដូចជា Bingsu នៅ Be.k Dessert & Coffee •    ហេតុអ្វី? មិនត្រឹមតែកាលីប តែក៏គួរឲ្យស្រឡាញ់ផងដែរសម្រាប់សុភាពនារីដែលញ៉ាំព្រិលទឹកកកឈូស(អាចញ៉ាំម្នាក់ឯង ឬក៏ចែករំលែកគ្នា) ម្យ៉ាង វាក៏ផ្អែមត្រជាក់ចិត្ត និងស្រួលញ៉ាំផងដែរ។ •    អាហារ? អាហារ  នំ និងភេសជ្ជៈជាច្រើនមុខ និងជាពិសេសគឺព្រិលទឹកកកឈូស (bingsu) មួយចានធំ មើលទៅស្រក់ទឹកមាត់ជាមួយការតុបតែងប្លែកៗដូចជាកំពូលភ្នំទឹកកក។ •    បរិយាកាស? ទីកន្លែងធំទូលាយ តុបតែងស្អាត កន្លែងអង្គុយមានផាសុកភាព បុគ្គលិករួសរាយរាក់ទាក់យ៉ាងពិសេសតែម្តង។ ទីតាំង៖ ផ្ទះលេខ១៦ ផ្លូវ306 បឹងកេងកង១ ភ្នំពេញ ។ 3.    រសជាតិធម្មជាតិ ស្រស់ស្រាយ ល្អចំពោះសុខភាពនិងសម្រស់នៅ Juicy Mercy •    ហេតុអ្វី? ព្រោះអ្នកនឹងអាចអួតមិត្តភក្តិថានេះជារបៀបដែលធ្វើឲ្យអ្នកស្រស់ស្អាតបែបនេះនោះអី! មិនចាំបាច់ខ្លាចធាត់ ហើយញ៉ាំឆ្អែត ព្រមទាំងបានស្អាត និងសុខភាពល្អទៀតផង។ •    អាហារ? ទឹកផ្លែឈើនិងបន្លែស្រស់ ធ្វើភ្លាមៗរួមផ្សំជាមួយគ្រឿងផ្សំល្អៗជាច្រើនទៀត ដែលមាន រូបមន្តសារធាតុចិញ្ចឹមខុសៗគ្នា  ព្រមទាំងមានជាប្រភេទអាហារសុខភាពផ្សេងៗផងដែរ។ •    បរិយាកាស?  ផាសុកភាព  និងស្រស់ស្រាយ  ថែមទាំងអាចអង្គុយមើលទេសភាពតាមជញ្ជាំងកញ្ចក់របស់ហាងផងដែរ។ ទីតាំង៖  TK និង Raintree ជាន់ផ្ទាល់ដី ភ្នំពេញ។ 4.  Girls night out (ជុំគ្នាលក្ខណៈស្រីៗ) ដូចជានៅ Chill Pub •    ហេតុអ្វី? សប្បាយ មិនអ៊ូអរពេក មិនរញ៉េរញ៉ៃ ជាពិសេសមាន live តន្រ្តីពិរោះៗ ហើយថែមទាំងមានសុវត្ថិភាពផងដែរ។ •    អាហារ? អាហារច្រើនប្រភេទ មុខម្ហូបមិនសាមញ្ញ រសជាតិក៏មិនសាមញ្ញ ពិសេសគឺCocktail ដាក់ថូប្លែកៗគួរឲ្យចាប់អារម្មណ៍។ •    បរិយាកាស? កន្លែងអំណោយផលសម្រាប់ការជួបជុំគ្នា មានជាតុអង្គុយបត់ជើងលើសាឡុង និងតុធម្មតា ថែមទាំងអាចស្រូបខ្យល់ធម្មជាតិបានផងដែរ។ ទីតាំង៖ បរិវេណផ្សារទំនើបអ៊ីអន។ 5.      រ៉ូមែនទិច និងដ្រាម៉ា ដូចជានៅ Maline (sky bar) •    ហេតុអ្វី? អាចរំសាយអារម្មណ៍តានតឹងជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ល្មម ហើយក៏អាចឲ្យអ្នកចំណាយពេលដ្រាម៉ាជាមួយខ្លួនឯងបានយ៉ាងល្អ ថែមទាំងជាកន្លែងដ៏រ៉ូមែនទិចផងដែរ។ •    អាហារ? អាហារបែបខ្មែរ អឺរ៉ុប និងអាហារសម្រន់ផ្សេងៗ ព្រមទាំងមាន Cocktails និងភេសជ្ជៈជាច្រើនមុខផងដែរ។ •    បរិយាកាស? ម៉ាអ៊ែមជាមួយភាពស្រស់ស្អាតពីអគារខ្ពស់រំលេចដោយភ្លើងពណ៌ ខ្យល់អាកាសលើដំបូលបរិសុទ្ធ អាងទឹកឆ្លុះជាមួយភ្លើងពណ៌ និងមានភ្លេងកំដរផងដែរ។ ទីតាំង៖ ផ្ទះលេខ១៦ AB ផ្លូវ២១៤ ភ្នំពេញ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

និយាយពីរឿងជិះយន្តហោះ មានអ្នកខ្លះវិលមុខទុកមុនបាត់ហើយ។ មិនបាច់និយាយដល់ការពុលយន្តហោះ ឬខ្លះក៏ហ៊ឹងត្រចៀក តែក៏មានបញ្ហាខ្លះទៀតដែលអ្នកដំណើរមួយចំនួនបានភ្លក្សរសជាតិរួចទៅហើយ ជាពិសេសគឺអ្នកដែលឧស្សាហ៍ចេញដំណើរទៅក្រៅប្រទេស ដែលមានម៉ោងខុសគ្នាដែលយើងហៅថាការច្រឡំពេលវេលា (Jet-Lag)។ និយាយរួមគឺម៉ោងដែលគេត្រូវគេង មិនគេង ដល់ម៉ោងដែលមិនត្រូវគេងទៅជាគេងខុសគេខុសឯង…ទោះមានគម្រោងសប្បាយយ៉ាងណាក៏លែងសប្បាយដែរ។ Jet-Lag អាចចាត់ទុកថាជា ភាពមិនប្រក្រតីរយៈពេលខ្លីនៃភាពធ្លាប់ទៅនឹងពេលថ្ងៃ និងពេលយប់ ឬការអស់កម្លាំងជាដើមដែលបណ្តាលមកពីភាពមិនស៊ីចង្វាក់គ្នារវាងពេលវេលា  នៅពេលអ្នកធ្វើដំណើរទៅប្រទេសដែលមានល្វែងម៉ោងផ្សេងគ្នា។   រាងកាយយើងមានកម្មវិធីធម្មជាតិកំណត់រយៈពេល២៤ម៉ោង  មានវដ្តនៃការញ៉ាំ និងគេងយ៉ាងច្បាស់លាស់។ ឧទាហរណ៍ ល្វែងម៉ោងរបស់អាមេរិក ដើរក្រោយកម្ពុជា១៥ម៉ោង(គិត-ត្រឹមរដ្ឋCalifornia)។   ខ្លួនអ្នកអាចមានការភាន់ច្រឡំ ដែលអាចធ្វើឲ្យមានការអស់កម្លាំងខ្លាំង ពិបាករំលាយអាហារ ឈឺសាច់ដុំ ឬមានអារម្មណ៍មិនស្រួលខ្លួនជាដើម។ បញ្ហាត្រូវការដំណោះស្រាយ មុនពេលចេញដំណើរ 1. គួរគេងឲ្យបានគ្រប់គ្រាន់ ៖ ចៀសវាងអស់កម្លាំងពេលធ្វើដំណើរ។ 2. កំណត់ពេលវេលាគេង ៖ បើអ្នកធ្វើដំណើរ ទៅភាគខាងកើត ដូចជាបណ្តាប្រទេសក្នុងទ្វីបអាស៊ី អ្នកគួរគេងមួយម៉ោងមុន ហើយបើធ្វើដំណើរទៅភាគខាងលិចដូចអាមេរិក  ឬកាណាដា គួរតែគេងមួយម៉ោងយឺតជាងធម្មតា។ 3. រៀបគម្រោងការធ្វើដំណើរ ៖ គួរជ្រើសរើសជើងហោះហើរដែលគួរទៅដល់ពេលថ្ងៃដើម្បីអាចឲ្យអ្នកសម្របខ្លួននឹងបរិយាកាសថ្មីបាន។ ម្យ៉ាងទៀត អ្នកគួរសិក្សាពីពេលវេលានៃប្រទេសដែលអ្នកត្រូវទៅឲ្យបានល្អផងដែរ។ កំឡុងពេលធ្វើដំណើរ 1. ញ៉ាំទឹកឲ្យបានច្រើន ៖ ទាំងមុនពេល អំឡុងពេលធ្វើដំណើរ និងក្រោយពីធ្វើដំណើរ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ ករណីជើងហោះហើររបស់អ្នក ត្រូវទៅដល់ពេលយប់គួរតែកុំទទួលទានសារជាតិកាហ្វេអ៊ីនព្រោះវាអាចប៉ះពាល់ដល់ការគេង។ 2. សម្រាកពេលធ្វើដំណើរ ៖ គួរតែគេងរយៈពេលខ្លី ដែលអាចឲ្យអ្នកសន្សំកម្លាំងបានខ្លះ។ ករណីអ្នកពិបាកគេង អាចប្រើវ៉ែនតា ឬក្រណាត់បិទភ្នែក ដើម្បីសម្ងំបានខ្លះ។ 3. ចៀសវាងការប្រើថ្នាំងងុយគេង ៖  ពេលកំពុងធ្វើដំណើរ ដោយអាចបង្កឲ្យមានគ្រោះថ្នាក់ ដូចជាស្ទះសរសៃឈាម ឬឈានដល់ដាច់ ស្របពេលរាងកាយកំពុងរងសម្ពាធពីបរិយាកាស។ 4. ចៀសវាងការញ៉ាំគ្រឿងស្រវឹង ៖ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការរក្សាលំនឹងពេលធ្វើដំណើរ។ 5. ធ្វើចលនា ៖ ពេលអ្នកធ្វើដំណើរឆ្ងាយ គួរពត់ដៃ ជើងអំឡុងពេលអង្គុយ ឬដើរមួយជុំក្នុងយន្តហោះដើម្បីជួយឲ្យឈាមរត់បានល្អ។ 6. ដូរពេលវេលា ៖ ដូរម៉ោងនាឡិកាដៃ ឬទូរស័ព្ទដៃរបស់អ្នកឲ្យត្រូវទីកន្លែងថ្មីឲ្យហើយ ដែលអាចជួយអ្នកងាយប្រែប្រួលតាមពេលវេលា។ នៅពេលទៅដល់ទិសដៅ 1. គេង ៖ ពេលទៅដល់ភ្លាម អ្នកគួរគេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងរយៈពេល១ថ្ងៃដំបូង។ 2. ញ៉ាំ ៖ ចាប់ផ្តើមញ៉ាំអាហារ ៣ពេល តាមពេលថ្មីនៅប្រទេសដែលអ្នកទៅ និងញ៉ាំតែក្តៅៗ។ 3.  ដើរ ៖ ទៅរកពន្លឺថ្ងៃពិសេសពេលព្រឹក ព្រោះវាអាចឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឡើងវិញ និងជួយឲ្យកម្មវិធីធម្មជាតិកំណត់រយៈពេលមកប្រក្រតីវិញ។ 4.  ងូតទឹក ៖ ពេលព្រឹកគួរងូតទឹកក្តៅ ឧណ្ហៗហើយពេលល្ងាចគួរងូតទឹកត្រជាក់។ ចំណុចខាងលើអាចជួយអ្នកចៀសពីការនឿយហត់បន្ទាប់ពីធ្វើដំណើរលើយន្តហោះ  និងការបន្សុំាខ្លួនក្នុងពេលវេលាថ្មីបានយ៉ាងល្អ ដូចនេះ អ្នកមិនមានអ្វីត្រូវបារម្ភអំពីការធ្វើដំណើរញឹកញាប់ទៅបណ្តាប្រទេសជិតឆ្ងាយទៀតឡើយ។

ចែករំលែក

ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍គួរទៅណាដែរ? ពេលវេលានៃការជួបជុំឪពុកម្តាយ បងប្អូន ជិតឈានមកដល់ហើយ។  ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារ ការធ្វើដំណើរកម្សាន្តអាចជាផ្នែកមួយជួយបង្កើតអនុស្សាវរីយ៍ល្អៗបានផងដែរ។ កុំឲ្យមានភាពស្មុគស្មាញថាគួរទៅណា  ហេលស៍ថាម សូមណែនាំ រមណីយដ្ឋានចំនួន៥ដែលអ្នកអាចចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់យ៉ាងស្រស់ស្រាយ ទៅតាមទីតាំងនៃកន្លែងកម្សាន្តនោះ។ •ធម្មជាតិ ដូចនៅសមុទ្រឈើ (ខេត្តមណ្ឌលគិរី) ទេសភាពពណ៌បៃតងស្រងាត់ ខ្យល់បរិសុទ្ធ  ជឿជាក់ថាមិនថាមនុស្សចាស់ ឬក្មេងនឹងសុទ្ធតែមានក្តីសុខនឹងចំណាយពេលនៅទីនេះដោយមិនជិនណាយ។ ណាមួយជាខេត្តដែលមានសីតុណ្ហភាពត្រជាក់ល្មម លោកអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ និងទោះយកកូនតូចរបស់អ្នកទៅជាមួយក៏មិនមានបញ្ហា។   ជាពេលវេលានិយាយលេងជាមួយគ្នា សើចសប្បាយ ញ៉ាំអីជុំគ្នា ក៏ជាឱកាសអាចសម្រាកទាំងកាយទាំងចិត្តបានដោយសន្តិភាព។ •បរិស្ថានពណ៌បៃតង រមណីយដ្ឋានវីគីរីរម្យ (ខេត្តកំពង់ស្ពឺ) គ្រាន់តែចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ អ្នកនឹងទៅដល់រមណីយដ្ឋានថ្មីប្លែក ដើម្បីចំណាយពេលបោះតង់គេងលេងជុំគ្នាលក្ខណៈជាគ្រួសារតូចៗ ហើយបើជាលក្ខណៈគ្រួសារធំក៏មានជាផ្ទះស្បូវទំហំធំល្មមផងដែរ។ ក្នុងកណ្តាលធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសចំការស្រ្តូប៊ឺរី ដែលកម្រនឹងមានថែមទៀតនោះពិតជាធ្វើឲ្យគ្រួសារអ្នកទទួលបានការកម្សាន្តដ៏រស់រវើកមិនខាន។ •តោះទៅពិកនិក (Picnic) នៅ រមណីយដ្ឋាន Picnic (ក្រុងព្រះសីហនុ) ជាមួយបរិយាកាសជុំវិញអមទៅដោយភ្នំ រុក្ខជាតិពណ៌បៃតង និងខ្ទមតូចៗសម្រាប់ស្នាក់អាស្រ័យធ្វើពីឈើ។ កន្លែងស្ងប់ស្ងាត់ ប៉ុន្តែមានសកម្មភាពកម្សាន្តបែបក្រៅក្រុង ដូចជាជិះកង់លេង ដើរមើលកសិដ្ឋានដាំបន្លែ និងផ្លែឈើធម្មជាតិជាដើម។ អ្នកក៏អាចឆ្លៀតឱកាសភ្លក្សអាហារស្រស់ៗ និងគ្មានជាតិគីមីដែលអាចផ្តល់ជាសុខមាលភាពដល់ក្រុមគ្រួសារផងដែរ។ ក្រៅពីនោះ  ក៏មានកន្លែងសម្រាប់ក្មេងៗកម្សាន្តលេងដែលធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលទៀតផង។ •កោងកាង និងសត្វអំពិលអំពែក (ខេត្តកោះកុង) ដើមកោងកាងជាជម្រកនៃសត្វត្រី ដែលជាប្រភេទដើមឈើសម្បូរនៅទីរួមខេត្តកោះកុង។ ដែលពិសេសនោះគឺ សត្វអំពិលអំពែកភ្លឺផ្លិបផ្លេកនៅពេលយប់  ជាទស្សនីយភាពមួយដែលអ្នកគួរតែសាកល្បងសាងជាមួយនឹងក្រុមគ្រួសារដ៏កក់ក្តៅរបស់អ្នក។ ឆ្លៀតឱកាសនោះ និយាយរឿងនិទាន ឬដេញប្រស្នាជាមួយបងប្អូន ឬកូនៗរបស់អ្នកក៏សប្បាយម្យ៉ាងដែរ។ •ភូមិអេកូធម្មជាតិ Eden Eco Village (ខេត្តកំពត) ធុញទ្រាន់នឹងសំឡេងម៉ូតូ ឡាន សំឡេងអ៊ូអរនៅទីក្រុង ហើយបែរមកស្តាប់សំឡេងខ្យល់បក់បែបជាផ្ទះលំហែជាប់មាត់ទឹក បរិយាកាសស្ងប់ស្ងាត់ និងមើលថ្ងៃលិចកាត់កំពូលភ្នំ ជុំគ្រួសារបំភ្លេចភាពនឿយហត់ ការកម្សាន្តនឹងរបស់ទំនើបៗ ជំនួសមកមើលទស្សនីយភាពពិតៗទៅវិញ វានឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែមានន័យ និងមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបែបនេះ។ បើអ្នកបានទៅកន្លែងមួយក្នុងចំណោមកន្លែងទាំង៥នេះ ពេលវិស្សមកាលរបស់អ្នកគឺមិនឥតប្រយោជន៍ទេ។ ឱកាសបុណ្យចូលឆ្នាំខ្មែរ មួយឆ្នាំមានតែម្តងនេះទេ  គួរតែបង្កើតឱកាសថ្មី  បរិយាកាសថ្មី ទេសភាពថ្មី និងអនុស្សាវរីយ៍ថ្មីជាមួយមនុស្សជាទីស្រឡាញ់ឲ្យបានកាន់តែច្រើន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ធ្វើអ្វីមួយក៏សុទ្ធតែមានលើកដំបូងដែរ...គឺថា...បើមិនមានលើកទីមួយ ក៏មិនមានលើកទីពីរ និងបន្តបន្ទាប់ដែរ... នរណាខ្លះមិនទាន់ធ្លាប់បានហោះហើរទៅប្រទេសក្រៅ? វីដេអូនេះនឹងជាជំនួយយ៉ាងពិសេសសម្រាប់អស់លោកអ្នក ដើម្បីសម្រួលដល់ការធ្វើដំណើរតាមយន្តហោះរបស់អ្នក... ប្រហែលជាមានគន្លឹះជាច្រើនណែនាំពីប្រភពផ្សេងៗគ្នា ហើយក្នុងនោះផងដែរ Central Mall-Phnom Penh ក៏បានរៀបចំឡើងនូវវីដេអូខ្លីសម្រាប់ជាមគ្គទ្ទេសក៍ខ្លឹមៗទៅតាមដំណាក់កាលផ្សេងៗនៅក្នុងព្រលានយន្តហោះ... សង្ឃឹមថា វីដេអូនេះនឹងក្លាយជាផ្នែកមួយក្នុងការសម្រួលដល់ការធ្វើហោះហើរលើកដំបូងរបស់គ្រប់គ្នា... Credit : Central Mall-Phnom Penh

ចែករំលែក

ជិតដល់ខែដើរលេងទៀតហើយ មិនដឹងថាគួរទៅខាងណាមកណាទេ! តែមួយរយៈនេះល្បីថាការបោះតង់លេងនៅរមណីយដ្ឋាននានាពេញនិយមមែនទែន អញ្ចឹងបើបានទៅបោះតង់ជុំគ្នាជាមួយមហាមិត្ត   ក្រុមការងារ  ឬក្រុមគ្រួសារប្រាកដជាមានទឹកមាត់លេបមិនតិចដែរពេលគេសួរថា វិស្សមកាលតូចនេះបានទៅណាខ្លះ? រយៈពេលឈប់សម្រាកក៏មិនយូរប៉ុន្មានដែរ ដូចនេះដំណើរកម្សាន្តទៅបោះតង់ក្នុងស្រុកយើងហ្នឹងហើយល្អបំផុត។ តែមិនច្បាស់ទេថាកន្លែងណាខ្លះនៅប្រទេសយើងដែលស័ក្តិសមនឹងការបោះតង់នេះ   ព្រោះថាមិនមែនគ្រប់កន្លែងអាចផ្តល់នូវផាសុកភាពក្នុងការបោះតង់នោះទេ។   បើសួរថា ហេតុអ្វីបានជាគួរសាកបោះតង់លេងម្តង ចម្លើយគឺ…ប្រាកដណាស់ថាការគេងឆ្លងយប់នៅកណ្តាលធម្មជាតិនោះវាសឹងតែលែងមានទៅហើយ ដូចនេះទើបមនុស្សជាច្រើនចាត់ទុកថានេះជាបែបផែនថ្មីដែលអាចឲ្យពួកគេរីករាយ និងភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិបាន។ ម្យ៉ាងទៀត បទពិសោធន៍នៃការអង្គុយជុំវិញភ្នក់ភ្លើង អង្គុយនិយាយគ្នាលេងដោយគ្មានអគ្គិសនីច្រើន និងការរំខានដោយសម្លេងដូចជានៅទីក្រុង ញ៉ាំអាហារក្រោមអាកាសធាតុធម្មជាតិ ស្រូបយកខ្យល់បរិសុទ្ធ បន្ទាប់ពីធ្វើដំណើរហត់អស់កម្លាំងមួយថ្ងៃពេញគឺពិតជាមានអារម្មណ៍សម្រាក និងស្ងប់ខ្លាំងណាស់។ អ្វីដែលសំខាន់គឺភាពឯកជនមួយបែប ដែលអ្នករាល់គ្នាមិនអាចបដិសេដថាមិនចង់បាន គឺការជជែកគ្នាគ្មានព្រំដែន ឬច្រៀងរាំ និងលេងល្បែងកំសាន្តដល់ពេលណាក៏បាន (តែប្រាកដថាមិនបានរកទីតាំងនៅជិតផ្ទះអ្នកស្រុកផង)។ ហើយបើសួរថា កន្លែងណាខ្លះដែលជាទិសដៅពេញនិយមរបស់អ្នកបោះតង់លេង ចម្លើយគឺ… •    តំបន់កោះ និងឆ្នេរ អ្នកទាំងអស់គ្នាបានដឹងហើយថាខេត្តដែលជាប់ឆ្នេរនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប។ ដូចនេះចំពោះការបោះតង់នៅតំបន់ឆ្នេរ អ្នកអាចជ្រើសរើសឆ្នេរណាមួយដែលអ្នកពេញចិត្តរួច ធ្វើការបោះតង់នៅទីនោះ។ យ៉ាងណាមិញ ការបោះតង់គួរធ្វើនៅកន្លែងណាដែលមានភាពស្ងប់ស្ងាត់ និងមិនសូវអ៊ូអរ ទើបអ្នកមិនសូវមានការរំខានពីមជ្ឍដ្ឋានខាងក្រៅនិងអាចមានភាពសប្បាយរីករាយជាមួយនឹងមិត្តភក្តិរបស់អ្នក។ ដូចនេះ អ្នកអាចទៅតំបន់កោះដូចជា កោះតាគាវ កោះរ៉ុង និងកោះរ៉ុងសន្លឹម កោះឋានសួគ៌ នៅក្រុងព្រះសីហនុ កោះទន្សាយនៅកែប និងឆ្នេរបាក់ខ្លង ដែលមានទីតាំងនៅខេត្តកោះកុងជាដើម។ •    តំបន់ផ្សេងទៀត ជាពិសេសគឺតំបន់ធម្មជាតិដូចជា តំបន់ភ្នំ និង តំបន់ព្រៃជាដើម ដែលមិនត្រឹមទេសភាពស្រស់ស្អាតជាមួយនឹងរុក្ខជាតិនិងដើមឈើ អាកាសធាតុក៏ត្រជាក់ល្អផងដែរ។ ប៉ុន្តែចំពោះតំបន់ព្រៃដូចជាមិនសូវមានភាពពេញនិយមប៉ុន្មានទេដោយសារតែតំបន់ខ្លះជាតំបន់ហាមឃាត់។    ប៉ុន្តែចំពោះតំបន់ធម្មជាតិ និងតំបន់ភ្នំ និងទឹកធ្លាក់វិញក៏មានផងដែរដូចជា ដាក់ដាមនៅខេត្តមណ្ឌលគិរី  និងជីផាត់នៅខេត្តកោះកុងជាដើម។ •    តាម Resorts មួយចំនួន រមណីយដ្ឋានស្រស់ស្អាត និងពោរពេញដោយធម្មជាតិជាច្រើនគឺជាទិសដៅដែលពេញនិយមបំផុតផងដែរ ដោយសារទេសភាពដ៏ទាក់ទាញ ផាសុកភាព ក៏ដូចជាសុវត្ថិភាព ព្រមទាំងមានភាពងាយស្រួលដល់អ្នកមកបោះជំរុំទាំងអស់។ អ្នកប្រាកដជាបានស្គាល់ខ្លះហើយអំពីរមណីយដ្ឋានទាំងនោះ ដែលរួមមាន វីគីរីរម្យនៅខេត្តកំពង់ស្ពឺ  កោះហាននៅស្ទឹងត្រែង  ក្តាតឡាតង់ខេត្តកំពត  ពិចនិចរីសតនៅពិចនិលក្រុងព្រះសីហនុ  និងបឹងប្រទាក់ក្រឡាខេត្តកំពត-ល-។ មិនខ្វះទេ តំបន់ជាច្រើនទៀតនៅប្រទេសកម្ពុជាដែលរង់ចាំស្វាគមន៍អ្នកដែលចូលចិត្តការបោះជុំរុំ ហើយអ្នកពិតជាមិនអាចរង់ចាំបានទេក្នុងការទៅទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៅទីនោះផ្ទាល់។ ដោយឡែក ក្រៅពីការរើសទីតាំង មានកត្តាមួយចំនួនទៀតដែលត្រូវគិតដល់ផងដែរដូចជា អាកាសធាតុ ឧតុនិយម សុវត្ថិភាព ផាសុកភាព និងព័ត៌មាននានាអំពីការបោះជុំរុំជាដើម។ ទាន់នៅប៉ុន្មានខែនេះ នៅអំណោយផលដល់ការបោះតង់នៅឡើយ ព្រោះវាមិនសូវមានភ្លៀង ហើយក៏មិនសូវក្តៅខ្លាំង ដូចនេះ ហេតុអ្វីត្រូវរង់ចាំដល់ខែ ឬឆ្នាំក្រោយៗទើបសម្រេចចិត្តនោះ?

ចែករំលែក

នៅលើមហាវិថីព្រះសីហនុ (ក្បែរអគារ៤២ជាន់) អគារដ៏ខ្ពស់ស្កឹមស្កៃ ឃីត ស៊ីធី (Kids City) ដែលមានការរចនាឡើងយ៉ាងប្លែកភ្នែកជាទីកន្លែងកំសាន្តតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានផ្តល់ជូនសកម្មភាពសប្បាយៗ និងប្លែកៗជាច្រើនសម្រាប់កុមារ លេងកំសាន្តតែក៏ដូចជាចែករំលែកនូវភាពរំភើបរីករាយជាមួយនិងសមាជិកក្រុមគ្រួសាររបស់ខ្លួន បើទោះថ្វីត្បិតថាឈ្មោះមានន័យជាភាសាខ្មែរថាទីក្រុងកុមារក៏ដោយ។ បម្រើការអស់រយៈពេលកន្លងមក ឃីត ស៊ីធី មានបម្រើនូវសេវាកម្មយ៉ាងដិតដល់ជូនដល់អតិថិជន ជាពិសេសគឺការការពារសុវត្ថិភាព និងយកចិត្តទុកដាក់មើលថែទាំដល់បុត្រធីតារបស់លោកអ្នកដែលបានចូលរួមលេងកំសាន្តនៅក្នុងមជ្ឈមណ្ឌលដ៏ទំនើបមួយនេះ។   សកម្មភាពកំសាន្តដែល ឃីត ស៊ីធី ផ្តល់ជូនសុទ្ធសឹងតែជាសកម្មភាពដែលមានគុណប្រយោជន៍យ៉ាងថ្លៃថ្លាដល់កុមារា កុមារី និងយុវវ័យដែលមានចំណង់ចំណូលចិត្តក្នុងការលេងនូវល្បែងក៏ដូចជាសាកល្បងនូវអ្វីដែលថ្មី ដើម្បីជាការកំសាន្ត ពង្រឹងសុខភាព និងពង្រីកចំណេះដឹងរបស់ខ្លួន។ ក្នុងនោះផងដែរ  យើងឃើញមានសកម្មភាពធំៗបែបសប្បាយ និងប្រកបដោយសុវត្ថិភាពដូចជា៖ • កីឡាឡើងជញ្ជាំង (Clip  ‘N  Climb) ជាមួយនឹងជញ្ជាំងដល់26 លោកអ្នកអាចរីករាយនឹងការហាត់ឡើង • កីឡាបាញ់ឡាស៊ែ (Laser Tag) ទីធ្លាដ៏សំបូរបែប ដែលរចនាឡើងជាពិសេសសម្រាប់កីឡាប្រភេទនេះ ហើយលោកអ្នកអាចធ្វើការប្រកួតជាមួយនឹងមិត្តភក្តិ ឬអ្នកចូលរូមលេងដទៃទៀតបានដល់ទៅចំនួន30នាក់។ រយៈពេលប្រកួតម្តងៗ គឺ មានប្រមាណត្រឹម២៥នាទី • កីឡាប្រណាំងឡាន (Go Karts) និងឡានបុកគ្នា (Bumper  Cars) កំសាន្តសប្បាយជាមួយនឹងការបញ្ជាលើឡានដែលមានពណ៌ជាច្រើនសម្រាប់ជាជម្រើសរបស់លោកអ្នក • កន្លែងកំសាន្តសម្រាប់ក្មេងតូចៗ (Toddler Town) ត្រូវបានតុបតែង និងរចនាឡើងសម្រាប់បុត្រធីតារបស់លោកអ្នក ក្នុងជំហរបង្កើតនូវវប្បធម៌បណ្តុះនូវការចង់ដឹង និងបញ្ញាស្មារតី • កន្លែងកំសាន្តសម្រាប់កុមារ (Playground) ទីកន្លែងកំសាន្តសម្រាប់កុមារាកុមារីដែលត្រូវបានរៀបចំឡើងជាច្រើនជាន់ថ្នាក់ និងអាចផ្ទុកក្មេងបានរហូតដល់ទៅ300នាក់ • សាលវិទ្យាសាស្រ្ត (Science Gallery) និងសាលស្រាវជ្រាវ (Science Discovery) ជាកន្លែងដោះស្រាយនូវរាល់ចម្ងល់ទាំងឡាយដែលជាប់ពាក់ព័ន្ធទៅនឹងដំណើរការនៃពិភពលោក និងសកលលោក ក្រៅពីសកម្មភាពកំសាន្តសប្បាយខាងលើ ឃីត ស៊ីធី ក៏មានផ្តល់នូវសេវាកម្មរៀបចំនូវកម្មវិធីពិសេស គឺការបណ្តុះបណ្តាល និងការរឹតចំណងក្នុងក្រុមការងារផងដែរ។ បន្ថែមពីលើនេះ លោកអ្នកក៏អាចរៀបចំជាពិធីខួបកំណើតនៅទីនេះផងដែរ។ សម្រាប់ថ្ងៃធម្មតា (ច័ន្ទ-សុក្រ) ឃីតស៊ីធី បើកបម្រើសេវាកម្មចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៨ល្ងាច ចំណែកឯថ្ងៃចុងសប្តាហ៍ គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៨ល្ងាចដូចគ្នា។ សេវាកម្មល្អ សុវត្ថិភាពខ្ពស់ ឧបករណ៍មានស្តង់ដារ បុគ្គលិកមានភាពរួសរាយរាក់ទាក់ និងប្រកបដោយក្រមសីលធម៌ ព្រមជាមួយនឹងតម្លៃសមរម្យ និងអ្វីដែលសំខាន់ គឺការរៀបនូវសេវាកម្មប្រកបដោយការច្នៃប្រឌិត ជំនាញ និងការប្តេជ្ញាចិត្ត ជាគុណភាពដែលមិនអាចកាត់ថ្លៃបានរបស់ ឃីត ស៊ីធី។ ចង់ឲ្យបុត្រធីតា ប្អូនៗ ឬក្មូយៗ ក៏ដូចជាខ្លួនលោកអ្នកផ្ទាល់ កំសាន្តជាមួយសកម្មភាពសប្បាយៗក្នុងពេលសម្រាកពីការសិក្សា និងការងារ សូមអញ្ជើញមកកាន់ ឃីត ស៊ីធី ដែលមានអាស័យដ្ឋានផ្ទះលេខ 162A មហាវិថីព្រះសីហនុ។

ចែករំលែក
Top